ប្រធានាធិបតីរុស្ស៊ី

មកស្គាល់បេក្ខភាពប្រជែងកៅអីប្រធានាធិបតីរុស្ស៊ីចំនួន៣រូប ក្រៅពីបុរសរហស្សនាម «ខ្លាឃ្មុំទឹកកក»
ការចុះបញ្ជីបេក្ខភាពឈរឈ្មោះបោះឆ្នោត ប្រជែងតំណែងអនាគតប្រធានាធិបតីរុស្ស៊ីនាខែមីនាខាងមុខ បានបញ្ចប់ជាស្ថាពរហើយ ដោយក្នុងនោះមានលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបច្ចុបន្ន ព្រមទាំងមានបេក្ខភាពប្រជែងតំណែងបីរូបផ្សេងទៀត។

មេដឹកនាំប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរលោក វ្លាឌីមៀ ពូទីន ដែលត្រូវបានគេស្គាល់ថាជាបុរសខ្លាឃ្មុំទឹកកក ធ្លាប់ត្រូវបានគេតែងតាំងឲ្យកាន់តួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនកន្លែង ហើយក៏ផ្លាស់ទីខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី និងបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ និងពីឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុបន្ននេះ។

ចុះតើបេក្ខភាពប្រជែងតំណែងចំនួនបីរូបផ្សេងទៀត ដែលរួមមានលោក Vladislav Davankov លោក Leonid Slutsky និងលោក Nikolai Kharitonov ជានរណា? តទៅនេះយើងខ្ញុំនឹងរំលេចអំពីប្រវត្តិសង្ខេបក្នុងឆាកនយោបាយរបស់បេក្ខភាពឈរឈ្មោះប្រជែងតំណែងអនាគតប្រធានាធិបតីរុស្ស៊ី។

លោក Vladislav Davankov​​ ចាប់កំណើតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៤ នាទីក្រុង Smolensk ហើយក្រោយមកទៀតលោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងមូស្គូវិញ ព្រមទាំងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋមូស្គូផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សារូបលោកបានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនលក់គ្រឿងសំអាងមួយឈ្មោះថា Faberlic រហូតបានឡើងតំណែងជាអនុប្រធានក្រុមហ៊ុន ក្រោមការគ្រប់គ្រងពីសហគ្រិន និងជាអ្នកនយោបាយលោក Alexey Nechayev ។

នៅឆ្នាំ២០២០ លោក Nechayev បានបង្កើតគណបក្សនយោបាយសេរីមួយឈ្មោះថា ប្រជាជនថ្មី (New People Party) ។ មួយឆ្នាំបន្ទាប់ពោលគឺនៅអំឡុងឆ្នាំ២០២១ លោក Davankov បានដឹកនាំយុទ្ធនាការបោះឆ្នោតរបស់គណបក្ស ហើយនៅឆ្នាំនោះដូចគ្នាលោកក៏ជាអនុប្រធានរដ្ឋឌូម៉ា នៃសហព័ន្ធរុស្ស៊ីថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១២ ខែកក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងមូស្គូបានចុះឈ្មោះលោក Vladislav Davankov ជាបេក្ខភាពសម្រាប់ប្រជែងតំណែងអភិបាលក្រុង ដែលកាលនោះលោកទទួលបានសម្លេងសន្លឹកឆ្នោត៥,៣៤%​ ខណៈបច្ចុបន្ននេះលោកក៏ត្រូវត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវធ្វើឡើងនាខែមីនាខាងមុខថែមទៀត។

ក្រឡេកមកស្គាល់អំពីបេក្ខភាពប្រជែងតំណែងប្រធានាធិបតីម្នាក់ទៀតវិញគឺមានឈ្មោះថា លោក Leonid Slutsky កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៦៨ ។ លោកគឺជាអនុប្រធានទីមួយនៃគណៈកម្មាធិការរដ្ឋ Duma ស្តីពីកិច្ចការអន្តរជាតិ ហើយបានក្លាយជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការអន្តរជាតិនៅក្នុងរដ្ឋ Duma ទី៧។ ម្យ៉ាងវិញទៀត លោកគឺជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យរដ្ឋមូស្គូ ហើយក៏ធ្លាប់កាន់តំណែងជាន់ខ្ពស់ផ្នែកធនាគារ និងជាទីប្រឹក្សារបស់អភិបាលក្រុងមូស្គូទៀតផង។

