ប្រទេសអូស្ត្រាលី

ជប៉ុន និងអូស្រា្តលី ត្រៀមបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់ការផ្គត់ផ្គង់
ប្រទេស ជប៉ុន និងអូស្តា្រលី បាននិយាយនៅក្នុងសប្តាហ៍នេះថា ពួកគេបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីបញ្ចេញប្រេងបម្រុងទុករបស់ពួកគេ រួមជាមួយនឹងប្រទេសសមាជិកដទៃទៀត នៃទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA ប្រសិនបើ ការផ្គត់ផ្គង់ជាសកល ត្រូវបានវាយប្រហារ ដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះ ។

ជាក់ស្តែង តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ ឆ្នាំចុងក្រោយ ដល់ ១០០ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យបើកប្រតិបត្តិការយោធា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយថែមទាំងមានការបំផ្លោងគ្រាប់មីស៊ីល ចូលទៅកាន់ទីក្រុង Kyiv ដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនទៀតផង ។

យ៉ាងណា ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងធ្វើការជាមួយប្រទេសផលិត និងប្រើប្រាស់ប្រេង ហើយគាំទ្រដល់ការសម្របសម្រួល ចំពោះការបញ្ចេញប្រេងពីស្តុក ដែលទុកប្រើក្នុងគ្រាអាសន្នរបស់ខ្លួន យកមកប្រើប្រាស់ ប្រសិនបើមានការស្នើសុំឱ្យធ្វើដូច្នេះ ពីសំណាក់ IEA នោះ ។

មិនតែប៉ុណ្ណោះ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ស្ថិរភាពនៃទីផ្សារប្រេងឆៅគឺមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់ស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន “​ ។

ដោយឡែក រដ្ឋមន្រ្តីថាមពលរបស់ប្រទេសអូស្រ្តាលី លោក Angus Taylor ក៏បាននិយាយថា រដ្ឋាភិបាលទីក្រុង Canberra កំពុងធ្វើការយ៉ាងជិតសិ្នទជាមួយសហរដ្ឋអាមេរិក និង IEA ដើម្បីត្រួតពិនិត្យលើទីផ្សារប្រេង និងឧស្ម័ន មុនមានការផ្លាស់ប្តូរណាមួយ ដើម្បីទាញយកប្រេងបម្រុងទុក នៅក្នុងស្តុកតូចមួយ ដែលអូស្ត្រាលីកាន់កាប់ នៅ US Strategic Petroleum Reserve (SPR) មកប្រើប្រាស់ ។

យោងតាម IEA បាននិយាយនៅថ្ងៃទី ២២ ខែកុម្ភ: ថាស្តុកប្រេងសរុបរបស់ខ្លួន មានចំនួនជិត ៤,១៦ ពាន់លានបារ៉ែល នៅចុងខែធ្នូ រួមទាំង ១,៥ ពាន់លានបារ៉ែល ដែលកំពុងកាន់កាប់ដោយរដ្ឋាភិបាល សម្រាប់បម្រុងទុក ក្នុងគ្រាមានអាសន្ន ៕

ប្រភព: CNA

The post ជប៉ុន និងអូស្រា្តលី ត្រៀមបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់ការផ្គត់ផ្គង់ appeared first on .

បើ​ចង់​បន្ត​ឈរជើង​នៅ​អូស្ត្រាលី Google ត្រូវ​ចាយ​លុយ​ជាង ៧០០ លាន​ដុល្លារ​​
មាន​ដំណឹង​មក​ថា ក្រុមហ៊ុន​យក្ស​ Google នឹង​ចំណាយ​លុយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី ឬ ៧៣៦ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥ ឆ្នាំ​សម្រាប់​ការ​បន្ត​ឈរជើង​នៅ​ប្រទេស​អូស្ត្រាលី។

