បំណុលបរទេស

បំណុលបរទេសរបស់ប្រទេសហ្វីលីពីន កើនឡើងដល់ជិត ១៤០ពាន់លានដុល្លារ
យោងតាមធនាគារកណ្តាល Bangko Sentral ng Pilipinas (BSP) បាននិយាយថា បំណុលខាងក្រៅរបស់ប្រទេសហ្វីលីពីន មានចំនួនសរុបដល់ ១៣៩,៦ពាន់លានដុល្លារ គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង ១៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ភាគហ៊ុនបំណុលរបស់ហ្វីលីពីន ក៏បានកើនឡើង ៧,៣% ពីចំនួន ១៣០,១ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនាកន្លងទៅ ផងដែរ។

យោងតាមធនាគារកណ្តាលហ្វីលីពីន បាននិយាយថា ការកើនឡើងនេះ ត្រូវបានជំរុញជាចម្បងដោយចំណូលសុទ្ធសរុបរបស់អ្នកខ្ចីទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាការទទួលបាននៃមូលបត្របំណុលហ្វីលីពីន ដោយក្រុមហ៊ុនបរទេស។

ទិន្នន័យ BSP បានបង្ហាញថាបំណុលខាងក្រៅរបស់វិស័យឯកជន បានកើនឡើង ៤,៨% ដល់ ៥២,៧ពាន់លានដុល្លារ នៅចុងខែកញ្ញា ពីចំនួន ៥០,៣ពាន់លានដុល្លារ នៅចុងខែមិថុនា។ ទន្ទឹមនឹងនេះ បំណុលវិស័យសាធារណៈបានកើនឡើង ៨,៨% នៅក្នុងរយ:ពេលដូចគ្នា ដល់ ៨៦,៨ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ BSP បាននិយាយថាបំណុលខាងក្រៅគិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅតែស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន បើទោះបីជាមានការកើនឡើងនៃភាគហ៊ុនបំណុលក៏ដោយ៕

The post បំណុលបរទេសរបស់ប្រទេសហ្វីលីពីន កើនឡើងដល់ជិត ១៤០ពាន់លានដុល្លារ appeared first on .

បំណុលពិភពលោក បន្តកើនឡើងលើស ៣០៧ទ្រីលានដុល្លារ
វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IIF បានបង្ហាញទិន្នន័យថា បំណុលពិភពលោក​បានកើនឡើងលើសចំនួន ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ នាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតួកគី AA។

របាយការណ៍ដែលបញ្ចេញដោយ IIF កាលពីសប្ដាហ៍មុនបានបង្ហាញថា បំណុលសកលលោក បានកើនឡើងលើស ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ដោយភាគច្រើន​បណ្ដាលមកពីកំណើនទីផ្សារនៃមហាអំណាចធំៗដូចជា អាមេរិក ជប៉ុន បារាំង អង់គ្លេស ចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិកជាដើម។

តួលេខនៃការកើនឡើងរបស់បំណុលពិភពលោក គឺកើនឡើងប្រហែល ៦,២% ពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពោលកើនពី ២៨៩ទ្រីលានដុល្លារ ដល់លើស ៣០៧ពាន់ពាន់លានដុល្លារ។

ក្នុងនោះ បំណុលនៃប្រទេសអភិវឌ្ឍន៍កើនដល់ ២០៦ទ្រីលានដុល្លារ ខណៈបំណុល​នៃ​ប្រទេសកំពុងអភិវឌ្ឍន៍កើនដល់ ១០១,៣ទ្រីលានដុល្លារ ចន្លោះខែកក្កដា ដល់ខែកញ្ញា៕

The post បំណុលពិភពលោក បន្តកើនឡើងលើស ៣០៧ទ្រីលានដុល្លារ appeared first on .

ត្រឹមត្រីមាសទី២ បំណុលពិភពលោកឈានដល់កំណត់ត្រាថ្មី ៣០៧ពាន់ពាន់លានដុល្លារ
បំណុលពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយទៀត គិតត្រឹមត្រីមាសទី២ នៃឆ្នាំនេះ ដោយមានរហូតដល់ ៣០៧ពាន់ពាន់លានដុល្លារ ខណៈសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaleejtimes។

ប្រភពដដែលបន្ថែមថា បំណុលពិភពលោកបច្ចុប្បន្នមានការកើនឡើងខ្ពស់ជាង មុនពេលផ្ទុះជំងឺរាតត្បាត ប្រហែល ៤៧ពាន់ពាន់លានដុល្លារ ហើយរំពឹងបន្តកើនខ្ពស់ជាងនេះថែមទៀត។

