ប្រទេវៀតណាម

វៀតណាមនាំមុខថៃ ជាប្រទេសនាំចេញផ្លែទុរេនទៅចិនច្រើនជាងគេបំផុត
នៅរយៈពេលពីរខែដើមឆ្នាំ២០២៤ វៀតណាមបាននាំមុខប្រទេសថៃ ក្លាយជាអ្នកនាំចេញផ្លែទុរេនច្រើនបំផុតទៅកាន់ប្រទេសចិន ពោលមានចំនួនរហូតដល់ទៅ ៣២ ៧៥០តោនឬស្មើនឹង៥៧% នៃការនាំចូលរបស់ប្រទេសចិន។

សារព័ត៌មាន VN Express បានចុះផ្សាយថា បើសង្កេតទៅតាមទិន្នន័យ ការនាំចេញផលិតផលផ្លែទុរេនរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ២,៤ដងបើធៀបនឹងឆ្នាំមុន ស្របពេលការនាំចេញរបស់ប្រទេសថៃវិញ មានការធ្លាក់ចុះដល់ទៅពាក់កណ្តាល ពោលមកនៅត្រឹម ១៩ ០០០តោនតែប៉ុណ្ណោះ។

តែយ៉ាងណា បើទោះបីជាការនាំចេញរបស់ថៃចាញ់ប្រៀបវៀតណាមក៏ពិតមែន តែតម្លៃនៃការនាំចេញទុរេនវៀតណាមមានទាបជាងថៃដល់ទៅជិត២០% ដោយមួយកុងតឺន័រមានតម្លៃជិត ៥០០០ដុល្លារតែប៉ុណ្ណោះ។

គួរជម្រាបថា ការនាំចេញទុរេនរបស់វៀតណាមនៅឆ្នាំ២០២៤ នេះត្រូវបានគេរំពឹងថា នឹងអាចទាញចំណូលចូលសេដ្ឋកិច្ចរបស់ខ្លួនបានចំនួន ៣,៥ពាន់លានដុល្លារកើនឡើង៦៦% បើធៀបនឹងឆ្នាំមុន៕

The post វៀតណាមនាំមុខថៃ ជាប្រទេសនាំចេញផ្លែទុរេនទៅចិនច្រើនជាងគេបំផុត appeared first on .

គ្រួសារម្ចាស់អាជីវកម្មភេសជ្ជ:ធំបំផុតមួយរបស់វៀតណាម​ ជាប់ចោទលួចបន្លំលុយជិត ៤២លានដុល្លារ​
លោក Tran Qui Thanh អតីតប្រធានក្រុមហ៊ុនផលិតភេសជ្ជ:ឈានមុខគេរបស់ប្រទេសវៀតណាម Tan Hiep Phat រួមជាមួយនឹងកូនស្រីបង្កើតរបស់លោកពីររូបទៀត នឹងត្រូវកាត់ទោសនៅខែក្រោយ ពីបទចោទប្រកាន់ថា​ បានលួចក្លែងបន្លំទឹកប្រាក់ចំនួន​ ១,០៤៨ទ្រីលានដុង​ ឬស្មើនឹងប្រមាណ​ ៤១,៩២លានដុល្លារ។​

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងថា​ តុលាការទីក្រុងហូជីមិញ នឹងបើកសវនាការលើសំណុំរឿងរបស់លោក Thanh វ័យ ៧១ឆ្នាំ រួមទាំងកូនស្រីពីររូបទៀត​ គឺលោកស្រី Tran Uyen Phuong វ័យ​ ៤៣ឆ្នាំ​ដែលជាអគ្គនាយករងក្រុមហ៊ុន Tran Hiep Phat និងលោកស្រី​ Tran Ngoc Bich វ័យ ៤០ឆ្នាំ​ ដែលធ្លាប់ជាអតីតនាយកក្រុមហ៊ុននេះផងដែរ។

ជុំវិញសំណុំរឿងនេះ​​ រដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់​ លោក Thanh និងកូនស្រីពីរនាក់របស់លោក​ថា​ បានផ្តល់ប្រាក់កម្ចីទៅកាន់បុគ្គលមួយចំនួន នៅក្នុងអត្រាការប្រាក់ប្រចាំខែ​ ៣% ដោយជំនួសឲ្យការធានាប្រាក់កម្ចីទាំងនោះ ជាមួយនឹងកិច្ចសន្យាដែលភ្ជាប់មកជាមួយនឹងវត្ថុបញ្ចាំ ហើយលោក Thanh បានបង្ខិតបង្ខំឲ្យអ្នកខ្ចីទាំងនោះ​ ចុះហត្ថលេខាលើកិច្ចសន្យាលក់ទ្រព្យសកម្មរបស់ពួកគេមកកាន់លោកផ្ទាល់ ដោយដាក់តម្លៃអចលនទ្រព្យទាំងនោះ​ ទាបជាងតម្លៃទីផ្សារ ។

