ប៉ែន សំអាត

កូនប្រសាររដ្ឋមន្រ្តីក្រសួងដែនដី និងដន្លងលោក អ៊ាង សុផល្លែត តែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
លោក ម៉ឹង មករា និងលោក ប៉ែន សំអាត ទទួលបានការតែងតាំងមុខដំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៣៧ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ម៉ឺង មករា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាកូនប្រុសបង្កើតនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជាកូនប្រសារឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ម៉ឺង មករា​ ក៏ជាដន្លងជាមួយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប។

ចំណែកលោក ប៉ែន សំអាត ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច ដែលជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះ អតីតប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៩២៣ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ ។

លោកទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៩៩៩អនក្រ.តត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ។ លោកក៏៏ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

លោក ប៉ែន សំអាត ជាដន្លងជាមួយលោក  អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការក្រសួងបរិស្ថាន៕

The post កូនប្រសាររដ្ឋមន្រ្តីក្រសួងដែនដី និងដន្លងលោក អ៊ាង សុផល្លែត តែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច appeared first on .