ប្រធានាធិបតីតួកគី

លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា
នៅក្នុងចំនួបរវាងប្រធានាធិបតីរបស់ប្រទេសតួកគី និងប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញនេះ ​លោក Vladimir Putin បានបង្ហើបអំពីលក្ខខណ្ឌ ក្នុងការបន្តកិច្ចសន្យាគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនសាជាថ្មី ប្រសិនបើបណ្តាភាគីពាក់ព័ន្ធទាំងអស់ អាចបំពេញឡើងវិញនូវចន្លោះប្រហោង នៅក្នុងកិច្ចសន្យាដែលត្រូវបានកំណត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ក្នុងនោះលោក Putin បានរម្លឹកឡើងវិញនូវជំហររបស់ខ្លួនថា រុស្ស៊ីអាចសម្រេចចិត្តត្រឡប់ទៅចរចាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសាជាថ្មី ប្រសិនបើលោកខាងលិច បញ្ឈប់ការដាក់ទណ្ឌកម្មរាល់ការរឹតបន្តឹងនៃការនាំចេញកសិផលរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

ប្រធានាធិបតីរូបនេះក៏បានស្តីបន្ទោសផងថា លោកខាងលិចបានបោកប្រាស់រុស្ស៊ី ដែលមិនបានគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យាលើដំណើរការនៃការនាំចេញផលិតផលជីកសិកម្ម និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ទៅកាន់ទីផ្សារ ដោយបានជំនួសមកវិញនូវការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ តបស្នងជុំវិញរឿងសង្គ្រាមដែលខ្លួនបានចូលឈ្លានពានអ៊ុយក្រែនកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៣កន្លងទៅ បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន បានជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន៕

The post លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា appeared first on .

ប្រធានាធិបតីតួកគី៖ ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នឹងធ្វើឡើងមុនកាលកំណត់មួយខែ
ប្រធានាធិបតី Tayyip Erdogan បាន​ប្រកាសថា ប្រទេសតួកគីនឹងរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី នៅថ្ងៃទី ១៤ ឧសភា ២០២៣ ដែលនេះគឺធ្វើឡើងមុនកាលកំណត់​រយៈពេល ១ ខែ។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

ការិយាល័យប្រធានាធិបតី​បាន​បញ្ចេញ​វីដេអូ​មួយ​កាលពីថ្ងៃអាទិត្យ ដែលបង្ហាញ​ពី​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់​របស់​ប្រធានាធិបតី អំឡុងពេល​ឃោសនា​រកសន្លឹកឆ្នោត​ពី​អ្នកគាំទ្រ​ជំនាន់ក្រោយ នៅភាគពាយ័ព្យ​នៃទីក្រុង Bursa។

“​ខ្ញុំពិតជា​មាន​សេចក្ដី​សោមនស្ស​ចំពោះ​ព្រះ ដែល​អាច​ឲ្យពួកយើង​រួមដំណើរ​លើ​ផ្លូវតែមួយ ជាមួយអ្នកជំនាន់​ក្រោយ សម្រាប់​ការ​បោះឆ្នោត​ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ឧសភា​ខាងមុខ”។ នេះ​បើ​តាម​សម្ដី​របស់​លោក Erdogan បាន​និយាយ។

សូមជម្រាបដែរថា កាលបរិច្ឆេទ​បោះឆ្នោត​ដំបូង​នឹងធ្វើឡើងនៅថ្ងៃទី ១៨ មិថុនា ប៉ុន្តែ​ប្រធានាធិបតី Erdogan ធ្លាប់​បាន​បង្ហើបថា អាច​នឹង​ពន្លឿន​កាលបរិច្ឆេទ​នៅក្នុង​កាលៈទេសៈ​ណាមួយ ស្របពេល​មាន​ការ​ព្យាករ​ថា ការបោះឆ្នោត​សារនេះ​អាច​នឹងធ្វើ​ឲ្យ​រង្គោះរង្គើ​កៅអីប្រធានាធិបតី​របស់​លោក Erdogan ទៀតផង៕

The post ប្រធានាធិបតីតួកគី៖ ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នឹងធ្វើឡើងមុនកាលកំណត់មួយខែ appeared first on .