ប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន ដំណើររបស់ប្រទេសកម្ពុជាកំពុងបន្តប្រព្រឹត្តទៅដោយភាពវិជ្ជមាន
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ដំណើររបស់ប្រទេសកម្ពុជា កំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ព្រោះកម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលកម្រិតខ្ពស់។

ថ្លែងក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា កាលព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ ២០៥០។

ដោយសម្តេចតេជោ បន្តថា៖« បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាព វិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃ សភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង បញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្តី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង»។

គួរបញ្ជាក់ដែរថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់ខាងលើនេះ សម្តេចតេជោ បានអះអាងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងឆ្លងសាមគ្គីភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍ ប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន៕​អត្ថបទ ៖ រង្សី

The post សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន ដំណើររបស់ប្រទេសកម្ពុជាកំពុងបន្តប្រព្រឹត្តទៅដោយភាពវិជ្ជមាន appeared first on .

ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៧
ពីរទសវត្សរ៍ បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិ(LDC) ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះជាលើកដំបូងក្នុងឆ្នាំ២០២១ ហើយដល់ឆ្នាំ២០២៧ ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច( LDC)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីខែមេសា ឆ្នាំ២០២៤ថ្មីៗនេះ បានបង្ហាញថា តាមការពិនិត្យឡើងវិញរយៈពេល៣ឆ្នាំរបស់អង្គការសហប្រជាជាតិនៅឆ្នំា២០២៤ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់បច្ចុប្បន្នគឺ ១ ៥៩០ ដុល្លារខ្ពស់ជាងកម្រិតស្តង់ដារដែលមានចំនួន១ ៣០៦ដុល្លារ, សន្ទស្សន៍ធនធានមនុស្សគឺ៧៧ លើលពីកម្រិតស្តង់ដារ ៦៦ ហើយសន្ទស្សន៍សេដ្ឋកិច្ចនិងបរិស្ថានគឺ២៨% ក្រោមកម្រិតស្តង់ដារ៣២។ ដូច្នេះប្រទេសកម្ពុជាមានជំហររឹងមាំដើម្បីទទួលបានលទ្ធផលល្អពីការត្រួតពិនិត្យវាយតម្លៃរយៈពេលបីឆ្នាំបន្ទាប់លើកទីពីរនៅឆ្នាំនេះ ដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច( LDC) នៅឆ្នាំ២០២៧។

ការឆ្លងផុតពីក្រុមប្រទេស LDC នេះផ្តល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជា តាមរយៈការបង្ហាញសញ្ញាវិជ្ជមានអំពីការអភិវឌ្ឍនិងស្ថិរភាពរបស់ប្រទេសវាទំនងជានឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើននិងជំរុញកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័ស។ ការឆ្លងផុតនេះក៏អាចពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយកាត់បន្ថយការពឹងផ្អែកលើផលិតផល និងទីផ្សារតែមួយតួច។ ការត្រៀមខ្លួនដើម្បីឆ្លងផុតនឹងរួមបញ្ចូលការពង្រឹងសមត្ថភាព ស្ថាប័ន ដែលនាំឱ្យអភិបាលកិច្ច ការអនុវត្តគោលនយោបាយ និងភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅកាន់តែមានប្រសិទ្ធភាព។

ប៉ុន្តែការឆ្លងផុតនេះនឹងមកនាំមកនូវបញ្ហាប្រឈមនានាផងដែរ ដូចជាការបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្ម ដូចជាបុព្វសិទ្ធិទទួលបានការលើកលែងពន្ធ និងវិធានដើមកំណើនទំនិញដែលមានលក្ខណៈបន្ធូរបន្ថយនឹងប៉ះពាល់ដល់ការនាំចេញសំខាន់ៗមួយចំនួន ជាពិសេសការនាំចេញ GFT ទៅកាន់សហភាពអឺរ៉ុប(EU) ដែលមានចំនួន១២,៧% នៃការនាំចេញទំាងអស់ក្នុងឆ្នាំ២០២៣។

ទស្សនៈវិស័យខាងលើលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា ការឆ្លងតផុតពីក្រុមប្រទេសLDC នេះអាចនាំឱ្យមានការធ្លាក់ចុះ៦% នៃការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសប៉ះពាល់ដល់វិស័យGFT ។ ការឆ្លងផុតនេះក៏នឹងកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការដែលជាកត្តាសំខាន់រួមចំណែកដល់កំណើន និងការអភិវឌ្ឍខ្ពស់ក្នុងមួយទសវត្សរ៍កន្លងមកនេះ។

តែទោះជាបែបនេះក្តីកម្ពុជាត្រូវចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដោយរលូន។កម្ពុជាគួរតែបន្តពង្រីកការចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមទំាងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីធានាការទទួលបានទីផ្សារក្រោយឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ។ កម្ពុជាក៏គួរបង្កើនការប្តេជ្ញាចិត្តក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងទីផ្សារថ្មីៗនិងសម្រាប់ផលិតផលមានតម្លៃបន្ថែមខ្ពស់។ កម្ពុជាគួរតែស្វែងយល់ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ Plus (GSP+) ដែលបន្តអត្ថប្រយោជន៍នៃការមិនយកពន្ធដល់ប្រទេសដែលទើបឆ្លងផុតថ្មីៗតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាដែលនៅសេសសល់ពាក់ព័ន្ថនឹងការការពារបរិស្ថាន និងអភិបាលកិច្ចល្អ។ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុនិងជំរុញបរិយាកាសធុរកិច្ចដែលអំណោយផលសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម គួរតែនៅជាមូលដ្ឋានគ្រឹះនៃកំណើនរយៈពេលវែង៕ តាកែវ

The post ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នៅឆ្នាំ២០២៧ appeared first on .