បញ្ញាសិប្បនិមិត្ត (AI)

កម្ពុជា កំពុងជំរុញការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយមនុស្សធម៌
កម្ពុជា កំពុងជំរុញការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយមនុស្សធម៌ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ច ទន្ទឹមនឹងធានាឱ្យការអភិវឌ្ឍនេះឈរលើគ្រឹះនៃក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា» ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវរក្សាតុល្យភាពរវាងការជំរុញវឌ្ឍនភាពបច្ចេកវិទ្យា និងការការពារមនុស្ស សង្គម និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “បញ្ញាសិប្បនិម្មិតមិនត្រឹមតែជាកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានសារសំខាន់ក្នុងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់សុខដុមភាពសង្គមផងដែរ។”

គួរបញ្ជាក់ថា សិក្ខាសាលានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដែលគាំទ្រនវានុវត្តន៍ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ ទំនុកចិត្តសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានគូសបញ្ជាក់ថា ការរៀបចំអភិបាលកិច្ចបញ្ញាសិប្បនិម្មិត មិនគួរបណ្តោយឱ្យបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្តែក៏មិនគួរដាក់ការរឹតត្បិតហួសហេតុ ដែលអាចរារាំងដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍នោះដែរ។

សូមជម្រាបថា កម្ពុជាបាននិងកំពុងអនុវត្តវិធានការសំខាន់ៗជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ រួមមានការរៀបចំរបាយការណ៍និន្នាការនៃស្ថានភាពបញ្ញាសិប្បនិម្មិតក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣, ការវាយតម្លៃការត្រៀមខ្លួនផ្នែកបញ្ញាសិប្បនិម្មិតរបស់កម្ពុជាឆ្នាំ២០២៥, ការត្រៀមដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦-២០៣០, និងការរៀបចំក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ តាមរយៈក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្ពុជាក៏កំពុងសម្របសម្រួលអាទិភាពជាតិរបស់ខ្លួនឱ្យស្របតាមអនុសាសន៍ស្តីពីក្រមសីលធម៌នៃបញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូផងដែរ៕

The post កម្ពុជា កំពុងជំរុញការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយមនុស្សធម៌ appeared first on .

បញ្ញាសិប្បនិម្មិត ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គមកម្ពុជា
ភ្នំពេញ៖ បញ្ញាសិប្បនិម្មិត (AI) មានសារៈសំខាន់ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម និងអាចជួយជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសេដ្ឋកិច្ច ។

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញ     បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។

លោកបានលើកឡើងថា៖ “សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។”

ដោយសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម “គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្តសម្រាប់បញ្ញាសិប្បនិម្មិត” ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើង ៖ “AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយធានាថាគ្មានពលរដ្ឋណាត្រូវបានផាត់ចោលទេ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។”

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រកម្ពុជា ដោយបន្ថែមថា៖ “ការសម្របសម្រួល និងកិច្ចសហការគឺជាគន្លឹះ ហើយគ្មានអង្គភាព ឬស្ថាប័នណាអាចអភិវឌ្ឍ AI ផ្តាច់មុខតែម្នាក់ឯងបានឡើយ។”

បញ្ញាសិប្បនិម្មិតត្រូវបានព្យាករថានឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។ ដោយទទួលស្គាល់សក្តានុពលនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តួចផ្តើមការសិក្សាលើអត្ថប្រយោជន៍ ផលប៉ះពាល់ និងនិន្នាការសកលនៃបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតយុទ្ធសាស្ត្រជាតិមួយ ដែលឆ្លើយតបតាមតម្រូវការរបស់ប្រទេសកម្ពុជា ទន្ទឹមនឹងនោះកាត់បន្ថយហានិភ័យដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិត៕

The post បញ្ញាសិប្បនិម្មិត ជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គមកម្ពុជា appeared first on .

កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី
គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue) នាទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីសមាជិក ACD ចំនួន៣៥ប្រទេស។

បើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា នៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះថា វេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue) ធ្វើឡើងនៅក្នុងគោលបំណងដូចជា៖ ១) ពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី។ ២) បញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្ម និង៣) ពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់ AI លើការធ្វើពាណិជ្ជកម្ម ។

ក្រសួងអប់រំ ក៏បានគូសបញ្ជាក់ផងដែរថា វេទិកានេះបានពិភាក្សាលើបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែម ដូចជា៖ ភាពចាំបាច់ក្នុងការរៀបចំក្របខណ្ឌភាពជាដៃគូរវាងប្រទេសជាសមាជិក ACD និងយុទ្ធសាស្រ្ត AI ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យដទៃ។ ផលប៉ះពាល់លើកម្មសិទ្ធិបញ្ញា សិទ្ធិរបស់អតិថិជន និងសុវត្ថិភាពទិន្នន័យ។ មុខងារ AI ប្រើប្រាស់ក្នុងលើការធ្វើពាណិជ្ជកម្ម ដូចជាផ្តល់សេវាដល់អតិថិជន ការវិភាគតម្រូវការទីផ្សារ និងឥរិយាបថរបស់អតិថិជន និងការប្រើប្រព័ន្ធស្វ័យប្រវត្តិជំនួសមនុស្ស កាត់បន្ថយកំហុសរបស់មនុស្សក្នុងការគ្រប់គ្រងច្រវាក់ផលិតកម្ម និងបង្កើនផលិតភាពនៃអាជីវកម្ម។

បន្ថែមពីនោះទៀតក៏បានពិភាក្សាលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានទូលំទូលាយ សម្រាប់ប្រើប្រាស់ AI ក្នុងការផ្តើមអាជីកម្មដំបូង និងដំណើរការពាណិជ្ជកម្មកម្រិតប្រទេស និងប្រទេស។ ការធានាគុណភាពទិន្នន័យសម្រាប់ AI ធ្វើការវិភាគ និងផ្តល់ធាតុចូល និងការអនុវត្ត AI ជាជំហាន និងមានភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាឌីជីថល ដូចជា Google, Microsoft ដើម្បីបង្កើនប្រសិទ្ធភាព AI សម្រាប់ការវិភាគ និងប្រើប្រាស់ឱ្យបានទូលំទូលាយ និងមានភាពត្រឹមត្រូវ៕

The post កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី appeared first on .