ប្រធានាធិបតីរុស្សុី វ្លាឌីមៀ ពូទីន

ប្រធានផ្នែកចារកម្មអ៊ុយក្រែនអះអាងថា លោក ពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតជាច្រើនដង
ប្រធានផ្នែកចារកម្មអ៊ុយក្រែន លោក Kyrylo Budanov បានប្រាប់សារព័ត៌មាន New Voice ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតជាច្រើនដងមកហើយ ក៏ប៉ុន្តែមិនដែលទទួលបានជោគជ័យឡើយ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ មិនបានភ្ជាប់ជាមួយនូវភ័ស្តុតាងច្បាស់លាស់ទេ គ្រាន់តែលោកបង្ហើបថាវាជាព័ត៌មានសំងាត់។

លោក Budanov អះអាងទៀតថា បច្ចុប្បន្នមន្ត្រីសំខាន់ៗរបស់រុស្ស៊ីមួយចំនួន កំពុងមានភាពមិនពេញចិត្តជាមួយលោក ពូទីន តែដោយសារមេដឹកនាំរូបនេះកាន់អំណាចជាង ២០ឆ្នាំហើយ ដូច្នេះទើបពួកមន្ត្រីទាំងនោះ មិនហ៊ានចេញមុខប្រឆាំង និងភ័យខ្លាចមានភាពវឹកវរ បើសិនរុស្ស៊ីបាត់បង់ក្បាលម៉ាស៊ីនដឹកនាំ ដូចជាលោក ពូទីន។

បន្ថែមពីនោះ ប្រធានផ្នែកចារកម្មអ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ទៀតថា ក្រោយរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន លោកពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតម្ដងកាលពីខែឧសភា ឆ្នាំ២០២២ ក៏ប៉ុន្តែវាមានភ័ស្តុតាងបញ្ជាក់ពីអំណះអំណាងមួយនេះឡើយ៕

The post ប្រធានផ្នែកចារកម្មអ៊ុយក្រែនអះអាងថា លោក ពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតជាច្រើនដង appeared first on .

ចំពោះមុខលោក ពូទីន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ីចំពោះសង្គ្រាមជាមួយអ៊ុយក្រែន
នៅថ្ងៃទី១៩ ខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើការសន្យាគាំទ្រយ៉ាងពេញទំហឹង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីគោលបំណងពង្រីកសេដ្ឋកិច្ច និងយោធារវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងជាងមុន។

តាមរយៈទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា លោក ពូទីន បានសំដែងការអរគុណចំពោះលោក គីម ដែលបានគាំទ្រសង្គ្រាមនៅអ៊ុយក្រែនកន្លងមក។ លើសពីនោះ លោកបានលើកឡើងទៀតថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ  ព្រមទាំងប្រយុទ្ធប្រឆាំងគោលនយោបាយអនុត្តរភាពចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងផ្កាយរណបប្រឆាំងសហព័ន្ធរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន សារនេះគឺកើតមានឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះការសង្ស័យថាកូរ៉េខាងជើងកំពុងរៀបចំសព្វាវុធផ្តល់ទៅឲ្យរុស្ស៊ី ដើម្បីបញ្ឆេះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនឲ្យឆាបឆេះកាន់តែខ្លាំង ដើម្បីជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងការផ្ទេរបច្ចេកវិទ្យាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលទៅឲ្យកូរ៉េខាងជើង។

គួរឲ្យដឹងថា កូរ៉េខាងជើងគឺជាប្រទេសមួយ ដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ខណៈដែលប្រទេសរុស្ស៊ីដូចគ្នា ក៏កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញការឈ្លានពាននៅលើដែនដីអ៊ុយក្រែន៕

The post ចំពោះមុខលោក ពូទីន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ីចំពោះសង្គ្រាមជាមួយអ៊ុយក្រែន appeared first on .

