ប្រទេសបារាំង

មកស្គាល់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង
នៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំលោក Gabriel Attal ត្រូវបានប្រធានាធិបតីបារាំងលោក Emmanuel Macron ផ្តល់សេចក្តីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Elisabeth Borne ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទកន្លងទៅ ខណៈរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេស។

តាមគេហទំព័រសារព័ត៌មាន Tatler បានបង្ហាញថា លោក Gabriel Attal កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៩ និងធំឡើងក្នុងទីក្រុងប៉ារីស ជាមួយនឹងបងប្អូនស្រីបីនាក់ ដែលមានឪពុកឈ្មោះ Yves Attal ជាមេធាវី និងជាអ្នកផលិតខ្សែភាពយន្ត ព្រមទាំងមានម្តាយឈ្មោះ Marie de Couriss ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ រូបលោកបានទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Paris-Panthéon-Assas ផ្នែកច្បាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងបន្ទាប់មកលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការសាធារណៈនៅវិទ្យាស្ថាន Sciences Po ផងដែរ ។

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងឆ្នាំ២០១២ គាត់បានធ្វើការងារពាក់ព័ន្ធនឹងទំនាក់ទំនងសភា និងការសរសេរសន្ទរកថាឱ្យលោកស្រី Marisol Touraine ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ក្នុងឆ្នាំ២០១៧ មុខតំណែងនយោបាយដំបូងរបស់គាត់គឺនៅក្នុងសភាជាតិ ដែលជាសភានយោបាយជាន់ទាបនៃសភាបារាំង។ មួយវិញទៀត លោកក៏ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងអប់រំ អ្នកនាំពាក្យរដ្ឋាភិបាល ​និងជារដ្ឋមន្ត្រី​ក្រសួង​សកម្មភាព និង​គណនេយ្យ​សាធារណៈ​ ក៏ដូចជាបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំ២០២៣ផងដែរ មុននឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសបារាំងកាលពីពេលថ្មីៗនេះ។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal គឺជានាយករដ្ឋមន្ត្រីដំបូងគេដែលស្រឡាញ់ភេទដូចគ្នា ដោយរូបគាត់មានចំណងស្នេហាជាមួយបុរសវ័យ ៣៨ឆ្នាំឈ្មោះ Stéphane Séjourné ជាមេធាវី និងក៏ជាអ្នកនយោបាយដែលបម្រើការនៅសភាអឺរ៉ុបផងដែរ ខណៈអ្នកទាំងពីរបានរួមរួសនៅជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ៕

The post មកស្គាល់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង appeared first on .

បារាំង ដាក់ក្តីរំពឹងកើបប្រាក់ចំណូល ៦៧ពាន់លានអឺរ៉ូពីវិស័យទេសចរណ៍ នៅឆ្នាំ ២០២៣
កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្ត្រីទេសចរណ៍បារាំង លោក Olivia Gregoire បាននិយាយថា ប្រទេសបារាំងរំពឹងថាខ្លួន នឹងទាញបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសរហូតដល់ទៅ ៦៧ពាន់លានអឺរ៉ូ (៧២,៤២ពាន់លានដុល្លារ) នៅឆ្នាំ ២០២៣នេះ ខណៈកាលពីឆ្នាំមុន ខ្លួនបានកើបប្រាក់ចំណូលបានប្រមាណ ៥៨ពាន់លានអឺរ៉ូ។

លោក Gregoire ក៏បាននិយាយថា ដោយផ្អែកតាមការប៉ាន់ប្រមាណក្នុងពេលបច្ចុបន្ននេះ តួរលេខចុងក្រោយនៃប្រាក់ចំណូលដែលទាញបានពីសំណាក់ភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៣ គួរតែកើបប្រាក់បានចន្លោះពី ៦៤ ទៅ ៦៧ពាន់លានអឺរ៉ូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ការដាក់ក្តីសង្ឃឹមបែបនេះ គឺដោយសារតែវិស័យទេសចរណ៍ពិភពលោក បានស្ទុះងើបឡើងវិញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារបណ្តាលប្រទេសនានា បានបន្ធូរបន្ថយលើការបិទខ្ទប់ប្រទេស ក្រោមហេតុផលទប់ស្កាត់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលធ្លាប់បានរីករាលដាលធ្ងន់ធ្ងរកាលពីពេលកន្លងទៅ។

សូមជម្រាបផងថា ប្រទេសបារាំងគឺជាប្រទេសដែលមានអ្នកទេសចរចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ដោយក្នុងនោះវិស័យទេសចរណ៍បានរួមចំណែកប្រហែល ៨%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសខ្លួន៕

The post បារាំង ដាក់ក្តីរំពឹងកើបប្រាក់ចំណូល ៦៧ពាន់លានអឺរ៉ូពីវិស័យទេសចរណ៍ នៅឆ្នាំ ២០២៣ appeared first on .