កន្លង​មក Google ធ្លាប់​បាន​ប្រកាស​ពី​គម្រោងការ​ចង់​ពង្រីក​វិសាលភាព​នៃ​ការ​គ្រប់គ្រង​ទិន្នន័យ​តាម​រយៈ​រលកធាតុអាកាស​ដោយ​មាន​ការ​ចូលរួម​ពី​អ្នកជំនាញ​ក្នុង​តំបន់ និង​អ្នក​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន Commonwealth Scientific and Industrial Research Organisation ហៅ​កាត់ CSIRO។

ប្រធាន​គ្រប់គ្រង​សាខា​ Google នៅ​អូស្ត្រាលី​ Mel Silva បាន​អះអាង​ថា គម្រោង​ចំណាយ​មួយ​នេះ នឹង​អាច​ជះ​ឥទ្ធិពល​ល្អ​ដល់​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស និង​ការ​វិនិយោគ​ផ្សេងៗ។

ដោយឡែក នាយករដ្ឋមន្ត្រី Scott Morrison វិញ​ក៏​បាន​និយាយ​ដែរ​ថា ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​វិស័យ​សេដ្ឋកិច្ច​ឌីជីថល នឹង​អាច​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល Top 10 នៅ​ឆ្នាំ ២០៣០។

បញ្ជាក់​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​យក្ស​ដូចជា Google និង Facebook សុទ្ធតែ​ទទួលបាន​ការ​គម្រាម​ពី​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​ការ​ដក​សេវាកម្ម​របស់​ពួកគេ​ចេញ​ពី​ផ្ទៃប្រទេស ក្រោយ​ក្រុមហ៊ុន​ទាំង ២ នេះ​បដិសេធ​មិន​ព្រម​បង់​ប្រាក់​បន្ថែម​សម្រាប់​ការ​ផ្សព្វផ្សាយ​សេវាកម្ម​ផ្សេងៗ។

យ៉ាងណា ដោយ​មាន​ការ​តវ៉ា​ចុះឡើង បាន​ធ្វើឲ្យ​ Google រួច​ខ្លួន​ពី​ការ​គម្រាម​មួយ​នេះ តែ​ជំនួស​មក​វិញ ទាំង Google និង Facebook សុទ្ធ​តែជួប​ការ​លំបាក​សម្រាប់​ការ​ចុះ​ហត្ថលេខា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​ក្នុង​ប្រទេស៕

ប្រភព: CNA

The post បើ​ចង់​បន្ត​ឈរជើង​នៅ​អូស្ត្រាលី Google ត្រូវ​ចាយ​លុយ​ជាង ៧០០ លាន​ដុល្លារ​​ appeared first on .

Sydney Airport លក់អាកាសយានដ្ឋានរបស់ខ្លួន ក្នុងតម្លៃជាង ១៧ ពាន់លានដុល្លារទៅឲ្យវិនិយោគិនអូស្រ្តាលី
អាកាសយានដ្ឋាន Sydney Airport បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមលើការដេញថ្លៃទិញយកក្នុងតម្លៃជាង ១៧ ពាន់លានដុល្លារអាមេរិក ពីសំណាក់សម្ព័ន្ធវិនិយោគិនអូស្រ្តាលីមួយ ត្រឹមតែរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអូស្រ្តាលី បានបើកឲ្យទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសម្ព័ន្ធ Sydney Aviation Alliance បានតំឡើងការដេញថ្លៃរបស់ខ្លួន ដល់ចំនួន ៨,៧៥ ដុល្លារអូស្ត្រាលី ក្នុងមួយហ៊ុន ឬស្មើនឹង ២៣,៦ ពាន់លានដុល្លារអូស្ត្រាលី (១៧,៥ ពាន់លានដុល្លារ) នៃចំនួនហ៊ុនសរុប ដែលបានទិញពីម្ចាស់អាកាសយានដ្ឋាន Sydney Airport  បន្ទាប់ពីការផ្តល់ជូនពីមុនរបស់ខ្លួន ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានបដិសេធថា មានតម្លៃទាបពេក ។

