បរិយាកាសធុរកិច្ច

ប្រមុខរដ្ឋាភិបាល ប្តេជ្ញាបន្តកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ដើម្បីលើកកម្ពស់វិស័យឯកជន
សម្តេចធិបតីនាយករដ្ឋាមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ជាពិសេស លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ដើម្បីលើកកម្ពស់វិស័យឯកជនកម្ពុជា ខណៈវិស័យនេះបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាក់ថា វិស័យឯកជនបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារផងដែរ ។

ក្នុងន័យនេះ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយធានារក្សាបាននូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា លិខិតបទដ្ឋានគតិយុត្ត និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម ។ល។

លើសពីនេះ សម្តេចបន្ថែមថា៖«ដើម្បីលើកកម្ពស់វិស័យឯកជន រដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ការធ្វើសាមញ្ញកម្មនីតិវិធី, ការកាត់បន្ថយបន្ទុកអនុលោមភាព និងចំណាយដែលមិនចាំបាច់, ការបង្កើនប្រសិទ្ធភាពរដ្ឋបាល, និងការលើកកម្ពស់ភាពទាក់ទាញនៃក្របខ័ណ្ឌការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតក្រមនីតិវិធីប្រតិបត្តិ (SOP), ការធ្វើឌីជីថលូបនីយកម្មនីតិវិធីរដ្ឋបាល, និងការដាក់ចេញនូវយន្តការជាក់លាក់សម្រាប់ការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ»។

សូមបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម នាឆ្នាំ២០២៤នេះ មានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥.០០០ នាក់ មកទូទាំងប្រទេស ដែលភាគច្រើនជាសហគ្រាសកម្មន្តសាល​​ស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការចំនួន ៤៤.៥៥០ មូលដ្ឋាន។ យ៉ាងណាម៉ិញ នាឱកាសនោះ សម្តេចធិបតី ក៏បានស្នើឱ្យវិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកខ្លួន ជាពិសេស លើផ្នែកអភិបាលកិច្ច និងចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជនផងដែរ៕ អត្ថបទ៖ រង្សី

The post ប្រមុខរដ្ឋាភិបាល ប្តេជ្ញាបន្តកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ដើម្បីលើកកម្ពស់វិស័យឯកជន appeared first on .