​ប្រទេសវៀតណាម

រដ្ឋាភិបាលប្រទេសវៀតណាម កំពុងពិចារណាលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ
យោងតាមឯកសារមួយរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមស៊ើបអង្កេតចំពោះការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាដល់សន្តិសុខថាមពលជាតិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

វៀតណាម ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់មួយដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល ប៉ុន្តែក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលរបស់ខ្លួនកំពុងស្វែងរកការជំរុញផលិតកម្មថាមពលស្អាតជំនួសវិញ ដើម្បីសម្រេចបាននូវគោលដៅកាបូនសូន្យនៅត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះ យោងតាមឯកសារមួយដែលបានចុះកាលពីថ្ងៃទី១២ ខែកញ្ញា បានបង្ហាញថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងធ្វើការស្រាវជ្រាវលើបទពិសោធនៃការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ប្រទេសផ្សេងៗ និងធ្វើសំណើរដើម្បីទទួលបានការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ នៅវៀតណាម។

ឯកសារដដែលនេះបាននិយាយទៀតថា វៀតណាមមានគោលដៅបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនចន្លោះពី ១២% ទៅ ១៥% ក្នុងមួយឆ្នាំ ដើម្បីធានាបាននូវសន្តិសុខថាមពលជាតិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ផងដែរ។

ជម្រាបជូនថា សំណើនៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរនេះ នឹងត្រូវដាក់ជូនការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដើម្បីត្រួតពិនិត្យ៕

The post រដ្ឋាភិបាលប្រទេសវៀតណាម កំពុងពិចារណាលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ appeared first on .

រយៈពេល ៨ខែ វៀតណាមកើបលុយជិត ៤ពាន់លានដុល្លារពីការនាំចេញអង្ករ
ប្រទេសវៀតណាម បាននាំចេញអង្ករសរុប ៦,១៦លានតោន ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៤នេះ និងគិតជាទឹកប្រាក់ប្រមាណ ៣,៨៥ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD)។

ការនាំចេញដ៏ច្រើនសម្បើមនេះ បានបង្ហាញពីកំណើននៃចំនួននាំចេញប្រហែល ៦% និងតម្លៃប្រមាណជិត ២២% បើសិនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

យោងតាមការអះអាងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា តម្លៃនាំចេញអង្ករ លើទីផ្សារអន្តរជាតិមានកំណើនជាមធ្យម ១៤,៨% ប្រមាណ ៦២៥ដុល្លារក្នុងមួយតោន។

សូមជម្រាបដែរថា ទីផ្សារធំដែលវៀតណាមបាននាំអង្ករចេញទៅ គឺប្រទេសហ្វីលីពីន និងប្រទេសចិន ខណៈវៀតណាមគឺជាប្រទេសនាំចេញអង្ករធំបំផុតលើលោកទី០៣ ផងដែរ៕

The post រយៈពេល ៨ខែ វៀតណាមកើបលុយជិត ៤ពាន់លានដុល្លារពីការនាំចេញអង្ករ appeared first on .

វៀតណាម រំពឹងខ្ពស់ថាការនាំចេញម្រេចរបស់ខ្លួន អាចឈានដល់តម្លៃជាង ១ពាន់លានដុល្លារ
យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឲ្យដឹងថា ប្រទេសរបស់ខ្លួន អាចដឹកជញ្ជូនម្រេចក្នុងតម្លៃជាង ១ពាន់លានដុល្លារ ទៅកាន់បរទេស នៅក្នុងឆ្នាំ២០២៤ នេះ ដោយផ្នែកលើតម្រូវការសកលខ្ពស់ និងការផ្គត់ផ្គង់មានកម្រិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សមាគមដដែលនេះ បាននិយាយទៀតថា ឧស្សាហកម្មម្រេចនៅក្នុងប្រទេស កំពុងឈានទៅរកគោលដៅរកបានប្រាក់ចំណូលខ្ទង់ពាន់លានដុល្លារវិញហើយ បន្ទាប់ពីការនាំចេញគិតនៅក្នុងរយ:ពេល ៧ខែដំបូងឆ្នាំនេះ អាចរកបានប្រាក់ចំណូលដល់ទៅជាង ៧៦៤លានដុល្លារ រួចទៅហើយ។

ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ ម្រេចជាង ១៦៤ ៣០០ តោន ត្រូវបានលក់ទៅកាន់ទីផ្សារបរទេសក្នុងតម្លៃនាំចេញជាមធ្យម ៤ ៥៦៨ដុល្លារក្នុងមួយតោន សម្រាប់ម្រេចខ្មៅ កើនឡើង ៣២,៧% និង ៦ ១៩៥ដុល្លារក្នុងមួយតោន សម្រាប់ម្រេចស កើនឡើង ២៥%។

គួរឲ្យដឹងថា សហរដ្ឋ​អាមេរិក​ជា​អ្នក​ទិញម្រេចច្រើនបំផុតពីប្រទេសវៀតណាម និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​អាឡឺម៉ង់ អារ៉ាប់រួម (UAE) និង​ប្រទេសឥណ្ឌា។

ជម្រាបជូនថា ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញម្រេចខ្មៅធំជាងគេទីពីររបស់ពិភពលោក បានទទួលរងការបរាជ័យលើផ្នែកដាំដុះរបស់ខ្លួន ដែលជំរុញឲ្យតម្លៃម្រេចសកលលោកកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់នៃឆ្នាំ២០២៤ នេះ។ ផលិតកម្មម្រេចនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏ត្រូវបានព្យាករថានឹងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារតែផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino៕

The post វៀតណាម រំពឹងខ្ពស់ថាការនាំចេញម្រេចរបស់ខ្លួន អាចឈានដល់តម្លៃជាង ១ពាន់លានដុល្លារ appeared first on .

វៀតណាមទទួលចំណូលជាង ១ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅប្រទេសរុស្ស៊ី
ការនាំចេញទំនិញពីវៀតណាម ទៅកាន់ប្រទេសរុស្ស៊ីមានកំណើនដល់ទៅ ៤៦% បើធៀបនឹងឆ្នាំមុន សរុបជាទឹកប្រាក់ប្រហែល ១,៤ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

ក្នុងចំណោមទំនិញទាំងអស់ ដែកថែបគឺជាប់នៅកំពូលតារាង ដោយមានការនាំចេញរហូតដល់ជិត ៧០០លានដុល្លារ កើនឡើងពីឆ្នាំមុន ១៦៦% ខណៈគ្រឿងសមុទ្រមានកំណើននាំចេញ ១០៥% សម្រេចបានដល់ ១១៧លានដុល្លារ។

គួររំលឹកបន្តិចថា គ្រឿងសមុទ្រនាំចូលពីប្រទេសវៀតណាម គឺជាចំណូលចិត្តរបស់ប្រជាជនរុស្ស៊ី ជាពិសេសគឺសាច់ត្រីធូណា ខណៈប្រទេសវៀតណាមគឺជាអ្នកនាំចេញសាច់ត្រីធំបំផុតទី២ របស់រុស្ស៊ី បន្ទាប់ពីប្រទេសអាហ្សង់ទីន។

ជម្រាបបន្ថែមថា រយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី សម្រេចបានរហូតដល់ ២,៧ពាន់លានដុល្លារ កើនឡើង ៤៥% បើសិនធៀបនឹងឆ្នាំមុន៕

The post វៀតណាមទទួលចំណូលជាង ១ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅប្រទេសរុស្ស៊ី appeared first on .

