បណ្ឌិត ឈត ប៊ុនថង

បណ្ឌិត ឈត ប៊ុនថង៖ «វ័យសសរទ្រូង» ឬ «វ័យរឹងមាំបំផុត» នៃជីវិតមនុស្ស គឺស្ថិតក្នុងចន្លោះអាយុពី ២៥ ឆ្នាំ ដល់ ៤៥ ឆ្នាំ
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ផ្អែកលើការសិក្សាស្រាវជ្រាវតាមបែបជីវវិទ្យា សង្គមវិទ្យា និងទស្សនវិជ្ជា វ័យដែលគេចាត់ទុកថាជា «វ័យសសរទ្រូង» ឬ «វ័យរឹងមាំបំផុត» នៃជីវិតមនុស្ស គឺស្ថិតក្នុងចន្លោះអាយុពី ២៥ ឆ្នាំ ដល់ ៤៥ ឆ្នាំ (ឬអាចបត់បែនដល់ ៥០ឆ្នាំ តាមទស្សនៈខ្លះ)។

លើកឡើងលើទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ឧសភានេះ លោកបណ្ឌិត បានថ្លែងបន្តថា វ័យនេះត្រូវបានគេហៅថាជាវ័យរឹងមាំបំផុត ព្រោះវាជាចំណុចប្រសព្វនៃភាពម្ចាស់ការលើខ្លួនឯង ទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងតួនាទីក្នុងសង្គម។ ដោយយើងអាចពិនិត្យមើលការពន្យល់តាមវិស័យនីមួយៗដូចខាងក្រោម៖

១. ផ្នែកជីវវិទ្យា (Biology): វ័យកំពូលនៃរាងកាយ និងខួរក្បាល

តាមទស្សនៈជីវវិទ្យា អាយុចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ គឺជាវ័យដែលសរីរាង្គកាយរបស់មនុស្សអភិវឌ្ឍទៅដល់ចំណុចកំពូល (Peak Physical Performance)។

កម្លាំងកាយ៖ ប្រព័ន្ធសាច់ដុំ ឆ្អឹង និងប្រព័ន្ធការពាររាងកាយដំណើរការបានល្អបំផុត។ រាងកាយមានភាពស្វិតស្វាញ និងមានសមត្ថភាពស្តារកម្លាំងឡើងវិញបានលឿន។

*ប្រព័ន្ធប្រសាទ៖ ខួរក្បាលផ្នែកខាងមុខ (Prefrontal Cortex) ដែលទទួលបន្ទុកលើការគិតពិចារណា សេចក្តីសម្រេចចិត្ត និងការគ្រប់គ្រងអារម្មណ៍ បានលូតលាស់ពេញលេញបរិបូរណ៍នៅអាយុប្រហែល ២៥ ឆ្នាំ។

២.ផ្នែកសង្គមវិទ្យា (Sociology): វ័យសសរទ្រូងនៃសេដ្ឋកិច្ច និងគ្រួសារ ក្នុងន័យសង្គម វ័យចន្លោះពី ២៥ ដល់ ៤៥ ឆ្នាំ គឺជា «កម្លាំងចលករចម្បង» (Productive Age) ដែលទ្រទ្រង់សង្គមជាតិទាំងមូល។

*សសរទ្រូងសេដ្ឋកិច្ច៖ គឺជាវ័យដែលមនុស្សចូលរួមក្នុងកម្លាំងពលកម្មយ៉ាងសកម្មបំផុត បង្កើតផលិតផល បង់ពន្ធ និងជំរុញសេដ្ឋកិច្ចជាតិ។

*សសរទ្រូងគ្រួសារ៖ ជាវ័យដែលបង្កើតគ្រួសារ មើលថែទាំកូនៗផង និងមើលថែទាំឪពុកម្តាយដែលចាស់ជរាផង (ជួនកាលគេហៅថា Sandwich Generation ប៉ុន្តែជាវ័យដែលមានឥទ្ធិពល និងការទទួលខុសត្រូវខ្ពស់បំផុត)។

១. ផ្នែកទស្សនវិជ្ជា (Philosophy): វ័យនៃប្រាជ្ញា និងភាពទុំជោរ

ទស្សនវិទូបុរាណជាច្រើន ជាពិសេស អារីស្តូត (Aristotle) បានលើកឡើងថា មនុស្សមិនទាន់ឈានដល់ចំណុចកំពូលនៃជីវិតទេ ប្រសិនបើមានតែកម្លាំងកាយ តែខ្វះការពិចារណា។

