បទ ស្រឡាញ់អ្វីដែលខ្មែរមាន

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះការផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងចំនួនអ្នកទស្សនាឡើងដល់ជាង៦២លាននាក់ហើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងថា «បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៉ីណាវ៉ាត្រា និងវាយតម្លៃខ្ពស់ចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និង តង់ ច័ន្ទសីមា ដែលបានសម្ដែងបានយ៉ាងល្អ ព្រមទាំងក្រុមការងារទាំងឡាយដែលបានដឹកនាំផលិតបទចម្រៀងរបស់ខ្មែរមួយនេះ។

បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេលកន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំងព្រឹត្តិការណ៍ស៉ីហ្គេមឱ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុងពេលដែលព្រះបរមរតនកោដ្ឋដឹកនាំសង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ដែលបានយាងព្រះរាជទានព្រះអគ្គិជ័យកីឡាចេញពីប្រាសាទអង្គរវត្ត។

គួរជម្រាបថា ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឬ CAMBODIAN PRIDE មានអ្នកទស្សនាច្រើនជាង៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុងចំណោមបទចម្រៀនដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ៕

The post សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា (Video inside) appeared first on .

មិនធ្លាប់មាននៅកម្ពុជា បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”​ ត្រឹម២សប្ដាហ៍​មានអ្នកទស្សនារហូតដល់ទៅ​61លានដង
ពិតជាមិនធម្មតាមែនត្រឹមរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 61លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះសិងតែអាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយកន្លងមក។

លើទំព័រហ្វេសប៊ុកផលិតកម្ម Galaxyបានបង្ហោះពីដំណឹង ដ៏រីករាយប្រកបដោយមោទនភាពមួយនេះផងដែរបន្ទាប់ពីបទចម្រៀងរបស់ខ្លួនមានអ្នកចូលទស្សនារហូតដល់ទៅ61លានដង នេះផងដែរ។

ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់ និង ឯកឧត្តម ខេមរៈ ភារុណ។

ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ មហាជនក៏ដូចជា​ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួង មានការកោតសរសើរជាខ្លាំង ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់៕

The post មិនធ្លាប់មាននៅកម្ពុជា បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”​ ត្រឹម២សប្ដាហ៍​មានអ្នកទស្សនារហូតដល់ទៅ​61លានដង appeared first on .