បិទខ្ទប់ខេត្ត

ខេត្តចំនួន ៨ ត្រូវបានរដ្ឋាភិបាប្រកាសបិទបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទDelta
រាជរដ្ឋាភិបាលកម្ពុជា ​ចេញ​សេចក្តីប្រកាសបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី វេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍​ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមានកម្រាស់បួនទំព័រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

សេចក្តីសម្រេចបញ្ជាក់ថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា “តំបន់ក្រហម” និង/ឬ “តំបន់លឿងទុំ” និង/ឬ *តំបន់លឿង” អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។

ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលខេត្តនៃខេត្ត​ដែលត្រូវបិទខ្ទប់។

បន្ថែមពីនេះ អនុគណៈកម្មការសេវាមន្ទីរពិសោធន៍ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីយកសំណាកទៅវិភាគរកប្រភេទមេរោគ (Sequencing) នៅក្នុងតំបន់ក្រហម” និង “តំបន់លឿងទុំ” ជាពិសេសភូមិសាស្ត្រដែល​មានការ​ផ្ទុះឆ្លងរាលដាលលឿនខុសពីប្រក្រតី ឬមានការសង្ស័យពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ជាមួយ​គ្នានេះ ប្រគល់ភារកិច្ចជូនគណៈអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានការ​ហាមឃាត់ ឬវិធានការរឹតត្បិតជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ ឬការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រខេត្តដែលត្រូវបានបិទខ្ទប់, ការជួបជុំ ការប្រមូលផ្តុំមនុស្ស ឬ​សកម្មភាពការងារ​ជាដើម៕

ពិស្តារខាងក្រោម៖

The post ខេត្តចំនួន ៨ ត្រូវបានរដ្ឋាភិបាប្រកាសបិទបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង​សហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទDelta appeared first on .