* តាមទស្សនៈរបស់អារីស្តូត រាងកាយមនុស្សឈានដល់ចំណុចកំពូលនៅចន្លោះអាយុ៣០ ដល់ ៣៥ ឆ្នាំ ប៉ុន្តែ ប្រាជ្ញាស្មារតី និងភាពទុំជោរនៃព្រលឹង (Mental/Spiritual Peak) នឹងឈានដល់ចំណុចកំពូលនៅអាយុប្រហែល៤៩ ឆ្នាំ។

* ក្នុងន័យទស្សនវិជ្ជា វ័យនេះជាវ័យដែលមនុស្សស្គាល់ខ្លួនឯងច្បាស់ មានបទពិសោធន៍ជីវិតគ្រប់គ្រាន់ដើម្បីបែងចែកខុសត្រូវ និងមានស្ថិរភាពផ្លូវចិត្តខ្ពស់ មិនងាយរារែកដូចកាលពីវ័យជំទង់ឡើយ។

យ៉ាងណាបើតាមលោកបណ្ឌិត ឈត ប៊ុនថង បើទោះបីជាជីវវិទ្យាផ្តោតលើភាពខ្លាំងនៃរាងកាយនៅអាយុ ២៥-៣៥ ឆ្នាំ ក៏ដោយ ប៉ុន្តែនៅពេលបូកបញ្ចូលជាមួយសង្គមវិទ្យា និងទស្សនវិជ្ជា (ដែលត្រូវការបទពិសោធន៍ និងភាពទុំជោរ) នោះចន្លោះអាយុ ២៥ ដល់ ៤៥ ឆ្នាំ គឺជា «វ័យសសរទ្រូងពិតប្រាកដ» ដែលមនុស្សមានសមត្ថភាពខ្ពស់បំផុតក្នុងការទ្រទ្រង់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

The post បណ្ឌិត ឈត ប៊ុនថង៖ «វ័យសសរទ្រូង» ឬ «វ័យរឹងមាំបំផុត» នៃជីវិតមនុស្ស គឺស្ថិតក្នុងចន្លោះអាយុពី ២៥ ឆ្នាំ ដល់ ៤៥ ឆ្នាំ appeared first on .

សម្តេច ស ខេង៖ តម្លៃ ឬតួនាទីឧកញ៉ា សម័យមុនមានការខុសប្លែកពីសម័យបច្ចុប្បន្ន
«តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យា​បាលបារាំង​មកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវខ្លះបង្ហាញថាតួនាទីខុសពីបច្ចុប្បន្ន»។ នេះជាការថ្លែងគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និង​ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា កាលពីខែ​ឧសភាថ្មីៗនេះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងរម្លឹកថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវ​ជ្រាវ​បង្ហាញ​ថានា​សម័យនោះ តម្លៃ ឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ត្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់​កិច្ចការ​ជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើង និងទាញយកខ្លឹមសារក្នុងសៀវ​ភៅ​របស់អ្នកស្រី ត្រឹង ងា ដែលបានបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមាន​៖ ឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រី រដ្ឋមន្រ្តីខាងកងទ័ពជើងគោក។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា «បច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធ​នឹង​ឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជន​មានទឹកចិត្តសប្បុរស​ជួយ​ជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់​ព័ន្ធនឹងឧកញ៉ា​ត្រូវ​បានបង្កើតឡើងជាបន្តបន្ទាប់»។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា បានយល់ឃើញ​ថា ការកើនឡើងចំនួនឧកញ៉ា និង​អ្នកឧកញ៉ា​ ដល់ទៅ​ប្រមាណ​​ជាង​១ពាន់​នាក់​នៅកម្ពុជា​ នា​ពេល​បច្ចុប្បន្ន​​នេះ​ អាចជារឿងល្អផង និងអាច​មិនល្អផង។

