ប្រធានាធិបតីចិន

សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ជួបពិភាក្សាទ្វេភាគី នៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមបើកកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។

សូមជម្រាប់ដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយលោល ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន និងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិននាពេលនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន

The post សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ជួបពិភាក្សាទ្វេភាគី នៅរដ្ឋធានីប៉េកាំង appeared first on .

មេដឹកនាំកំពូលចិន ត្រៀមបំពេញទស្សនកិច្ចនៅវៀតណាម
គណបក្ស​កុម្មុយនីស្ត​វៀតណាមបានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម និងជជែកគ្នាពីទំនាក់ទំនងប្រទេសទាំង២។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ​ថ្នាក់ដឹកនាំវៀតណាម និងចិន គ្រោងជជែកគ្នាទាក់ទងលើការពង្រឹងផ្នែកសន្តិសុខនយោបាយ បញ្ហាដែនសមុទ្រ និងពហុភាគី ក៏ដូចជាការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ជាដើម។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងចិន និងវៀតណាម​ហាក់មានភាព​ល្អប្រសើរឡើងវិញ ពោលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ កំពុងមានសន្ទុះខ្លាំង ខណៈត្រឹមរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ វៀតណាមទទួលបានការបណ្ដាក់ទុន​ពីវិនិយោគិនចិន និងហុងកុង ប្រមាណ ៨,២ពាន់លានដុល្លារ។

សូមជម្រាបដែរថា ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមសារនេះ គឺជាការបំពេញទស្សនកិច្ច​ក្រៅប្រទេសលើកទី៤ នៅក្នុងឆ្នាំនេះ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕

The post មេដឹកនាំកំពូលចិន ត្រៀមបំពេញទស្សនកិច្ចនៅវៀតណាម appeared first on .

បុរសខ្លាំងរដ្ឋចិន បំពេញទស្សនកិច្ចទៅអាមេរិកលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៦ឆ្នាំ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង San Francisco ខណៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់មហាអំណាចលោកខាងលិចចុងក្រោយបំផុត កើតឡើងកាលពីឆ្នាំ២០១៧។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក ស៊ី បានធ្វើដំណើរ​ទៅដល់ទឹកដីអាមេរិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប រង់ចាំស្វាគមន៍នៅប្រលានយន្តហោះ ដូចជា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន លោក Nicholas Burns ជាដើម។

ជាមួយគ្នាក៏មានក្ដីរំពឹងទុកថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបើកកិច្ចពិភាក្សា​មួយទល់មួយ ជាមួយបុរសខ្លាំងរដ្ឋចិន ដើម្បីជជែកគ្នាពីការពង្រឹងទំនាក់ទំនងប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច និងវិស័យយោធា។

បន្ថែមពីនោះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby ក៏បានប្រាប់​បណ្ដាញ​សារព័ត៌មានទៀតថា លោក បៃដិន និងលោក ស៊ី ក៏នឹងជជែកគ្នាពីបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ខណៈការជួយគាំទ្រដល់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយ​រុស្ស៊ី ក៏ត្រូវលើកមកនិយាយក្នុងការជួបមុខគ្នាផ្ទាល់នេះផងដែរ៕

The post បុរសខ្លាំងរដ្ឋចិន បំពេញទស្សនកិច្ចទៅអាមេរិកលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ appeared first on .

ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន បានឯកភាពជំរុញវិស័យទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្រោយបញ្ចប់នៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៩ ខែតុលានេះ។

ក្នុងជំនួបលើកទី២បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ប្រធានាធិបតីចិន ស៊ី ជីនពីង ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។

ក្នុងជំនួបនេះ លោក ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីចិនក៏បានសម្តែងនូវការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិនក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ។

មួយវិញទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយក្នុងនេះលោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕

The post ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិន បានឯកភាពជំរុញវិស័យទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ appeared first on .

ប្រធានាធិបតីអាមេរិក គ្រោងយកវេទិកា APEC ជជែកទល់មុខជាមួយមេដឹកនាំចិននាខែក្រោយ
កាលពីថ្ងៃទី០៥ ខែតុលាម្សិលមិញនេះ សេតវិមានបានបង្ហើបពីគម្រោងនៃការជួបជជែកទល់មុខ​គ្នា រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាខែក្រោយ នៅទីក្រុង San Francisco ដែលនឹងក្លាយជាវេទិកាកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC។

រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបាននិយាយថា ផែនការនៃជំនួបកំពូលរវាង​មេដឹកនាំមហាអំណាច​សេដ្ឋកិច្ចទាំង ២ កំពុងត្រូវបានរៀបចំ ខណៈបច្ចុប្បន្ន​ភាគីទាំងសងខាងសុទ្ធតែចង់​ចរចា​ និងផ្សះផ្សារទំនាក់ទំនង ដែលហាក់មិនសូវមានភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកបន្តិចថា មួយរយៈកាលចុងក្រោយនេះ អាមេរិកហាក់ព្យាយាមផ្សះផ្សារទំនាក់ទំនងមិត្តភាពជាមួយចិនឡើងវិញជាខ្លាំង តួយ៉ាងបានបញ្ជូនឥស្សរជនជាន់ខ្ពស់ច្រើនរូប ទៅបំពេញទស្សនកិច្ចនៅចិនដូចជា ប្រមុខការទូត លោក Antony Blinken រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yallen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី​ Gina Raimondo ជាមួយគោលបំណងចង់រឹតចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ ឡើងវិញ។

ជម្រាបបន្ថែមថា បញ្ហាប្រេះស្រាំ​ដែលប្រទេសទាំង ២ បានជួបប្រទះរយៈពេលប៉ុន្មានឆ្នាំនេះ បណ្ដាលមកពីបញ្ហាកោះតៃវ៉ាន់ ប្រភពនៃការរាតត្បាតជំងឺកូវីដ១៩ ការចោទប្រកាន់គ្នាទៅវិញទៅមកពី​ការធ្វើចារកម្ម បញ្ហាសិទ្ធមនុស្ស និងការដាក់ពន្ធលើការធ្វើពាណិជ្ជកម្មជាដើម៕

The post ប្រធានាធិបតីអាមេរិក គ្រោងយកវេទិកា APEC ជជែកទល់មុខជាមួយមេដឹកនាំចិននាខែក្រោយ appeared first on .

ចិនប្រកាសជំហរបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួលឡើយ
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ មកកាន់ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេដឹកនាំចិនជាច្រើនរូប ដូចជាប្រធានាធិបតីចិន, ប្រធានសភាប្រជាជនចិន, នាយករដ្ឋមន្រ្តី និងក្រុមវិនិយោគចិនដែលកំពុងរកស៊ីប្រទេសកម្ពុជា។ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។

ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នាយករដ្ឋមន្រ្តី លី ឈាង បានវាយតម្លៃខ្ពស់ចំពោះសម្តេចធិបតី ដែលបានកំណត់យកប្រទេសចិន ជាប្រទេសទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពី សម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើនដែលប្រជាជាតិទាំងពីរទទួលបាន ជាពិសេសនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

នៅចំពោះមុខនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយ យ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។

ជាមួយគ្នានេះ សម្ដេចធិបតី បានគាំទ្រ ចំពោះការរៀបចំ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញរបស់សម្ដេចធិបតី នាខែតុលា ខាងមុខ។ បន្ថែមពីលើនេះ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានស្នើឱ្យសមភាគីចិន ពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រី លី ឈាង បានរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងនេះ។ លោកបានបញ្ជាក់ជូនសម្ដេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។

ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរឡើង, ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

បន្ថែមទៀតនោះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

ជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ ដែលក្នុងនោះមាន ឯកសារស្តីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ផងដែរ៕

The post ចិនប្រកាសជំហរបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួលឡើយ appeared first on .

ផ្លូវការ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបប្រធានាធិបតីចិននាសប្តាហ៍នេះនៅទីក្រុងប៉េកាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១២ កញ្ញានេះ បានបញ្ជាក់ថា ក្នុងតំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានការអញ្ជើញដោយអមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូប។

ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន ហើយកិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្ដល់ផលប្រយោជន៍រួម។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។ ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសបន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

The post ផ្លូវការ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបប្រធានាធិបតីចិននាសប្តាហ៍នេះនៅទីក្រុងប៉េកាំង appeared first on .

លោក ស៊ី ជីនពីង នឹងបន្តជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី
ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ ខណៈលោក ស៊ី ជីនពីង ក៏បានលើកឡើងថា នឹងបន្តជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី។ នេះបើយោងតាមសារលិខិត ផ្ញើទៅកាន់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា៖ តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតថ្វាយព្រះករុណា និងតាមរយៈ ព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីនេះ លោកថា ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ក្នុងកិច្ចខិតខំប្រឹងប្រែង និង ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើមឆ្នាំនេះ ព្រះករុណា និងរូបលោកបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យ ថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ទន្ទឹមគ្នានេះ លោកបានបង្ហាញ ក៏បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង “ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ហេតុនេះ លោកបានផ្តល់សារសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន នៃ ប្រទេសទាំងពីរផងដែរ៕

The post លោក ស៊ី ជីនពីង នឹងបន្តជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី appeared first on .

