ប៉ាឡេស្ទីន

មកដឹងពីប្រភពចំណូលធំបំផុត ដែលអាចធ្វើឱ្យមេដឹកនាំក្រុមហាម៉ាស សុទ្ធតែជាមហាសេដ្ឋី
ខណ:ពេលដែលប្រជាជននៅតំបន់កាហ្សាស្ទ្រីបចំនួន ២,៣ លាននាក់កំពុងរងទុក្ខ មេដឹកនាំរបស់ក្រុមភេរវករហាម៉ាសឯណោះវិញ កំពុងសោយសុខជាមួយនឹងជីវិតហឺហា រស់នៅផ្ទះធំៗ ស្នាក់នៅសណ្ឋាគារប្រណីតៗ និង​សំងំ​កើបលុយជាច្រើនពាន់លានដុល្លារ។

យោងតាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទឹកដីសហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាសមានចំនួនបីនាក់ គឺ Mousa Abu Marzouk, Khaled Mashal និង Ismail Haniyeh ដោយពួកគេមានទ្រព្យសម្បត្តិសរុបជាង ៣ពាន់លានដុល្លារ ក្នុងម្នាក់ៗ។

ស្ថានទូតក៏បានអះអាងទៀតផងដែរថា ចំពោះប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហាម៉ាសវិញ គឺមានចំនួនប្រមាណ ១ពាន់លានដុល្លារ ដោយក្រុមនេះ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី ISIS ដែលជាក្រុមភេរវកម្ម មានចំណូលច្រើនជាងគេបំផុតរបស់ពិភពលោក។

ជុំវិញប្រាក់ចំណូលដ៏សម្បើមបែបនេះ តើមេដឹកនាំក្រុមហាម៉ាសអាចរកបានមកពីណា?

យោងតាមការចុះផ្សាយពីសារព័ត៌មាន i24News បានបង្ហាញថា ទ្រព្យសម្បត្តិដែលមេដឹកនាំក្រុមហាម៉ាសកំពុងរកបាននោះ ដោយសារតែការយកពន្ធលើទំនិញ ដែលនាំចូលមកកាន់ទឹកដីកាហ្សាស្ទ្រីប និងតាមរយ:ម្ចាស់ជំនួយអន្តរជាតិ ដែលភាគច្រើនមកពីប្រទេសកាតា។

ប្រភពដដែលនេះ បានអះអាងទៀតថា ក្រុមហាម៉ាស ក៏មានការិយាល័យវិនិយោគរួមគ្នាមួយ ដែលកាន់កាប់ទ្រព្យសម្បត្តិប្រមាណជាង ៥០០លានដុល្លារ រួមទាំងក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ូដង់ ​ទួរគី​ អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី និងអារ៉ាប់រួម។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស ក៏អាចបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនផ្សេងទៀតផងដែរ ដោយការយកពន្ធលើទំនិញដែលផ្លាស់ទីតាមបណ្តាញផ្លូវរូងក្រោមដីដ៏ទំនើប ដែលគេចពីច្រកព្រំដែនអេហ្ស៊ីបនៅភាគខាងត្បូង ដោយនាំយកអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងសាច់ប្រាក់ ព្រមទាំងអាវុធផងដែរ។

បន្ថែមពីនេះ យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២១ ក្រុមហាម៉ាស បានប្រមូលពន្ធលើសពី ១២លានដុល្លារ ក្នុងមួយខែ នៅក្នុងពន្ធដែលបានដំឡើងលើមុខទំនិញរបស់ប្រទេសអេហ្ស៊ីប ដែលនាំចូលទៅក្នុងទឹកដីកាហ្សា៕

The post មកដឹងពីប្រភពចំណូលធំបំផុត ដែលអាចធ្វើឱ្យមេដឹកនាំក្រុមហាម៉ាស សុទ្ធតែជាមហាសេដ្ឋី appeared first on .

