ប្រទេសសមាជិកអាស៊ាន

អូស្រ្តាលី គ្រោងបង្កើនកញ្ចប់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ក្នុងតំបន់អាស៊ាន
កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ ប្រទេសអូស្រ្តាលី បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើតកញ្ចប់ហិរញ្ញប្បទានថ្មីចំនួន ១,៣ពាន់លានដុល្លារ ដើម្បីជំរុញទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

មូលនិធិថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសរយ:ពេល ៣ថ្ងៃ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅក្នុងទីក្រុងមែលប៊ន។

ជុំវិញមូលនិធិដែលត្រូវបានប្រកាសនេះ ក៏នឹងត្រូវផ្តោតសំខាន់លើថាមពលស្អាត រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ប្រាក់កម្ចី ការធានា សមធម៌ និងការធានារ៉ាប់រងផងដែរ។ ហើយស្របពេលជាមួយគ្នានោះ អូស្ត្រាលីក៏នឹងផ្តល់ជំនួយបន្ថែមចំនួន ១៤០លានដុល្លារអូស្រ្តាលី (៩១,១៨លានដុល្លារអាមេរិក) ដើម្បីបន្តកម្មវិធីដែលមានស្រាប់របស់ខ្លួន នៅក្នុងតំបន់អាស៊ានផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន អូស្រ្តាលី បាននិងកំពុងសម្លឹងរកមើលការកសាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូផ្សេងទៀត ជាពិសេសនៅក្នុងតំបន់អាស៊ានផ្ទាល់តែម្តង ដោយសារតែមើលឃើញពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ក៏ដូចជានិរន្តរភាពយូរអង្វែង ដូច្នេះហើយទើបអាស៊ានត្រូវបានចាត់ទុកថាជាតំបន់មហាសេដ្ឋកិច្ចដែលកំពុងមានភាពរីកចម្រើនបំផុតមួយ៕

The post អូស្រ្តាលី គ្រោងបង្កើនកញ្ចប់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ក្នុងតំបន់អាស៊ាន appeared first on .

ថៃគ្រោងសហការជាមួយប្រទេសជិតខាង និងសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក
ប្រទេសថៃគ្រោងនឹងសហការជាមួយប្រទេសកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី ព្រមទាំងនឹងទៅជួបពិភាក្សាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត (EU) ដើម្បីបើកដំណើរការទិដ្ឋាការទេសចរណ៍ចេញចូលប្រទេសទៅវិញទៅមកដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

ជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រីថៃលោក Prommin Lertsuridej បាននិយាយនៅថ្ងៃទី៥ ខែកុម្ភៈនេះថា ប្រទេសថៃនឹងស្វែងរកការគាំទ្រពីប្រទេសជិតខាង ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរដោយសេរីក្នុងចំណោមប្រជាជាតិអាស៊ានទាំងប្រាំ។ ក្នុងនោះវៀតណាម ធ្លាប់បានស្វែងរកជំនួយពីប្រទេសថៃ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍របស់ពួកគេ។ ចំណែកឯប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវសុទ្ធសឹងតែជាប្រទេសជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ហើយច្បាស់ណាស់ថាពួកគេនឹងមិនជំទាស់ជាមួយនឹងគំនិតរបស់យើងទេ។

លោកបាននិយាយទៀតថា ប្រសិនបើរដ្ឋជិតខាងទាំងបួនយល់ព្រមជាផ្លូវការនោះ រដ្ឋាភិបាលខាងថៃក៏មានបំណងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ទៅបន្តពិភាក្សាជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដើម្បីស្វែងរកការលើកលែងទិដ្ឋាការ Schengen ។ លើសពីនោះ ភាពជោគជ័យនៃគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសថៃ បានរួមចំណែកដល់ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរបរទេស តួយ៉ាងប្រទេសនេះបានទទួលស្វាគមន៍នៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់កាលពីឆ្នាំ២០២៣ ។

ទន្ទឹមនឹងនោះ នៅអំឡុងកិច្ចប្រជុំមួយនៅខេត្តរ៉ាណងកាលពីថ្ងៃទី២៣ ខែមករា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើ ដើម្បីសហការជាមួយប្រទេសជិតខាងរបស់ខ្លួន លើការអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស អាចដើរកម្សាន្តដោយសេរីដោយពុំចាំបាច់ទាមទារទិដ្ឋាការ។

គួរបញ្ជាក់ថា នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បានណែនាំឲ្យក្រសួងទេសចរណ៍​និងកីឡា ជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីទេសចរណ៍របស់ប្រទេសស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គផ្សេងៗទៀត ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈឯប្រភពពីរដ្ឋាភិបាលបាននិយាយថា មេដឹកនាំអាស៊ានមួយចំនួនបានប្រាប់លោកស្រេតថា​ បែបនេះថា ពួកគេចង់ឲ្យប្រទេសថៃដើរតួជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងតំបន់៕

The post ថៃគ្រោងសហការជាមួយប្រទេសជិតខាង និងសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក appeared first on .

