ប្រលានយន្តហោះ

អាកាសយានដ្ឋានថៃ ប្រឈមមុខនឹងការខាតបង់ ៤លានដុល្លារក្នុងមួយខែ​ពីការបិទហាងលក់ទំនិញរួចពន្ធ
អាកាសយានដ្ឋានថៃ (AOT) ប្រឈមមុខទៅនឹងការខាតបង់ទឹកប្រាក់ចំនួន ១៤៣,២លានបាត (៤លានដុល្លារ) ក្នុងមួយខែ ពីការបិទហាងលក់ទំនិញរួចពន្ធ នៅក្នុងអាកាសយានដ្ឋានប្រទេសថៃចំនួន៥ ដែលជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ជុំវិញគម្រោងនៃការបិទហាងលក់ទំនិញរួចពន្ធនៅក្នុងតំបន់អាកាសយានដ្ឋានធំៗទាំងនេះ ត្រូវបានអនុម័តដោយគណ:រដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ក្នុងគោលបំណងលើកទឹកចិត្តឲ្យភ្ញៀវទេសចរ ងាកមកចំណាយកាន់តែច្រើនមកលើហាងក្នុងស្រុកជំនួសវិញ ខណ:វិធានការនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហាតទៅ។

សម្រាប់ហាងទំនិញរួចពន្ធរបស់ AOT ដែលនឹងត្រូវបិទចោលនោះ គឺស្ថិតនៅក្នុងអាកាសយានដ្ឋានធំៗរបស់ខ្លួន ដូចជាសុវណ្ណភូមិ , ដនមឿង, ឈៀងម៉ៃ, ភូកេត និងហាតយ៉ៃ។

ជម្រាបជូនថា ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ AOT កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនបានទទួលស្គាល់ថាការបិទហាងទំនិញរួចពន្ធក្នុងអាកាសយានដ្ឋានធំៗរបស់ខ្លួនទាំងនេះ នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលប្រមាណ ៤លានដុល្លារក្នុងមួយខែៗ ដោយចំណូលទាំងនោះ ទទួលបានពីការជួលហាង និងកម្រៃលើប្រាក់ចំណេញអប្បបរមា ជាដើម៕

The post អាកាសយានដ្ឋានថៃ ប្រឈមមុខនឹងការខាតបង់ ៤លានដុល្លារក្នុងមួយខែ​ពីការបិទហាងលក់ទំនិញរួចពន្ធ appeared first on .

ក្រុមហ៊ុនចំនួន៤ ប្រជែងគ្នាដេញថ្លៃជួសជុលប្រលានយន្តហោះធំបំផុតតម្លៃ ៣ពាន់លានដុល្លារនៅហ្វីលីពីន
នាថ្ងៃទី២៧ ខែធ្នូនេះ រដ្ឋាភិបាលហ្វីលីពីនទទួលបានការដេញថ្លៃពីក្រុមហ៊ុនចំនួន៤ ក្នុងតម្លៃប្រមាណ ១៧០,៦ពាន់លានប៉េសូ ឬប្រហែល ៣ពាន់លានដុល្លារ សម្រាប់ការជួសជុលប្រលានយន្តហោះអន្តរជាតិធំបំផុតប្រចាំប្រទេស Ninoy Aquino International Airport (NAIA)។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនទាំង ៤ ដែលដេញថ្លៃធ្វើកំណែទម្រង់ថ្មី សម្រាប់ប្រលានយន្តហោះធំបំផុតលំដាប់ទី៥ នៅតំបន់អាស៊ីអាគ្នេយ៍ គឺមានដូចជា ក្រុមហ៊ុនManila International Airport Consortium, Asian Airport Consortium, GMR Airports Consortium និង SMC SAP & Co Consortium។

រំលឹកបន្តិចថា ប្រលានយន្តហោះ NAIA គឺធ្លាប់បានទីភ្នាក់ងារទេសចរណ៍ខ្លះ ចាត់ទុកជាប្រលានយន្តហោះអន់បំផុតមួយ ដោយសារការពន្យារពេលជើងហោះហើររ៉ាំរ៉ៃ និងការកកស្ទះអ្នកដំណើរ។