លោក ពូទីន ដកតំណែងរដ្ឋមន្ត្រីការពារជាតិ អំឡុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការដកតំណែងលោក Sergei Shoigu ចេញពីតួនាទីរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃទី១២ ខែឧសភា ខណៈដែលវាជាការរុះរើគណៈរដ្ឋមន្ត្រីដ៏រង្គុះរង្គើបំផុត ចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនជាងពីរឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។

លោក ពូទីន ដែលទើបតែចូលស្បថកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំកាលពីដើមសប្តាហ៍មុន បានដកតំណែងលោក Shoigu ពីរដ្ឋមន្ត្រីការពារជាតិ តែបានស្នើឲ្យលោកទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី។

ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា លោក Andrei Belousov អតីតឧបនាយករដ្ឋមន្ត្រី ដែលមានជំនាញខាងសេដ្ឋកិច្ច គ្មានបទពិសោធន៍ខាងយោធា នឹងទៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។

សូមជម្រាបថា លោក Sergei Shoigu គឺជារដ្ឋមន្ត្រីកាន់តំណែងយូរជាងគេបង្អស់របស់រុស្ស៊ី ដោយមានឱកាសបានដឹកនាំក្រសួងការពារជាតិចាប់តាំងពីអំឡុងឆ្នាំ២០១២ បន្ទាប់ពីកាន់តួនាទីជារដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់។ យ៉ាងណាក៏ដោយ នារយៈពេលចុងក្រោយ លោកបានទទួលរងនូវការិះគន់យ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនូវសមត្ថភាពផ្នែកយោធា ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ព្រមទាំងអសមត្ថភាពលុបបំបាត់អំពើពុករលួយ ដែលបន្តរាលដាលញាំញីក្នុងជួរកងទ័ព៕

The post លោក ពូទីន ដកតំណែងរដ្ឋមន្ត្រីការពារជាតិ អំឡុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន appeared first on .

បុរសខ្លាឃុំទឹកកក ត្រៀមស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ៥អាណត្តិជាប់គ្នា
លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមខ្លួនធ្វើពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី ៥អាណត្តិជាប់គ្នា នៅវិមានក្រឹមឡាំងនាថ្ងៃទី០៧ ខែឧសភា ជាមួយនឹងការរៀបចំយ៉ាងឱឡារិកជាទីបំផុត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ពិធីស្បថចូលកាន់តំណែងនេះ នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅគ្រប់ប៉ុស្ត៍ទូរទស្សន៍ក្នុងប្រទេសរុស្ស៊ី នាពេលរសៀល ស្របពេលរថយន្តប្រណីតជាច្រើនគ្រឿង នឹងនាំយកលោកពូទីន ទៅកាន់វិមានក្រឹមឡាំង។

បន្ទាប់ពីទៅដល់ទីនោះ បុរសរហស្សនាមខ្លាឃុំទឹកកក នឹងដើរចូលតាមខ្លោងទ្វារច្រក Saint Andrew Hall ដែលលោកនឹងធ្វើសច្ចាប្រណិធាន ក្នុងនាមជាប្រធានាធិបតីរុស្ស៊ី និងថ្លែងសន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ីផងដែរ។

នៅក្នុងពិធីនោះទៀតសោត ក៏នឹងត្រូវបានចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីអឺរ៉ុបជាច្រើន ក៏ប៉ុន្តែក៏មានប្រទេសខ្លះបដិសេធមិនចូលរួមដូចជា ប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក ដោយសារពួកគេមិនចង់មានភាពល្អក់កករ ជាមួយប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី។

សូមជម្រាបដែរថា ការជាប់ឆ្នោតអាណត្តិថ្មីនេះ នឹងធ្វើឲ្យប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ និងបានធ្វើឲ្យរូបលោក ក្លាយជាមេដឹកនាំកំពូលរុស្ស៊ីមួយរូប ដែលកាន់អំណាចបានយូរជាងគេក្នុងប្រវត្តិសាស្ត្រ៕

The post បុរសខ្លាឃុំទឹកកក ត្រៀមស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ៥អាណត្តិជាប់គ្នា appeared first on .

លោក ពូទីន​ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែមីនា លេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូចុង (Nguyen Phu Trong) បានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សារព័ត៌មាន VNA បានចុះផ្សាយថា មិនមែនត្រឹមតែអញ្ជើញមេដឹកនាំរុស្ស៊ីមកកាន់ប្រទេសខ្លួន​ប៉ុណ្ណោះទេ លោក ភូចុង ក៏បានបង្ហាញពីការអបអរសាទរចំពោះលោក ពូទីន ដែលបន្តតំណែងជាប្រធានាធីបតីនៃសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ជាមួយនឹងចំនួនសន្លឹកឆ្នោតច្រើនដាច់គេជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនរុស្ស៊ី សម្រាប់ការដឹកនាំអភិវឌ្ឍន៍ប្រទេសនាយុគសម័យថ្មី។