លោក ស៊ី ជិនពីង ជាប់ជាប្រធានាធិបតីអាណត្តិទី៣ជាផ្លូវការ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
នាថ្ងៃទី ១០ មីនា លោក ស៊ី ជិនពីង ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីចិន ៣ អាណត្តិជាប់ៗគ្នា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

បុរសវ័យ ៦៩ ឆ្នាំបាន​បង្កើតកំណត់ត្រាថ្មីស្រឡាងមួយ ក្នុងនាមជាអគ្គលេខាបក្សកុម្មុយនិស្តចិន​ដែលបន្តកាន់អំណាចកំពូលនៃប្រទេសចិន រហូតដល់ទៅ ៣ អាណត្តិជាប់ៗគ្នា និងជាប់ឈ្មោះជាមេដឹកនាំមានឥទ្ធិពលបំផុតប្រចាំប្រទេស ចាប់តាំងពីជំនាន់លោក ម៉ៅ សេទុង។

គណៈកម្មាធិការមជ្ឈិមបក្សក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក Xi ជា​ប្រធាន​គណៈកម្មាធិកា​រ​យោធា​កណ្តាល​របស់​ប្រទេស​ចិន​ឡើងវិញ​ក្នុង​ការបោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ ខណៈលោក Han Zheng ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់ប្រទេសចិន ស្របពេលលោក Zhao Leji ជាប្រធានរដ្ឋសភាថ្មី។

ការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយជាធម្មតាឆ្លុះបញ្ចាំងយ៉ាងជិតស្និទ្ធ នូវការរុះរើដែលបានប្រកាសនៅក្នុងសមាជបក្ស ខណៈសមាជិកក្រុមប្រឹក្សារដ្ឋ គណៈរដ្ឋមន្ត្រី ត្រូវប្រកាសតែងតាំង​ អំឡុងពេល​ដែលសភាប្រជាជនជាតិ ឬសភាកំពុងអង្គុយជុំគ្នាប៉ុណ្ណោះ។

សូមជម្រាបដែរថា លោក Li Qiang អាចនឹងត្រូវតែងតាំង​ជានាយករដ្ឋមន្ត្រីថ្មី​នៃ​ប្រទេសចិន​នាថ្ងៃសៅរ៍ ជំនួសលោក Li Keqiang ដែលធ្លាប់កាន់តួនាទីមួយនេះអស់រយៈពេល ១០ ឆ្នាំ៕

The post លោក ស៊ី ជិនពីង ជាប់ជាប្រធានាធិបតីអាណត្តិទី៣ជាផ្លូវការ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ appeared first on .

ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
កាលពី​ថ្ងៃទី ០៤ មករា​កន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បាន​ទម្លាយថា លោកសង្ឃឹមថានឹងអាច​ពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយរដ្ឋាភិបាល​ចិន អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកតំបូង​ទៅទីនោះ តាំងពីលោក​ឡើងកាន់អំណាច។

គួររំលឹកថា បច្ចុប្បន្ន​ចិន និង​ហ្វីលីពីន​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហា “សមុទ្រចិនខាងត្បូង” ហើយ​គោលដៅ​នៃ​ដំណើរទស្សនកិច្ច​មួយនេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ចិន។ នេះ​បើតាម​ការចុះផ្សាយពី​ CNA។

រដ្ឋាភិបាល​ហ្វីលីពីន​ជឿថា កត្តាសំខាន់បំផុតគឺ​ពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីន ខណៈ​លោក​ Marcos ក៏​រំពឹងដែរថា ការ​ជួបសំណេះសំណាល​ជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ ពោល​ភាពជាដៃគូ​រវាងប្រទេសទាំង ២ នឹង​ពង្រឹង និងស្ដារ​ទំហំសេដ្ឋកិច្ច​ឡើងវិញ។

គួររំលឹកដែរថា រដ្ឋាភិបាល​ក្រុងប៉េកាំង​អះអាងថា សមុទ្រចិនខាងត្បូង​គឺជា​ផ្នែកមួយ​នៃ​ប្រទេស​របស់ខ្លួន ខណៈ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ក៏​សុទ្ធតែ​បញ្ជាក់ថា វា​ក៏ជា​ផ្នែក​មួយ​នេះ​ប្រទេស​របស់ពួកគេ ហើយ​បញ្ហា​មួយ​នេះ​កំពុង​ចាក់ស្រែះ​ខ្លាំង រកដំណោះស្រាយ​ជាក់លាក់​មិនទាន់​បាន៕

The post ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅចិនតំបូង ប្រធានាធិបតីហ្វីលីពីនប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី appeared first on .