ជាងនេះទៅទៀត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ពោលមួយថ្ងៃបន្ទាប់ពីការធ្វើប្រជាមតិលើស្ថានភាព Crimea លោក Slutsky បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៧នាក់ផ្សេងទៀត ដែលត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋបាលប្រធានាធិបតីអូបាម៉ា ហើយថែមទាំងត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ប្រទេសកាណាដា និងសហភាពអឺរ៉ុបថែមទៀត។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះវិញ លោក Slutsky គឺជាបេក្ខភាពដែលនឹងត្រូវទៅប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីបន្ទាប់។

ជាមួយគ្នានោះ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីម្នាក់ទៀតនោះគឺលោក Nikolai Kharitonov កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៨ ។ លោកគឺជាអ្នកនយោបាយកុម្មុយនិស្តរុស្ស៊ី ដែលបម្រើការនៅក្នុងរដ្ឋ Duma តាំងពីឆ្នាំ១៩៩៤ ហើយក៏ជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ Far East និងតំបន់ Far North តាំងពីឆ្នាំ២០១១ មក។

គួរជម្រាបថាដើមឡើយលោក Nikolai គឺជាសមាជិកគណបក្សកសិកម្មនៃប្រទេសរុស្ស៊ី ហើយនៅអំឡុងការបោះឆ្នោតឆ្នាំ២០០៤ លោកក៏ធ្លាប់បានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងរួចមកហើយដែរ តែក្រោយមកលោកក៏បានចូលរួមជីវភាព ជាមួយគណបក្សកុម្មុនិស្តសហព័ន្ធរុស្ស៊ីវិញ និងត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងមូស្គូ ចុះឈ្មោះលោកជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពបីរូបផ្សេងទៀតប្រជែងតំណែងជាប្រធានាធិបតីរុស្ស៊ីថ្មី៕

The post មកស្គាល់បេក្ខភាពប្រជែងកៅអីប្រធានាធិបតីរុស្ស៊ីចំនួន៣រូប ក្រៅពីបុរសរហស្សនាម «ខ្លាឃ្មុំទឹកកក» appeared first on .

លោកពូទីន ក្លាយជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីជាផ្លូវការ
មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុញ្ញាតជាផ្លូវការពីគណៈកម្មាការរៀបចំការ​បោះឆ្នោតរុស្ស៊ី ក្នុងការក្លាយជាបេក្ខភាពទី៤ សម្រាប់ប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី ដែលត្រូវបោះឆ្នោតនាខែមីនាខាងមុខ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន DPA បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំ​រុស្ស៊ី នឹងធ្វើឡើងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ខណៈបច្ចុប្បន្ន​បេក្ខភាពដែលឈរឈ្មោះ ជាប្រធានាធិបតីរុស្ស៊ី គឺសុទ្ធតែគ្មានសង្ឃឹមឈ្នះឆ្នោត លើកលែងតែលោក ពូទីន ម្នាក់គត់។

បើទោះជាទើបក្លាយជាបេក្ខភាពប្រធានាធិបតីក្ដី ប៉ុន្តែក្ដីសង្ឃឹមក្នុងការជាប់ឆ្នោតអាណត្តិទី៥ របស់មេដឹកនាំកំពូលរុស្ស៊ី គឺសឹងតែធានាបាន ១០០% ដ្បិតវាជាប្រវត្តិសាស្ត្រស្រាប់ ព្រោះរាល់បេក្ខភាពតំណាងដោយ​គណបក្ស​វិមាន​ក្រឹមឡាំង United Russia តែងតែជាអ្នកឈ្នះឆ្នោតជានិច្ច។

ជម្រាបបន្ថែមថា បើសិនជាការបោះឆ្នោតនាខែមីនាខាងមុខ លោក ពូទីន ពិតជាទទួលបានជ័យជំនះមែន លោកនឹងអាចដឹកនាំប្រទេសរហូតដល់ឆ្នាំ២០៣៦ ដោយផ្អែកតាមការកែប្រែច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០៕

The post លោកពូទីន ក្លាយជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីជាផ្លូវការ appeared first on .

