ប្រភេទកីឡា ទោចក្រយាន

ខេត្តមានសក្តានុពលចំនួនបី ជ្រើសរើសរៀបចំការប្រកួតកីឡាស៊ីហ្គេម លើប្រភេទកីឡា ទោចក្រយាន
ខេត្តមានសក្ដានុពលចំនួនបីដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពក្រសួងទេសចរណ៍

បេីយោងតាមផែនការយុទ្ធសាស្ដ្រ និងការចង្អុលបង្ហាញរបស់មន្ដ្រីបច្ចេកទេសហព័ន្ធក្នុងការជ្រើសរើសទីតាំងខេត្ត៣ សម្រាប់ត្រៀមរៀបចំការប្រកួតស៊ីហ្គេម លើប្រភេទកីឡារប្រណាំងកង់នោះ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដែលជាខេត្តមានអំណោយផល​ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍។

ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័នព្រលានយន្ត​ ហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។ ក្រុមការងារបច្ចេកទេសសហព័ន្ធ បានចុះទៅត្រួតពិនិត្យម្តងរួចមកហើយ ដោយបានសង្កេត និងវាយតម្លៃថា នឹងអាចរៀបចំការប្រកួតស្របតាមស្តង់ដារបច្ចេកទេសយ៉ាងល្អប្រសើរ។

រូបភាពក្រសួងទេសចរណ៍

ចំណែកខេត្តព្រះសីហនុ និងខេត្តកែបវិញ មានសក្ដានុពលស្រដៀងគ្នា ព្រោះជាខេត្តជាប់មាត់សមុទ្រ ជាក់ស្ដែងកាលពីដើមឆ្នាំ២០២០ ខេត្តទាំងពីរ ធ្លាប់ត្រូវបានសហព័ន្ធរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត ខេត្តទាំងពីរក៏មានសក្ដានុពលផ្លូវថ្នល់ឡើងចុះភ្នំ ស្របតាមស្ដង់ដារបច្ចេកទេស ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្ដរបានផងដែរ។

ក្នុងចំណោមខេត្តទាំង៣ នេះ សៀមរាប គឺជាខេត្តអាទិភាពជាងគេ ក្នុងការជ្រើសរើសយកខេត្តនេះធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រភេទកីឡាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន ក៏ពួកគាត់ចេញពីខេត្តសៀមរាបនេះដែរ គឺជាខេត្តមានអំណោយផលគ្រប់បានយ៉ាង។

រូបភាពក្រសួងទេសចរណ៍

ចំពោះបញ្ហាទីលានប្រកួតវិញ លោក​ ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានទុកពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះក្នុងការកំណត់ និងបញ្ចប់ ដើម្បីដាក់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ពិនិត្យ និងសម្រេច ហើយបញ្ជូនទៅសហព័ន្ធ និងភាគីពាក់ព័ន្ធត្រៀមលក្ខណៈរៀបចំ និងទទួលខុសត្រូវក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

The post ខេត្តមានសក្តានុពលចំនួនបី ជ្រើសរើសរៀបចំការប្រកួតកីឡាស៊ីហ្គេម លើប្រភេទកីឡា ទោចក្រយាន appeared first on .