ឥណ្ឌាសម្រេចបានកិច្ចព្រមព្រៀងយន្តហោះចម្បាំង តម្លៃពាន់លានដុល្លារជាមួយបារាំង
កាលពីថ្ងៃទី ១៣ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌាបាន​ប្រកាសពី​កិច្ចព្រមព្រៀង​ថ្មីជាមួយ​នឹង​បារាំង ដែលមានតម្លៃរហូតដល់​រាប់សិបពាន់លានដុល្លារ ទាក់ទង​នឹង​ការ​ទិញយន្តហោះចម្បាំង។​

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនោះ ធ្វើ​ឡើងចំពេល​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បំពេញទស្សនកិច្ចទៅកាន់​ទីក្រុងប៉ារីស​រយៈពេល ២ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិឥណ្ឌាវិញ​ក៏បាន​បង្ហើបដែរថា ឥណ្ឌា​មាន​បំណង​បញ្ជា​ទិញយន្តហោះចម្បាំង ២៦ គ្រឿង និង​នាវាមុជទឹក ៣គ្រឿងថែមទៀត ខណៈ​តម្លៃ និង​លក្ខខណ្ឌ​នានា​កំពុង​ស្ថិតក្នុងការ​ជជែកគ្នា​នៅឡើយ។

សូមជម្រាបដែរថា ឥណ្ឌាគឺជាម៉ូយដុំ​មួយ ដែលឧស្សាហ៍ទិញសព្វាវុធពីប្រទេសបារាំង ពោល​កាលពីឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Modi ធ្លាប់​ប្រកាសម្ដងពី​កិច្ចព្រមព្រៀង​ទិញយន្តហោះចម្បាំង ៣៦គ្រឿង ដែលមានតម្លៃប្រមាណ ៤ពាន់លានអឺរ៉ូនាពេលនោះ៕

The post ឥណ្ឌាសម្រេចបានកិច្ចព្រមព្រៀងយន្តហោះចម្បាំង តម្លៃពាន់លានដុល្លារជាមួយបារាំង appeared first on .

នាយករដ្ឋមន្ត្រីចិន នឹងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងត្រូវបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ និងបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Li នឹងត្រូវទៅចូលរួម នៅក្នុងកិច្ចប្រជុំពិគ្រោះយោបលរវាងរដ្ឋាភិបាលចិន-អាល្លឺម៉ង់ជុំទី ៥ ហើយក៏នឹងត្រូវបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Wang បានបន្ថែមឱ្យដឹងទៀតថា នៅបារាំង លោក Li នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី (New Global Financing Pact) ដែលរៀបចំឡើងដោយប្រធានាធិបតី លោក Emmanuel Macron ក្នុងគោលបំណង ប្រមូលផ្តុំហិរញ្ញវត្ថុឯកជន និងសាធារណ: ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្ស និងភពផែនដី ។

ជម្រាបជូនផងដែរថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចទៅក្រៅបរទេសដំបូងបង្អស់សម្រាប់លោក Li ចាប់តាំងពីគាត់ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិន នៅក្នុងខែមីនាមក។ ហើយចំពោះការជ្រើសរើសយកអាល្លឺម៉ង់ជាកន្លែងដំបូង នៃដំណើរទសន្សនកិច្ចលើកដំបូងសម្រាប់លោក Li នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា គឺជាការឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវសារ:សំខាន់ដ៏អស្ចារ្យ ដែលចិនបានយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសអាល្លឺម៉ង់ ៕

The post នាយករដ្ឋមន្ត្រីចិន នឹងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង appeared first on .