រីឯលោកប្រធានាធិបតី ពូទីន វិញក៏បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ដោយអះអាងថា វៀតណាមតែងតែជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី។ លើសពីនោះ លោកបានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយយល់ព្រមឱ្យភាគីទាំងពីរ រៀបចំដំណើរទស្សនកិច្ចនៅពេលវេលាដែលសមស្រប។

គួរជម្រាបថា កាលពីខែតុលា ឆ្នាំមុន លោក ពូទីន ក៏ធ្លាប់ទទួលយកការអញ្ជើញដូចគ្នានេះពីប្រធានាធិបតីវៀតណាមផងដែរ តែជំនួបនៃមេដឹកនាំប្រទេសកុំម្មុយនិស្តទាំងពីរមិនបានសម្រេចនោះឡើយ ដ្បិតអីវាត្រូវបានអូសបន្លាយពេលវេលាជាច្រើនខែ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក ពូទីន៕

The post លោក ពូទីន​ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ appeared first on .

បោះឆ្នោតរួចភ្លាម លោកពូទីន ពិចារណាធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនៅអាស៊ី
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មីបានចប់សព្វគ្រប់រួចមក មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងយ៉ាងដូច្នេះថា ខ្លួននឹងពិចារណាអំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាពេលខាងមុខ។

កាលពីថ្ងៃទី១៩ ខែមីនា សារព័ត៌មាន Reuters បានរាយការណ៍មកថា លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននាខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ខណៈដែលវាអាចហៅបានថា ជាដំណើរទៅខាងក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំង នៃអាណត្តិថ្មីជាប្រធានាធិបតី។

ជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ផងដែរថា នៅអំឡុងកិច្ចប្រជុំជាមួយក្រុមសមាជិកសភា មេដឹកនាំបក្សកុម្មុយនិស្តលោក Gennady Zyuganov បានស្នើសុំឲ្យលោក ពូទីន ជ្រើសយកទីក្រុងប៉េកាំងក្នុងការជួបប្រជុំគ្នា។

“ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន គឺទៅកាន់ទិសបូព៌ា មិនមែនទៅទិសខាងលិចនោះទេ។ សមមិត្ត ស៊ី ជីនពីង កំពុងតែរង់ចាំ ពូទីន ទៅលេង គាត់ស្រឡាញ់ប្រទេសរបស់យើងខ្លាំងណាស់”។ នេះបើតាមសម្តីរបស់លោក Zyuganov បានលើកឡើង។

គួរជម្រាបថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីបានចប់រួចរាល់មក រដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច បានរួមគ្នាមិនទទួលស្គាល់អំពីការបោះឆ្នោតនោះទេ ដោយចោទថាជារឿងអយុត្តិធម៌ ហើយមិនមែនជាសេររីភាពនៃការបោះឆ្នោតឡើយ តែយ៉ាងណាប្រទេសធំៗមួយចំនួនដូចជាចិន ឥណ្ឌា ក៏ដូចជាកូរ៉េខាងជើងជាដើម បានផ្ញើសារអបអរសាទរទៅកាន់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលមានឳកាសបន្តអាណត្តិថ្មី ក្នុងនាមជាប្រធានាធិបតីរុស្ស៊ីរយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕

The post បោះឆ្នោតរួចភ្លាម លោកពូទីន ពិចារណាធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនៅអាស៊ី appeared first on .

បុរសខ្លាឃ្មុំទឹកកក សង្ឃឹមរក្សាតំណែងប្រធានាធិបតីរុស្ស៊ី ក្រោយទទួលសម្លេងគាំទ្រខ្លាំងមិនធ្លាប់មាន
ក្រោយពីការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីរុស្ស៊ីបានចប់រួចរាល់កាលពីថ្ងៃទី១៧ ខែមីនា គេហាក់មើលឃើញលទ្ធផលបឋមថា លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានប្រជាពលរដ្ឋរុស្ស៊ីបោះឆ្នោតឲ្យយ៉ាងច្រើនសន្ធឹក និងកំពុងតែត្រៀមខ្លួនបន្តកាន់តំណែងតទៅមួយអាណត្តិទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ផ្អែកតាមការស្ទង់មតិចេញផ្សាយដោយអ្នកស្ទង់មតិសាធារណៈ (FOM) បានឲ្យដឹងថា លោកពូទីន បានទទួលសំឡេងគាំទ្រចំនួ៨៧,៨% ដែលជាលទ្ធផលមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀតរបស់រុស្ស៊ី។ ជាមួយគ្នានោះ បេក្ខភាពមកពីគណបក្សកុម្មុយនិស្តលោក Nikolai Kharitonov ស្ថិតនៅលេខរៀងទី២ ដែលមានសន្លឹកឆ្នោតតិចជាង៤% ខណៈអ្នកនយោបាយជើងថ្មីលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មីស្ថិតនៅលេខរៀងទីបី ហើយចំណែកអ្នកនយោបាយមកពីគណបក្សប្រជាធិបតីសេរីលោក Leonid Slutsky វិញទទួលបានសន្លឹកឆ្នោតតិចជាងគេ។