មេដឹកនាំវៀតណាមថ្មី គ្រោងបំពេញទស្សនកិច្ចទៅប្រទេសចិននាសប្ដាហ៍ក្រោយ
ប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្ម៉ុយនីស្ត លោក To Lam នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្ដាហ៍ក្រោយ ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសផ្លូវការ លើកដំបូងរបស់មេដឹកនាំរូបនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក To Lam ធ្វើឡើងដើម្បីបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក បើទោះជាបច្ចុប្បន្នប្រទេសទាំង២ ហាក់កំពុងជជែកតវ៉ា ពីជម្លោះដែនទឹកសមុទ្រចិនខាងត្បូងនៅឡើយ។

លោក To Lam មានគម្រោងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែសីហា និងមានផែនការជួបជជែកគ្នា ជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង ក៏ដូចជាមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផងដែរ។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនោះ មេដឹកនាំប្រទេសទាំង២ នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម និងបញ្ហាដែនសមុទ្រចិនខាងត្បូងជាដើម៕

The post មេដឹកនាំវៀតណាមថ្មី គ្រោងបំពេញទស្សនកិច្ចទៅប្រទេសចិននាសប្ដាហ៍ក្រោយ appeared first on .

ហ្វីលីពីន ចាយលុយជាង ១ពាន់លានដុល្លារ លើការទិញអង្ករពីវៀតណាមក្នុងត្រីមាសដំបូង
រយៈពេល ៦ខែដំបូងនៅក្នុងឆ្នាំ២០២៤ ប្រទេសហ្វីលីពីនបាននាំចូលអង្ករពីប្រទេសវៀតណាម ក្នុងចំនួនច្រើនបំផុត បើធៀបនឹងផលិតផលផ្សេងៗទៀត ពោលគឺមានទំហំដល់ទៅ ១,២ពាន់លានដុល្លារ កើនឡើងប្រហែល ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា អង្ករវៀតណាម គឺកំពុងនាំមុខគេ លើទីផ្សារក្នុងប្រទេសហ្វីលីពីន ដ្បិតវៀតណាមគឺជាដៃគូនាំចេញអង្ករធំបំផុត របស់ប្រទេសហ្វីលីពីនយូរឆ្នាំណាស់មកហើយ។

ទន្ទឹមនឹងនោះ កាលពីខែមិថុនា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា នឹងកាត់បន្ថយពន្ធនាំចូលអង្ករ ពី ៣៥% មកនៅត្រឹម ១៥% រហូតដល់ឆ្នាំ២០២៨ ដើម្បីបង្កើនការនាំចូលបន្ថែម ចន្លោះពី ៤ ទៅ ៤,៥លានតោនបន្ថែមទៀត។

សូមជម្រាបដែរថា ហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករធំបំផុតមួយរបស់វៀតណាម ដោយកាលពីឆ្នាំទៅ ពួកគេបានលក់អង្ករឲ្យហ្វីលីពីន រហូតដល់ ៣លានតោន ទទួលបានប្រាក់ជិត ២ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្នមានការកាត់បន្ថយពន្ធនាំចូលអង្ករថែមទៀត ក៏មានសន្និដ្ឋានថា ការនាំចេញអង្ករទៅហ្វីលីពីនក្នុងឆ្នាំនេះ នឹងមានការកើនឡើងកាន់តែច្រើនជាងមុន៕

The post ហ្វីលីពីន ចាយលុយជាង ១ពាន់លានដុល្លារ លើការទិញអង្ករពីវៀតណាមក្នុងត្រីមាសដំបូង appeared first on .

វៀតណាមអូសទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនក្នុងស្រុកជាង ១៨ពាន់លានដុល្លារ
ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានអះអាងថា រយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤នេះ វិនិយោគិនបរទេសមកបណ្ដាក់ទុននៅប្រទេសវៀតណាម ច្រើនជាង ១៨ពាន់លានដុល្លារ កើនឡើងជិត ១១% បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនោះ សារព័ត៌មាន VNExpres បានបង្ហាញថា ក្នុងចំណោមទំហំទឹកប្រាក់ទាំងអស់នោះ កញ្ចប់លុយ ១០,៧៦ពាន់លានដុល្លារ ត្រូវបានយកទៅវិនិយោគនៅក្នុងគម្រោងថ្មីៗប្រហែល ១ ៨១៦គម្រោង។