បារាំង ត្រៀមបញ្ជូនរថពាសដែក និងរថក្រោះធុនស្រាលរាប់សិបគ្រឿង ទៅកាន់អ៊ុយក្រែន
យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារបស់ប្រធានាធិបតី លោក Emmanuel Macron ជាមួយប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញថា​ ប្រទេសបារាំង នឹងបញ្ជូនរថពាសដែក រថក្រោះធុនស្រាល រួមទាំងរថពាសដែកចម្បាំងប្រភេទ AMX-10RCs រាប់សិបគ្រឿង ទៅឱ្យអ៊ុយក្រែន នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

បន្ទាប់ពីជំនួបអស់រយៈពេលជាងបីម៉ោង រវាងលោក Macron និងលោក Volodymyr Zelenskyy ប្រធានាធិបតីបារាំង បានបង្ហាញទៀតថារដ្ឋាភិបាលទីក្រុងប៉ារីស ក៏កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើការគាំទ្រចំពោះសមត្ថភាពការពារដែនអាកាសរបស់រដ្ឋាភិបាលទីក្រុង Kyiv ដើម្បីប្រឆាំងតបតទៅនឹងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី ផងដែរ ។

គួរឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចក៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងប៉ារីស របស់លោក Zelenskyy កាលពីចុងសប្តាហ៍មុន គឺត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញដល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ មុនពេលមានការរំពឹងទុកថាអ៊ុយក្រែន នឹងបើការវាយលុយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងទៅនឹងកងកម្លាំងរបស់រុស្ស៊ី ។

មិនតែប៉ុណ្ណោះ ក្នុងជំនួបដ៏សំខាន់នេះ លោក Marcron ក៏បានបញ្ជាក់សារជាថ្មីទៅកាន់លោក Zelenskyy ផងដែរថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបន្តផ្តល់ជំនួសផ្នែកយោធា ហិរញ្ញវត្ថុ មនុស្សធម៌ ទៅដល់អ៊ុយក្រែន នៅពេលណាពួកគេត្រូវការចាំបាច់ ។

ជម្រាបជូនផងដែរថា បន្ទាប់ពីទទួលបានកញ្ចប់ថវិកាជំនួយយោធាថ្មី ចំនួន ៣ពាន់លានដុល្លារពីប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍មុន លោក Zelenskyy បាននិយាយថា រដ្ឋាភិបាលទីក្រុង Kyiv និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន សង្ឃឹមថានឹងអាចនឹងធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងសង្គ្រាមនេះ ជាក់ជាមិនខាន ៕

The post បារាំង ត្រៀមបញ្ជូនរថពាសដែក និងរថក្រោះធុនស្រាលរាប់សិបគ្រឿង ទៅកាន់អ៊ុយក្រែន appeared first on .

បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើង ក្រោយលោក ម៉ាក្រុង ធ្វើកំណែសោធននិវត្តន៍ មិនពិភាក្សាជាមួយរដ្ឋសភា
កាលពី ២ថ្ងៃមុន រដ្ឋាភិបាលបារាំងបានប្រកាសថា នឹងធ្វើកំណែទម្រង់កែប្រែច្បាប់ចូលនិវត្តពី​អាយុ ៦២ ដល់ ៦៤ឆ្នាំ ដោយមិនរង់ចាំការសម្រេចពីរដ្ឋសភាឡើយ ដ្បិតពួកគេដឹងច្បាស់ថា នឹងមិនទទួលបានការគាំទ្រពីសមាជិករដ្ឋសភា សម្រាប់ការអនុម័តច្បាប់ថ្មីនេះ។ នេះបើតាមការចុះផ្សាយពី BBC។

នាយករដ្ឋមន្ត្រី​ Elisabeth Borne ត្រូវទទួលបានការរិះគន់ បន្ទាប់ពីលោកស្រីប្រើប្រាស់ច្បាប់រដ្ឋ​ធម្មនុញ្ញ មាត្រា ៤៩:៣ ដែលអនុញ្ញាតិឲ្យរដ្ឋាភិបាលធ្វើការសម្រេចលើអ្វីមួយ ដោយមិនចាំបាច់​រង់ចាំការបោះឆ្នោតពីសមាជិករដ្ឋសភា។

យ៉ាងណា បន្ទាប់ពីដំណឹងមួយនេះបានចែកចាយជាសាធារណៈ ក្រុមប្រជាជនបានចេញ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតីបារាំង Emmanuel Macron នៅពាសពេញទីក្រុងនៃប្រទេសបារាំង។

