ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៥

អបអរសាទរ! ប្រាក់ឈ្នួលកម្មករ កម្មការិនី ឆ្នាំ២០២៥ ឡើងបាន២០៨ដុល្លារនៅក្នុង១ខែ
ប្រាក់ឈ្នួលកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០២៥ ឡើងដល់២០៨ដុល្លារ នៅក្នុង១ខែ។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សម្ដេចធិបតី បានឱ្យដឹងថា លទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មានការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ជុំវិញតួលេខនេះ សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតផងដែរ៕

The post អបអរសាទរ! ប្រាក់ឈ្នួលកម្មករ កម្មការិនី ឆ្នាំ២០២៥ ឡើងបាន២០៨ដុល្លារនៅក្នុង១ខែ appeared first on .