ប្រវត្តិ លោក ជា សុផារ៉ា

សាវតារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលកាន់ដំណែងខ្ពស់សំខាន់រាប់សិបឆ្នាំ ផ្ទុយស្រឡះពីអ្វីដែលបានរៀននៅមហាវិទ្យាល័យ
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបុគ្គលឆ្នើមមួយរូប មានល្បីឈ្មោះខាងដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា ខណៈដែលលោកទទួលបាននូវការគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងការរិះរកនីតិវិធី និងដំណោះស្រាយរួមមួយ ដើម្បីភាគីទាំងសងខាងអាចទទួលយកបានដោយសប្បាយចិត្តទាំងអស់គ្នា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

មុនឈានជើងចូលកាន់ដំណែងខ្ពស់សំខាន់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីប្រជាជន ថ្នាក់ដឹកនាំ នឹងមន្រ្តីរាជការ។ តើលោកមានប្រវត្តិយ៉ាងណាខ្លះ ? សូមតាមដានទាំងអស់ជាមួយ “គេហទំព័រឧកញ៉ាញូស៍” ។

លោក ជាសុផារ៉ា កើតនៅថ្ងៃទី​២០ ខែមីនា ឆ្នាំ១៩៥៣ នៅភូមិរការខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ លោកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបត្រភាគ២ ក្នុងឆ្នាំ១៩៧៤ នៅវិទ្យាល័យ ១៨មីនា បន្ទាប់មកលោកបានចុះឈ្មោះចូលរៀន នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងទន្តសាស្រ្ត។

ជីវិតលោកផ្ទាល់ និងក្រុមគ្រួសារមិនខុសពីបងប្អូនប្រជាពលរដ្ឋខ្មែរនោះទេ ដោយនៅក្នុងរបបប្រល័យពូជសាសន៍​ប៉ុល ពត លោកត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកបានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើន​ ដូចជា៖ វគ្គសិក្សា នយោបាយជំនាន់ទី១​នៅសាលា នយោបាយរដ្ឋធានី វគ្គសិក្សា នយោបាយ​ បច្ចេកទេស សាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលា ង្វៀងឲ្យតួក ទី៧ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម និយមវៀតណាម។

ជំហ៊ានបន្ទាប់ លោក ជា សុផារ៉ា ក៏បានចូលបម្រើការងារក្នុងក្របខណ្ឌ័រដ្ឋ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៩ និងបានកាន់តំណែង ក្នុងរដ្ឋបាលដែនដី និងដំណែងនយោបាយដូចខាងក្រោម៖

អនុប្រធាន តំបន់៤ ក្រុងភ្នំពេញ ( ១៩៧៩ដល់ ១៩៨១)

ប្រធានគណៈកម្មការប្រជាជនសង្កាត់លេខ៤ ក្រុងភ្នំពេញ ( ១៩៨១ដល់ ១៩៨៥)

ប្រធានគណៈកម្មការប្រជាជនខណ្ឌទួលគោក( ១៩៨៥ដល់ ១៩៨៨)

អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ( ១៩៨៨ដល់ ១៩៩៣)

អភិបាលរងរាជធានីភ្នំពេញ( ១៩៩៣ ដល់១៩៩៥)

អភិបាលរងទី១ រាជធានីភ្នំពេញ( ១៩៩៥ដល់១៩៩៩)

ប្រតិភូរាជរដ្ឋាភិបាលទទួលបានទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ(១៩៩៩)

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ( ១៩៩៩ដល់ ២០០៣)

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា(២០០៣)

ទីប្រឹកក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រ កម្ពុជា( ២០០៣ដល់ ២០០៤)

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់( ២០០៤ដល់ ២០០៨)

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ( ២០០៨ ដល់ ខែមេសាឆ្នាំ២០១៦)

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រានអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីនិងជាសមាជិករដ្ឋសភា( ខែកញ្ញា ២០១៨ មកដល់បច្ចុប្បន្ន)

លោក ជា សុផារ៉ា មានឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ( ឆ្នាំ២០០៤) ក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងបានទទួលគ្រឿងឥស្សរិយយសជាតូបការ( ឆ្នាំ២០១៣)។

លោក ជា សុផារ៉ា បានឲ្យតំបូន្មានទៅកាន់បងប្អូនដែលកាន់ការងារផ្នែកវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធថា៖ ត្រូវធ្វើការឱ្យមានប្រសិទ្ធិភាព កុំបណ្តោយឱ្យមានការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ រឺគ្មានលិខិតអនុញ្ញាតសាងសង់ ដែលអាចបង្កជាវិបត្តិនានាដូចពេលកន្លងមក។

លោកថា ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួមចំណែកទប់ស្កាត់បំរែបំរួលអាកាសធាតុ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងបុគ្គល ហើយផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ៕

The post សាវតារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលកាន់ដំណែងខ្ពស់សំខាន់រាប់សិបឆ្នាំ ផ្ទុយស្រឡះពីអ្វីដែលបានរៀននៅមហាវិទ្យាល័យ appeared first on .