មកដឹងប្រវត្តិខ្លះៗរបស់ក្រុម​ភារវករ​ប៉ាឡេស្ទីន Hamas ដែលវាយ​ប្រហារ​មកលើអ៊ីស្រាអែល
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន​ ទៅលើទឹកដីប្រទេសអ៊ីស្រាអែល ចេញពីតំបន់កាហ្សាស្រ្ទីព ដែលខ្លួនបានកាន់កាប់ ដោយបានសម្លាប់ជនស៊ីវិល និងចាប់ធ្វើជាចំណាប់ខ្មាំងជាច្រើននាក់។

ជុំវិញការវាយប្រហារនេះ ហាក់កាន់តែធ្វើឱ្យកើនឡើងកម្តៅបន្ថែមទៀត នៅក្នុងបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គិតក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសគឺការ​បង្ក​ឡើងដោយក្រុម Hamas នេះតែម្តង។

Hamas គឺជាក្រុមអ៊ីស្លាមនិយម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដោយអ៊ីរ៉ង់ ដូចជាផ្តល់មូលនិធិ ផ្តល់អាវុធ និងការបណ្តុះបណ្តាលផ្សេងៗ ខណ:ក្រុមនេះ ត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ក៏ដូចប្រទេសមហាអំណាចផ្សេងទៀត ចាត់ទុកថាជាក្រុមភេរវករដ៏ធំបំផុតមួយ។

បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៧ អំឡុងព្រឹត្តិការណ៍បះបោររបស់ជនជាតិប៉ាឡេស្ទីន ក្រុម Hamas បានធ្វើការប្តេជ្ញាចិត្តតស៊ូប្រឆាំងដាច់ខាតទៅនឹងការត្រួតត្រារបស់អ៊ីស្រាអែល ចាប់តាំងពីខ្លួនបានកាន់អំណាច នៅតំបន់កាហ្សាស្រ្ទីព ក្នុងឆ្នាំ ២០០៧ មក ក្រោយធ្វើការសង្គ្រាមស៊ីវិលរយ:ពេលខ្លី ជាមួយក្រុម Fatah ដែលកាន់កាប់នៅតំបន់ប៉ាឡេស្ទីនមួយទៀត ឈ្មោះ West Bank ដឹកនាំដោយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងជាប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) ផងដែរ។

ចាប់តាំងពីកាន់កាប់តំបន់នេះមក ភាពតានតឹងរវាងអ៊ីស្រាអែល បានកើនឡើងឥតឈប់ឈរ ដែលជារឿយៗពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas ពីតំបន់កាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែក មកលើតំបន់កាហ្សាវិញ។

ក្រុម Hamas បានបដិសេធមិនដែលទទួលស្គាល់រដ្ឋអ៊ីស្រាអែលម្តងណានោះឡើយ ហើយបានប្រឆាំងយ៉ាងហឹង្សាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ ដែលត្រូវបានចរចាដោយអ៊ីស្រាអែល និង PLO នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ។

គួរឱ្យដឹងថា Hamas គឺជាផ្នែកមួយនៃសម្ព័ន្ធភាពក្នុងតំបន់ ដែលរួមមានអ៊ីរ៉ង់ ស៊ីរី និងក្រុមអ៊ីស្លាម​និកាយ​ស៊ីអ៊ីត Hezbollah ស្ថិតនៅក្នុងប្រទេសលីបង់ ដែលក្រុមទាំងនេះ សុទ្ធសឹងតែប្រឆាំងទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា និងអ៊ីស្រាអែល។

ជម្រាបជូនផងដែរថា ដោយមានមូលដ្ឋានកាន់អំណាចស្ថិតនៅក្នុងតំបន់កាហ្សា ក្រុម Hamas មានអ្នកគាំទ្រខ្លួនជាច្រើន នៅទូទាំងទឹកដីប៉ាឡេស្ទីន ខណ:ក្រុមនេះ ក៏មានបណ្តាញមេដឹកនាំ នៅពាសពេញប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមទាំងនៅប្រទេសកាតាផងដែរ៕

The post មកដឹងប្រវត្តិខ្លះៗរបស់ក្រុម​ភារវករ​ប៉ាឡេស្ទីន Hamas ដែលវាយ​ប្រហារ​មកលើអ៊ីស្រាអែល appeared first on .

អង្គការសហប្រជាជាតិ អំពាវនាវឲ្យបង្កើតច្រករបៀង ផ្គត់ផ្គង់អាហារដល់ប្រជាជនប៉ាឡេស្ទីន
កាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញ កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ ហៅកាត់ WFP បានអំពាវនាវឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្គត់ផ្គង់អាហារ​ទៅកាន់តំបន់ Gaza សម្រាប់ប្រជាជនប៉ាឡេស្ទីន ក្រោយអ៊ីស្រាអែលវាយបក​តាមរយៈផ្លូវអាកាស បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាសបើកការវាយឆ្មក់មកលើខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

