បឹងទន្លេសាប

រដ្ឋ បានអនុម័តថវិកា​៤លាន​ដុល្លារ ដើម្បី​បោះបង្គោល​ព្រំតំបន់បឹងទន្លេសាប ជំហានទី១
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ​រាជរដ្ឋាភិបាល បានអនុម័តថវិកា៤លានដុល្លារ សម្រាប់បោះបង្គោលព្រំនៅតំបន់បឹងទន្លេសាប ជំហានទី១ ស្របគ្នាជាមួយនឹងការងាររផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធ និងបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់បឹងទន្លេសាបឡើងវិញ ។

ការបញ្ជាក់របស់សម្តេចធិបតី ដូចនេះបានធ្វើឡើងក្នុងពិធី“ បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ”នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងារចម្រុះ ដែលមានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានចាត់វិធានការទប់ស្កាត់ការទន្រ្ទានផ្សេងៗ ហើយបានកែសម្រួលសមាសភាពមន្ត្រីជំនាញនៅក្នុងខេត្តខ្លះ។ ជាពិសេសកាលពីពេលថ្មីៗនេះ ឈានទៅដល់ការបង្រ្កាបនៅខេត្តកំពង់ឆ្នាំង ដែលបានចាប់ខ្លួនមនុស្ស៣នាក់ រួមមានឈ្មួញរកស៊ីដី និងមន្ត្រីជាអភិបាលរងស្រុកផងដែរ។

សម្តេចធិបតី ក៏ណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់ ២ និង តំបន់ ៣ នៃ តំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាន កាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។

The post រដ្ឋ បានអនុម័តថវិកា​៤លាន​ដុល្លារ ដើម្បី​បោះបង្គោល​ព្រំតំបន់បឹងទន្លេសាប ជំហានទី១ appeared first on .

សម្ដេច ស ខេង៖ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃសុក្រ ទី២៧ ខែឧសភានេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់៣ មកជាដីតំបន់២ ហើយដីតំបន់២មកជាតំបន់១ ដែលជាដីប្រជាពលរដ្ឋធ្វើការអាស្រ័យផលរាប់សិបឆ្នាំ សម្រាប់ផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំលើកនេះ សម្តេចក្រឡាហោម ស ខេង បានណែនាំជាពិសេសដល់អាជ្ញាធរមូលដ្ឋាននៃខេត្តបាត់ដំបង និងស្រុកទាំង៤ នៅជាប់ដែនបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានស្រុកមោងឫស្សី សង្កែ ឯកភ្នំនិងស្រុកថ្មគោល ត្រូវរួមសហការគ្នាឱ្យបានល្អ ក្នុងការចុះពិនិត្យវាយតម្លៃអំពីតំបន់២ និងតំបន់៣ឱ្យច្បាស់លាស់ ដើម្បីកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋ បានអាស្រ័យផលជាក់ស្តែង។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំអនុវត្តនូវគោលការណ៍ចំនួន២ គឺទី១.ការខិតខំអភិរក្សតំបន់បឹងទន្លេសាប និងទី២គឺការខិតខំគោរពទៅតាមប្រវត្តិសាស្ត្រតំបន់ដែលប្រជាពលរដ្ឋរស់នៅ ក្នុងន័យដើម្បីគិតគូអំពីការប្រកបរបររបស់ប្រជាកសិករក្នុងការដាំដុះនេះ។

សម្តេច ក្រឡាហោម ស ខេង បានឱ្យដឹងបន្ថែមទៀតថា តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ ដែលកត្តាទី១ ការអភិរក្ស និងកត្តាទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ក្រៅពីនេះគឺទាក់ទងនឹងការអភិរក្សបឹងទន្លេសាប ដូចជាការបោះបង្គោលព្រំប្រទល់ ដើម្បីសម្រួលធ្វើយ៉ាងម៉េចកុំឱ្យបង្គោលនេះមានការលួចចល័តព្រំដែន  ហើយចុងក្រោយទាក់ទងនឹងបញ្ហាផែនការយុទ្ធសាស្ត្រ ក្នុងការរក្សាបឹងទន្លេសាប ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវរៀបចំផែនការយុទ្ធសាស្រ្ដនេះ ដើម្បីរួមសហការគ្នាក្នុងការថែរក្សាការពារបឹងទន្លេសាបឱ្យបានគង់វង្សតទៅអនាគត។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី២៧ឧសភានេះបានចេញសារពិសេសណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង អាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ គឺជាទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា និងធ្វើការប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ  ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ហើយភូមិឋាន និងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ដូច្នេះ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងធនធានទឹក ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យមើលថា តើកន្លែងណាគោករាក់ ហើយត្រូវបូមស្តារឡើងវិញ ៕

The post សម្ដេច ស ខេង៖ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ appeared first on .

