ប្រមូលពន្ធ

រយៈពេល១១ខែ ​ពន្ធដារប្រមូលចំណូលបានប្រមាណ ៣ ៣៤៧លានដុល្លារ
រយៈពេល១១ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណ ១៣ ៥៥៦,០៦ប៊ីលានរៀល ឬប្រមាណ ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង៩៣,៧១ភាគរយ នៃផែនការ។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណ ១ ១៣៤,៥៨ប៊ីលានរៀល ស្មើនឹង ៧,៨៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកបន្តថា បើសរុបរយៈពេល១១ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១៣ ៥៥៦,០៦ប៊ីានរៀល ឬប្រមាណជា ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង៩៣,៧១ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរយៈកិច្ចប្រជុំខាងលើ អគ្គនាយកដ្ឋានពន្ធដារ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ឱ្យពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារផងដែរ៕

The post រយៈពេល១១ខែ ​ពន្ធដារប្រមូលចំណូលបានប្រមាណ ៣ ៣៤៧លានដុល្លារ appeared first on .

អគ្គនាយកដ្ឋានពន្ធដា រំពឹងថាការប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់១០៥ភាគរយ
នៅក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានការព្យាករណ៍ថា ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់ប្រមាណ១០៥ភាគរយ។

បើតាមលោក គង់ វិបុល  សម្រាប់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនរង្វង់ ៥,៦០% ហើយការប្រមូលចំណូលពន្ធដារ ក៏ត្រូវបានព្យាករណ៍ថានឹងសម្រេចបានក្នុងអត្រា១០៥% ផងដែរ។

លោក បន្តថា ទោះបីជាឆ្នាំ២០២៣នេះ ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្តី ក៏ស្ថានភាពចំណូលពន្ធដារសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះបាននិងកំពុងឆ្លុះបញ្ចាំងអំពីជំនឿចិត្តរបស់ធុរជន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា។

គួររម្លឹកផងដែរថា រយៈពេល ៥ ខែ ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ប្រមាណជា ១ ៨២៦,៦៩ លានដុល្លារ ស្មើនឹង ៥១,១៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ដែលមានប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ៕

The post អគ្គនាយកដ្ឋានពន្ធដា រំពឹងថាការប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់១០៥ភាគរយ appeared first on .