លោក ពូទីន ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីបន្តទៀត
មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី០៨ ខែធ្នូថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៤ខាងមុខ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា បើសិនជាលោក ពូទីន ជាប់ឆ្នោតម្ដងទៀត នោះវានឹងក្លាយជាការឈ្នោះឆ្នោត ៥អាណត្តិ ខណៈមេដឹកនាំវ័យ ៧១ឆ្នាំ នឹងអាចបន្តកាន់អំណាចបានកាន់តែយូរ។

“ខ្ញុំមិនលាក់បាំងឡើយ ខ្ញុំនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់សហព័ន្ធរុស្ស៊ីបន្តទៀត”។ នេះបើតាមសម្ដីរបស់លោក ពូទីន បានលើកឡើងនៅ​ចំពោះមុខកងទ័ពរុស្ស៊ី។

សូមជម្រាបដែរថា សម្រាប់ការបោះឆ្នោតគ្រោងធ្វើឡើងខាងមុខ​ ប្រធានាធិបតីរុស្ស៊ី​ទំនងមិនមានគូប្រជែងឡើយ ខណៈយោងតាមការកែប្រែច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០ មេដឹកនាំរុស្ស៊ីអាចនឹងបន្តកាន់អំណាច រយៈពេលខ្លីបំផុតក៏ត្រឹមឆ្នាំ២០៣៦ ដែរ បើសិនជាលោក​ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី៕

The post លោក ពូទីន ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីបន្តទៀត appeared first on .

លោក ពូទីន ទំនងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា លោកសម្រេចឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតី សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំក្រោយ ខណៈបើសិនជាលោកជាប់ឆ្នោតទៀត មេដឹកនាំរុស្ស៊ីម្នាក់នេះ នឹងអាចបន្តកាន់អំណាចដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានេះ សារព័ត៌មាន TheStraitsTimes បានបង្ហាញថា លោក ពូទីន គឺជាប្រធានាធិបតីរុស្ស៊ី កាន់អំណាចបានយូរបំផុត គិតតាំងពីជំនាន់លោក Josef Stalin ដែលជា​មេដឹកនាំបដិវត្តន៍សូវៀត ពោលគឺកាន់អំណាចតាំងពីឆ្នាំ១៩៩៩ បន្ទាប់ពីលោក Boris Yeltsin ប្រកាសផ្ទេរតំណែងកំពូលមួយនេះ ទៅឲ្យលោក ពូទីន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធក្នុងការបញ្ចេញ​មតិ​ចំពោះរឿងរ៉ាវខាងលើ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បើសិនជា ពូទីន សម្រេចថា ប្រជែងតំណែងជាប្រធានាធិបតីមែន គ្មានអ្នកណាអាចមានលទ្ធភាព​ប្រកួតជាមួយលោកឡើយ។

លោក Peskov ក៏បានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយ បញ្ជាក់ច្បាស់ពីការឈរឈ្មោះជាប្រធានាធិបតីរបស់លោក ពូទីន ម្ដងទៀតឡើយ ខណៈយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ក៏មិនទាន់បានត្រៀមជាផ្លូវការដូចគ្នា៕

The post លោក ពូទីន ទំនងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ appeared first on .

លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា
នៅក្នុងចំនួបរវាងប្រធានាធិបតីរបស់ប្រទេសតួកគី និងប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញនេះ ​លោក Vladimir Putin បានបង្ហើបអំពីលក្ខខណ្ឌ ក្នុងការបន្តកិច្ចសន្យាគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែនសាជាថ្មី ប្រសិនបើបណ្តាភាគីពាក់ព័ន្ធទាំងអស់ អាចបំពេញឡើងវិញនូវចន្លោះប្រហោង នៅក្នុងកិច្ចសន្យាដែលត្រូវបានកំណត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

ក្នុងនោះលោក Putin បានរម្លឹកឡើងវិញនូវជំហររបស់ខ្លួនថា រុស្ស៊ីអាចសម្រេចចិត្តត្រឡប់ទៅចរចាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅសាជាថ្មី ប្រសិនបើលោកខាងលិច បញ្ឈប់ការដាក់ទណ្ឌកម្មរាល់ការរឹតបន្តឹងនៃការនាំចេញកសិផលរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

