បទល្មើសបច្ចេកវិទ្យា

រដ្ឋាភិបាលកម្ពុជា ជួបក្រុមហ៊ុនអាមេរិកធំៗ ៥ ពិភាក្សាសេចក្តីព្រាងច្បាប់បង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន
ក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ចូលរួមប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅក្រសួងមហាផ្ទៃ ជាមួយក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ទី៦កញ្ញានេះ។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ដែលមាន៨ជំពូកនិង៥០មាត្រានេះ មានគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គលដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

សេចក្ដីព្រាងច្បាប់ដដែលនេះ មានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យា ព័ត៌មានដែលប្រព្រឹត្តនៅក្នុង ឬក្រៅកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យ ប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់កម្ពុជា។

គួររំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ៕

The post រដ្ឋាភិបាលកម្ពុជា ជួបក្រុមហ៊ុនអាមេរិកធំៗ ៥ ពិភាក្សាសេចក្តីព្រាងច្បាប់បង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន appeared first on .