បាតុកម្មទ្រង់ទ្រាយធំត្រូវបានគេដឹងថា ​ធ្វើឡើងនៅទីក្រុងប៉ារីស និងនៅទីក្រុងសំខាន់ៗមួយចំនួនដូចជា ទីក្រុង Bordeaux, Toulon និង Strasbourg ដែលបង្កជា​អំពើហិង្សា​រវាងប្រជាជន និងក្រុមប៉ូលិស ហើយយោងតាមរបាយការណ៍ចុងក្រោយបំផុត ក្រុមប៉ូលិស​បាន​ឃាត់ខ្លួន​ប្រជាជន​ជាង ៧០ នាក់ ដែល​បានចូលរួមបាតុកម្មមួយនេះ។

គួររំលឹកដែរថា កន្លងមកប្រធានាធិបតី ម៉ាក្រុង ធ្លាប់បង្ហើបជាញយដងអំពីការចង់ធ្វើ​កំណែទម្រង់​ច្បាប់កំណត់អាយុចូលនិវត្តន៍ ប៉ុន្តែដោយសារ​សមាជិកបក្ស​របស់លោក​មិនសូវមាន​ឥទ្ធិពល​នៅ​ក្នុង​រដ្ឋសភា លោកក៏មិនអាចធ្វើអ្វីបាន។

​រដ្ឋាភិបាលបានអះអាងថា ការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ឆ្នាំ គឺមានសារៈសំខាន់ ក្នុងការរក្សាប្រព័ន្ធ “ចែករំលែក” ដែលបារាំងតែងតែធ្វើ ដ្បិត​មូលនិធិសម្រាប់​ប្រគល់ជូន​ប្រជាជន​ចូលនិវត្តន៍ គឺ​បានមកតែពី​ការបង់ពន្ធ​របស់​បុគ្គលិក​ប៉ុណ្ណោះ។

បន្ថែមពីនោះ ប្រធានាធិបតីបារាំងក៏សង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺគ្រាន់តែបង្ហាញ​ឲ្យឃើញថា បារាំង​ព្យាយាមសម្របខ្លួន ទៅនឹងលទ្ធិប្រជាធិបតេយ្យដូចនឹង​បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដែល​កំណត់អាយុចូលនិវត្តន៍​លើសពី ៦៤ឆ្នាំឯណោះ។

យ៉ាងណា ហេតុផលដែលប្រធានាធិបតីបារាំងលើកឡើង មិនសូវទទួលបានការគាំទ្រពី​ប្រជាជន​ឡើយ ពោលតែងតែទទួលបាន​ការ​ប្រឆាំង​ដែលមាន​រហូតដល់ ៧០% ឯណោះ។

សម្រាប់មតិប្រជាជនវិញ មិនត្រឹមតែមិនគាំទ្រជាមួយនឹងការកំណត់អាយុចូលនិវត្តន៍ថ្មីឡើយ ពោលពួកគេបែរជាចង់ឲ្យរដ្ឋាភិបាល បន្ថយវាមកនៅត្រឹម ៦០ឆ្នាំ ដូចកាលពីឆ្នាំ ២០១០វិញ៕

The post បាតុកម្មទ្រង់ទ្រាយធំផ្ទុះឡើង ក្រោយលោក ម៉ាក្រុង ធ្វើកំណែសោធននិវត្តន៍ មិនពិភាក្សាជាមួយរដ្ឋសភា appeared first on .

ប្រធានាធិបតីបារាំងត្រៀមធ្វើទស្សនកិច្ចទៅចិន ជំរុញឲ្យចិនដាក់សម្ពាធរុស្ស៊ីបញ្ចប់សង្គ្រាម
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាខែមេសាខាងមុខ ជាមួយគោលបំណង​ចង់ឲ្យចិន​ដាក់សម្ពាធលើរុស្ស៊ី បញ្ចប់សង្គ្រាមឲ្យកាន់តែឆាប់រហ័ស។

យោងតាមការចុះផ្សាយពី Japantimes បានបង្ហាញថា លោក ម៉ាក្រុង អាចនឹងធ្វើដំណើរទៅកាន់​ប្រទេសចិន​នាដើមខែមេសា ខណៈលោកយល់ថា​វត្តមានរបស់ចិន​នៅក្នុង​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាពឡើងវិញ គឺពិតជាមានសារៈសំខាន់ណាស់។