កាលពីឆ្នាំ២០១៩ ប្រលានយន្តហោះ NAIA ធ្លាប់ទទួលបានភ្ញៀវទេសចរណ៍រហូតដល់ ៤៨លាននាក់ ស្របពេលបច្ចុប្បន្នមានការសន្និដ្ឋានថា ប្រលានយន្តហោះមួយនេះ នឹងស្វាគមន៍ភ្ញៀវទេសចរណ៍បាន ៣៥លាននាក់។

គម្រោងអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី មានគោលដៅពង្រីកលទ្ធភាពផ្ទុកភ្ញៀវទេសចរណ៍ ឲ្យបានរហូតដល់ ៦០លាននាក់ ដើម្បីស្របតាមគោលការណ៍រដ្ឋាភិបាល ក្នុងការអូសទាញ​ភ្ញៀវទេសចរណ៍បរទេសជិត ៨លាននាក់បន្ថែម នៅឆ្នាំ២០២៤ខាងមុខ៕

The post ក្រុមហ៊ុនចំនួន៤ ប្រជែងគ្នាដេញថ្លៃជួសជុលប្រលានយន្តហោះធំបំផុតតម្លៃ ៣ពាន់លានដុល្លារនៅហ្វីលីពីន appeared first on .

ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់ប្រលានយន្តហោះតម្លៃជាង ២៧០លានដុល្លារ នៅរដ្ឋធានីថ្មី
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃទី១ ខែវិច្ឆិកា បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ប្រលានយន្តហោះ IKN Airport ដែលមានតម្លៃជាង ២៧០លានដុល្លារ សម្រាប់រដ្ឋធានីថ្មី Nusantara ដែលមានទីតាំងនៅខេត្ត East Kalimantan លើកោះ Borneo។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ លោកប្រធានាធិបតី វីដូដូ បាននិយាយថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពេលតម្រូវការដឹកជញ្ជូនទៅវិញទៅមកពីរដ្ឋធានីថ្មី Nusantara កំពុងតែកើនឡើង ។

លោក វីដូដូ ក៏បានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានថ្មីនេះ នឹងជួយលើកកម្ពស់ក្នុងការផ្តល់ភាពងាយស្រួល និងការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាជួយកែលម្អការប្រកួតប្រជែង និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច រួមទាំង​ការ​អភិវឌ្ឍ​ឥន្ធនៈ ​នៅរដ្ឋធានី Nusantara ផងដែរ។

ជម្រាបជូនផងដែរថា ដោយសាងសង់ឡើងក្នុងតម្លៃសរុបប្រមាន ៤,៣ទី្រលានរូពី (២៧០,៦ លានដុល្លារអាមេរិក) ប្រលានយន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចដាក់ឱ្យដំណើរការបាន នៅពាក់កណ្តាលឆ្នាំ ២០២៤៕

The post ឥណ្ឌូនេស៊ី បើកការដ្ឋានសាងសង់ប្រលានយន្តហោះតម្លៃជាង ២៧០លានដុល្លារ នៅរដ្ឋធានីថ្មី appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន គ្រោងបញ្ជាទិញយន្តហោះរាប់សិបគ្រឿង ក្នុងទំហំទឹកប្រាក់ ១២ពាន់លានដុល្លារ
តាមប្រភពពីសារព័ត៌មាន Reuters បានធ្វើការចុះផ្សាយនៅថ្ងៃទី១៧ ខែតុលានេះថា ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសហ្វីលីពីន Cebu Pacific កំពុងស្វែងរកការបញ្ជាទិញយន្តហោះប្រមាណ ១០០ ទៅ ១៥០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ឬក្រុមហ៊ុន Airbus របស់អឺរ៉ុប។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific លោក Alexander Lao បាននិយាយថា កញ្ចប់ទឹកប្រាក់ក្នុងការបញ្ជាទិញគឺមានតម្លៃប្រមាណ ១២ ពាន់់លានដុល្លារ ខណៈលោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ទំនងមិនចង់អោយក្រុមហ៊ុនផលិតយន្តហោះទាំងពីរ ផ្គត់ផ្គង់ប្រតិបត្តិការទាំងស្រុងនោះទេ តែជំនួសមកវិញ នូវកិច្ចព្រមព្រៀងឈ្នះៗ ជាមួយក្រុមហ៊ុនផលិតណាដែលអាចដេញថ្លៃបាននូវកញ្ចប់ទឹកប្រាក់ដ៏ល្អបំផុត ដើម្បីទទួលបានកិច្ចសន្យាផលិតកម្មទាំងមូល។