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IIF បានបង្ហាញការបារម្ភ បន្ទាប់ពីបំណុលគិតជាប្រាក់ដុល្លារ កើនឡើងប្រហែល ១០ពាន់ពាន់លានដុល្លារត្រឹមឆមាសទីមួយនៃឆ្នាំ២០២៣ និងកើនប្រហែល ១០០ពាន់ពាន់លានដុល្លារ បើធៀបនឹងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ក្នុងនោះ បំណុលដែលទើបនឹងកើនឡើងមួយរយៈចុងក្រោយនេះ ភាគច្រើនគឺជាបន្ទុករបស់អាមេរិក ជប៉ុន បារាំង និងអង់គ្លេស ខណៈប្រទេសអភិវឌ្ឍន៍រ៉ាប់រង​បំណុលថ្មីៗនេះ ៨០% ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ដែល​មានបំណុលកើនឡើងច្រើនបំផុតគឺ ចិន ឥណ្ឌា និងប្រេស៊ីល។

សូមជម្រាបថា IIF បានអះអាងថា ការកើនឡើងនៃអតិផរណា គឺជាហេតុផលចំបងដែលធ្វើឲ្យបំណុលពិភពលោក​ កើនឡើងខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ហើយវានឹងអាចបន្តកើនឡើងបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣៕

The post ត្រឹមត្រីមាសទី២ បំណុលពិភពលោកឈានដល់កំណត់ត្រាថ្មី ៣០៧ពាន់ពាន់លានដុល្លារ appeared first on .

អត្រាបំណុលអ៊ុយក្រែន កើនឡើងស្ទើរ ៨០% នៃ GDP កាលពីឆ្នាំទៅ
តាំងពី​រុស្ស៊ីបើកការវាយប្រហារ​លើ​ប្រទេសអ៊ុយក្រែន អត្រា GDP របស់ពួកគេបានធ្លាក់ដល់ ១៦១ពាន់លានដុល្លារ ខណៈកាលពីឆ្នាំទៅបំណុលរបស់ពួកគេបានកើន ១៣,៤ពាន់លានដុល្លារ​បន្ថែមទៀត។

បំណុលដែលកើននោះគឺ ស្មើនឹង ៧៨,៥% នៃ GDP នៅចុងឆ្នាំ ២០២២ កើនពីឆ្នាំ ២០២១ ដែលធ្លាប់មានតែ ៤៨,៩% នៃ GDP នាពេលនោះ។

យោងតាមរបាយការណ៍ពីមន្ត្រីហិរញ្ញវត្ថុ​អ៊ុយក្រែន​បានបង្ហាញថា បំណុលសាធារណៈរបស់​អ៊ុយក្រែន​ក្នុងឆ្នាំ ២០២៣ មានសរុប ១១១,៤ពាន់លានដុល្លារ រាប់បញ្ចូល​ទាំង​បំណុល​សាធារណៈ​ផ្ទាល់​ដែលកើនឡើងប្រហែល ១៥ពាន់លានដុល្លារ។

គួរជម្រាបដែរថា ម្ចាស់បំណុលរបស់អ៊ុយក្រែនមានដូចជា ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

The post អត្រាបំណុលអ៊ុយក្រែន កើនឡើងស្ទើរ ៨០% នៃ GDP កាលពីឆ្នាំទៅ appeared first on .

ប្រធាន IMF ប្រាប់ឲ្យចិនពន្លឿនការងារ ជុំវិញរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រ
កាលពីពេលថ្មីៗនេះ លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីចិនថ្មី Li Qiang ថា ចិនត្រូវតែពន្លឿនការងាររបស់ពួកគេ ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រដូចជា ហ្សំប៊ី ហ្គាណា និងអេត្យូពី។

លោកស្រី Georgieva បានជួបសំណេះសំណាលជាមួយឥស្សរជនជាន់ខ្ពស់ជាច្រើននាក់ អំឡុងពេល​បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនបានបង្ហើបថា អ្នកស្រីយល់ថា លោក Li ពិតជា​រស់រាយ និងងាយស្រួលក្នុងការជជែកគ្នា ហើយនាយករដ្ឋមន្ត្រីរូបនេះក៏បាន​និយាយថា ចង់ឲ្យចិន​ដើរតួ​សំខាន់ក្នុងការដោះស្រាយបញ្ហាបំណុល​សកលលោក។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនបានទម្លាក់កំហុសលើចិន សម្រាប់ការពន្យារពេលក្នុងការរៀបចំកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញ សម្រាប់ប្រទេសដែលជំពាក់បំណុលខ្លាំង និងបានស្នើសុំជំនួយក្រោមក្របខណ្ឌរួម ដែលបង្កើតឡើងដោយក្រុមនៃសេដ្ឋកិច្ចធំៗចំនួន ២០។

