ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី

ម៉ាឡេស៊ី ប្រកាសតែងតាំងប្រធានព្រឹទ្ធសភាថ្មី ជំនួសតំណែងលោក Mutang Tagal ដែលទទួលមរណភាព
នៅថ្ងៃទី២២ ខែកក្កដាកន្លងទៅ លោក Awang Bemee Awang Ali Basah ត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភាទី២១ នៃប្រទេសម៉ាឡេស៊ី បន្តពីសមាជិកព្រឹទ្ធសភា លោក Mutang Tagal ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែឧសភា ដោយសារជំងឺបេះដូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Awang Bemee គឺជាបេក្ខភាពតែម្នាក់គត់សម្រាប់តំណែងជាប្រធានព្រឹទ្ធសភាដែលត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ក្នុងអំឡុងសម័យប្រជុំសភាលើកទី១៥។

គួរឲ្យដឹងផងដែរថា លោក Awang Bemee បានស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែកក្កដា នៅចំពោះមុខអនុប្រធានព្រឹទ្ធសភា លោក Nur Jazlan Mohamed មុនពេលទទួលការយល់ព្រមពីព្រះមហាក្សត្រសម្រាប់អាណត្តិជាប្រធានព្រឹទ្ធសភារបស់លោក ដែលនឹងដំណើរការរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៧ ។

នៅក្នុងសុន្ទរកថា ប្រធានព្រឹទ្ធសភាដែលទើបតែងតាំងថ្មីរូបនេះ បានសន្យាអំពីភក្តីភាពរបស់លោកចំពោះប្រទេសម៉ាឡេស៊ី ហើយប្តេជ្ញាចិត្តក្នុងការរក្សា និងការពាររដ្ឋធម្មនុញ្ញរបស់ប្រទេស។

ជម្រាបជូនផងដែរថា លោក Awang Bemee ធ្លាប់ឈរឈ្មោះតំណាងឲ្យមណ្ឌលបោះឆ្នោត Nangka ក្នុងរដ្ឋ Sarawak សម្រាប់បីអាណត្តិជាប់គ្នា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១១ ហើយលោកក៏ជាមេធាវីដែលមានបទពិសោធខ្ពស់មួយរូបផងដែរ ដោយបានដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងព្រហ្មទណ្ឌជាច្រើន៕

The post ម៉ាឡេស៊ី ប្រកាសតែងតាំងប្រធានព្រឹទ្ធសភាថ្មី ជំនួសតំណែងលោក Mutang Tagal ដែលទទួលមរណភាព appeared first on .