គួរជម្រាបថា ចំនួនពលរដ្ឋរុស្ស៊ីទៅបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន៧៤,២២% ខណៈដែលវាលើសពីកម្រិតកាលពីក្នុងឆ្នាំ២០១៨ ដែលមានត្រឹមចំនួន៦៧,៥% នេះបើតាមមន្ត្រីបោះឆ្នោតរុស្ស៊ីបានធ្វើការលើកឡើង។

មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី នឹងបញ្ជាក់លទ្ធផលបោះឆ្នោតជាផ្លូវការមិនឲ្យលើសពីថ្ងៃទី២៨ ខែមីនា ហើយនឹងប្រកាសលទ្ធផលក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីក្រោយការបញ្ជាក់៕

The post បុរសខ្លាឃ្មុំទឹកកក សង្ឃឹមរក្សាតំណែងប្រធានាធិបតីរុស្ស៊ី ក្រោយទទួលសម្លេងគាំទ្រខ្លាំងមិនធ្លាប់មាន appeared first on .

តើលោកពូទីន កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានយូរប៉ុណ្ណាហើយ?
មេដឹកនាំប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរលោក វ្លាឌីមៀ ពូទីន ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា “​បុរសខ្លាឃ្មុំទឹកកក” គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលជាច្រើននាក់ផ្សេងទៀត ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ចាប់តាំងពីបុរសវ័យ ៧១ឆ្នាំរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី។

លោក វ្លាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេតែងតាំងឲ្យកាន់តួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនកន្លែង ហើយក៏ផ្លាស់ទីខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី និងបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានពីអណត្តិផងដែរ កាលពីអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ខណៈនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ តំណែងជាប្រធានាធិបតីក៏បានធ្លាក់ទៅដល់ដៃលោក Dmitry Medvedev វិញ តែទោះជាយ៉ាងណាក៏ដោយចុះចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់សព្វថ្ងៃ លោកពូទីនបានឆក់យកតួនាទីដែលខ្លួនធ្លាប់មានមកវិញ និងបានកាន់តំណែងជាប្រធានាធិបតីរហូតមក។

គួរជម្រាបថា ប្រទេសរុស្ស៊ីនាពេលបច្ចុបន្នកំពុងតែធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អណត្តិថ្មី ដែលធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ហើយក្នុងនោះក៏មានលោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយអ្នកនយោបាយចំនួនបីរូបផ្សេងទៀតដូចជា លោក Vladislav Davankov លោក Leonid Slutsky និងលោក Nikolai Kharitonov ខណៈអ្នកទាំងបីត្រូវបានគេរំពឹងថា នឹងមិនអាចប្រជែងសន្លឹកឆ្នោត ជាមួយអ្នកនយោបាយចាស់វស្សាលោក វ្ល៉ាឌីមៀ ពូទីន បានទេ៕

The post តើលោកពូទីន កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានយូរប៉ុណ្ណាហើយ? appeared first on .

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មី កំពុងចាប់ផ្តើមហើយ
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៅតាមការិយាល័យជាង ៩០ ០០០កន្លែង គេហាក់ឃើញមានពលរដ្ឋរុស្ស៊ីជាច្រើន បានសម្រុកទៅបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតី ដែលខ្លួនពេញចិត្តនៅថ្ងៃដំបូងនេះ។

ក្នុងនោះបេក្ខភាពដែលឈរឈ្មោះប្រជែងតំណែងគឺមានដូចជាលោក Vladimir Putin ដែលជាប្រធានាធិបតីកំពុងតែកាន់អំណាចនាពេលបច្ចុបន្ន លោក Leonid Slutsky ដែលមកពីគណបក្សប្រជាធិបតេយ្យសេរី លោក Nikolai Kharitonov មកពីគណបក្សកុម្មុយនិស្តរុស្ស៊ី និងលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មី។