ប្រធានអាកាសយានដ្ឋានស៊ីដនី លោក David Gonski បាននិយាយថា៖ “សេចក្តីប្រកាសនេះ គឺជាចំណុចកំពូលនៃការចូលរួមចរចាអស់ពេលជាច្រើនខែ រវាងភាគីទាំងអស់។ ក្រុមប្រឹក្សាអាកាសយានដ្ឋានស៊ីដនី Sydney Aviation Alliance  ជឿជាក់ថាលទ្ធផលនេះ គឺបានឆ្លុះបញ្ចាំងពីតម្លៃរយ:ពេលវែងសមរម្យសម្រាប់ព្រលានយន្តហោះ” ។

ជម្រាបថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីច្រកព្រំដែនអន្តរជាតិរបស់អូស្ត្រាលីបានបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយ:ពេលជិត ៦០០ ថ្ងៃ ចាប់តាំងពីប្រទេសនេះ បានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ នៅលើពិភពលោក ចំពោះការបិទទ្វារប្រទេស ។

យ៉ាងណា ជនជាតិអូស្រ្តាលី ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ពេញលេញ ឥឡូវនេះអាចធ្វើដំណើរឆ្លងកាត់ទីក្រុងស៊ីដនី និងមែលប៊ន បានដោយសេរីវិញហើយ ពោលគឺពុំចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះឡើយ ហើយការផ្លាស់ប្តូរនេះផងដែរ ត្រូវបានគេមើលឃើញថាជាជំហានដំបូង ដែលប្រជាជននៅក្នុងប្រទេសអាចធ្វើដំណើរឡើងវិញជាបណ្តើៗ។

គួរបញ្ជាក់ផងដែរថា ការលក់ព្រលានយន្តហោះនេះ នៅតែស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន រួមទាំងការវាយតម្លៃពីសំណាក់អ្នកជំនាញឯករាជ្យផងដែរ ។ មិនតែប៉ុណ្ណោះ អ្នកកាន់ភាគហ៊ុនទាំងអស់ ត្រូវបានគេរំពឹងថានឹងពិចារណាកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងកិច្ចប្រជុំមួយ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ ដោយ ៧៥ % នៃម្ចាស់ភាគហ៊ុន ចង់ឲ្យកិច្ចព្រមព្រៀងនេះទទួលបានការយល់ព្រម ៕

ប្រភព: Bangkok Post

The post Sydney Airport លក់អាកាសយានដ្ឋានរបស់ខ្លួន ក្នុងតម្លៃជាង ១៧ ពាន់លានដុល្លារទៅឲ្យវិនិយោគិនអូស្រ្តាលី appeared first on .

តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ នឹងនៅតែជាតំបន់ពាណិជ្ជកម្មបូកមួយ
ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ រវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាព។

ថ្នាក់ដឹកនាំអាស៊ាន បានបង្ហាញសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) និងបានប្តេជ្ញាចិត្តដើម្បីធានាថា តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នឹងនៅតែជាតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយ ដែលគ្រប់ជ្រុងជ្រោយបំផុត និងមានគុណភាពខ្ពស់។

កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីកាច់ចង្កូតពាណិជ្ជកម្ម តំបន់ និងជំរុញការស្តារឡើងវិញ។

បើតាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធិផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោម ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈ ការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤)៕

The post តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ នឹងនៅតែជាតំបន់ពាណិជ្ជកម្មបូកមួយ appeared first on .

