ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី

រយៈពេលជាង២០ឆ្នាំ ចិនផ្ដល់ប្រាក់កម្ចី ១,៣៤ពាន់ពាន់លានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍ
គិតចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្ដល់ប្រាក់កម្ចីប្រមាណ ១,៣៤ពាន់ពាន់លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនានាទូទាំងពិភពលោក។ នេះបើតាម​ការស្រាវជ្រាវពីស្ថាប័ន AidData។

ក្នុងចំណោមការផ្ដល់ប្រាក់កម្ចីទាំងអស់ កាលពីឆ្នាំ២០១៦ ចិនផ្ដល់កម្ចីច្រើនបំផុត ប្រហែល ១៣៦ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២១ បានផ្ដល់ ៨០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការសាងសង់គម្រោងប្រមាណ ២១ ០០០ នៅប្រទេសដែលមានចំណូលទាប និងមធ្យម​ ១៦៥ប្រទេស។

បើទោះជាចិនទទួលបានការសាទរពីប្រទេសកំពុងអភិវឌ្ឍជាច្រើន ជុំវិញការផ្ដល់​ប្រាក់កម្ចី​សម្បើមបែបនេះ ប៉ុន្តែជាមួយគ្នាមហាអំណាចលោកខាងលិច ក៏បានព្យាយាមរិះគន់​មហាអំណាចអាស៊ីថា វាជាល្បិច និងជាយុទ្ធសាស្ត្ររបស់ចិនក្នុងការពង្រីកមហិច្ឆតា​របស់ពួកគេ​ប៉ុណ្ណោះ។

តួយ៉ាង ប្រទេសស្រីលង្កា និងសំប៊ី ដែលធ្លាប់ខ្ចីលុយចិនយ៉ាងច្រើន យកមកអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែពេលនេះប្រទេសទាំង២ កំពុងធ្លាក់ក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ច​ដ៏យ៉ាប់យ៉ឺន ខណៈបំណុលដែលជំពាក់ចិនវិញ គឺគ្មានលទ្ធភាពសងទាល់តែសោះ៕

The post រយៈពេលជាង២០ឆ្នាំ ចិនផ្ដល់ប្រាក់កម្ចី ១,៣៤ពាន់ពាន់លានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍ appeared first on .

ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិករក្សាបានកំណើនរបស់ខ្លួនក្នុងអត្រា៤,៨%
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅឆ្នាំនេះ ដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។នេះបើយោងតាមការព្យាករណ៍របស់ADBដែលចេញផ្សាយនៅថ្ងៃទី១៩ខែកក្កដានេះ។

តាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីដដែលបង្ហាញថា អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍត្រូវបានព្យាករថានឹងមាន៣,៦%នៅឆ្នាំនេះធៀបនឹងការព្យាករ៤,២% កាលពីខែមេសា។ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ ២០២៤ គឺកើនឡើងដល់៣,៤%ពីការប៉ាន់ស្មាន៣,៣% កាលពីលើកមុន។

ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ចរបស់ PRC ត្រូវបានព្យាករថានឹងកើនឡើង ៥,0% នៅឆ្នាំនេះ ដូចការព្យាករកាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍធ្លាក់ចុះដោយសារការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមានសេដ្ឋកិច្ចជឿនលឿន។ការព្យាករកំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវបានកែសម្រួលតិចតួចមកត្រឹម ៤,៧%ពីការប៉ាន់ប្រមាណ ៤,៨% កាលពីខែមេសា។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា «អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្មភាព។ តម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើនក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យទេសចរណ៍។ទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ»។

ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤,៦% នៅឆ្នាំនេះ និង៤,៩%នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មាន ៤,៧% (សម្រាប់ឆ្នាំនេះ) និង ៥,0% (សម្រាប់ឆ្នាំក្រោយ) កាលពី ខែមេសា។ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួលចុះតិចតួច មកត្រឹម ៤,៣% ពី ៤,៤% សម្រាប់ ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ ២០២៤៕

អត្ថបទ៖សារេត

The post ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិករក្សាបានកំណើនរបស់ខ្លួនក្នុងអត្រា៤,៨% appeared first on .