បុរីវិមានភ្នំពេញ

អ្នកឧកញ៉ា លី ហួរ គ្រោងវិនិយោគបុរីវិមានភ្នំពេញ នៅទីរួមខេត្តត្បូងឃ្មុំ ក្នុងពេលឆាប់ៗ
អ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និង​ជា​ម្ចាស់​បុរី​វិមាន​ភ្នំពេញ ​​គ្រោង​​​នឹង​វិនិយោគ​បុរីវិមាន​ភ្នំពេញ ​​នៅ​ទីរួមខេត្ត​ត្បូងឃ្មុំ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​​បន្ទាប់ពី​​លោក​​ទើប​បាន​បើក​លក់​ជា​ផ្លូវការ នូវ​គម្រោងទី១៦ នៃ​​បុរីវិមាន​ភ្នំពេញ ដោយ​ជោគជ័យ​ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋានដ៏ពេញនិយម និងល្អមួយនៅក្នុងប្រទេសកម្ពុជា បុរីវិមាន​ភ្នំពេញ ​បាន​​​ប្រារព្ធកម្មពិធីបញ្ចុះបឋមសិលាសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងទី១៦ របស់ខ្លួន ដែលមានឈ្មោះ​ថា “បុរី វិមានភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មស្នួល” នៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី0២ ខែមីនា ឆ្នាំ២០២២។

បន្ទាប់ពី​​បើក​​គម្រោង​ទី​១៦ លើផ្លូវជាតិលេខ៧ ជាប់រង្វង់មូលស្នួល ទល់មុខសាលាស្រុកស្នួល ទីរួម​ខេត្តក្រចេះ​ រួច​មក អ្នកឧកញ៉ា លី ហួរ បាន​បង្ហើប​ពី​គម្រោង​បន្ទាប់​ទៀត គឺ​លោក​គ្រោង​នឹង​ទៅ​អភិវឌ្ឍ​​បុរី និង​ផ្សារ​ទំនើប នៅ​ខេត្ត​ទើប​បង្កើត​ថ្មី គឺ​ខេត្ត​ត្បូងឃ្មុំ។

អ្នកឧកញ៉ា លី ហួរ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​​ កាល​ពី​ពេល​ថ្មីៗ​នេះ ​យ៉ាង​ដូច្នេះ​ថា៖ “សម្រាប់​គម្រោង​នៅ​ទីរួម​ខេត្ត​ត្បូងឃ្មុំ​ថ្មី ​​យើង​នឹង​រៀបចំ​ នា​ពេល​ខាង​មុខ​នេះ។ យើងត្រូវសិក្សាទីផ្សារឱ្យ​បានច្បាស់លាស់ ព្រោះដីយើង​មានរួចហើយ ហេតុនេះបើស្ថានភាពសេដ្ឋកិច្ចល្អ ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន យើងនឹងរៀបចំគម្រោង​​អភិវឌ្ឍន៍នៅទីនោះ”។

គួរបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋាភិបាលបំបែកចេញពីខេត្តកំពង់ចាម តាមព្រះរាជក្រឹត្យលេខ នស/រកត/​១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយក្នុងនោះ​បាន​កាត់​យក​ក្រុងស្រុកមួយ​ចំនួនដូចជា ក្រុងសួង ស្រុកពញ្ញាក្រែក ដំបែរ មេបត់ ក្រូចឆ្មារ និង​ស្រុកអូរាំងឳ ពិសេសទីរួមខេត្តនេះ ស្ថិតនៅ​ទីប្រជុំ ឬចំណុច​ប្រសព្វរវាងក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកដំបែរ។

ក្រោយ​ពី​ប្រកាសដាក់ឱ្យ​ដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ខេត្តត្បូងឃ្មុំ ​ដែល​មាន​លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្ត, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាន​ជួយ​អភិវឌ្ឍ​ឱ្យ​ខេត្ត​មួយ​នេះ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដូចជា ការ​រៀបចំ​​ប្រមូល​ផ្តុំ​អគាររដ្ឋបាល ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ សាងសង់​សាលារៀន និង​​សាងសង់​មន្ទីរពេទ្យ​បង្អែក ជាដើម។ ដូច្នេះ​ គម្រោង​អភិវឌ្ឍ​បុរីវិមានភ្នំពេញ និង​ផ្សារ​ទំនើប​ របស់​អ្នកឧកញ៉ា លី ហួរ នឹង​កាន់​តែ​​ជួយ​លើក​មុខមាត់​ខេត្ត​ត្បូងឃ្មុំ​មួយ​កម្រិត​ថែមទៀត៕

The post អ្នកឧកញ៉ា លី ហួរ គ្រោងវិនិយោគបុរីវិមានភ្នំពេញ នៅទីរួមខេត្តត្បូងឃ្មុំ ក្នុងពេលឆាប់ៗ appeared first on .

ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ អតិថិជនជាស្ដេច ស្ដេចមិនសាញតម្លៃទេ បុរី វិមានសំណាង លក់តម្លៃចាប់ពីជាង ៤០ម៉ឺន ដល់៥,៥ លានដុល្លារ!
កត្តាតម្លៃដីបន្តឡើងថ្លៃ និងសេដ្ឋកិច្ចប្រជាជនកាន់តែល្អប្រសើរ បានជម្រុញឱ្យអ្នកអភិវឌ្ឍន៍គម្រោងសាងសង់បុរីនានា ក្នុងរាជធានីភ្នំពេញ សាងសាងបុរីលក់ក្នុងតម្លៃចាប់ពីមធ្យម រហូតដល់តម្លៃខ្ពស់ខ្ទង់លានដុល្លារ។ ក្នុងនោះ ក៏មានបុរីលំដាប់អភិជនមួយ ប្រកាសពីតម្លៃលក់ចាប់ពីជាង ៤០ម៉ឺនដុល្លារ ឡើងរហូតដល់ ជាង ៥លានដុល្លារដែរ។ នោះគឺគម្រោងបុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង។

ថ្លែងចេញពីវេទិកា “ជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយ ២០២២” នៅចំពោះមុខអ្នកចូលរួមស្ដាប់ផ្ទាល់ជាង ១ពាន់នាក់ ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងពីមូលហេតុចម្បងដែលធ្វើឱ្យលោក សម្រេចចិត្តសាងសង់បុរីលំដាប់អភិជន និងលក់ក្នុងតម្លៃចាប់ជិតកន្លះលានដុល្លារ ឡើងរហូតដល់ជាង ៥លានដុល្លារ។

ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ថ្លែងក្នុងន័យប្រៀបធៀបយ៉ាងដូច្នេះថា៖ “អតិថិជន គឺជាស្ដេច ស្ដេចមិនដែលសាញរឿងតម្លៃទេ ហេតុនេះហើយទើបបុរី វិមានសំណាង សាងសង់លំដាប់អភិជនលក់ផ្ទះតម្លៃចាប់ពីជាង ៤០ម៉ឺនដុល្លារ ដល់៥,៥ លានដុល្លារ”។

ភូមិគ្រឹះ ដែលស្ថាបនិកបុរី វិមានសំណាង ខាងលើលើកឡើងថា មានតម្លៃចូលដល់ ៥លានដុល្លារកន្លះនោះ គឺជាភូមិគ្រឹះប្រភេទ Royal Villa សាងសង់ឡើងមានចំនួនកំណត់ ត្រឹមតែ ៣ផ្ទះប៉ុណ្ណោះ (លក់ដាច់អស់ហើយ)។ ភូមិគ្រឹះនេះ មានទំហំធំទូលាយស័ក្តិសមសម្រាប់គ្រួសារលំដាប់អភិជននៅកម្ពុជាទិញរស់នៅ។ សាច់ដី Royal Villa មានទំហំ ៥០ម៉ែត្រ x ៦០ម៉ែត្រ សំណង់ផ្ទះទំហំ ១៨ម៉ែត្រ x ៣០ម៉ែត្រ កម្ពស់ ៣ជាន់ និងមានបន្ទប់គេង ១០ បន្ទប់ ។

ភូមិគ្រឹះ Royal Villa

ដោយឡែកប្រភេទផ្ទះតម្លៃជាង ៤០ម៉ឺនដុល្លារ ក្នុងគម្រោងបុរី វិមានសំណាង គឺជាប្រភេទអាជីវកម្មបែបក្លាសិក (Classic​ Shophouse) បែបបារាំង សាងសង់ជាប់ផ្លូវមេ មានចំនួនតែ ២០ផ្ទះប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏អតិថិជនកក់ទិញអស់ដែរ។

ផ្ទះអាជីវកម្មបែបក្លាសិក (Classic​ Shophouse)

គម្រោង បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង សាងសង់លើផ្ទៃដី ២៥ ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ របស់ប្រធាន KW Cambodia រូបនេះ បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា ដូចជា Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

បច្ចុប្បន្ន គ្រប់ប្រភេទផ្ទះ និងភូមិគ្រឹះ ក្នុងគម្រោងលំដាប់អភិជនរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ទទួលការកក់ និងលក់ដាច់ជាបន្តបន្ទាប់លើសពីការរំពឹងទុក៕

The post ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ អតិថិជនជាស្ដេច ស្ដេចមិនសាញតម្លៃទេ បុរី វិមានសំណាង លក់តម្លៃចាប់ពីជាង ៤០ម៉ឺន ដល់៥,៥ លានដុល្លារ! appeared first on .