ប្រធានាធិបតីរូបនេះក៏បានស្តីបន្ទោសផងថា លោកខាងលិចបានបោកប្រាស់រុស្ស៊ី ដែលមិនបានគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យាលើដំណើរការនៃការនាំចេញផលិតផលជីកសិកម្ម និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ទៅកាន់ទីផ្សារ ដោយបានជំនួសមកវិញនូវការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ តបស្នងជុំវិញរឿងសង្គ្រាមដែលខ្លួនបានចូលឈ្លានពានអ៊ុយក្រែនកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីថ្ងៃទី ១៧ខែកក្កដាឆ្នាំ ២០២៣កន្លងទៅ បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន បានជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន៕

The post លោក ពូទីន៖ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអាចនឹងបន្តសាជាថ្មី ប្រសិនបើលោកខាងលិចគោរពតាមការសន្យា appeared first on .

ពូទីន​ឈរ​កំពូល​តារាង​ នាម​ប្រធានាធិបតី​មាន​បំផុត​លើ​លោក ចុះ​គីម ជុង​អ៊ុន​នៅ​លេខ​ប៉ុន្មាន?
ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ប្រចាំ​ប្រទេស​មហាអំណាច​មួយ ប្រធានាធិបតី​វ៉្លាឌីមៀរ ពូទីន មិន​ត្រឹម​តែ​ជាប់​ឈ្មោះ​ជា​បុគ្គល​កាន់​អំណាច​យូរ​ជាងគេ​មួយ​រូប​ឡើយ ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​មាន​លុយ​ច្រើន​បំផុត​លើ​លោក​ផង​ដែរ។

យោង​តាម​ការ​ចុះផ្សាយ ពី Bscholarly បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កំណើន​នៃ​ថ្នាក់ដឹកនាំ​ដែល​បាន​ក្លាយជា​មហាសេដ្ឋី​គឺ​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​សារព័ត៌មាន​មួយ​នេះ នឹង​លើក​យក​មក​បង្ហាញ​តែ ៩ រូប​កំពូលៗ​ប៉ុណ្ណោះ។

ត​ទៅ​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​ប្រធានាធិបតី​មាន​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ន ផ្អែក​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bschorlarly៖

ប្រធានាធិបតី Vladimir Putin មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤០ ពាន់​លាន​ដុល្លារ

ស្ដេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ Hassanal Bolkiah មាន​ទ្រព្យសម្បត្តិ​ប្រហែល ២០ ពាន់​លាន​ដុល្លារ

ស្ដេច​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត Salman Bin AbdulAziz Al-Saud មាន​ទ្រព្យសម្បត្តិ​ប្រហែល ១៨ ពាន់​លាន​ដុល្លារ

ប្រធានាធិបតី​នៃ​អារ៉ាប់រួម Khalifa bin Zayed Al Nahyan មាន​ទ្រព្យសម្បត្តិ​ប្រហែល ១៥ ពាន់​លាន​ដុល្លារ​

ប្រធានាធិបតី​កូរ៉េខាងជើង គីម​ ជុងអ៊ុន មាន​ទ្រព្យសម្បត្តិ​ប្រហែល ៥ ពាន់​លាន​ដុល្លារ

អ្នកអង្គម្ចាស់​ទីក្រុង​ឌូបៃ Sheikh Mohammed bin Rashid Al Maktoum មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤ ពាន់​លាន​ដុល្លារ

អ្នកអង្គម្ចាស់​នៃ​លីចតេនស្ទីន Hans-Adam II មាន​ទ្រព្យសម្បត្តិ​ប្រហែល ៤ ពាន់​លាន​ដុល្លារ

ព្រះមហាក្សត្រ​នៃ​ប្រទេស​កាតា Hamad bin Khalifa Al Thani មាន​ទ្រព្យសម្បត្តិ​ប្រហែល ២.៥ ពាន់​លាន​ដុល្លារ

ស្ដេច​នៃ​ប្រទេស​ម៉ារ៉ុក Mohammed VI មាន​ទ្រព្យសម្បត្តិ​ប្រហែល ២,៥ ពាន់​លាន​ដុល្លារ៕

The post ពូទីន​ឈរ​កំពូល​តារាង​ នាម​ប្រធានាធិបតី​មាន​បំផុត​លើ​លោក ចុះ​គីម ជុង​អ៊ុន​នៅ​លេខ​ប៉ុន្មាន? appeared first on .