ជាមួយគ្នានោះ បើតាមនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific លោក Michael Szucs បាននិយាយថា ក្រុមហ៊ុននឹងផ្ញើសំណើជាផ្លូវការមួយនៅចុងសប្តាហ៍នេះទៅកាន់ក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិតយន្តហោះទាំងពីរផ្តល់ជូនការដេញថ្លៃដ៏ល្អបំផុតរបស់ពួកគេ។

ជម្រាបផងដែរថា Cebu Pacific គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ហ្វីលីពីន ហើយបច្ចុបន្នក៏កំពុងពង្រីកចំនួនយន្តហោះបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរ ក្រោយពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ស្របពេលដែលឆ្នាំនេះ ខ្លួនទទួលបានយន្តហោះចំនួន ១២គ្រឿង ហើយនឹងត្រៀមទទួលបាន ៧គ្រឿងទៀតនៅមុនដំណាច់ឆ្នាំ ២០២៣៕

The post ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន គ្រោងបញ្ជាទិញយន្តហោះរាប់សិបគ្រឿង ក្នុងទំហំទឹកប្រាក់ ១២ពាន់លានដុល្លារ appeared first on .

ទើប​បើកព្រលានយន្តហោះ Bali មិន​បាន​ប៉ុន្មាន​ផង​ឥណ្ឌូណេស៊ី​ប្រកាស​ផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍​តាតាមព្រលានយន្តហោះ Jakarta
កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន អាជ្ញាធរ​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ពួកគេ​បាន​បើបើកព្រលានយន្តហោះ​ស្វាគមន៍​ភ្ញៀវទេសចរណ៍​គ្រប់​ប្រទេស សម្រាប់​ការ​ចូល​មក​កម្សាន្ត​លើ​កោះ​ដ៏​ស្រស់ស្អាត​មួយនេះ ក្រោយ​ផ្អាក​ដំណើរការ​ជាង ២ ឆ្នាំ។

យ៉ាងណា ទើប​ប្រកាស​បើបើកព្រលានយន្តហោះ​នៅ​ Bali មិនទាន់​បាន ២ ថ្ងៃ​ស្រួលបួល​ផង ស្រាប់តែ​មាន​ព័ត៌មាន​ថ្មី​មួយ​ថា រដ្ឋាភិបាល​បាន​ផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ សារ​ជាថ្មី។

ការ​ផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​ដំណើរ​គឺ​ ធ្វើ​ឡើង​តែ​សសម្រាប់ព្រលានយន្តហោះ​នៅ​រដ្ឋធានី Jakarta តែ​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា ទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ​ដែល​មាន​ជើង​ហោះហើរ​ត្រូវ​ចុះចត​នៅនៅព្រលានយន្តហោះ​មួយនេះ គឺ​ដាច់ខាត​ត្រូវ​ផ្លាស់ប្ដូរ​ទី​ចុះចត​។

ហេតុផល​ចំបង​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​សម្រេចចិត្ត​បិបិទព្រលានយន្តហោះ​នៅ​រដ្ឋធានី​មួយ​នេះ​ គឺ​ដើម្បី​ពន្យឺត​ការ​ឆ្លង​នៃ​វីរុស​អូមីក្រុង​ដែល​កំពុង​លុកលុយ​យ៉ាងខ្លាំង ពោល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ករណី​ឆ្លង​សរុប​របស់​ប្រទេស​នេះ​ហក់ឡើង​ដល់​ជាង ៣ ម៉ឺន​ករណី ស្របពេល​គ្រែ​សម្រាប់​ទទួល​អ្នកជំងឺ​កំពុង​ប្រើប្រាស់​ដល់​ទៅ​ជាង ៦០%។