ទីបំផុត​ពលរដ្ឋ​ទីក្រុង Melbourne ​មាន​សេរីភាពជា​​ថ្មី ក្រោយ​បិទខ្ទប់ជិតមួយ​ឆ្នាំ
ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង Melbourne  ប្រទេស​អូស្ត្រាលី​ដោយ​កាលពី​ពេលថ្មីៗនេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​នឹង​បើក​ដំណើរការជា​ធម្មតា​ឡើង​វិញ បន្ទាប់​ពី​បិទ​ធ្វើ​ចត្តាឡឺស័ក​មួយ​ទីក្រុង​ ក្នុង​រយៈពេល​យូរ​បំផុត​មួយ​លើ​ពិភពលោក។

ទីក្រុង​Melbourne  ដែលជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ទី ២ បន្ទាប់​ពី Sydney បាន​ធ្វើការ​បិទ​ក្រុង​អស់រយៈពេល ២៦២ ​ថ្ងៃ ឬ​ជិត ៩ ខែ បន្ទាប់​ពី​ប្រកាស​អាសន្ន​ដោយសារ​ការ​ឆ្លង​រាលដាល​កូវីដ ១៩ ខ្លាំងៗ​ដល់​ទៅ ៦ លើក​គិត​ចាប់​ពី​ខែមីនា ២០២០​មក។

តែ​ពេលវេលា​ដ៏​ធុញទ្រាន់​ដែល​ឲ្យ​នៅ​តែ​ផ្ទះ​មិនអាច​ទៅណា​កើត​នោះ បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃសុក្រ​នេះ ដោយ​ប្រជាជន​នៅ​ទូទាំង​ទីក្រុង​បាន​មាន​សេចក្ដី​ត្រេកអរ​ជាខ្លាំង​ បន្ទាប់​ពី​អាជ្ញាធរ​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រជាជន​មាន​សេរីភាព​ដើរហើរ​វិញ​ខ្លះ។

យ៉ាងណា ការ​បើក​ទីក្រុង​វិញ​នេះ​មិនមែន​បើក​ជា​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ ដោយ​អាហារដ្ឋាន និង​ហាងកាហ្វេ​ទាំងអស់​អាច​បើក​លក់​ជា​ធម្មតា តែ​តម្រូវ​ឲ្យ​មាន​ភ្ញៀវ​ត្រឹម ២០ នាក់​នៅ​ក្នុងហាង និង​ច្រើន​បំផុត ៥០ នាក់​នៅ​ក្រៅ​ហាង ដែល​គ្រប់​អតិថិជន​ត្រូវតែ​ជា​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។

គិត​មក​ត្រឹម​ពេលនេះ ចំនួន​មនុស្ស​ពេញវ័យ​ដែល​ទទួល​បាន​ការ​ចាក់រ៉ាក់សាំង​ទូទាំង​ប្រទេស​អូស្ត្រាលី​គឺ​មាន​លើសពី ៧០% តែ​ការ​ពាក់ម៉ាស​នៅ​តែ​តម្រូវ​ឲ្យ​គោរព​តាម​ជា​និច្ច តែ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ធំៗ​ផ្សេងៗ ​អូស្ត្រាលី​អាច​និយាយ​ថា​មាន​អត្រាឆ្លង​ទាប​ជាង ​ពោល ត្រឹម ១៥២ ០០០ ករណី និង​ចំនួន​មនុស្ស​ស្លាប់​មាន ១៥៩០។

បញ្ជាក់​ដែរថា ការ​បើក​ទីក្រុង​Melbourne ឡើង​វិញ នឹង​ជួយជម្រុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដល់ទៅ ១,៥១ ទ្រី​លាន​ដុល្លារ បន្ទាប់ពី​ការ​បិទក្រុង​មួយ​នេះ​ជាច្រើន​ខែ បាន​ធ្វើឲ្យ​ប្រទេស​ប៊ិះ​ធ្លាក់​ចូល​អន្លង់​វិបត្តិ​សេដ្ឋកិច្ច​លើកទី ២ ដែល​ធ្លាប់កើត​មាន​ជាច្រើន​ឆ្នាំ​មុន៕

ប្រភព: Kelo

The post ទីបំផុត​ពលរដ្ឋ​ទីក្រុង Melbourne ​មាន​សេរីភាពជា​​ថ្មី ក្រោយ​បិទខ្ទប់ជិតមួយ​ឆ្នាំ appeared first on .