ប្រធានសមាគម

ការចុះ MOU រវាងក្រសួងការងារ និងសមាគមទាំង១៨ ក្នុងគោលបំណងធំៗចំនួន៨
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ការចុះអនុស្សរណៈនៃការយោគយល់ នាព្រឹកនេះ មានការអញ្ជើញចូលរួមពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ប្រធានសមាគមទាំង១៨ ព្រមទាំងថៅកែរោងចក្រសហគ្រាសជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះ លោក ហេង សួរ បានលើកឡើងពីគោលបំណង៨ធំៗក្នុងការចុះអនុស្សរណៈនៃការយោគយល់នេះ។ក្នុងនោះមានដូចជា៖

១.ផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាចចូលរៀនបានទាំងអស់និងអាចហាត់ការនៅតាមរោងចក្រសហគ្រាស ក្នុងការផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្ត។

២. សិស្សនឹងទទួលបាននូវ ចំណេះដឹងជាក់ស្ដែងផ្សេងទៀត ដែលទទួលបានពីការណែនាំ របស់អ្នកគ្រប់គ្រងនៅតាមបណ្ដាររោងចក្រសហគ្រាស ក៏ដូចជាវិស្វករនៅតាមការដ្ឋានឬអ្នកជំនាញផ្សេងៗទៀត។

៣. ផ្ដល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព បញ្ចេញនូវការទទួលខុសត្រូវ ដើម្បីឱ្យរោងចក្រសហគ្រាស ពិចារណា វាយតម្លៃលើសមត្ថភាព ហើយជ្រើសរើសឱ្យធ្វើជាបុគ្គលិកពេញសិទ្ធ។

៤. ជួយដល់សាលានានា ដែលមានបន្ទប់រោងជាង និងឡាបូ ក្នុងទ្រង់ទ្រាយតូចនៅឡើយ ពោលគឺនៅតាមសាលា ដាក់សម្រាប់បង្ហាញជានិម្មិតរូបដល់សិស្សប៉ុណ្ណោះ។ ហើយកាលណាវិស័យឯកជនចូលខ្លួនទៅជួយ នោះសិស្សនឹងមានកន្លែងហាត់ការងារផង និងបានឃើញពីខ្សែច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រផ្ទាល់ផង ក្រោមការបង្ហាត់បង្រៀនដោយអ្នកជំនាញ។

៥. វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ ដូចជា បានបំពេញច្បាប់ស្ដីពីការព្វកិច្ចក្នុងការងារ ស្របតាមច្បាប់នៃការងារនៅជំពូក៣ ដែលចែងថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវតែផ្ដល់ឱកាសហ្វឹកហ្វឺនជាង១០% ទៅកាន់បុគ្គលិក។ ការផ្ដល់ឱកាសនៃការហាត់ការនេះ ត្រូវបានក្រសួងចាត់ទុកថា ជាការផ្នែកមួយនៃការហ្វឹកហ្វឺនកូនជាងផងដែរ។

៦. វិស័យឯកជន និងមានឱកាសមួយបន្ថែមទៀត គឺការសម្លឹងមើលឃើញសិស្សកំពុងហាត់ការ ប្រកបដោយសមត្ថភាព ហើយអាចជ្រើសរើសសិស្សទាំងអស់នោះ ចូលធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បុគ្គលរូបណាដែលទទួលបានកន្លែងហាត់ការ បានដុះខាត់សមត្ថភាពរបស់ខ្លួនរួច ប្រាកដណាស់ជាស្គាល់កន្លែងខ្លួនឯង និងស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ មិនងាករេទៅរកក្រុមហ៊ុនណាងាយៗនោះទេ។

៧. ក្រោយពីផ្ដល់កន្លែងហាត់ការ វិស័យឯកជននឹងទទួលបាននូវបុគ្គលិកដែលស្មោះត្រង់, ស្រឡាញ់ ,ចេះជួយថែរក្សា និងជួយក្រុមហ៊ុនតាមរយៈលទ្ធផលនៃការធ្វើការរបស់ខ្លួន។

៨. បង្កើនការងារ និងប្រាក់ឈ្នួលឬប្រាក់រង្វាន់ផ្សេងៗទៀតជាច្រើន ។ ត្រង់នេះ រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា បើកាលណា កម្មករ កម្មការិនី មានសមត្ថភាពជួយក្រុមហ៊ុនឱ្យរីកចម្រើននោះ ឱកាសការងារនឹងកើនដុះដាលជាច្រើនផ្សេងៗ។

ជាមួយនឹងគោលបំណងទាំង៨ខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននឹងរដ្ឋ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ សុកធា

The post ការចុះ MOU រវាងក្រសួងការងារ និងសមាគមទាំង១៨ ក្នុងគោលបំណងធំៗចំនួន៨ appeared first on .

បង្ហាញបញ្ជីឈ្មោះឥស្សរជនឆ្នើម ២៥រូប កំពុងចូលរួមកាច់ចង្កូតដឹកនាំសមាគម
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមជាច្រើនត្រូវបានបង្កើតឡើងដើម្បីបំរើឲ្យវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយចូលរួមប្រមូលគៀងគរបណ្តុះបណ្តាលធនធានមនុស្ស ប្រមូលអ្នកវិនិយោគិន និងស្វែងរកទីផ្សារជាដើម។

យើងឃើញ និងទទួលស្គាល់ទាំងអស់គ្នាថា សមាគមពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងស្មារតីជួយពង្រឹងធនធានមនុស្ស បណ្តុះបណ្តាល និងប្រមូលចងក្រងសហគមន៍ កសិករ អ្នកវិនិយោគ ដែលនៅដាច់ដោយឡែកពីគ្នាឲ្យចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈដែលពេលកន្លងមកសមាគមបាននឹងកំពុងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញឈ្មោះអ្នកឧកញ៉ា លោកឧកញ៉ា សហគ្រិន បុគ្គលល្បីៗ ២៥រូប ដែលកំពុងកាច់ចង្កូតដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៖

១.អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

២.អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា

៣.អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា

៤.លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា

៥.លោកជំទាវឧកញ៉ា លឹម ឈីវហួ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

៦.លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល

៧.លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា

៨.លោកឧកញ៉ា អ៊ុក សុចិត្រ ប្រធានសមាគម មិត្តភាព កម្ពុជាចិន ហឺហ្វី

៩.លោកឧកញ៉ា តែ តាំងប៉ះ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា

១០.លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា

១១.លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

១២.លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA)

១៣.លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

១៤.លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា

១៥.លោក កឹម គុណវុឌ្ឍន៍ ប្រធានសមាគមទូរទស្សន៍កម្ពុជា

១៦.លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរងកម្ពុជា

១៧.លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា

១៨.អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ

១៩.លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា

២០.លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា

២១.លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

២២.លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន

២៣.លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជា

២៤.លោក កែវ និមិត្ត ប្រធានសមាគមហាងបញ្ចាំកម្ពុជា

២៥.លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

The post បង្ហាញបញ្ជីឈ្មោះឥស្សរជនឆ្នើម ២៥រូប កំពុងចូលរួមកាច់ចង្កូតដឹកនាំសមាគម appeared first on .