ប៉ុន្តែអ្នកស្រី Georgieva បានបញ្ជាក់ថា ចិនគឺបានជួយខ្លាំងដល់ការសង្គ្រោះបញ្ហាបំណុល​សម្រាប់​ប្រទេស Chad និងស្រីលង្កា ដែលជាប្រទេសមានចំណូលមធ្យម មិនអាចមានសិទ្ធទទួលបាន​ជំនួយ​ពី​ក្របខណ្ឌរួម​បង្កើតឡើងដោយក្រុម G20៕

The post ប្រធាន IMF ប្រាប់ឲ្យចិនពន្លឿនការងារ ជុំវិញរចនាសម្ព័ន្ធបំណុលជាមួយប្រទេសក្រីក្រ appeared first on .

ប្រធាន IMF៖ ប្រទេសមានសេដ្ឋកិច្ចខ្លាំង គួរជួយដល់ប្រទេសមានបំណុលវ័ណ្ឌក
នៅក្នុងវេទិកា Boao Forum សម្រាប់អាស៊ី​ធ្វើឡើងនៅក្នុងប្រទេសចិន ប្រធានមូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ ហៅកាត់ IMF អ្នកស្រី Kristalina Georgieva បាននិយាយថា ប្រទេសដែលមាន​សេដ្ឋកិច្ច​ខ្លាំង គួរតែជួយដល់ប្រទេសក្រីក្រ ជាពិសេសប្រទេសដែលមានបំណុលវ័ណ្ឌក។

មេធំ IMF ក៏បានទម្លាយបន្ថែមថា ការជួយគ្នាបែបនេះ នឹងក្លាយជាកត្តាសំខាន់​ក្នុងការ​ប្រឆាំង​នឹង​ការឡើងថ្លៃការប្រាក់ និងការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណ។ នេះបើតាមការចុះផ្សាយពី Kelo។

“ពួកយើងត្រូវការយន្តការបន្ទាន់ និងមានប្រសិទ្ធភាពជាសកល ដើម្បីអាចដោះស្រាយបញ្ហា​បំណុល​សម្រាប់ប្រទេសទាំងនោះ”។ នេះបើតាមសម្ដីរបស់លោកស្រី Georgieva បាននិយាយ​នៅ​វេទិកា BFA។

អ្នកស្រី Georgieva ក៏បាននិយាយថា IMF ស្វាគមន៍ការចូលរួមរបស់ចិននៅក្នុងកម្មវិធី Common Framework និងការចូលរួមនៅក្នុងតារាងតុមូលបំណុលសកលថ្មី។

សូមជម្រាបដែរថា មេធំ IMF ក៏បាននិយាយផងដែរថា បណ្តាប្រទេសនានាចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញ ក្នុងមធ្យោបាយសមធម៌សម្រាប់មនុស្សកាន់តែច្រើន ក្នុងការទទួលបានអត្ថប្រយោជន៍ពីសកលភាវូបនីយកម្ម និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ដោយផ្អែកលើតក្កវិជ្ជាសេដ្ឋកិច្ច៕

The post ប្រធាន IMF៖ ប្រទេសមានសេដ្ឋកិច្ចខ្លាំង គួរជួយដល់ប្រទេសមានបំណុលវ័ណ្ឌក appeared first on .

ចិនចាយលុយ ២៤០ពាន់លានដុល្លារ ជួយប្រទេសកំពុងអភិវឌ្ឍន៍ ២២ប្រទេស
ចន្លោះឆ្នាំ ២០០៨ ដល់ ២០២១ ប្រទេសចិនបាន​ចំណាយថវិកាប្រមាណ ២៤០ពាន់លានដុល្លារ ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ២២ប្រទេស ដែល​កំពុងស្ថិត​នៅក្នុង​ផែនការ​ “ខ្សែក្រវ៉ាត់ និងផ្លូវ”។ នេះបើតាម​ការ​សិក្សា​មួយ​បាន​បង្ហាញ។