“សន្តិភាពអាចកើតឡើងបាន លុះត្រាតែរុស្ស៊ីយល់ព្រមទម្លាក់អាវុធ ដកទ័ព និងប្រគល់បូរណភាពទឹកដី​ដល់អ៊ុយក្រែន និងប្រជាជន​នៅទីនោះវិញ”។ នេះបើតាម​សម្ដី​របស់​ប្រធានាធិបតីបារាំងបាន​និយាយ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំប្រទេសបារាំងក៏បាន​សំណូមពរឲ្យចិន កុំផ្គត់ផ្គង់អាវុធ​ទៅកាន់រុស្ស៊ី​ជាដាច់ខាត និងស្នើ​ឲ្យ​រដ្ឋាភិបាលក្រុងប៉េកាំង ព្យាយាមដាក់សំពាធលើ​រុស្ស៊ី កុំឲ្យប្រើប្រាស់​អាវុធគីមី ឬអាវុធនុយក្លេអ៊ែរ និងចាត់ទុកការចរចាជារឿងសំខាន់ ជាជាងការប្រើប្រាស់អាវុធ សម្រាប់ដោះស្រាយជំលោះមួយនេះ៕

The post ប្រធានាធិបតីបារាំងត្រៀមធ្វើទស្សនកិច្ចទៅចិន ជំរុញឲ្យចិនដាក់សម្ពាធរុស្ស៊ីបញ្ចប់សង្គ្រាម appeared first on .

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បង្ហាញក្ដីព្រួយបារម្ភពីស្ថានភាពជំងឺកូវីដ ១៩ នៅចិន
កាលពី​ថ្ងៃទី ០៥ មករាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំង Francois Braun បានទម្លាយឲ្យដឹងថា ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ប្រទេសចិន​កំពុង​មាន​ការ​គម្រាម​កំហែង​ខ្លាំង។ នេះ​បើតាម​ការ​ចុះផ្សាយពី​សារព័ត៌មាន Kelo។

ប្រទេស​ដែលជា​សមាជិក​នៃ​សហភាពអឺរ៉ុប បាន​យល់ព្រម​លើ​ការ​រឹតបន្តឹង​វិធាន​ការទប់ស្កាត់​ជំងឺកូវីដ ១៩ សម្រាប់​អ្នកដំណើរ​ដែល​អញ្ជើញ​មក​ពី​ប្រទេស​ចិន ហើយ​ពួកគេ​ថែមទាំងបាន​ស្នើសុំ​ឲ្យ​ភ្ញៀវ​ ដែល​មានជើងហោះហើរពី​ប្រទេសចិន ធ្វើតេស្តរកកូវីដមុនឡើងយន្តហោះ​មក​កាន់​តំបន់អឺរ៉ុប។

សូមជម្រាបដែរថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺកូវីដ ១៩ នៅ​ប្រទេសចិន​កំពុង​ស្ថិតក្នុងសភាព​គួរ​ឲ្យបារម្ភ បន្ទាប់​ពី​មាន​ការ​ផ្ទុះឡើងវិញ​ទ្រង់ទ្រាយ​ធំ រហូត​លឺ​ដំណឹងថា​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់​ជារៀងរាល់ថ្ងៃទៀតផង។

យ៉ាងណា រដ្ឋាភិបាល​ចិន​លែងបញ្ចេញ​ទិន្នន័យ​នៃ​អត្រា​អ្នកស្លាប់​ ដោយសារជំងឺមួយនេះទៀតហើយ ប៉ុន្តែសារព័ត៌មានធំៗជាច្រើន​សុទ្ធតែអះអាងថា អត្រាអ្នកស្លាប់​សរុបនៅចិន​ អាចមាន​ដល់​រាប់សែននាក់​ឯណោះ៕

The post រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បង្ហាញក្ដីព្រួយបារម្ភពីស្ថានភាពជំងឺកូវីដ ១៩ នៅចិន appeared first on .

ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា
អង្ករ​ជា​ផលិត​ផល​នាំចេញ​ចំបង​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ផលិតផល​មួយ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ និង​ឲ្យ​តម្លៃ​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ តួយ៉ាង​អង្ករ​ ១៦៨ ២៨០ តោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ ខណៈ​ ១០៦ ១៩៤ តោន​ទៀត​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​សមាជិក ២៣ នៅ​អឺរ៉ុប សម្រាប់​រយៈពេល ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២។

ទន្ទឹម​នឹង​នោះ ឧកញ៉ា​ សុង សារ៉ន អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន អេមរុ រ៉ាយ បាន​បង្ហោះសារ​មួយ​​នៅ​ថ្ងៃទី ២០ ​កក្កដា​ដែល​អត្ថន័យ​ថា៖ “ព្រឹកមិញនេះ ខ្ញុំបានជួបជាមួយលោកស្រី Agnes Lenormand ប្រធានផ្នែកនាំចូលក្រុមហ៊ុន Pomona Group ដែលជាក្រុមហ៊ុនជាង 100 ឆ្នាំដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្គត់ផ្គង់សេវាកម្មអាហារដល់ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម ដើម្បីណែនាំអង្ករផ្កាម្លិះកម្ពុជា ខ្ញុំបានផ្តល់សៀវភៅ The Taste of Angkor Book ជូនដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉ារីស។ នាងចូលចិត្តមុខម្ហូបក្នុងសៀវភៅខ្លាំងណាស់។ នាងបាននិយាយថានាងនឹងបកប្រែជាភាសាបារាំង និង ចែកជូនអតិថិជនរបស់ក្រុមហ៊ុន”។

នេះ​អាច​ស​បញ្ជាក់​បាន​ថា បារាំង​ក៏​ជា​ទីផ្សារ​ពេញនិយម​មួយ​សម្រាប់​អង្ករ​កម្ពុជា​ដូចគ្នា ដោយមាន​ក្រុមហ៊ុន​ Groupe Pomona ជា​ឈ្មួញ​សំខាន់​នាំ​អង្ករ​កម្ពុជា​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ស្រុក​បារាំង។

Groupe Pomona បង្កើត​ឡើង​តំបូង​នៅ​ឆ្នាំ ១៩១២ ជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​មួយ​នៅ​បារាំង​ដែល​ជំនាញ​លើ​វិស័យ​ចំណីអាហារ​ក្នុង​ស្រុក មិន​ថា​តែ​ជា​ផលិតផល​បរិភោគ ឬ​ជា​ផលិតផល​ទាក់ទង​នឹង​ការ​តុបតែង​លំអ​ហាង​ឡើយ។

លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ក្រុមហ៊ុន​ដែល​ឈរ​ជើង​ជាង ១០០ ឆ្នាំ​នេះ គឺ​ចម្រាញ់​យក​តែ​ផលិតផល​មាន​គុណភាព ជាមួយ​តម្លៃ​សមរម្យ ចេះ​បត់បែន​តាម​កាលៈទេសៈ ទទួល​ការ​រិះគន់ និង​កែលំអ​ពី​អតិថិជន គ្រប់គ្រង​ការ​ដឹកជញ្ជូន​បាន​ល្អ និង​ជាពិសេស​ទំនួលខុសត្រូវ​ខ្ពស់។

បច្ចុប្បន្ន Groupe Pomona មាន​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ច្រើនជាង ១០ ០០០ នាក់ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៨ និង​មាន​ទីផ្សារ​នៅ​អន្តរជាតិ​ដូចជា ប្រទេស​ស្វីស និង​អេស្ប៉ាញ​ជាដើម ខណៈ​ដៃគូ​សហការ​មាន​ ១១ ២០០ ទូទាំង​ប្រទេស​បារាំង៕

The post ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា appeared first on .

រុស្ស៊ី​ជាប់​ជា​ប្រទេស​មាន​ទុនបម្រុង​មាស​ច្រើន​បំផុត​ទី ៥ ចុះ​អាមេរិក​ឈរ​នៅ​ចំណុច​ណា?
មាស គឺ​ជា​ប្រភេទ​មួយ​នៃ​ការ​ជួញដូរ​ជា​សកល ដែល​ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ បើទោះ​បី​ជា​ក្រដាសប្រាក់​ហាក់​មាន​ភាពងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាង​ក៏​ពិត​មែន ប៉ុន្តែ​ “មាស” គឺ​នៅ​តែ​ត្រូវ​បាន​ចាត់ទុក​ជា​រូបិយវត្ថុ​ដ៏​មាន​តម្លៃ​លើ​វិស័យ​ពាណិជ្ជកម្ម​ដដែល។