ឧកញ៉ាលី ហួរ កែប្រែដីឡូតិ៍ទុកចោល អភិវឌ្ឍ​គម្រោង​បុរី​ថ្មី ក្លាយជាទីប្រជុំជន​ មាន​គ្រប់​​ហេដ្ឋរចនាសម្ព័ន្ធ​
ភ្នំពេញ៖ នៅព្រឹកមិញ​នេះ មាន​ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២នៃ​បុរីវិមានភ្នំពេញ របស់ឧកញ៉ាលី ហួរ ស្ថិត​នៅតាមបណ្តាយផ្លូវ៥៩៨ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គម្រោងថ្មីនេះ នឹង​កែប្រែតំបន់ ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។

ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡបម៉ិន វិមាន ភ្នំពេញបង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត៕

The post ឧកញ៉ាលី ហួរ កែប្រែដីឡូតិ៍ទុកចោល អភិវឌ្ឍ​គម្រោង​បុរី​ថ្មី ក្លាយជាទីប្រជុំជន​ មាន​គ្រប់​​ហេដ្ឋរចនាសម្ព័ន្ធ​ appeared first on .

មហាសេដ្ឋីប្រាក់លាន លី ហួរ មុនមានថ្ងៃនេះធ្លាប់ជាអ្នកធាក់កង់ដឹកស្ករលក់តាមភូមិរាប់សិបឆ្នាំ
លីហួរ ប្តូរប្រាក់ លីហួរ វេងលុយ បុរីវិមានភ្នំពេញ ទាំងអស់នេះ លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ និងលឺឈ្មោះ បើនិយាយពីឈ្មោះអ្នកឧកញ៉ា លី ហួរ ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ពីភាពជោគជ័យរបស់លោកទាំងក្នុងមុខជំនួញ និងជីវិតគ្រួសារ។ បុរសម្នាក់នេះ ដែលបានលះបង់គ្រប់ឧបសគ្គ និងជ្រុំជ្រែងដើម្បីនាំភាពជោគជ័យមកឲ្យលី ហួរ គ្រុប ក្នុងពិភពជំនួញនៅកម្ពុជា។

អ្នកឧកញ៉ា លី​ ហួរ​ ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប និងអាជីវកម្មជាច្រើនមុខជោគជ័យអស់ជាង​ ៣០ឆ្នាំ ដោយរាបបញ្ចូលទាំងវិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។

ក្រុមហ៊ុននេះ ក្រៅពីមហាេសដ្ឋីដែលកើតចេញពីអាជិវកម្មប្តូរប្រាក់អ្នកឧកញ៉ា លី ហួរ ទៅ ក៏នៅមានសមាជិកក្រុមគ្រួសារនេះជាអ្នកគ្រប់គ្រង់ផងដែរ ក្នុងនោះឧកញ៉ា ស៊ាង លីន អនុប្រធាននាយកប្រតិបត្តិ ត្រូវជាភរិយា, កូនប្រុសច្បង ឧកញ៉ា លី សុភ័ក្ត អនុប្រធានប្រតិបត្តិ, កូនប្រុសទី២ ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ, កូនស្រីទី៣ ឧកញ៉ា លី សុភារី អនុប្រធានប្រតិបត្តិ។

ទម្រាំមានភាពជោគជ័យ ល្បីល្បាញ ក្នុងពិភពជំនួញមកដល់សព្វថ្ងៃ មិនមែនជារឿងចៃដន្យឡើយ តើបុរសម្នាក់នេះពីណា? ចាប់ផ្តើមអាជីវកម្មតំបូងអ្វីទៅ? ហេតុដូចម្តេចបានជាជោគជ័យខ្លាំងម្លេះ? គេហទំព័រឧកញ៉ាញូស៍ សូមបើកកកាយជម្រាបជូនលោកអ្នកនាង។