បីប្រទេសនៅតំបន់អាស៊ាន រំពឹងខ្ពស់លើការនាំចេញបង្កងទៅកាន់ប្រទេសចិន
បណ្តាប្រទេសមួយចំនួននៅក្នុងតំបនអាស៊ីអាគ្នេយ៍ នៅតែមានសង្ឃឹមខ្ពស់ក្នុងការចាប់យកឱកាសនាំចេញបង្កងកាន់តែច្រើនទៅកាន់ប្រទេសចិន ដោយសារតែការហាមឃាត់ការនាំចូលបង្កងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ពីប្រទេសអូស្រ្តាលី នៅតែបន្តចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ប្រទេសជាសមាជិកអាស៊ានចំនួនបីគឺ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដណ្តើមយកចំណែកទីផ្សារកាន់តែច្រើន ចំពោះការនាំចេញបង្កងរបស់ខ្លួន ទៅកាន់ប្រទេសចិន បន្ទាប់ពីបានមើលឃើញថាការនាំចេញរបស់ពួកគេ បានកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីឆ្នាំ២០១០ មក។

គួរឲ្យដឹងថា ប្រទេសជាសមាជិកទាំងបីនៃតំបន់អាស៊ាន បច្ចុប្បន្នកំពុងដណ្តើមបាន ៦,៨% នៃចំណែកទីផ្សារលើការនាំចូលបង្កងសរុបរបស់ប្រទេសចិន កាលពីឆ្នាំមុន ពោលគឺបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៩ ។

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងទៀតថា ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញបង្កងធំជាងគេទី៥ ទៅកាន់ប្រទេសចិន ជាមួយតម្លៃសរុបឈានដល់ ១៨,២៧លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើងជិត ៤៤% ឬស្មើនឹង ២,៩% នៃចំណែកទីផ្សារសរុប។

ជាមួយគ្នានេះផងដែរ ប្រទេសថៃ ក៏ត្រូវបានចាត់ទុកថាជាប្រទេសចេញអាហារសមុទ្រដ៏ធំបំផុតទីប្រាំពីរ ទៅកាន់ប្រទេសចិន ផងដែរ ដោយបានមើលឃើញថាការនាំចេញបង្កងរបស់ខ្លួនកើនឡើងដល់ ១៦០ ដង គិតចាប់តាំងពីឆ្នាំ២០១៩ មក ពីតម្លៃសរុប ៨៨ ១២៣ដុល្លារ ដល់ ១៤,១លានដុល្លារកាលពីឆ្នាំមុន ឬស្មើនឹង ២,២% នៃចំណែកទីផ្សារសរុប។

ឱកាសនៃការនាំចេញបង្កងរបស់ប្រទេសសមាជិកអាស៊ានទាំងបី ទៅកាន់ប្រទេសចិន នៅតែត្រូវបានគេរំពឹងទុកថាបន្តកើនឡើង ពោលគឺចាប់តាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញបម្រាមហាមឃាត់ការនាំចូលបង្កងពីប្រទេសអូស្រ្តាលីមក។

ជម្រាបជូនផងដែរថា យោងតាមរដ្ឋបាលទូទៅនៃគយចិន បានបង្ហាញឲ្យដឹងថា ប្រភពដ៏ធំរបស់ចិន សម្រាប់ការនាំចូលបង្កងនៅពេលនេះ គឺប្រទេសនូវែលសេឡង់ ដែលមានចំណែកទីផ្សារស្ទើរតែ ៤០% នៃចំណែកទីផ្សារសរុប ខណ:បន្ទាប់មកគឺម៉ិកស៊ិក មានចំណែកទីផ្សារ ២០% និងសហរដ្ឋអាមេរិកដែលមានចំណែកទីផ្សារ ១៦%៕

The post បីប្រទេសនៅតំបន់អាស៊ាន រំពឹងខ្ពស់លើការនាំចេញបង្កងទៅកាន់ប្រទេសចិន appeared first on .