ទីភ្នាក់ងាររដ្ឋវៀតណាម ក៏បានបង្ហើបទៀតថា វិនិយោគិនបរទេសភាគច្រើន គឺចាយលុយបណ្ដាក់ទុននៅក្នុងវិស័យចំនួន ១៨ នៃវិស័យសេដ្ឋកិច្ចសរុបចំនួន ២១ របស់ប្រទេសវៀតណាម។

ក្នុងនោះ វិស័យផលិតកម្មអូសទាញការវិនិយោគបានច្រើនជាងគេ ប្រហែល ១២,៦៥ពាន់លានដុល្លារ ស្របពេលវិស័យអចលនទ្រព្យទទួលបានការបណ្ដាក់ទុនជិត ៣ពា់លានដុល្លារ ខណៈវិស័យលក់ដុំ និងរាយ ទទួលបាន ៧៤០លានដុល្លារ។

ក្នុងចំណោមវិនិយោគិនបរទេស ដែលចាយលុយច្រើនបំផុតវិនិយោគនៅប្រទេសវៀតណាម ជនជាតិសិង្ហបុរី ជាវិនិយោគិនធំបំផុត ដែលចាយប្រហែល ៦,៥ពាន់លានដុល្លារ ខណៈជនជាតិហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាវិនិយោគិនជះលុយបណ្ដាក់ទុននៅវៀតណាមច្រើនបំផុតផងដែរ៕

The post វៀតណាមអូសទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនក្នុងស្រុកជាង ១៨ពាន់លានដុល្លារ appeared first on .

វៀតណាមប្រមូលពន្ធពីក្រុមហ៊ុនខ្នាតយក្សអន្តរជាតិបានជិត ១៥៩លានដុល្លារ
នៅឆ្នាំ២០២៤ ក្រុមហ៊ុនរកស៊ីលើពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថល ដែលមិនមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម បានបង់ពន្ធចំនួន ៤,០៤ទ្រីលានដុង (១៥៨,៩ លានដុល្លារ) ទៅកាន់រដ្ឋាភិបាលវៀតណាម ខណៈដែលវាកើនឡើង១៨,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ចំនួនក្រុមហ៊ុនបរទេស រួមទាំង Google, Meta (Facebook), Microsoft, Netflix និង Apple ដែលបានចុះឈ្មោះបង់ពន្ធតាមផតថល (Portal) អេឡិចត្រូនិច បានកើនឡើងចំនួន ២៦ក្រុមហ៊ុនពីចុងឆ្នាំ២០២៣ ដល់ចំនួន ១០២ក្រុមហ៊ុននៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។

ជារួមមក វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទាំងអន្តរជាតិ និងក្នុងស្រុក ដែលបានចុះឈ្មោះនៅលើផតថល (Portal) អេឡិចត្រូនិច រហូតមកដល់ពេលនេះ មានចំនួនសរុប ៣៨៣ក្រុមហ៊ុន កើនឡើង ២២ក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០២៣ មក។

សូមជម្រាបដែរថា ដោយផ្អែកតាមអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការបង់ពន្ធពីបណ្តាក្រុមហ៊ុនរកស៊ីលើពាណិជ្ជកម្មអេឡិចត្រូនិក មានចំនួន ៩៧ទ្រីលានដុងកាលពីឆ្នាំមុន កើនឡើងដល់ទៅ១៤% បើធៀបនឹងពេលបង់ពន្ធនៅអំឡុងឆ្នាំ២០២២ ៕

The post វៀតណាមប្រមូលពន្ធពីក្រុមហ៊ុនខ្នាតយក្សអន្តរជាតិបានជិត ១៥៩លានដុល្លារ appeared first on .