រដ្ឋាភិបាលប្រឆាំងដាច់ខាតអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋកាប់ទន្ទ្រានដីបឹងទន្លេសាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាបត្រូវចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប។ ក្នុងន័យនេះសម្តេចតេជោបានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដើម្បីកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងយូរឆ្នាំ។

តាមរយៈការថ្លៃងសារនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសអំពីការសម្រេចកែសម្រួលតំបន់បឹងទន្លេសាបឡើងវិញដើម្បីភ្ជាប់ការអភិរក្សទៅនឹងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសថា៖ ទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ និងថារាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋ ដោយកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ខណៈភូមិឋាននិងតាំងទីលំនៅប្រជាពលរដ្ឋមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញនោះឡើយ។

ស្របពេលជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២៧ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះទៅពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបងផងដែរ៕

The post រដ្ឋាភិបាលប្រឆាំងដាច់ខាតអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋកាប់ទន្ទ្រានដីបឹងទន្លេសាប appeared first on .

សម្តេច ហ៊ុន សែន ដាក់ចេញគោលការណ៍ធំៗ៣ ដើម្បីកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប￼
ប្រមុខរដ្ឋាភិបាលម្ពុជា សម្តេច ហ៊ុន សែន បានចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយឈរលើគោការណ៍ធំៗចំនួន៣។ នេះបើតាមប្រសាសន៍សម្តេច ក្នុងឪកាសថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

នាឪកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ដើម្បីការពារផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់៣,តំបន់២ និងតំបន់១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រងដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់តំបន់ហាមឃាត់ព្រៃលិចទឹកដោយខុសច្បាប់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅជាច្រើនឆ្នាំមកហើយនៅតំបន់នោះ។

ដោយក្នុងនោះ សម្តេច ក៏បានដាក់ចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោការណ៍ចំនួន៣ ក្នុងនោះរួមមាន៖

១. ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម។

២. ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផលដើម្បីការពារតំបន់ព្រៃលិចទឹក។

៣. អាជ្ញាធរបឹងទន្លេសាបត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តទាំង៦ជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ដែលត្រូវបូមស្តារតំបន់ដែលមានការគោករាក់។

គួរបញ្ជាក់ដែរថា នាឪកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅខេត្តទាំង៦ នៅជាប់បឹងទន្លេសាប ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាបថែមទៀត៕

The post សម្តេច ហ៊ុន សែន ដាក់ចេញគោលការណ៍ធំៗ៣ ដើម្បីកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប￼ appeared first on .

សម្តេច ហ៊ុន សែន បញ្ជាឲ្យដាំព្រៃឈើឡើងវិញ លើដីជាង៦ម៉ឺនហិកតា​ ដើម្បីបង្កើនផលត្រី និងព្រៃលិចទឹកឡើងវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យដាំកូនឈើឡើងវិញ នៅក្នុងផ្ទៃដីជាង៦ម៉ឺនហិកតា ដែលបានរឹបអូសពីប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត កាន់កាប់ទន្ទ្រាន នៅជុំវិញបឹងទន្លេសាបនាពេលកន្លងមក។ នេះបើតាមប្រសាសន៍សម្តេចថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សម្តេច ហ៊ុន សែន បានចេញបញ្ជាទៅកាន់ ខេត្តជាប់បឹងទន្លេសាបទាំងអស់ ឱ្យដាំកូនឈើឡើងវិញ នៅក្នុងដីជាង៦ម៉ឺនហិកតា ដែលបានរឹបអូសពីប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត កាន់កាប់ទន្ទ្រាន នៅជុំវិញបឹងទន្លេសាបនាពេលកន្លងមក។

ដោយសម្តេចបន្តដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញ ត្រូវដាំកូនឈើឡើងវិញ គ្រប់ទីកន្លែង ដីដែលយើងមានជាង ៦ ម៉ឺនហិកតា ធ្វើយ៉ាងណាឱ្យក្លាយ ទៅជាព្រៃលិចទឹក ហើយប៉ុន្មានឆ្នាំក្រោយ ឱ្យមានភាពសម្បូរឡើងវិញ នូវធនធានត្រីរបស់យើង»។

