ប្រវត្តិ ម៉ែន សំអន

បង្ហាញសាវតារការងារលោកជំទាវ ម៉ែន សំអន ជាស្រ្តីកំពូលម្នាក់ក្នុងជួររដ្ឋាភិបាលដំបូងគេក្លាយអនុប្រធានបក្សកាន់អំណាចថ្មី
លោកជំទាវ ម៉ែន សំអន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​បោះឆ្នោត​ជ្រើស​តាំងលោកជំទាវ​ជា​អនុ​ប្រធាន​គណបក្សថ្មី​ ជាមួយនឹងសម្តេច ទៀ បាញ់ ដែល​ធ្វើឲ្យ​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​មួយនេះ​ កើន​ដដល់៤រូប ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី៤៣​ អាណត្តិទី៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅថ្ងៃទី​២៤​ ខែធ្នូ ​ឆ្នាំ​២០២១​នេះ។​

ការបន្ថែមមន្ត្រីជាន់ខ្ពស់ ទៅជាអនុប្រធានគណបក្សពេលនេះ ធ្វើឲ្យចំនួនអនុប្រធានគណបក្សប្រជាជនកើនឡើងដល់ទៅ៤រូប គឺមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ជុំវិញការសម្រេចជ្រើសតាំងអនុប្រធានបក្សថ្មីចំនួនពីររូប និងដាក់បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី សម្រាប់ថ្ងៃអនាគតរបស់លោក ហ៊ុន ម៉ាណែត ឧកញ៉ាញូស៍ សូមមិនអធិប្បាយបន្តនោះទេ ដោយសូមលើកយកសាវតារនិងការកាន់តួនាទីខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាលរបស់លោកជំទាវ ម៉ែន សំអន ដែលជាឥស្សរៈជនស្ត្រីកំពូលក្នុងមន្រ្តីបក្សកាន់អំណាច និងជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងជួររដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកជំទាវ ម៉ែន សំអន បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ ស្ថិតក្នុងខេត្ត​ស្វាយរៀង។ លោកជំទាវ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៣។

លោក​ជំទាវ ម៉ែន សំអន គឺ​ជា​អ្នក​នយោបាយ​ស្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ធ្លាប់​កាន់​តំតំណែងជារដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី និង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ។

នៅឆ្នាំ​១៩៨៦ ដល់ ១៩៩៣ លោកជំទាវ ចូលជាសមាជិក​​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា ហើយក្នុងឆ្នាំ១៩៩៨ ដល់ ២០០៤ បានក្លាយជាសមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​សុខភាព​សាធារណៈ សង្គម និង​កិច្ចការ​នារី។

ពីឆ្នាំ២០០៤ ដល់ ២០០៨ លោកជំទាវ ត្រូវបានប្រមុខរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ តែងតាំងជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ពី​ឆ្នាំ​២០០៨ ដល់ពេលបច្ចុប្បន្នកាន់តំណែងជា​ឧបនាយករដ្ឋមន្ត្រី (ប្រចាំ​ការ)។

ទន្ទឹមនឹងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បី​សន្តិភាព​និងអភិវឌ្ឍន៏ផងដែរ។ លោកជំទាវ ជាស្ត្រីកម្ពុជាមួយរូប ដែលតែងតែដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចូលរួម ក្នុងកិច្ចការងារសង្គមទាំងក្នុង និងក្រៅប្រទេស។

ជានិច្ចកាល លោកជំទាវតែងតែផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យមន្រ្តីរាជការពង្រឹងសមត្ដភាពបន្ថែមលើវិស័យអធិការកិច្ច តាមដានការអនុវត្តច្បាប់ ដោះស្រាយពាក្យបណ្តឹង និងផ្សព្វផ្សាយច្បាប់។

គួររំលឹកថា ចំនួនស្ត្រីនៅកម្ពុជា កំពុងទទួលបានក្នុងមុខតំណែងជាអ្នកដឹកនាំ បានកើនឡើង នៅគ្រប់ស្ថាប័ន ។ គិតត្រឹមឆ្នាំ២០២១ ស្ត្រីមានចំនួន២១ ភាគរយ កាន់តំណែង នៅក្នុងរដ្ឋសភា និង ១៦ ភាគរយ នៅក្នុងព្រឹទ្ធសភា ។ ហើយក៏មានជាឧបនាយករដ្ឋមន្ត្រី ជាស្ត្រី ១រូប គឺលោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីជាស្ត្រី ៣រូប និង អភិបាលខេត្ត ជាស្ត្រី២រូប ។ បើប្រៀបធៀប នៃការសមាមាត្រ ស្ត្រី នៅក្នុងសេវាកម្មស៊ីវិល បានកើនឡើង ពី៣៨ ភាគរយ ក្នុង ឆ្នាំ ២០១៤ ទៅដល់ ៤១ភាគរយ នៅឆ្នាំ២០២១ និងសមាមាត្រ តំណាងរបស់ស្ត្រី នៅក្នុងការសម្រេចចិត្ត នៅកម្រិត អនុប្រធាន ការិយាល័យ ថ្នាក់ ក្រុង ស្រុក និង ខណ្ឌ រហូតដល់អគ្គនាយក បានកើនឡើងពី ២០ ភាគរយ ក្នុងឆ្នាំ ២០១៤ ដល់ ២៥ភាគរយ ក្នុងឆ្នាំ ២០១៩៕

The post បង្ហាញសាវតារការងារលោកជំទាវ ម៉ែន សំអន ជាស្រ្តីកំពូលម្នាក់ក្នុងជួររដ្ឋាភិបាលដំបូងគេក្លាយអនុប្រធានបក្សកាន់អំណាចថ្មី appeared first on .