ប្រព័ន្ធផ្កាយរណប

សហភាពអឺរ៉ុប គ្រោងបង្កើតសេវាកម្មអ៊ីនធើណិតផ្កាយរណបផ្ទាល់ខ្លួន ដើម្បីប្រជែងក្រុមហ៊ុនមហាសេដ្ឋី Elon Musk
ក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk អាចនឹងមានគូប្រជែងថ្មី បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ជាក់ថាខ្លួននឹងចាប់ផ្តើមចូលរួមប្រឡូកក្នុងវិស័យដែលកំពុងរីកចម្រើនមួយនេះ ដើម្បីផ្តល់សេវាកម្មអ៊ីនធើណិតល្បឿនលឿនតាមរយ:ផ្កាយរណបទៅកាន់ទីតាំងដាច់ស្រយាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានបញ្ចប់ផែនការសាងសង់បណ្តាញផ្កាយរណបដែលមានតម្លៃរហូតដល់ទៅ ១០,៦ពាន់លានអឺរ៉ូ (១១,១ពាន់លានដុល្លារ) ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ជំនួសប្រព័ន្ធ Starlink របស់ក្រុមហ៊ុន SpaceX ។ ប្លុកនេះ បាននិយាយទៀតថាក្រុមហ៊ុនបង្កើតថ្មីឈ្មោះថា Iris² នឹងដាក់ពង្រាយផ្កាយរណបចំនួន ២៩០ ទៅក្នុងគន្លងផែនដីកម្រិតទាប និងមធ្យម ខណ:សេវាកម្មផ្តល់អ៊ីនធើណិតតាមរយ:ផ្កាយរណបនេះ រំពឹងថានឹងដំណើរការនៅឆ្នាំ២០៣០ ។

ជុំវិញផែនការដ៏ធំនេះ អ្នកនយោបាយរបស់សហភាពអ៊ឺរ៉ុប កន្លងមកធ្លាប់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះថ្នាក់នៃការពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធ Starlink របស់មហាសេដ្ឋី Elon Musk ដែលអាចផ្តល់ផលប៉ះពាល់ចំពោះសន្តិសុខជាតិ។

គួរឲ្យដឹងផងដែរថា បើយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន សេវាអ៊ីនធើណិតតាមផ្កាយរណបរបស់ SpaceX មានផ្កាយរណបសរុបប្រហែល ៧ ០០០ នៅក្នុងគន្លង ហើយកំពុងមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីបានពង្រីកសេវាកម្មប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជាង ១០០ នៅទូទាំងពិភពលោក។

ជម្រាបជូនផងដែរថា អឺរ៉ុបក៏បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ផងដែរ ជាមួយនឹងការបង្កើតរ៉ុក្កែតផ្ទាល់ខ្លួន ឈ្មោះថា Ariane 6 ហើយវាត្រូវបានគេរំពឹងទុកថានឹងក្លាយជាដៃគូប្រជែងថ្មី ទៅនឹងរ៉ុក្កែត Falcon 9 របស់ SpaceX បន្ទាប់ពីការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ ក្នុងខែកក្កដា។

យ៉ាងណាមិញ សហភាពអឺរ៉ុបមិនមែនជាដៃគូប្រកួតប្រជែងតែមួយរបស់ Starlink នោះឡើយ ដោយក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ ក៏កំពុងធ្វើការលើបណ្តាញផ្កាយរណបផ្តល់សេវាកម្មអ៊ីនធើណេតរបស់ខ្លួនដែលមានឈ្មោះថា Project Kuiper ដែលរំពឹងថានឹងដាក់ពង្រាយនៅឆ្នាំនេះក្រោយ ផងដែរ៕

The post សហភាពអឺរ៉ុប គ្រោងបង្កើតសេវាកម្មអ៊ីនធើណិតផ្កាយរណបផ្ទាល់ខ្លួន ដើម្បីប្រជែងក្រុមហ៊ុនមហាសេដ្ឋី Elon Musk appeared first on .