ប៉ុន្តែយ៉ាងណាក៏ដោយ​ នៅពេលអ្នកខ្ចីសងប្រាក់ដើម​ និងការប្រាក់គ្រប់ហើយនោះ​ លោក Thanh ត្រូវបានគេរាយការណ៍ថា​ បានបដិសេធក្នុងការប្រគល់ទ្រព្យសម្បត្តិទៅឲ្យពួកគេវិញ​ ដោយអះអាងថាអ្នកខ្ចីបានបាត់បង់សិទ្ធិ​ក្នុងការយកត្រលប់ទៅវិញ​ ដោយសារតែបំពានកិច្ចសន្យានោះ​ ។

ទន្ទឹមនឹងនេះ លោក Thanh ថែមទាំងបានដាក់សម្ពាធបន្ថែមទៀត ដល់អ្នកខ្ចី​ដោយតម្រូវឲ្យធ្វើការទូទាត់ទឹកប្រាក់នៅក្នុងចំនួនខ្ពស់ជាងប្រាក់ដើមដែលបានព្រមព្រៀងពីដំបូងថែមទៀតផង។

ជាងនេះទៅទៀត លោក Thanh និងកូនស្រីរបស់លោកពីររូប​ទៀត ក៏ត្រូវបានចោទប្រកាន់ថាបានយកលុយក្នុងចំនួន ១,០៤៨ទ្រីលានដុង គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយ:គម្រោងឆបោកនេះផងដែរ៕​

The post គ្រួសារម្ចាស់អាជីវកម្មភេសជ្ជ:ធំបំផុតមួយរបស់វៀតណាម​ ជាប់ចោទលួចបន្លំលុយជិត ៤២លានដុល្លារ​ appeared first on .

វៀតណាម នាំចេញបង្គារបស់ខ្លួន ទៅកាន់ទីផ្សាអាមេរិក បានជិត ៨០០ លានដុល្លារ ត្រឹមតែរយ:ពេល ៩ ខែ
ការនាំចេញបង្គារបស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ២២% ដែលគិតជាចំនួនទឹកប្រាក់មានចំនួនជាង ៧៧៥ លានដុល្លារ ក្នុងរយ:ពេល ៩ ដំបូងនៃឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ យ៉ាងណានេះបើតាមការលើកឡើងរបស់មន្ត្រីគយវៀតណាម  ។

ជាក់ស្តែងកំណើននេះ គឺមានចំនួនខ្ពស់ជាង ៨ ដងនៃការនាំចេញបង្គាសរុប ដែលបានកើនឡើង ២,៦% ក្នុងចំនួនទឹកប្រាក់ ២,៧ ពាន់លានដុល្លារអាមេរិក ។

មិនតែប៉ុណ្ណោះ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញពីកំណត់ត្រាថ្មីៗនេះថា តម្រូវការរបស់សហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅពេលដែលសេដ្ឋកិច្ច កំពុងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការផ្ទុះឡើងននៃកូវីដ ១៩ និងជាពិសេសនៅពេលរដូវកាលទិញទំនិញចុងឆ្នាំនេះ ខិតជិតមកដល់ ។

យ៉ាងណា គិតនៅត្រឹមខែកញ្ញា គឺជាខែទី ១០ ជាប់ៗគ្នាហើយ ដែលការនាំចូលបង្គារបស់សហរដ្ឋអាមេរិក មានកើនឡើងខ្លាំង ដោយជាមធ្យមពួកគេ បាននាំចូលនៅក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារ ក្នុងមួយខែៗ សម្រាប់រយ:ពេល ១០ ខែកន្លងមកនេះ ។

ជាមួយគ្នានេះ VASEP បាននិយាយទៀតថា សហរដ្ឋអាមេរិកបាននឹងកំពុងបង្កើនការនាំចូលបង្គា ពីតំបន់អេក្វឌ័រតាំងពីដើមឆ្នាំនេះមកម្លេះ ប៉ុន្តែដោយសារតែនៅទីនោះបានប្រឈមមុខជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ ដូច្នេះហើយទើបបានបើកដៃឲ្យវៀតណាម មានឱកាសជំរុញការនាំចេញរបស់ខ្លួន ទៅកាន់អាមេរិកខ្លាំង ។

លើសពីនេះ ក្រុមហ៊ុននាំចេញរបស់វៀតណាម ក៏ទំនងជានឹងទទួលបានអត្ថប្រយោជន៍ផងដែរ ពីរដូវកាលទិញទំនិញ នៅពេលបុណ្យណូអែលក្នុងទំបន់អឺរ៉ុបខិតជិតមកដល់ ដែលធ្វើឲ្យតម្រូវការនឹងមានការកើនឡើង ៕

ប្រភព: VN Express

The post វៀតណាម នាំចេញបង្គារបស់ខ្លួន ទៅកាន់ទីផ្សាអាមេរិក បានជិត ៨០០ លានដុល្លារ ត្រឹមតែរយ:ពេល ៩ ខែ appeared first on .