ជាទូទៅ ប្រទេស​នីមួយៗ​តែងតែ​មាន​ទុន​បម្រុងជាតិ ខណៈ​ភាគច្រើន​ពួកគេ​តែង​យក​រូបិយប័ណ្ណ​លុយ​ដុល្លារ​ជា​ធំ ដោយសារ​លុយ​ដុល្លារ​គឺ​ជា​រូបិយប័ណ្ណ​មាន​ការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក ប៉ុន្តែ​ប្រទេស​មហាអំណាច​មួយ​ចំនួន​ក៏​បាន​សន្សំ​មាស​ជា​ទុនបម្រុង​របស់​ពួកគេ​ផង​ដែរ។

ខាងក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​ប្រទេស ៥ ដែល​មាន​ទុន​បម្រុង​មាស​ច្រើន​បំផុត​លើ​លោក ផ្អែក​តាម Investopedia៖

5/ រុស្ស៊ី

ប្រទេស​រុស្ស៊ី​បាន​ផ្ដួល​ចិន​ និង​បាន​ក្លាយ​ជា​ប្រទេស​​មាន​ទុន​បម្រុង​មាស​ច្រើន​បំផុត​ទី ៥ ក្នុង​លោក​ក្នុង​ឆ្នាំ ២០១៨ ហើយ​ពួកគេ​តែងតែ​លក់​វិក្កយបត្ររតនាគារ​អាមេរិក (U.S. Treasury bonds)​ ដើម្បី​ទិញ​លោហធាតុ​សំខាន់ៗ​ដូចជា​ មាស និង​ប្រាក់​ជាដើម។ បច្ចុប្បន្ន​ រុស្ស៊ី​មាន​មាស​នៅ​ក្នុង​ប្រទេស​ប្រមាណ ២ ៣០២ តោន។

4/ បារាំង

ប្រទេស​បារាំង​សព្វថ្ងៃ​មាន​ទុនបម្រុង​មាស​ច្រើន​បំផុត​ទី ៤ លើ​លោក​ប្រមាណ ២ ៤៣៦,៥ តោន។

3/ អ៊ីតាលី

ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា មាន​ការ​ស្នើសុំ​ឲ្យ​អ៊ីតាលី​លក់​មាស​របស់​ខ្លួន ដើម្បី​ជួយ​ថវិកា​ដល់​សហភាព​អឺរ៉ុប​ដែល​ធ្លាប់​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ​គម្រោង​ទាំងនោះ​មិន​ដែល​បាន​ចេញ​ជា​រូបរាង​ឡើយ។ អ៊ីតាលី​មាន​ទុន​បម្រុង​មាស ២ ៤៥១,៨ តោន។

2/ អាល្លឺម៉ង់

ប្រទេស​នាំ​ចូល​ឧស្ម័ន​ធំ​បំផុត​ពី​រុស្ស៊ី​មួយ​នេះ ឈរ​នៅ​លេខ ២ នាម​ជា​ប្រទេស​មាន​មាស​ច្រើន​បំផុត​លើ​លោក ប្រមាណ ៣ ៣៥៩,១ តោន ហើយ​មាស​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ធនាគារ Deutsche Bundesbank ធនាគារ​ទុនបម្រុង​សហព័ន្ធ​អាមេរិក​ និង​នៅ​ធនាគារ Bank of England។

1/ អាមេរិក

សហរដ្ឋអាមេរិក​ជា​ប្រទេស​មាន​មាស​ច្រើន​បំផុត​លើ​លោក ប្រមាណ ៨ ១៣៣,៥ តោន ហើយ​មាស​គឺ​ជា​រូបិយវត្ថុ​ដ៏​សំខាន់​បំផុត​របស់​មហាអំណាច​មួយ​នេះ ដោយ​បាន​គ្រប់គ្រង ៧៥% នៃ​ទុន​បម្រុង​ជាតិ​សរុប​ឯណោះ។

សូមជម្រាបដែរថា ក្រៅពី​ប្រទេស​ទាំង ៥ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ក៏ជា​អង្គការ​មាន​ទុនបម្រុងមាស​ច្រើន​បំផុត​ផងដែរ ដោយ​មាន​មាសច្រើនជាង​អ៊ីតាលី ប៉ុន្តែ​តិចជាងអាល្លឺម៉ង់។ នេះ​បើតាម​សេចក្ដីរាយការណ៍ពី Investopedia៕

The post រុស្ស៊ី​ជាប់​ជា​ប្រទេស​មាន​ទុនបម្រុង​មាស​ច្រើន​បំផុត​ទី ៥ ចុះ​អាមេរិក​ឈរ​នៅ​ចំណុច​ណា? appeared first on .