ប្រធានាធិបតីអាហ្វ្រិកខាងត្បូង

ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅអាហ្វ្រិកខាងត្បូង នាសប្ដាហ៍ក្រោយ
មេដឹកនាំចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg នាសប្ដាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេស Hua Chunying បាននិយាយថា៖ ក្រោមការអញ្ជើញពីប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ប្រធានាធិបតី ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៥ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា។

គួររំលឹកដែរថា ការធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងនាពេលខាងមុខ នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់មេដឹកនាំចិន បន្ទាប់ពីបំពេញទស្សនកិច្ចទៅរុស្ស៊ី កាលពីខែមីនា។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហានោះ នឹងមានការចូលរួមពីមេដឹកនាំកំពូលៗនៃប្រទេសដូចជា ប្រេស៊ីល ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង រួមទាំងឥស្សរជនជាន់ខ្ពស់រុស្ស៊ី ខណៈកិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទ BRICS និងអាហ្វ្រិក៕

The post ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅអាហ្វ្រិកខាងត្បូង នាសប្ដាហ៍ក្រោយ appeared first on .

មិនមែនពូទីន និងមេធំ EU តែប្រធានាធិបតីអាហ្វ្រិកខាងត្បូង ជាមេដឹកនាំចេះភាសាច្រើនបំផុត
ភាសាបរទេស គឺជា​មធ្យោបាយទំនាក់ទំនងការទូត​ដ៏​ចាំបាច់​បំផុតរវាងប្រទេសនីមួយៗ ហើយថ្នាក់ដឹកនាំមួយចំនួន ក៏មានជំនាញ​លើ​ភាសាបរទេស ក្រៅពីភាសាកំណើតរបស់ខ្លួន​ផងដែរ។

តួយ៉ាង យោងតាម​ការ​ចុះផ្សាយពី Natakallam បាន​ចុះផ្សាយពី​ថ្នាក់ដឹកនាំកំពូលៗ ដែល​ត្រូវបាន​គេដឹងថា ចេះច្រើនភាសា និងសុទ្ធតែអាចប្រើប្រាស់​បាន ហើយបើក្រឡេក​ទៅ​មើល​បញ្ជីឈ្មោះ អ្នកអាច​នឹង​ភ្ញាក់ផ្អើល ដ្បិត​មេដឹកនាំដែលចេះភាសាច្រើនបំផុតនោះគឺ មិនមែនជា​ប្រធានគណៈកម្មាការអឺរ៉ុបឡើយ។

​មេដឹកនាំ​ដែល​ចេះភាសា​ច្រើនបំផុតនោះគឺ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ដែល​លោក​អាច​និយាយ​បាន​រហូតដល់ ៩ ភាសា ប៉ុន្តែក្រៅពី​ភាសា​អង់គ្លេស គឺសុទ្ធតែជា​ភាសា​តាម​តំបន់​នៅ​ទ្វីបអាហ្វ្រិក។

ដោយឡែក មេដឹកនាំដែល​ចេះភាសាច្រើន​បន្ទាប់គឺ ហូ ជីមិញ អាចនិយាយភាសាវៀតណាម បារាំង អង់គ្លេស រុស្ស៊ី ចិនកុកងឺ និងចិនកាតាំង ខណៈប្រធានគណៈកម្មការអឺរ៉ុបអាចនិយាយ​ភាសាអាល្លឺម៉ង់ បារាំង និងអង់គ្លេស ស្របពេលពូទីនអាចនិយាយរុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេសតិចតួច៕

The post មិនមែនពូទីន និងមេធំ EU តែប្រធានាធិបតីអាហ្វ្រិកខាងត្បូង ជាមេដឹកនាំចេះភាសាច្រើនបំផុត appeared first on .