ប៊ូតាន

ប្រទេសប៊ូតាន លក់ចេញកាក់ Bitcoin មានតម្លៃប្រហែល ១ពាន់លានដុល្លារ
ប្រទេសប៊ូតាន ដែលជាប្រទេសកាន់កាក់ Bitcoin ធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេជឿថាបានលក់រូបិយប័ណ្ណគ្រីបតូដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CoinDesk។

ប៊ូតាន ដែលជាប្រទេសតូចមួយនៅអាស៊ី ស្ថិតនៅក្នុងតំបន់ហិម៉ាឡៃ និងជាប្រទេសទីពីរបន្ទាប់ពីប្រទេសអែលសាល់វ៉ាឌ័រ ដែលបាន Mine និងកាន់កាប់កាក់ Bitcoin (BTC) ជាផ្លូវការ ត្រូវបានគេជឿថាបានលក់រូបិយប័ណ្ណគ្រីបតូរបស់ខ្លួន ក្នុងចំនួនយ៉ាងច្រើន។

យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Arkham Intelligence បានបង្ហាញឲ្យដឹងទៀតថា ប្រទេសនេះប្រហែលជាបានលក់កាក់ BTC ដែលមានតម្លៃ ១ពាន់លានដុល្លារ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក។

យ៉ាងណាមិញ ចាប់តាំងពីដើមឆ្នាំនេះមក គណនី Wallet ដែលត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់ Druk Holding and Investments (DHI) ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពនៃព្រះរាជាណាចក្រប៊ូតាន បានផ្ទេរកាក់ Bitcoin ដែលមានតម្លៃប្រហែល ២០៧លានដុល្លារទៅកាន់ទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណឌីជីថល និងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងៗ។

មិនតែប៉ុណ្ណោះ ការកាប់កាប់គណនី Wallet របស់ DHT ដែលត្រូវបានតាមដានដោយ Arkham បានថយចុះពីប្រហែល ១៣ ០០០ BTC ក្នុងខែតុលា ឆ្នាំ២០២៤ មកត្រឹមប្រហែល ៣ ១០០ BTC ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៥ ខែឧសភា។ លំហូរចេញនៃកាក់ Bitcoin នេះ បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៦ ដល់ចំណុចដែល Arkham ប៉ាន់ប្រមាណថាប្រទេសប៊ូតាន នឹងលក់ការកាន់កាប់ Bitcoin ដែលនៅសល់របស់ខ្លួន នៅខែតុលាខាងមុខ ប្រសិនបើតម្លៃនៃកាក់នេះ នៅតែបន្តរក្សាកម្រិតដូចបច្ចប្បន្ន។

គួរជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ប្រទេសប៊ូតាន បានប្រកាសពីការប្តេជ្ញាចិត្តអភិវឌ្ឍទៅលើកាក់ Bitcoin របស់ខ្លួន។ ក្រោមការប្តេជ្ញាចិត្តនេះ កាក់ Bitcoin រហូតដល់ ១០ ០០០ កាក់ នឹងត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃ Gelephu Mindfulness City ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅភាគខាងត្បូងនៃប្រទេស។ ជុំវិញការប្តេជ្ញាចិត្តនេះ បើគិតជាសាច់ប្រាក់មានតម្លៃប្រហែល ៨៦០លានដុល្លារ៕​

The post ប្រទេសប៊ូតាន លក់ចេញកាក់ Bitcoin មានតម្លៃប្រហែល ១ពាន់លានដុល្លារ appeared first on .

ប៊ូតាន វិនិយោគ ១ពាន់លានដុល្លារ ក្នុងកាក់ Bitcoin ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន
ប្រទេសប៊ូតាន កាលពីពេលថ្មីៗនេះ បានប្រកាសបោះលុយវិនិយោគចំនួន ១ពាន់លានដុល្លារ ទៅក្នុងកាក់ឌីជីថល Bitcoin ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្បែរព្រំដែនរបស់ខ្លួនជាមួយប្រទេសឥណ្ឌា ដែលមានឈ្មោះថា “Gelephu City of Mindfulness”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងអំឡុងពេលប្រារព្ធទិវាជាតិរបស់ប្រទេស កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck បានប្រកាសពីការបែងចែកទឹកប្រាក់មួយចំនួនធំ ដើម្បីវិនិយោគនៅក្នុងទីក្រុង Gelephu Mindfulness (GMC) ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Wangchuck ​បានថ្លែងថា​៖”ខ្ញុំត្រូវតែធានាថា ប្រជាពលរដ្ឋគ្រប់រូបនៃប្រទេសប៊ូតាន គឺជាអ្នកការពារ ជាម្ចាស់ភាគហ៊ុន និងជាអ្នកទទួលផលពីទីក្រុង GMC។ ហើយដើម្បីគាំទ្រគោលនយោបាយនេះ ថ្ងៃនេះខ្ញុំប្រកាសពីការបែងចែក កាក់ BTC (Bitcoin) ចំនួន ១០ ០០០ កាក់ ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ទៅក្នុងទីក្រុង GMC។

គួរឲ្យដឹងផងដែរថា គំនិតផ្តួចផ្តើមនេះនឹងគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងភាពធន់របស់ជាតិ ខណៈពេលដែលវានឹងអនុញ្ញាតឱ្យប្រជាជនប៊ូតានមកពីគ្រប់តំបន់ទាំងអស់ចែករំលែកភាពជោគជ័យរបស់ GMC តាមរយៈគោលនយោបាយដីធ្លីថ្មី ដោយចាត់ទុកពួកគេជាអ្នកពាក់ព័ន្ធនៅក្នុងគម្រោងអភិវឌ្ឍនេះ។

ជម្រាបជូនផងដែរថា បើតាមលោក Jigdrel Sinngay សមាជិកក្រុមប្រឹក្សាភិបាលនៅទីក្រុង GMC បានថ្លែងថា ប្រទេសប៊ូតានមិនមានគម្រោងលក់កាក់ Bitcoin ទេ ប៉ុន្តែកំពុងរក្សាដើមទុនរបស់ខ្លួនដើម្បីរង់ចាំការកើនឡើងនៃតម្លៃនាពេលអនាគតរបស់កាត់ឌីជីថលប្រភេទនេះ។ ហើយជម្រើសនៃការប្រើប្រាស់កាក់ BTC ចំនួន ១០ ០០០ កាក់ នៅក្នុងគម្រោងនេះ នឹងត្រូវបានពិចារណាយ៉ាងប្រុងប្រយ័ត្នបំផុត រួមទាំងការបម្រុងទុក និងការអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យទាក់ទងទៅនឹងទ្រព្យសកម្មនេះ​ ជាដើម៕​

The post ប៊ូតាន វិនិយោគ ១ពាន់លានដុល្លារ ក្នុងកាក់ Bitcoin ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន appeared first on .