ថៃ បេ្តជ្ញាចិត្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីជួយលើកកម្ពស់សន្តិភាពនៅមីយ៉ាន់ម៉ា
ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ ​លោក Parnpree Bahiddha-Nukara បាននិយាយថា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្តេជ្ញាចិត្តបន្តផ្តលជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងធ្វើការជាមួយប្រទេសសមាជិកផ្សេងទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងប្រទេសជិតខាងមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ដោយថ្លែងក្នុងការពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា អំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស លោក Parnpree បាននិយាយថា ប្រទេសថៃបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងឯកភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ខណ:លោកក៏បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់គ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងការចូលរួមចរចាដើម្បីឆ្ពោះទៅរកភាពសុខដុមរមនា និងដំណោះស្រាយនយោបាយប្រកបដោយសន្តិវិធី។

​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃរូបនេះ ក៏បាននិយាយបន្ថែមទៀតថា ថៃបានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមតម្រូវការ ដោយផ្តោតលើពលរដ្ឋមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយស្នាក់នៅតាមព្រំដែនរបស់ថៃ ស្របពេលរដ្ឋាភិបាលថៃ ក៏បានពិភាក្សាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ផងដែរ ដើម្បីស្វែងរកមធ្យោបាយបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ ពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយនៅក្នុងប្រទេសរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក Parnpree បាននិយាយទៀតថា រដ្ឋាភិបាលថៃក៏នឹងគាំទ្រដល់ប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះផងដែរ ដើម្បីជំរុញតួនាទីរបស់ពួកគេនៅក្នុងការដឹកនាំប្លុកនេះ សម្រាប់ការលើកកម្ពស់កិច្ចសន្ទនា និងការផ្សះផ្សានានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងក្នុងតំបន់៕

The post ថៃ បេ្តជ្ញាចិត្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីជួយលើកកម្ពស់សន្តិភាពនៅមីយ៉ាន់ម៉ា appeared first on .

សមាជិកអាស៊ាន ៣ប្រទេសចាប់ដៃគ្នា នាំចេញអង្ករទ្រង់ទ្រាយធំ
វៀតណាម បានយល់ព្រមជាមួយប្រទេសថៃ និងហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការនាំចេញអង្ករទ្រង់ទ្រាយធំ ក្នុងគោលបំណងធានាសន្តិសុខស្បៀងអាហារក្នុងតំបន់ និងនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើង នៅពេលដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅឯខាងក្រៅកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុន កាលពីថ្ងៃអាទិត្យ នៅទីក្រុងតូក្យូ។

នាយករដ្ឋមន្ត្រីវៀតណាម និងថៃ បានព្រមព្រៀងគ្នាលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យឡើងដល់ ២៥ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការនាំចូល និងការនាំចេញទំនិញ ជាពិសេសលើអង្ករ។

បច្ចុប្បន្នប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅក្នុងតំបន់អាស៊ាន ជាមួយនឹងទំហំនៃការនាំចេញ-នាំចូល បានឈានដល់ ២១,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីហ្វីលីពីន ក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការនាំចេញអង្កររួមគ្នា ដើម្បីធានាដល់សន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោកផងដែរ នៅពេលដែលប្រទេសទាំងពីរ បានធ្វើការនាំចេញអង្ករទៅកាន់ប្រទេសជាច្រើនរួចមកហើយ។

ជម្រាបជូនផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានបង្ហាញថា ក្នុងរយៈពេល ១១ខែដំបូង ឆ្នាំនេះ វៀតណាមរកបានចំណូលបាន ៤,៤ពាន់លានដុល្លារពីការនាំចេញអង្ករ ចំនួន ៧,៧៥ លានតោនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ ហើយ​អង្ករ​វៀតណាម ​ជា​មធ្យម​មាន​តម្លៃ ៥៦៨ដុល្លារ​ក្នុង​មួយ​តោន ពោលគឺបានកើន​ឡើង ១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណ:ពេល​ខ្លះ​តម្លៃអង្កររបស់វៀតណាម បានកើនឡើង​ដល់​ជិត ៦៥០ដុល្លារ​ក្នុង​មួយ​តោន ឯណោះ៕

The post សមាជិកអាស៊ាន ៣ប្រទេសចាប់ដៃគ្នា នាំចេញអង្ករទ្រង់ទ្រាយធំ appeared first on .

តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមកម្មវិធីគម្រប់ខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន?
កិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិកាអាស៊ាន-ជប៉ុន ដែលនឹងធ្វើឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្បូ ប្រទេសជប៉ុន ក្រោមវត្តមាន​របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រមុខដឹកនាំបណ្ដាប្រទេសអាស៊ានមួយចំនួន។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន ដែលទទួលបានការអញ្ជើញចូលរួមនៅក្នុង​កម្មវិធីគម្រប់ខួប ដ៏សំខាន់មួយនេះ៖

១/នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត

២/នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

៣/នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

៤/នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin

៥/ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

៦/នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន

៧/នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

៨/ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ

៩/នាយករដ្ឋមន្ត្រីប្រ៊ុយណេ ស្ដេចស៊ុលតង់ Hassanal Bolkiah

ដោយឡែក សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល មិនទទួលបានការអញ្ជើញឡើយ ខណៈប្រទេសទីម័រខាងកើត នឹងចូលរួមក្នុងនាមជាអ្នកសង្កេត។

គូសបញ្ជាក់ដែរថា តាំងពីឆ្នាំ១៩៧៣ អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាមួយគ្នា អាស៊ាន និងជប៉ុន ក៏ត្រៀមអនុវត្តកម្មវិធីផ្លាស់ប្តូរក្នុងវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការផ្លាស់ប្តូរយុវជន និងទេសចរណ៍ ដើម្បីពង្រីកសេដ្ឋកិច្ចនៃភាគីទាំងសងខាង ឲ្យកាន់តែរីកលូតលាស់មួយកម្រិតទៀតផងដែរ៕

The post តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមកម្មវិធីគម្រប់ខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន? appeared first on .