លោកបណ្ឌិតមានប្រសាសន៍ថា «ចំណុចល្អអ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់​បាន​រួម​ចំណែក​ជួយ​ស្ថាបនា​ជាតិ​​តាម​រយៈ​ការ​បរិច្ចាគ​​​ថវិកា​ផ្ទាល់​ខ្លួន។ ទី២ បង្ហាញ​ថា​អ្នកមាន​នៅ​ស្រុកខ្មែរ​យើង ​មាន​ចំនួន​ច្រើន ព្រោះ​លុយ​ដែល​បាន​បរិច្ចាគ​សម្រាប់ងារ​ជា​ឧកញ៉ា ឬ​អ្នកឧកញ៉ា មិនមែន​តិច​នោះ​ទេ»។

ដោយឡែកសម្រាប់​ផ្នែកវិជ្ជមានវិញ លោកបណ្ឌិតបានគូសបញ្ជាក់ថា យើង​អាច​ទាញ​បាន​ច្រើន ព្រោះ​ជា​ធម្មតា កាល​ណា​បាន​ងារ​ជា​ឧកញ៉ា​ហើយ ក្រៅ​តែ​ពី​ការ​បរិច្ចាគ​​​ថវិកា​ ដើម្បី​បាន​ងារ​ហើយ ក៏​នៅ​មាន​ការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ទៀត នៅ​ពេល​ដែល​មានការ​អំពាវនាវ​ពី​រាជរដ្ឋាភិបាល ដូចជា​ករណី​កូវីដ-១៩ ឬ​មាន​ករណី​ទឹកជំនន់​ជា​ដើម។ នេះ​មានន័យ​ថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធ​តែ​ជា​អ្នក​ព្រម​បរិច្ចាគ​ ព្រម​លះបង់​​នូវ​ធនធាន និង​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង សម្រាប់ចំណុច​អាច​ជា​រឿង​មិន​ល្អ កាល​ណា​ចំនួន​កាន់តែ​ច្រើន ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​មួយ​​ច្បាស់លាស់។ បើ​គ្រប់គ្រង​មិន​ច្បាស់លាស់​ទេ អាច​មាន​បុគ្គល​ខ្លះ​យក​ងារ​ឧកញ៉ា​ទៅ​ប្រើប្រាស់​ផ្តេសផ្តាស ​អាច​ខូច​​​កេរ្តិ៍​ឈ្មោះ​ដល់​ឧកញ៉ា​ដទៃ​ទៀត ហើយ​វា​ជះ​ឥទ្ធិពល​ទៀត កាលណា​ពួកគាត់​យក​ងារ​ឧកញ៉ា​ទៅ​ប្រើ​នៅ​កន្លែង​ណា ​​ដែល​ធ្វើ​អ្វី​មួយ​មិន​ល្អ។ បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ឧកញ៉ា​ទេ ឧកញ៉ា​មួយ​ចំនួន​តូច អាច​នឹង​នាំ​ឱ្យ​ខូច​ឈ្មោះ​​ដល់​​ឧកញ៉ា​​ល្អៗ​ជា​ច្រើន​ទៀត។

ដើម្បីចូលរួមគ្រប់គ្រង និងសម្របសម្រួលរក្សាតម្លៃគោរមងារឧកញ៉ា អ្នកឧកញ៉ា រាជរដ្ឋាភិបាលក៏អនុញ្ញាតសម្រេចឲ្យបង្កើតសមាគមឧកញ៉ាកម្ពុជា ឡើង ដើម្បីលើកកម្ពស់គុណតម្លៃ​នៃ​គោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ជាមូលដ្ឋាន​ក្នុងការ​រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាព​សង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើន​របស់​ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។

បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យ​ស្ដីពី​គោរម​ងារឧកញ៉ាបានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្ត​ដល់រូបវន្តបុគ្គលជា​ប្រជា​ពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។

សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការ​គ្រប់​គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់​ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ ព្រះរាជក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។

សូមជម្រាបជូនថា សេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពី​បទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់​គោរម​ងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ ដែលទើបត្រូវបានឆ្លងកាត់កិច្ចប្រជុំពិភាក្សាជា​ច្រើន​លើកមុននឹងដាក់ជូនសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេច និងចុះហត្ថលេខា​ទូល​ថ្វាយព្រះមហាក្សត្រ៕

The post សម្តេច ស ខេង៖ តម្លៃ ឬតួនាទីឧកញ៉ា សម័យមុនមានការខុសប្លែកពីសម័យបច្ចុប្បន្ន appeared first on .