ដោយយោងតាមទិន្នន័យដែលចេញផ្សាយដោយ គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ីបានលើកឡើងថា ពលរដ្ឋរុស្ស៊ីប្រហែល ១១០លាននាក់សុទ្ធសឹងតែមានសិទ្ធិបោះឆ្នោត។ ជាមួយគ្នានោះ គណៈកម្មាធិការនឹងបញ្ជាក់លទ្ធផលបោះឆ្នោតមិនឲ្យលើសពីថ្ងៃទី២៨ ខែមីនា ហើយនឹងប្រកាសលទ្ធផលក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីក្រោយការបញ្ជាក់។

គួរជម្រាបបន្ថែមថា នៅក្រោមបទប្បញ្ញត្តិនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី បេក្ខជនដែលទទួលបានសម្លេងឆ្នោតលើសពី៥០% នឹងទទួលបានជ័យជម្នះ ក៏ប៉ុន្តែប្រសិនបើក្នុងករណីដែលមានបេក្ខជនលើសពីពីរនាក់ ហើយគ្មាននរណាម្នាក់ទទួលបានសម្លេង៥០% នៃសន្លឹកឆ្នោតទនោះ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនឹងប្រកាសការបោះឆ្នោតនៅជុំទីពីរ ហើយបេក្ខជនណាមួយដែលមានសម្លេងគាំទ្រច្រើនជាងគេនៅក្នុងជុំទីពីរ នឹងត្រូវជាប់ឆ្នោតជាប្រធានាធិបតី៕

The post ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មី កំពុងចាប់ផ្តើមហើយ appeared first on .

អាមេរិកព្រមានលោក ពូទីន៖ គួរតែឈរនៅឲ្យឆ្ងាយពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក
ថ្មីៗនេះលោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ខ្លួនចង់ឲ្យលោកប្រធានាធិបតី ចូ បៃឌិន ឡើងកាន់តំណែងមួយអាណត្តិទៀត ដោយហេតុថាងាយស្រួលធ្វើការជាមួយគ្នា ជាជាងលោក ដូណាល់ ត្រាំ ខណៈសហរដ្ឋអាមេរិកបានចេញមុខព្រមានតបទៅកាន់លោក ពូទីន វិញថា៖ “គួរតែឈរនៅឲ្យឆ្ងាយពីការបោះឆ្នោតរបស់ពួកយើងទៅ”។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ លោកពូទីនដឹងយ៉ាងច្បាស់នូវអ្វី ដែលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងធ្វើ ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់របស់រុស្ស៊ីនៅជុំវិញពិភពលោក និងជាអ្វីដែលរុស្ស៊ីកំពុងប្រព្រិត្តនៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖ ពួកយើងបានបង្ហាញម្តងហើយម្តងទៀត អំពីឆន្ទៈដែលយើងមាន ក្នុងការជំរុញទៅលើអ្វីដែលរុស្ស៊ីកំពុងតែធ្វើ ជាពិសេសនៅអ៊ុយក្រែន មួយវិញទៀតលោកពូទីន គ្រាន់តែនៅឲ្យឆ្ងាយពីការបោះឆ្នោតរបស់យើងទៅបា​នហើយ។

គួរជម្រាបបន្ថែមថា ពាក់ព័ន្ធនឹងការលើកឡើងដូច្នេះ កើតឡើងក៏ដោយសារតែមានកិច្ចសម្ភាសន៍ំមួយជាមួយនឹងលោក ពូទីន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយអំឡុងពេលនោះ លោក ពូទីន ត្រូវបានគេចោទសួរថា តើបុគ្គលរូបណាដែលរុស្ស៊ីយល់ថា សាកសមបំផុតក្នុងការដឹកនាំសហរដ្ឋអាមេរិក? លោក ពូទីន ឆ្លើយថា៖ បៃដិនជាអ្នកសាកសម ព្រោះគាត់មានបទពិសោធន៍ជាង ងាយស្រួលក្នុងការធ្វើការជាមួយ ហើយគាត់គឺជាអ្នកនយោបាយជើងចាស់មួយរូប តែយ៉ាងណារុស្ស៊ីនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងរីករាយ ជាមួយមេដឹកនាំអាមេរិកគ្រប់រូប ដែលប្រជាជនអាមេរិកបោះឆ្នោតជូន៕

The post អាមេរិកព្រមានលោក ពូទីន៖ គួរតែឈរនៅឲ្យឆ្ងាយពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក appeared first on .