អ្នកឧកញ៉ា លី ហួរ គឺជាកូនកសិករ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយលោកកំព្រាឪពុកតាំងពីអាយុ ៩ឆ្នាំ។ លោក លី ហួរ បានចិញ្ចឹមជ្រូកមួយក្បាល នៅឆ្នាំ១៩៨០ លុះឈានចូលដល់ឆ្នាំ១៩៨២ ក៏ផ្លាស់ប្តូរទៅជាអ្នកជួញដូរទំនិញកំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ ២ជីមាស ដែលបានមកពីការលក់ជ្រូកមួយក្បាល។ ជំហ៊ានបន្ទាប់ដែលបុរសកំព្រាឪពុករូបនេះ ដោយបានទិញកង់មួយគ្រឿងសម្រាប់ធាក់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងស្រុកមេមត់។

មុខរបរលក់ស្ករ មិនអាចដោះស្រាយជីវភាពគ្រួសារបាន លោកក៏មានគំនិតចង់ជួញដូរក្រណាត់ សារុង ប៊ីចេង ពីប្រទេសថៃ មកលក់ដូនៅក្នុងស្រុកវិញម្តង។ បន្ទាប់ពីបានចាប់របរមិនក្រោម ៥មុខរបរនោះទាំងមិនបានជោគជ័យ ហើយជីវភាពក៏មិនប្រសើរឡើងផងនោះ នៅតែលោកមិនចុះចាញ់ទម្លាក់ភាពឧស្សាហ៍ព្យាយាមរបស់លោកចោលឡើយ ដោយលោករិតខំប្រឹងប្រែងបន្តទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យសម្រាប់ជីវិតរបស់លោក និងគ្រួសារ។

ឆ្នាំ១៩៨៥ លោកនិងភរិយា បានសំឡឹងឃើញឪកាស ស្របពេលនោះទីផ្សារទិញលក់មាសមិនទាន់មានការរីកចំរើន គាប់ជួនពេលដែលលោកលុយគ្រប់គ្រាន់ដើម្បីចាប់ផ្តើម លោកបានជំនះគ្រប់ឧបសគ្គបើទោះបីមិនទាន់មានដើមទុនច្រើន  ភ្លាមៗបានចាប់ផ្តើមជួញដូរទិញលក់មាស បន្ទាប់ពីបោះបង់អាជីពជាអ្នកជួញដូរក្រណាត់។

មុខរបរទិញលក់មាស របស់លោកចេះតែកាក់កបចំណេញឡើងទ្វេដង និងមានទុនគួរសម បូករួមជាមួយឪកាស ទីផ្សារ និងតម្រូវការប្រជាជន លោក លីហួរ និងភរិយា នៅឆ្នាំ១៩៨៦ ចាប់ផ្តើមអាជីវកម្មប្តូរប្រាក់  ជាអាជីវកម្មដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់ផ្តើមបង្កើតឡើងដោយអ្នកឧកញ៉ា លី  ហួរ     និងឧកញ៉ា ស៊ាង  លីម ដើម្បីផ្តល់សេវាប្តូរប្រាក់ជូនអតិថិជនទូទៅដោយមានតូបប្រតិបត្តិការដ៏តូចមួយនៅរាជធានីភ្នំពេញ។

រយៈពេលជាង ៣ ទស្សវត្សកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានស្គាល់ថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ អាជីកម្មប្តូរប្រាក់របស់លោកទទួលបានការគាំទ្រ និងជោគជ័យជាហេតុបណ្តាលឲ្យកូនអ្នកកំពង់ចាមរូបនេះ បោះទុនវិនិយោគង្កើតក្រុមហ៊ុនផ្សេងៗទៀតជាបន្តបន្ទាប់។

ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធរបស់​ក្រុមហ៊ុនមេ​ លី​ ហួរ គ្រុប របស់មហាសេដ្ឋីប្រាក់លានរូបនេះ មានដូចជា៖ ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ,ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពី​អាហ្គ្រូ​ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី​ និងធនាគារ SBI លី ហួរ។

អ្នកឧកញ៉ា លី ហួរ ឲ្យដំបូន្មានថា “ពិតណាស់ថា លុយសំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែខ្ញុំចាត់ទុកថាជាដើមទុនទី២ ដើមទុនទី១ គឺជាដើមទុនគំនិតនេះឯង បើយើងគ្មានគំនិត គិតឲ្យបានល្អិតល្អន់ និងវែងឆ្ងាយនោះទេ ទោះយើងមានលុយប៉ុន្មានក៏ដោយក៏វាបរាជ័យដែរ”៕

The post មហាសេដ្ឋីប្រាក់លាន លី ហួរ មុនមានថ្ងៃនេះធ្លាប់ជាអ្នកធាក់កង់ដឹកស្ករលក់តាមភូមិរាប់សិបឆ្នាំ appeared first on .