ក្នុងនោះ ស្ទើតែ ៨០% នៃ​ទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ​ត្រូវបាន​ចំណាយ​នៅ​ចន្លោះឆ្នាំ ២០១៦ ដល់ ២០២១ និងផ្ដោតសំខាន់​លើ​ប្រទេសដែលមាន​ចំណូល​មធ្យម​ដូចជា អាហ្សង់ទីន ម៉ុងហ្គោល និង​ប៉ាគីស្ថាន​ជាដើម។

ប្រទេសចិន​បាន​ផ្ដល់​ប្រាក់កម្ចីរាប់រយពាន់លានដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៦ ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលរំពឹងទុក។

ការសិក្សាបានរកឃើញថា ប្រាក់កម្ចីរបស់ចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុល បានកើនឡើងពីតិចជាង៥% នៃផលប័ត្រប្រាក់កម្ចីក្រៅប្រទេសរបស់ខ្លួនក្នុងឆ្នាំ ២០១០ ដល់ ៦០% ក្នុងឆ្នាំ ២០២២ ។

អាហ្សង់ទីនទទួលបានច្រើនជាងគេគឺ ១១១,៨ ពាន់លានដុល្លារ បន្ទាប់មកប៉ាគីស្ថានទទួលបាន ៤៨,៥ ពាន់លានដុល្លារ និងអេហ្ស៊ីបទទួលបាន ១៥,៦ ពាន់លានដុល្លារ ខណៈប្រទេសចំនួន ៩ ទៀតទទួលបានតិចជាង ១ ពាន់លានដុល្លារ៕

The post ចិនចាយលុយ ២៤០ពាន់លានដុល្លារ ជួយប្រទេសកំពុងអភិវឌ្ឍន៍ ២២ប្រទេស appeared first on .

ស្រីលង្កាសន្យាសងបំណុលជិត ៣ ពាន់លានដុល្លារ ត្រឹមឆមាសទីមួយឆ្នាំនេះ
គណៈរដ្ឋមន្ត្រីស្រីលង្កាបានអនុម័តលើកញ្ចប់ថវិកា សម្រាប់សងបំណុលបរទេសប្រមាណ ២,៦ ពាន់លានដុល្លារ សម្រាប់ឆមាសតំបូងនៃឆ្នាំ ២០២៣ ជាមួយនឹងគម្រោងពន្យារពេលសងបំណុលផ្សេងៗ។ នេះបើតាមសម្ដីអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបាននិយាយ។

គួររំលឹកដែរថា ស្រីលង្កាបានធ្លាក់ខ្លួនទៅក្នុងរណ្ដៅបំណុលដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ ទសវត្សចុងក្រោយ ហើយប្រទេសដែលមានប្រជាជនជាង ២២ លាននាក់ បានប្រកាសពន្យារពេលសងបំណុលបរទេសកាលពីខែមេសា ២០២២។

សម្រាប់កញ្ចប់ថវិកាជាង ២ ពាន់លានដុល្លារនោះ នឹងត្រូវយកទៅសងស្ថាប័នធំៗដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ប្រមាណ ២ ពាន់លានដុល្លារ ខណៈ ៥៤០ លានដុល្លារទៀតគឺបង់ទៅលើការប្រាក់។

សូមជម្រាបដែរថា ឥណ្ឌា និងសមាជិកក្រុមម្ចាស់បំណុល Paris Club បានប្រកាសគាំទ្រដើម្បីជួយដល់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសស្រីលង្កា ប៉ុន្តែប្រទេសដីកោះនេះនៅតែស្ថិតក្នុងការចរចាជាមួយប្រទេសចិន ដែលជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីធំបំផុតរបស់ខ្លួន៕

The post ស្រីលង្កាសន្យាសងបំណុលជិត ៣ ពាន់លានដុល្លារ ត្រឹមឆមាសទីមួយឆ្នាំនេះ appeared first on .