វិស័យឯកជន ជួយដល់កំណើន GDP នៅវៀតណាម វ៉ាដាច់ប្រទេសហ្វីលីពីន
យោងតាមទិន្នន័យបង្ហាញដោយគេហទំព័រ VisualCapitalist បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម កំពុងឈរនៅលំដាប់លេខរៀងទី០៦ ដោយបានវ៉ាដាច់ប្រទេសហ្វីលីពីន ជាប្រទេសមានកម្រិត GDP ខ្ពស់បំផុតប្រចាំតំបន់អាស៊ាន។

គិតត្រឹមខែមេសា ឆ្នាំ២០២៤ GDP របស់វៀតណាម គឺមាន ៤ ៦២០ដុល្លារក្នុងម្នាក់ ស្របពេលហ្វីលីពីនមានត្រឹម ៤ ១៣០ដុល្លារក្នុងម្នាក់ ខណៈកំណើន GDP របស់វៀតណាម គឺមានការរួមចំណែកដ៏ធំពីវិស័យឯកជនក្នុងស្រុក។

ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន VietnamNet បានឲ្យដឹងថា វៀតណាមគឺមានសហគ្រាសឯកជនជិត ៩០០ ០០០កន្លែង ដែលវាបានរួមចំណែក ដល់កំណើន GDP ក្នុងស្រុករហូតដល់ ៤៥% ឯណោះ។

វិស័យឯកជនជួយដល់កំណើនសេដ្ឋកិច្ចវៀតណាមបានច្រើនខ្លាំងមែនទែន ពោលចូលរួមបង្កើតការងារដល់ប្រជាជនក្នុងប្រទេស រហូតដល់ ៨៥% បង្កើនចលនាលំហូរសាច់ប្រាក់ក្នុងស្រុក និងអូសទាញវិនិយោគិនពីបរទេសជាច្រើនថែមទៀត។

សូមជម្រាបដែរថា តាំងពីបើកទំព័រឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តដល់វិស័យឯកជន និងបានព្យាយាមបង្កើតឱកាស ឲ្យក្រុមវិនិយោគិនបរទេស ចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុកជាច្រើន ដោយរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះ វៀតណាមទទួលបានការបណ្ដាក់ទុនពីបរទេសដល់ទៅជាង ៩ពាន់លានដុល្លារហើយ៕

The post វិស័យឯកជន ជួយដល់កំណើន GDP នៅវៀតណាម វ៉ាដាច់ប្រទេសហ្វីលីពីន appeared first on .

ក្រុមហ៊ុន Foxconn ត្រៀមចាយលុយ ៥៥១លានដុល្លារ បណ្ដាក់ទុននៅប្រទេសវៀតណាម
ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ គ្រោងធ្វើការបណ្ដាក់ទុនចំនួន ៥៥១លានដុល្លារ លើគម្រោងធំៗ២ នៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ទទួលបានអាជ្ញាប័ណ្ណលើគម្រោងតម្លៃ ២៦៤លានដុល្លារ នៅក្នុងសួនឧស្សាហកម្ម Song Khoai Amata ដើម្បីផលិតឧបករណ៍កម្សាន្តឆ្លាតវៃ ជាមួយសមត្ថភាពផលិតប្រចាំឆ្នាំបាន ៤,២លានគ្រឿង។

បន្ថែមពីនោះ ពួកគេក៏ទទួលបាននូវអាជ្ញាប័ណ្ណអភិវឌ្ឍន៍លើគម្រោងមួយទៀតនៅក្នុងសួនឧស្សាហកម្ម Bac Tien Phong ដែលមានតម្លៃ២៨៧លានដុល្លារ ជាមួយផែនការបង្កើតឧបករណ៍ប្រព័ន្ធឆ្លាតវៃផងដែរ។

សូមជម្រាបដែរថា រដ្ឋបាលខេត្ត Quang Ninh ក៏បានប្រកាសថា នឹងរៀបចំក្រុមការងារមួយចំនួន ដើម្បីជួយពន្លឿនការងាររបស់ក្រុមហ៊ុន Foxconn ក៏ដូចជាពន្លឿនការសាងសង់រោងចក្រទាំង ២កន្លែងនោះឲ្យចប់ត្រឹមខែកញ្ញា ឆ្នាំ២០២៥៕

The post ក្រុមហ៊ុន Foxconn ត្រៀមចាយលុយ ៥៥១លានដុល្លារ បណ្ដាក់ទុននៅប្រទេសវៀតណាម appeared first on .