បញ្ជាក់​ដែរ​ថា ថ្វី​បើបើព្រលានយន្តហោះ Jakarta កំពុង​ស្ថិតនៅ​ក្នុងការ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ក្ដី តែ​ប្រលានយន្តហោះ​ផ្សេងៗ​ទៀត​នៅ​ដំណើរការ​ធម្មតា ដូដូចជាព្រលាន​យន្តហោះ Bali, Batam និង Tanjung Pinang នៅ​កោះ Riau ជិត​ប្រទេស​សិង្ហបុរី​ជាដើម៕

ប្រភព: CNA

The post ទើប​បើកព្រលានយន្តហោះ Bali មិន​បាន​ប៉ុន្មាន​ផង​ឥណ្ឌូណេស៊ី​ប្រកាស​ផ្អាក​ទទួល​ភ្ញៀវ​ទេសចរណ៍​តាតាមព្រលានយន្តហោះ Jakarta appeared first on .

ប្រលាន​យន្តហោះមួយ​​នៅ​​ហ្វីលីពីន​ ​ក្រុម​ឧទ្ទាម​អុកឡុកមិន​ចេះ​ចប់​ ទីបំផុត​ប្រើ​ពេល​ជាង ១១ ឆ្នាំ​ទើប​សង់​រួច
​ប្រលានយន្តហោះ Bicol International Airport នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​ ចាយពេល​ដល់​ទៅ ១១ ឆ្នាំ​ ទើប​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

មាន​កត្តា​ជាច្រើន​ដែល​រាំង​ស្ទះ​ដល់​ការ​សាងសង់​នៃ​ប្រលានយន្តហោះ​អន្តរជាតិ​មួយ​នេះ ដូចជា​បញ្ហា​សេដ្ឋកិច្ច​ នយោបាយ ហើយ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ New People នៃពួកកុម្មុយនីស្ត​ ក៏​អុកឡុក​ជា​ច្រើន​លើក​ច្រើន​សារ។

បើ​តាម​ការ​អះអាង​ពី​ក្រសួង​ដឹកជញ្ជូន​ប្រចាំ​ប្រទេស​បាន​ឲ្យ​ដឹង​ថា គម្រោងការ​សាងសង់​ប្រលាននេះ​​មាន​តម្លៃ​ដល់​ទៅ​ជិត ៧៩០ លាន​ដុល្លារ និង​បាន​ចាប់ផ្ដើម​សាងសង់​ក្រោម​យុទ្ធនាការ “Build, Build, Build” របស់​ប្រធានាធិបតី Duterte។

ប្រលានយន្តហោះ Bicol International Airport បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ០៨ តុលា​កន្លង​ទៅ និង​បច្ចុប្បន្ន​គឺ​បើក​ដំណើរការ​សម្រាប់​តែ​ការហោះហើរ​ក្នុង​ស្រុក​សិន​ប៉ុណ្ណោះ ខណៈ​នឹង​បើក​ទទួល​ជើង​ហោះហើរ​អន្តរជាតិ​នា​ខែ​ក្រោយ បើសិន​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​អនុញ្ញាត​។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ហ្វីលីពីន​បញ្ជាក់​ដែរ​ថា នៅពេល​ប្រលាន​មួយ​នេះ​ដាក់​ដំណើរការ​ពេញលេញ ឱកាស​ការងារ​ជាង ១ ១០០ កន្លែង នឹង​ផ្ដល់​ជូន​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​តំបន់ Barangay Alobo ដែល​មាន​ចំងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ភ្នំភ្លើង Mayon Volcano៕

ប្រភព: globalconstructionreview

The post ប្រលាន​យន្តហោះមួយ​​នៅ​​ហ្វីលីពីន​ ​ក្រុម​ឧទ្ទាម​អុកឡុកមិន​ចេះ​ចប់​ ទីបំផុត​ប្រើ​ពេល​ជាង ១១ ឆ្នាំ​ទើប​សង់​រួច appeared first on .