ចិន គ្រោងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតដំបូងរបស់ខ្លួន ដើម្បីប្រជែងក្រុមហ៊ុន ​SpaceX របស់ Elon Musk
យោងតាមសារព័ត៌មានរដ្ឋចិនមួយ បានរាយការណ៍កាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Shanghai Spacecom Satellite Technology (SSST) គ្រោងនឹងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតដំបូងបំផុតរបស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីប្រកួតប្រជែងទៅនឹងផ្កាយរណប Starlink របស់ក្រុមហ៊ុនអាមេរិក SpaceX។

ប្រភពដដែលនេះ បានអះអាងទៀតថា ប្រសិនបើក្រុមហ៊ុន SSST​ ធ្វើការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនដោយជោគជ័យ នោះវានឹងក្លាយជាជំហានដ៏សំខាន់បំផុតមួយ នៅក្នុងគោលដៅយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីបង្កើតផ្កាយរណបផ្ទាល់ខ្លួន ក្នុងការប្រជែងទៅនឹងក្រុមហ៊ុនរបស់មហាសេដ្ឋីលោក Elon Musk ដែលជាក្រុមហ៊ុនផ្តល់អ៊ីនធឺណិតពាណិជ្ជកម្ម មានផ្កាយរណបផ្ទាល់ខ្លួនប្រហែល ៥ ៥០០ នៅក្នុងលំហអាកាស ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុន បុគ្គល និងទីភ្នាក់ងាររដ្ឋាភិបាល ជាដើម។

គួរឲ្យដឹងថាផងដែរថា ការបាញ់បង្ហោះផ្កាយរណបដំបូងដែលដឹកនាំដោយក្រុមហ៊ុន SSST នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ដែលជាមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប និង​រ៉ុក្កែត​ដ៏សំខាន់បំផុតរបស់ប្រទេស មានទីតាំងនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

បញ្ជាក់ផងដែរថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃផែនការ “Thousand Sails Constellation” របស់ក្រុមហ៊ុន SSST ឬត្រូវបានគេស្គាល់ថាជា “G60 Starlink Plan” ដែលជាផែនការចាប់ផ្តើមកាលពីឆ្នាំមុនមកម្លេះ និងមានគោលបំណងដាក់ពង្រាយផ្កាយរណបក្នុងគន្លងផែនដីកម្រិតទាប (LEO) ច្រើនជាង ១៥០០០ ។

ជម្រាបថា ផ្កាយរណប LEO ជាធម្មតាដំណើរការនៅរយៈកម្ពស់ពី ៣០០គីឡូម៉ែត្រ ទៅ ២ ០០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយមានអត្ថប្រយោជន៍ជាច្រើន ដូចជាផ្តល់សេវាអ៊ីនធឺណិតតម្លៃថោក និងផ្តល់នូវការបញ្ជូនដ៏មានប្រសិទ្ធភាពជាងផ្កាយរណបនៅគន្លងខ្ពស់ជាងនេះ៕

The post ចិន គ្រោងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតដំបូងរបស់ខ្លួន ដើម្បីប្រជែងក្រុមហ៊ុន ​SpaceX របស់ Elon Musk appeared first on .

អ្នកមានបំផុតនៅអាស៊ី ផ្តួល Elon Musk ដើម្បីបើកដំណើរការប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប នៅឥណ្ឌា
ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់មហាសេដ្ឋីមានបំផុតនៅក្នុងតំបន់អាស៊ី លោក Mukesh Ambani ថ្មីៗនេះ បានយកឈ្នះការប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់មហាសេដ្ឋីពិភពលោក Elon Musk ដើម្បីទទួលបានការយល់ព្រមពីនិយតករអវកាសរបស់ប្រទេសឥណ្ឌា ក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។