វៀតណាម ដើរតួរយ៉ាងសំខាន់ក្នុងនាមជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា ភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសខ្លួន ជាមួយចិន បានជួយដល់តំបន់អាស៊ីអាគ្នេយ៍យ៉ាងច្រើន​ ក្នុងរយ:ពេលចុងក្រោយនេះ ជាពិសេសក្រោមការពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

លោក Dung បាននិយាយយ៉ាងដូច្នេះ នៅឯកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៨ ដែលរៀបចំធ្វើឡើងនៅទីក្រុងហុងកុងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ខណ:លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ដោយសារតែវៀតណាម ត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន ដូច្នេះហើយទើបប្រទេសទាំងពីរ កំពុងរៀបចំផែនការដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់ និងផ្លូវ​ បច្ចុប្បន្នកំពុងត្រូវបានអនុវត្តទៅក្នុងបរិបទថ្មីមួយ ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម 4.0 រួមទាំងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ជុំវិញកត្តាសំខាន់ៗទាំងនេះហើយ បានអនុញ្ញាតឱ្យមានកាលានុវត្តភាព ក្នុងការបង្កើនភាពជាដៃគូបន្ថែមទៀត រវាងប្រទេសចិន វៀតណាម និងជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ។

គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់​ និងផ្លូវរបស់ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយនឹងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ក្នុងវិស័យចំនួនប្រាំ រួមមានគោលនយោបាយ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការតភ្ជាប់មនុស្ស។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយ គំនិតផ្តួចផ្តើមនេះ បានទាក់ទាញការចូលរួម និងកិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ច និងអង្គការអន្តរជាតិជាង ១០០ ជាមួយនឹងគម្រោងជាង ៣ ០០០ ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក ជាមួយនឹងដើមទុនសរុបជិត ១ទ្រីលានដុល្លារ៕

The post វៀតណាម ដើរតួរយ៉ាងសំខាន់ក្នុងនាមជាស្ពានតភ្ជាប់រវាងចិន និងតំបន់អាស៊ាន appeared first on .

អ្នកឧកញ៉ា គិត ម៉េង៖ ប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានតម្លៃឡើយ
ក្នុងឱកាសអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលជួបពិភាក្សាជាមួយលោក H.E. Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមប្រធានបទ ជម្រុញសក្តានុពលអាស៊ានតាមរយៈអាសិប នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងកិច្ចពិភាក្សានោះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា គន្លឹះសំខាន់គឺអាស៊ានត្រូវជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់រវាងប្រទេសជាសមាជិក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ជាពិសេស ការបន្សីគោលនយោបាយប្រទេសសមាជិកអាស៊ានឲ្យស៊ីសង្វាក់គ្នា និងសាមគ្គីគ្នា គឺត្រូវធ្វើការរួមគ្នាដើម្បីផលប្រយោជន៍អាស៊ាន។

អ្នកឧកញ៉ាបន្តថា ទីផ្សារអាសិប មានទំហំធំ ប៉ុន្តែប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារប្រទេសធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានគុណតម្លៃឡើយ។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចពិភាក្សាភាគីទាំងពីរក្នុងពេលនេះ គឺស្វែងរកយុទ្ធសាស្រ្តនានា ដើម្បីសម្រេចឲ្យបាននូវសក្តានុពលពេញលេញរបស់អាសិប ដោយបញ្ចូលនូវធាតុផ្សំសំខាន់ៗដែលជួយលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងមួយនេះ។ អាសិប មានគោលការណ៍ដូចគ្នានឹងអាស៊ាន គឺផ្តោតទៅលើការចូលរួមជាបរិយប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក ដោយទទួលស្គាល់នូវភាពខុសគ្នានៃការអភិវឌ្ឍ និង តម្រូវការផ្សេងគ្នា របស់ប្រទេសជាសមាជិក។ អាសិប គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាគេបង្អស់ក្នុងពិភពលោក ដែលគ្របដណ្តប់ប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ប្រទេសដែលជាសមាជិកនៃអាសិប មានចំនួន១៥ គឺប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចិន ជប៉ុន និងកូរ៉េ ខាងត្បូង៕

The post អ្នកឧកញ៉ា គិត ម៉េង៖ ប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានតម្លៃឡើយ appeared first on .