គួរបញ្ជាក់ថា ការចេញបញ្ជាឲ្យដាំកូនឈើឡើងវិញ នៅក្នុងដីជាង៦ម៉ឺនហិកតានេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបនាពេលកន្លងមក មិនមានប្រសិទ្ធភាព និងមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ និងបានធ្វើឲ្យធនធានព្រៃលិចទឹក និងធនធានត្រីក្នុងបឹងទន្លេសាបបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ៖រង្សី

The post សម្តេច ហ៊ុន សែន បញ្ជាឲ្យដាំព្រៃឈើឡើងវិញ លើដីជាង៦ម៉ឺនហិកតា​ ដើម្បីបង្កើនផលត្រី និងព្រៃលិចទឹកឡើងវិញ appeared first on .

សម្តេច ហ៊ុន សែន៖ បញ្ជាឲ្យរដ្ឋមន្រ្តី និងអភិបាលខេត្ត បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាបឱ្យខានតែបាន
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាដាច់ណាត់ ឲ្យរដ្ឋមន្រ្តី និងអភិបាលខេត្តជុំវិញបឹងទន្លេសាប រិះរកវិធីទប់ស្កាត់បទល្មើសនេសាទ ក្នុងបឹងទន្លេសាបឱ្យខាងតែបាន ធ្វើយ៉ាងណា ត្រូវកម្ចាច់ចោលពួកឈ្មួញទុច្ចរិតបំផ្លាញត្រី និងព្រៃលិចទឹកក្នុងបឹងទន្លេសាប ទោះត្រូវប្រើកម្លាំង ឬឧទ្ធម្ភាចក្រ ត្រូវធ្វើសកម្មភាពកម្ចាត់ក៏ដោយ។

សម្តេច បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន  សែន បានលើកឡើងថា«ខ្ញុំមើលឃើញថា ការបង្ក្រាបបទល្មើសនេសាទមិនទទួលបានលទ្ធផលកន្លងមក ដោយសារមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ ដែលបញ្ហានេះមិន ត្រូវអត់ឱនឱ្យឡើយ ។ហើយបើសិនជានាំគ្នាបណ្តែតបណ្តាយ ម្តងអស់បន្តិចៗ តើទន្លេសាបនៅសល់ប៉ុន្មានទៅ? បញ្ហានេះ សម្តេចតេជោបានបញ្ជាឲ្យខេត្តជុំវិញបឹងទន្លេសាប ត្រូវទទួលខុសត្រូវ និងបង្កើតសមត្ថភាព ដើម្បីដោះស្រាយបញ្ហានេះ»។

ជាថ្មីម្តទៀត សម្តេច ហ៊ុន សែន ក៏បានបញ្ជាដាច់ណាត់ ទៅកាន់រដ្ឋមន្រ្តី ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ពិសេសអភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ ឲ្យរកវិធីកម្ចាច់ចោលពួកឈ្មួញទុច្ចរិតបំផ្លាញត្រី បំផ្លាញព្រៃលិចទឹក នៅក្នុងបឹងទន្លេសាបឲ្យខាងតែបាន បើទោះជាត្រូវប្រើកម្លាំង ឬឧទ្ធម្ភាចក្រ ឬយានល្បឿនលឿនបែបណាក៏ដោយ។

មិនតែប៉ុណ្ណោះ សម្តេចក៏បើកឲ្យប្រើកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាបបទល្មើសនេសាទនេះថែមទៀតផង៕
អត្ថបទ៖ រង្សី

The post សម្តេច ហ៊ុន សែន៖ បញ្ជាឲ្យរដ្ឋមន្រ្តី និងអភិបាលខេត្ត បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាបឱ្យខានតែបាន appeared first on .

មន្រ្តីជាន់ខ្ពស់នៃក្រសួងលោកស្រី ម៉ែន សំអន ស្នើឲ្យមន្ត្រីជំនាញបន្តចុះស៊ើបអង្កេតបញ្ហាព្រៃលិចទឹក និងអង្គភាពណាដែលចំណាយថវិការដ្ឋច្រើន
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យមន្ដ្រីជំនាញបន្ដចុះធ្វើអធិការកិច្ច លើបញ្ហាការទន្រ្ទាន់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប និងបញ្ហាការចំណាយថវិការដ្ឋច្រើនទាក់ទងនឹងអំពើពុករលួយនាពេលកន្លងមក។

ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈនេះ លោក  ឆេង សារឿន រដ្ឋលេខាធិការនៃក្រសួងនេះ បានស្នើឱ្យមន្ដ្រីជំនាញ ត្រូវបន្ដចុះធ្វើអធិការកិច្ច ពិសេសមន្ទីរអធិការកិច្ច លើបញ្ហាព្រៃលិចទឹកនៅតាមដងទន្លេសាប និងបញ្ហាហានិភ័យចំពោះអង្គភាពណាដែលចំណាយថវិការដ្ឋច្រើនទាក់ទង និងអំពើពុករលួយ និងការកិបកេងប្រវ័ញ្ច។

ជុំវិញបញ្ហាទាក់ទងនឹងតំបន់ទន្លេសាប កាលពីចុងឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បើក​យុទ្ធនា​ការ​បង្ក្រាប​បទល្មើស​នៅ​តំបន់​ព្រៃ​លិចទឹក​ កំពុងតែធ្វើ​ឡើង​យ៉ាង​​ក្តៅគគុក។ នៅ​ខេត្ត​មួយ​ចំនួន  អាជ្ញាធរប្រើធម៌ក្តៅ ចាប់​​​ឃាត់ខ្លួនមនុស្ស​ និង​បញ្ចូនទៅ​តុលាការ ព្រោះតែ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ ក្នុង​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក។ នៅខេត្ត​ខ្លះទៀត​ អាជ្ញាធរ​និង​អ្នក​តំណាងរាស្ត្រ ប្រើធម៌​ត្រជាក់ ចុះ​សម្រប​សម្រួល ស្តាប់​សំណូមពរ និង​ធ្វើកិច្ចសន្យាព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​។

តាមក្រុម​ស្រាវជ្រាវ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា ដឹកនាំដោយបណ្ឌិត សុខ ទូច ការ​ទន្ទ្រាន​ព្រៃលិចទឹក គឺធ្វើ​ឲ្យ​ខូច​ខាត​ដល់​​ប្រព័ន្ធ​ជីវចម្រុះ បំផ្លាញ​ព្រៃលិចទឹកជាជម្រ​មច្ឆាជាតិ​ ខូច​ធ្លាទឹក ផ្លូវទឹក​ និង ​បាត់ពូជត្រីកម្រ​ ជាដើម។

រដ្ឋាភិបាលកម្ពុជា​ បាន​ឲ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​ស្រាវជ្រាវ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​ ឈួរ ច័ន្ទឌឿន ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​និង​បញ្ជា​ឲ្យ​ដក​ហូត​ដី​រដ្ឋ​ចំនួន​២.១០០​ហិកតា។​ នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ចុះ​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២១។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០១១​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦​ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ និង​កំពង់ធំ។​

មាត្រា ​៣​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា ​អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​កាតព្វ​កិច្ច​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ការ​ការពារ​និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ហើយ​ចំពោះ​ការ​បាត់បង់​ដែន​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​នៃ​ខេត្ត​ណា​គណៈ​អភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល៕

The post មន្រ្តីជាន់ខ្ពស់នៃក្រសួងលោកស្រី ម៉ែន សំអន ស្នើឲ្យមន្ត្រីជំនាញបន្តចុះស៊ើបអង្កេតបញ្ហាព្រៃលិចទឹក និងអង្គភាពណាដែលចំណាយថវិការដ្ឋច្រើន appeared first on .

បណ្ឌិត សុខ ទូច៖ មួយយប់អំពើឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ធ្វើឲ្យរដ្ឋខាតលុយប្រមាណ ១ម៉ឺនដុល្លារ
បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងនៅក្នុងកិច្ចពិភាក្សាតុមូល នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករានេះថា ក្នុងរយៈពេលមួយយប់ អំពើឆក់ត្រីដោយខុសច្បាប់នៅបឹងទន្លេសាប បានឲ្យរដ្ឋខាតបង់ថវិកាប្រមាណ១ម៉ឺនដុល្លារ។ លោកថា សកម្មភាពឆក់ត្រីនេះ ចាប់ផ្ដើមពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹកតែប៉ុណ្ណោះ។

សូមស្តាប់ប្រសាសន៍បណ្ឌិត សុខ ទូច៖

The post បណ្ឌិត សុខ ទូច៖ មួយយប់អំពើឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ធ្វើឲ្យរដ្ឋខាតលុយប្រមាណ ១ម៉ឺនដុល្លារ appeared first on .