ប្រមូលផលត្រីប្រហុក

ការប្រមូលផលត្រីប្រហុកឆ្នាំនេះរំពឹងកើនឡើងដល់ជាង១៣ពាន់តោន
កញ្ញា អ៊ឹម រចនា មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៩ ខែធ្នូនេះឱ្យដឹងថា ឆ្នាំ២០២៣ ផលនេសាទដាយត្រីរំពឹងថានឹងកើនឡើងដល់១៣ ៦៥០តោនពោលលើសឆ្នាំមុនប្រមាណ ៥% ។

កញ្ញា អ៊ឹម រចនា បញ្ជាក់ថា « ស្ថិតិផលចាប់ការធ្វើអាជីវកម្មនេសាទដាយត្រី កើនឡើង៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០២១មក។ ក្នុងឆ្នាំ២០២១ ផលនេសាទដាយត្រីទទួលបានចំនួន ៨ ៧០០តោន ឆ្នាំ២០២២ទទួលបានផលត្រីចំនួន ១៣ ០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថានឹងកើនដល់ ១៣ ៦៥០តោន»។

ពាក់ព័ន្ធនឹងការប្រមូលផលត្រីប្រហុកនៅឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននឹងបន្តចុះពិនិត្យការប្រមូលផលត្រីជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។ រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្នកំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែមសម្រាប់ការនាំចេញ។ លើសពីនេះទៀត ក្រសួងបានចាប់ផ្តើមសាកល្បងឱ្យមានការប្រកួតប្រជែងការកែច្នៃប្រហុកឆ្ងាញ់កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel ហើយនឹងបន្តធ្វើបន្ថែមទៀត។

សូមជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អកលើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយត្រីអាចប្រមូលផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងពេលខែខ្នើត៕ អត្ថបទ៖ សារេត

The post ការប្រមូលផលត្រីប្រហុកឆ្នាំនេះរំពឹងកើនឡើងដល់ជាង១៣ពាន់តោន appeared first on .