បំណុលកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ច៖ ការកើនឡើងនៃកម្ចីពហុភាគី មិនមែនជាបន្ទុកធ្ងន់សម្រាប់រដ្ឋាភិបាលកម្ពុជានោះឡើយ
អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ការកើនឡើងនៃ បំណុលសាធារណៈតាមរយៈកម្ចីពហុភាគី មិនបានដាក់បន្ទុកធ្ងន់ធ្ងរពេកនោះទេដល់រាជរដ្ឋាភិបាលកម្ពុជា ព្រោះជាកម្ចីដែលបានបម្រើដល់វិស័យ SME ដែលជាវិស័យស្នូលរបស់ជាតិ។ ការលើកឡើងពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចនៅពេលនេះ គឺធ្វើឡើងក្រោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារបន្ថែមដល់រដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ចីជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចំនួន៥០លានដុល្លារដល់កម្ពុជា ហៅថាកម្ចីពហុភាគី ខុសពីកម្ចីទ្វេភាគី ហេតុនេះកម្ចីពហុភាគីនេះមិនមែនជាបន្ទុកសម្រាប់រដ្ឋាភិបាលទេ​​បើទោះបីទំហំបំណុលពីកម្ចីពហុភាគីច្រើនក្តី ព្រោះជាកម្ចីប្រភេទនេះអាចបម្រើឱ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍន៍វិស័យស្នូលរបស់ជាតិ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។

កាលពីពេលកន្លងមក ពាក់ព័ន្ធនឹងការខ្ចីថវិការពីបរទេស បើទោះបីកម្រិតបំណុលសាធារណរបស់កម្ពុជាមានការកើនឡើងក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្ដី។

ក្រសួងអះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏ត្រឹមត្រូវ និងរឹងមាំ៕​ អត្ថបទ៖ រង្សី

The post អ្នកជំនាញសេដ្ឋកិច្ច៖ ការកើនឡើងនៃកម្ចីពហុភាគី មិនមែនជាបន្ទុកធ្ងន់សម្រាប់រដ្ឋាភិបាលកម្ពុជានោះឡើយ appeared first on .

រដ្ឋសភា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍
កម្ពុជា​ជំពាក់​បរទេស បាន​កើន​ឡើងដល់​ជាង ៩​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២១ និង​បន្ត​កើនឡើង​រហូតដល់​ជាង ១​ម៉ឺន​លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០២២​។ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ ចិន​ជា​ម្ចាស់​កម្ចី​ធំ​ជាង​គេ​ដែល​កាន់​កាប់​អត្រា​ ៤៥% ស្មើ​នឹង​ជិត ​៤ ​ពាន់​លាន​ដុល្លារ ខណៈ​ ៣១%​ ទៀត​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​នានា​ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម។

តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពី​ខែ មីនា ឆ្នាំ២០២១ ​របស់​ក្រសួង​សេដ្ឋកិច្ច ក្នុង​រយៈពេល ២៧​ឆ្នាំ គិត​ពី​ឆ្នាំ១៩៩៣ ដល់​ចុងឆ្នាំ២០២០ គ្រាន់តែ​ថ្លៃ​ការ​ប្រាក់ និង​កម្រៃ​ផ្សេងៗ​ ដែល​កម្ពុជា​បាន​បង់​សង​ទៅ​ម្ចាស់បំណុល​បរទេស​វិញ មាន​សុរប​ ៧៤៩,៤២លាន​ដុល្លារ​។ តែក្នុង​ឆ្នាំ២០២០ កន្លង​ទៅ កម្ពុជា​ក៏​លៃលក​សង​បំណុល​នេះ​បាន ៣៦០,៣០លាន​ដុល្លារអាមេរិក ប៉ុន្តែ​ក្នុង​នោះ​គ្រាន់តែ​ការប្រាក់ មាន​ចំនួន​ ៩៣,៣៧​លាន​ដុល្លារ។

ទោះយ៉ាង​ណា មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល បានអះអាង​ថា បំណុល​នេះ​នៅ​ទាប ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​កម្ពុជា​នៅ​អាច​ជំពាក់​បរទេស​បាន​បន្ថែម​ទៀត​។ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០២១កន្លងទៅ​ថា បើ​ធៀប​បំណុល​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេងទៀត កម្ពុជា​មិនទាន់​ដល់​វ័ណ្ឌក​នោះ​ទេ​។ លោក​អះអាង​ថា កម្ពុជា​មិន​មាន​បញ្ហា​អ្វី ពាក់ព័ន្ធ​ជាមួយនឹង​លទ្ធភាព​សង​នោះ​ទេ។

បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឪ្យដឹងថា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេក្នុងកម្រិត ១ ៦០០ ០០០ ០០០SDR (មួយប៊ីលានប្រាំមួយរយលានអេសដេអ៊ែ) ប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍។

ច្បាប់នេះបញ្ជាក់ថា ការខ្ចីដែលត្រូវចុះកិច្ចសន្យាត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។ នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយ​លក្ខណ៍​អក្សររបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្ចីជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃការខ្ចីនិងការធានានេះ ជូនរដ្ឋសភានិងព្រឹទ្ធសភា រៀងរាល់ ៦ខែម្តង។

សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់ មូលបត្ររដ្ឋក្នុងកម្រិតទី ២១៩ ៥០០ ០០០ ០០០រៀល(មួយទ្រីលានពីររយដប់ប្រាំបួនប៊ីលាន ប្រាំរយលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយ កំណើននិងផលិតភាពសេដ្ឋកិច្ច៕

The post រដ្ឋសភា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍ appeared first on .

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា កម្ពុជានៅតែមានលទ្ធភាពសងបំណុលត្រឡប់វិញ ខណៈបំណុលទាំងមូលមានចំនួន ៩ប៊ីលានដុល្លារ
មកដល់ពេលបច្ចុប្បន្ន បំណុលរបស់កម្ពុជាទាំងមូលមានចំនួន ៩ប៊ីលានដុល្លារ ចំពោះបញ្ហានៃបំណុលនេះ កម្ពុជានៅតែមានលទ្ធភាពក្នុងការសងត្រឡប់វិញ បើធៀបនឹងបណ្ដាប្រទេសមួយចំនួន ព្រោះបំណុលស្ថិតក្នុងកម្រិតទាបនៅឡើយ។ នេះបើតាមបញ្ជាក់របស់លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃអង្គារ៍នេះ។

លោក ផាន់ ផល្លារ បានថ្លែងក្នុងន័យដើមថា ខ្ញុំសូមបញ្ជាក់ចំពោះបញ្ហាបំណុលថា បំណុលរបស់កម្ពុជាទាំងមូលមានចំនួន៩ប៊ីលានដុល្លារ ចំពោះបញ្ហានៃបំណុលនេះ កម្ពុជានៅមានលទ្ធភាព ក្នុងការសងត្រឡប់ ហើយបំណុលនេះជាបំណុលស្ថិត ក្នុងកម្រិតទាបនៅឡើយទេ។ បើតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការវាយតម្លៃរបស់ធនាគារពិភពលោក និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត បើតាមការប្រៀបធៀបបំណុលរបស់កម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងទៀត បំណុលរបស់កម្ពុជាមានកម្រិតទាបណាស់ កម្ពុជាមិនបានស្ថិតក្នុងបំណុលវណ្ឌក ដូចបណ្ដាប្រទេសមួយចំនួននោះទេ។ ដូច្នេះកម្ពុជាយើងមិនមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាព ក្នុងការសងត្រឡប់បំណុលនោះឡើយ ដោយសារតែបំណុលរបស់យើងនៅទាបនៅឡើយទេ។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បញ្ជាក់ថា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ចំនួនកម្រិត ១៦០០លានSDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ដែលស្មើនឹងប្រមាណជាង ២២០០លានដុល្លារអាមេរិក។

នៅដើមឆ្នាំ២០២១នេះ ទីភ្នាក់ងារ វាយតម្លៃឥណទានពិភពលោក «Moody’s Investor Service» បានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ។ ភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន ហើយចក្ខុវិស័យកំណើនផលិតផល ក្នុងស្រុកសរុបដ៏រឹងមាំរបស់កម្ពុជា ជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួន លើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។

សូមរំលឹកឡើងវិញថា កាលពីសប្តាហ៍មុន ធនាគារពិភពលោក (The World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ថាមានកំណើន ២,២% ហើយរំពឹងថានឹងកើនដល់ ៤,៥% នៅឆ្នាំ២០២២។

ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានវាយតម្លៃថា ក្រោយបើកប្រទេសឡើងវិញអស់ពេលជាង១ខែមកនេះ គឺសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរជាងមុន ខណៈកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ពាសពេញផ្ទៃប្រទេស។ លោកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងត្រលប់មករកស្ថានភាពដើមវិញ គឺក្នុងរង្វង់៧%៕

The post មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា កម្ពុជានៅតែមានលទ្ធភាពសងបំណុលត្រឡប់វិញ ខណៈបំណុលទាំងមូលមានចំនួន ៩ប៊ីលានដុល្លារ appeared first on .