ក្រុមហ៊ុន Jio Platforms ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Reliance Industries ដឹកនាំដោយមហាសេដ្ឋីអាស៊ី Mukesh Ambani និងក្រុមហ៊ុន SES របស់ប្រទេសលុចសំបួ បានទទួលការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា សម្រាប់គោលបំណងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនតាមរយៈផ្កាយរណប ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ទូទាំងប្រទេស។

​យោងតាមមន្ត្រីរដ្ឋាភិបាល បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលផ្សព្វផ្សាយ និងអនុញ្ញាតអវកាសជាតិឥណ្ឌា ហៅកាត់ IN-SPACe បានយល់ព្រមទៅលើកិច្ចព្រមព្រៀងចំនួនបី សម្រាប់ក្រុមហ៊ុនរបស់លោក Ambani នៅអំឡុងខែមេសា និងមិថុនា ដើម្បីអនុញ្ញាតឲ្យដាក់ទីតាំងផ្កាយរណប នៅពីលើប្រទេសឥណ្ឌា។

គួរឲ្យដឹងថា ក្រៅតែពីក្រុមហ៊ុន Reliance មានក្រុមហ៊ុនសកលជាច្រើនទៀត ដូចជា Kuiper របស់ Amazon និង Starlink របស់មហាសេដ្ឋី Elon Musk ក៏កំពុងប្រកួតប្រជែងគ្នា ដើម្បីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ក្នុងការបើកដំណើរការសេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណបរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ផងដែរ។

ជម្រាបផងដែរថា យោងតាមក្រុមហ៊ុន Deloitte បានព្យាករថាទីផ្សារផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ប្រទេសឥណ្ឌា អាចនឹងកើនឡើង ៣៦% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយអាចឈានដល់តម្លៃ ១,៩ពាន់លានដុល្លារ នៅឆ្នាំ២០៣០៕

The post អ្នកមានបំផុតនៅអាស៊ី ផ្តួល Elon Musk ដើម្បីបើកដំណើរការប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប នៅឥណ្ឌា appeared first on .

ចិនបាញ់បង្ហោះផ្កាយរណបថ្មី ដើម្បីអង្កេតមើលផែនដី
នៅថ្ងៃចន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣ ប្រទេសចិនបានបាញ់បញ្ជូនផ្កាយរណបសង្កេតផែនដីថ្មីមួយទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នាភាគពាយព្យប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xin Hua។

ផ្កាយរណបនោះត្រូវបានគេស្គាល់ថា Gaofen-12 04 ត្រូវបានបាញ់បង្ហោះដោយរ៉ុកែ្កត Long March-4C នៅវេលាម៉ោង ១:៤៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលគន្លងដែលគ្រោងទុកបានដោយជោគជ័យ។

ក្នុងនោះផងដែរ ផ្កាយរណបនេះនឹងត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជា​ការស្ទង់មតិដីធ្លី ការធ្វើផែនការទីក្រុង ការរចនាបណ្តាញផ្លូវ ការប៉ាន់ស្មានទិន្នផលដំណាំ និងការសង្គ្រោះគ្រោះមហន្តរាយជាដើម។

ជម្រាបជូនថា​ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មហោះហើរលើកទី ៤៨៤ហើយ នៃរ៉ុក្កែតនាវា​ផ្ទុកយន្តហោះស៊េរី Long Marchនេះ។

The post ចិនបាញ់បង្ហោះផ្កាយរណបថ្មី ដើម្បីអង្កេតមើលផែនដី appeared first on .

មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ផ្ដួល Elon Musk ក្រោយ​ដណ្ដើម​បាន​ទីផ្សារ​ផ្កាយរណប​នៅ​ក្នុង​ស្រុក
កន្លង​មក Elon Musk បាន​ព្យាយាម​សាកល្បង​ចូល​ប្រឡូក​នៅ​លើទីផ្សារ​អាស៊ី បន្ទាប់​ពី​ជោគជ័យ​ជាមួយ​នឹង​ការ​នាំចេញ​រថយន្ត​ Tesla នៅ​លើ​ទីផ្សារ​ប្រទេសចិន។

តែ​យ៉ាងណា បំណង​ប្រាថ្នា​ចង់​នាំ​យក​គម្រោងការណ៍ Starlink របស់ Elon Musk ទៅ​កាន់​ប្រទេស​ឥណ្ឌា​គឺ​បាន​បរាជ័យ បន្ទាប់​ពី​រដ្ឋាភិបាល​មិន​ឯកភាព​ជាមួយ​ក្រុមហ៊ុន និង​បាន​អះអាង​ថា ក្រុមហ៊ុន​មហាសេដ្ឋី​អាមេរិក​មិន​បាន​ចុះ​បញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​ជាមួយ​ពួកគេ។

ស្របពេល​ជាមួយ​គ្នា​នោះ ស្ដេចត្រាញ់ Mukesh Ambani បាន​ឆក់​យក​ឱកាស​មាស​មួយនេះ ដោយ​បាន​ចាប់ដៃគូ​អាជីវកម្ម​ដើម្បី​បង្ហោះ​ផ្កាយរណប​របស់​ពួកគេ ក្នុង​គោល​បំណង​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​លំហអាកាស​មក​កាន់​ផែនដី។

ក្រុមហ៊ុន Reliance Jio ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ខាងលើ បាន​ចាប់ដៃ​ជាមួយ​ SES ដែល​ជា​អ្នក​ផលិត​ផ្កាយរណប​ដែល​មាន​ទីតាំង​នៅ​ប្រទេស​លុចសំបួរ ស្របពេល​កាលពី​ខែមករា​កន្លង​ទៅ​ពួកគេ​ធ្លាប់​បាន​ស្នើសុំ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​សាងសង់ និង​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​តាម​ផ្កាយរណប​ផង​ដែរ។

ក្រៅពី Mukesh Ambani ក៏​នៅ​មាន​មហាសេដ្ឋី​ផ្សេងទៀត​ដែល​សម្លឹង​ឃើញ​ឱកាស​មួយ​នេះ ក្រោយ​ភាព​បរាជ័យ​របស់ Elon Musk ពោល​គឺ ក្រុមហ៊ុន Nelco ដែល​ជា​ដៃជើង​នៃ​ក្រុមហ៊ុន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ Tata Group ក៏​ត្រូវ​បាន​រាយការណ៍​មក​ដែរ​ថា កំពុង​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន Telesat’s Lightspeed របស់​ប្រទេស​កាណាដា ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ខាងលើ​នៅ​ឆ្នាំ ២០២៤។

នៅ​មិនទាន់​អស់​ទេ សូម្បី​តែ Amazon ក៏​លឺល្ហៀងៗ​មកថា កំពុង​រក​មើល​ច្រកចូល​ទីផ្សារ​ប្រព័ន្ធ​ផ្កាយរណប​នៅ​ឥណ្ឌា​ផង​ដែរ ដែល​នេះ​គឺជា​ផ្នែក​មួយ​នេះ​គម្រោងការណ៍ Project Kruiper របស់​ពួកគេ។

បញ្ជាក់​ដែរ​ថា សេវា​ផ្គត់ផ្គង់​អ៊ីនធឺណិត​ផ្ដល់​មក​ពី​លំហអាកាស គឺ​អនុញ្ញាត​ឲ្យ​មហាជន​ប្រើ​អ៊ីនធឺណិត​បាន​ដោយ​គ្រាន់តែ​មាន​ឧបករណ៍​មួយ​ និង​មិនចាំបាច់​មាន​តំណ​ភ្ជាប់​ពី​ខ្សែ​អ៊ីនធឺណិត​ទៅ​កាន់​ប្រអប់​អ៊ីនធឺណិត​ឡើយ៕

ប្រភព: businessinsider

The post មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ផ្ដួល Elon Musk ក្រោយ​ដណ្ដើម​បាន​ទីផ្សារ​ផ្កាយរណប​នៅ​ក្នុង​ស្រុក appeared first on .