“ខណៈពេលសង្គ្រាមកំពុងឆាបឆេះ ប្រជាជន ជាពិសេសកុមាររាប់ម៉ឺននាក់ កំពុងជួបប្រទះនឹង​វិបត្តិជាច្រើន ដោយក្នុងនោះការផ្គត់ផ្គង់អាហារគឺសំខាន់បំផុត។ WFP ទទូចឲ្យមានការបញ្ជូន​ស្បៀងអាហារ ដោយមានសុវត្ថិភាពទៅកាន់តំបន់ប៉ះពាល់ទៅគ្រប់ភាគី ផ្អែកតាមគោលការណ៍​នៃច្បាប់មនុស្សធម៌”។ នេះបើតាមការអះអាងពី WFP នៅទីក្រុងរ៉ូម។

ជម្រាបបន្ថែមថា កន្លងមកទីភ្នាក់ងារ UN មួយនេះបានផ្គត់ផ្គង់អាហារដល់ប្រជាជនប៉ាឡេស្ទីន ប្រហែល ៣៥០ ០០០នាក់ជារៀងរាល់ខែ និងបានជួយប្រជាជនប្រមាណ ១លាននាក់ ឲ្យមានការងារធ្វើ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ផ្សេងៗ។

គួររំលឹកដែរថា កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាសបានបើកការវាយឆ្មក់នៅក្នុងប្រទេសអ៊ីស្រាអែល បណ្ដាលឲ្យមនុស្សរាប់រយនាក់​បាត់បង់ជីវិត ហើយអ៊ីស្រាអែល​ក៏បានវាយបកទៅតំបន់ Gaza ដែលជាមូលដ្ឋាន​របស់​ក្រុមឧទ្ទាម​មួយនេះវិញនាថ្ងៃទី០៨ ខែតុលា៕

The post អង្គការសហប្រជាជាតិ អំពាវនាវឲ្យបង្កើតច្រករបៀង ផ្គត់ផ្គង់អាហារដល់ប្រជាជនប៉ាឡេស្ទីន appeared first on .

សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខ​UN ខ្វះការឯកភាព ក្នុងការថ្កោលទោសក្រុមឧទ្ទាមហាម៉ាស
សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខអង្គការសហប្រជាជាតិជាច្រើន បានចេញមុខថ្កោលទោសក្រុមឧទ្ទាមហាម៉ាស កាលពីថ្ងៃទី០៨ ខែតុលា ជុំវិញការវាយប្រហារ​ដ៏ធំ​នៅប្រទេសអ៊ីស្រាអែល ប៉ុន្តែពួកគេខ្វះការឯកភាពគ្នាក្នុងការចេញលិខិតថ្កោលទោសជាផ្លូវការ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងគ្រាអាសន្នមួយនេះ អាមេរិក និងអ៊ីស្រាអែល បានអំពាវនាវឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលបានគ្រប់គ្រងតំបន់ព្រំដែន Gaza និងបើកការវាយឆ្មក់យ៉ាងធំកាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យ​មានការបាត់បង់ជីវិតមនុស្សច្រើនជាង ១ ០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃមកនេះ។

“មានប្រទេសច្រើនណាស់ ដែលបានចេញមុខថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ប៉ុន្តែមិនមានទាំងអស់ឡើយ។ បើទោះជាខ្ញុំមិនបញ្ចេញឈ្មោះ ក៏អ្នកអាចដឹងដែរថា ប្រទេសណាដែលមិនយល់ស្របក្នុងការថ្កោលទោសទង្វើបែបនេះ”។ នេះបើតាមសម្ដីរបស់​មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក Robert Wood ចង់សំដៅទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងមានទំនាក់ទំនងមិនល្អជាមួយលោកខាងលិច។

បន្ថែមពីនោះ ក្រុមអ្នកការទូតបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខមិនបានរវីរវល់ជាមួយនឹងការ​ចេញសេចក្ដីថ្លែងការរួមឡើយ ដោយពួកគេហាក់ខ្វាយខ្វល់ជាមួយរឿងរុស្ស៊ី ជាជាងការថ្កោលទោសក្រុមហាម៉ាស ចំពោះការវាយប្រហារទៅលើអ៊ីស្រាអែល៕

The post សមាជិកក្រុមប្រឹក្សាភិបាលសន្តិសុខ​UN ខ្វះការឯកភាព ក្នុងការថ្កោលទោសក្រុមឧទ្ទាមហាម៉ាស appeared first on .