សំប៊ីច្រានចោលសំណើចិន ​ក្នុងការ​លូកដៃរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន
រដ្ឋមន្ត្រីហិរញ្ញវត្ថុសំប៊ី លោក Situmbeko Musokotwane បាន​ច្រានចោល​សំណើ​របស់​ប្រទេសចិន ដែល​អំពាវនាវ​ឲ្យ​មាន​ការ​លូកដៃ​ពី​ធនាគារពិភពលោក ដើម្បី​រៀបចំ​រចនាសម្ព័ន្ធបំណុល​របស់​សំប៊ី​ឡើងវិញ។ នេះ​បើតាម​ការ​ចុះផ្សាយពី Financial Times។

​ក្នុងបទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ខាងលើ ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​រូបនេះ​បាន​និយាយថា ពេលវេលា គឺជាកត្តាសំខាន់បំផុត ដើម្បី​បញ្ចប់​ការ​រៀបចំ​រចនាសម្ព័ន្ធបំណុល ១៣ ពាន់​លានដុល្លារ​ឆ្នាំនេះ ហើយ​ការ​លូកដៃ​របស់ចិន គឺជាការរំខានពីការពិភាក្សាសម្រាប់ការកាត់បន្ថយប្រាក់កម្ចី។

គួររំលឹកដែរថា សំប៊ី​គឺជាប្រទេសនៅ​អាហ្វ្រិក​តំបូង ដែល​ខកខាន​សងបំណុល​បរទេស​នៅ​អំឡុង​ការ​រាតត្បាតកូវីដ ១៩ កាលពីឆ្នាំ ២០២០ ហើយ​បំណុល​បរទេស​ពួកគេ​នា​ពេលនោះ គឺមាន​ជិត ១៥ ពាន់​លានដុល្លារ ខណៈ​ចិន និង​ម្ចាស់បំណុល​នៅ​អឺរ៉ុប ត្រូវបាន​ពន្យារពេល​ទូទាត់​បំណុល​យ៉ាងយូរ។

ហើយកាលពីឆ្នាំ ២០២១ របាយការណ៍​ចេញ​ដោយ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សំប៊ី​ជំពាក់​លុយចិនជិត ៦ ពាន់​លានដុល្លារ សម្រាប់​បំណុល​បរទេសសរុប ១៧ ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០២១៕

The post សំប៊ីច្រានចោលសំណើចិន ​ក្នុងការ​លូកដៃរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន appeared first on .

ស្រីលង្ការំពឹងអាចរៀបចំរចនាសម្ព័ន្ធបំណុលឲ្យរួចស្រេច ក្នុងរយៈពេល ៦ ខែ
ប្រទេសស្រីលង្កា គឺធ្លាប់បាន​ប្រកាសក្ស័យធន​កាលពី​ឆ្នាំទៅ បន្ទាប់ពី​ប្រទេសដីកោះមួយនេះ​ជួប​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជាប់បំណុលបរទេសវ័ណ្ឌក រហូត​អតីតប្រធានាធិបតី​រត់ភៀសខ្លួន​ចាកចោលប្រទេសថែមទៀត។

យ៉ាងណា បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ធំៗ និង​ជ្រើសតាំងប្រធានាធិបតី​ថ្មី​មក រដ្ឋាភិបាល​ថ្មី​បាន​រិះរកគ្រប់មធ្យោបាយ ដើម្បី​ស្ដារសេដ្ឋកិច្ច​ឡើងវិញ ហើយថ្មីៗនេះ​ពួកគេ​សង្ឃឹម​ថា អាចរៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឲ្យរួចស្រេច​ក្នុង​រយៈពេល ៦ ខែខាងមុខ។

យោងតាម​ការចុះផ្សាយពី Kelo បាន​បង្ហាញថា ម្ចាស់បំណុលធំ​របស់​ស្រីលង្កាគឺ ចិន និងឥណ្ឌា ខណៈថ្មីៗនេះ​ស្រីលង្កាបាន​ទទួល​ការ​អនុគ្រោះ​មួយចំនួន​ពី​ឥណ្ឌា ហើយបច្ចុប្បន្ន​កំពុង​រង់ចាំ​ចរចា​ជាមួយ​ចិន​ពី​លទ្ធភាព​សងបំណុល។

ដោយឡែក ស្រីលង្កា​ក៏​កំពុង​ខ្ចីប្រាក់​ជិត ៣ ពាន់​លានដុល្លារពី​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ហៅកាត់ IMF ប៉ុន្តែ​តម្រូវ​ឲ្យ​​មាន​ការ​ធានាពី​ចិន និងឥណ្ឌា ដែលជា​ម្ចាស់បំណុល​ធំ ទើប​អាច​សម្រេច​កិច្ចព្រមព្រៀងចុងក្រោយ​បាន៕

The post ស្រីលង្ការំពឹងអាចរៀបចំរចនាសម្ព័ន្ធបំណុលឲ្យរួចស្រេច ក្នុងរយៈពេល ៦ ខែ appeared first on .