បុរី មង្គលភ្នំពេញ

លោក អាន រ៉ាឌី ម្ចាស់ក្រុមហ៊ុន បុរីមង្គលភ្នំពេញ ចូលរួមបរិច្ចាគថវិកា ២០លានរៀល ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា
លោកនាយកប្រតិបត្តិ អាន រ៉ាឌី ជាម្ចាស់ក្រុមហ៊ុន បុរីមង្គលភ្នំពេញ បានចូលរួមបរិច្ចាគថវិកាចំនួន ២០លានរៀល តាមរយៈសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដើម្បីជួយដល់ ជនភៀសសឹកដែលកំពុងជួបប្រទះការលំបាក និង វីរកងទ័ពជួរមុខ ដ៏អង់អាចក្លាហាន ពលីការពារប្រជាជនកម្ពុជា។

ការចូលរួមឧបត្ថម្ភថវិការបស់ លោកនាយកប្រតិបត្តិ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

The post លោក អាន រ៉ាឌី ម្ចាស់ក្រុមហ៊ុន បុរីមង្គលភ្នំពេញ ចូលរួមបរិច្ចាគថវិកា ២០លានរៀល ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា appeared first on .