ប្រាក់ឈ្នួលអប្បបរមា

កិច្ចប្រជុំលើកទី៣៖ តំណាងកម្មករនិយោជិតស្នើឡើង១០ដុល្លារ ខណៈតំណាងនិយោជកស្នើឡើង២ដុល្លារ សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៥
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើនពីចំនួន ១៤ដុល្លារអាម៉េរិក មកចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាម៉េរិក ទៅចំនួន ២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ កញ្ញា កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងតំណាងភាគីនិយោជកចំនួន ២លើក។ជាមួយគ្នានោះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារ ក្នុងមួយខែ នៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សា អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត នៅដដែល ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី២២១ដុល្លារ ដល់២៣២ដុល្លារ ក្នុងមួយខែ៕

The post កិច្ចប្រជុំលើកទី៣៖ តំណាងកម្មករនិយោជិតស្នើឡើង១០ដុល្លារ ខណៈតំណាងនិយោជកស្នើឡើង២ដុល្លារ សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៥ appeared first on .

រដ្ឋាភិបាលថៃ ត្រៀមអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅឆ្នាំក្រោយ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានធ្វើការបញ្ជាក់នៅថ្ងៃទី២៦ ខែធ្នូកន្លងទៅថា រដ្ឋាភិបាលនឹងធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅខែមករាឆ្នាំ ២០២៤ ខាងមុខនេះ តាមអ្វីដែលបានគ្រោងទុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រំលឹកផងដែរថា គណៈកម្មាធិការប្រាក់ឈ្នួល ដែលក្នុងនោះរួមមានរដ្ឋាភិបាល និយោជក និងតំណាងនិយោជិត ពីមុនបានយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ២,៣៧% ដែលនឹងធ្វើឲ្យមានប្រសិទ្ធភាពក្នុងខែមករាឆ្នាំក្រោយ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ចាត់ទុកថាការដំឡើងនេះហាក់មានកម្រិតទាបពេក។

ដូច្នេះហើយ ឥឡូវនេះ រដ្ឋាភិបាលដែលគណបក្សភឿថៃកំពុងកាន់អំណាចបច្ចុប្បន្ន បានធ្វើយុទ្ធនាការលើការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃថ្មី ឲ្យឡើងដល់ ៤០០បាត (១១,៥៦ដុល្លារ)។

ជម្រាបជូនផងដែរថា ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នគឺមានចន្លោះពី ៣២៨បាត ទៅ ៣៥៤បាត ប៉ុណ្ណោះ ដែលវាគឺមានភាពប្រែប្រួលទៅតាមផ្នែកផ្សេងៗនៃការងារ នៅក្នុងប្រទេស៕

The post រដ្ឋាភិបាលថៃ ត្រៀមអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅឆ្នាំក្រោយ appeared first on .

នាយករដ្ឋមន្ត្រីថៃ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា មិនមែនជាឧបសគ្គសម្រាប់ការធ្វើជំនួញទេ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយនាថ្ងៃទី១៣ ខែធ្នូនេះថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា មិនមែនជាឧបសគ្គរារាំងដល់ការធ្វើអាជីវកម្មណាមួយឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការលើកឡើងបែបនេះរបស់លោក Srettha គឺកើតឡើង បន្ទាប់ពីគណៈកម្មាធិការប្រាក់ឈ្នួលរបស់មន្ត្រីរដ្ឋាភិបាល តំណាងការងារ និងធុរកិច្ច ឯកភាពដំឡើងប្រាក់ឈ្នួលអប្បបរមា ២,៣៧% ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះថា ការដំឡើង​មានតិចតួចពេក។

ជាមួយគ្នា លោក Srettha ក៏បានបង្ហើបដែរថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងមិនបង្អាក់​ការរកស៊ីនៅក្នុងស្រុកឡើយ ផ្ទុយទៅវិញវានឹងជះឥទ្ធិពលវិជ្ជមាន បើសិនជារៀបចំឲ្យបានត្រឹមត្រូវ។

រំលឹកបន្តិចថា កាលពីសប្ដាហ៍មុន គណៈកម្មាធិការប្រាក់ឈ្នួលថៃបានឯកភាព ដំឡើងប្រាក់ឈ្នួលពី ៣២៨ និង៣៥៤បាតក្នុងមួយថ្ងៃ រហូតដល់ ៣៣០ និង៣៧០បាតក្នុងមួយថ្ងៃ ដែលខុសពីការផ្សព្វផ្សាយរបស់គណបក្សភឿថៃ ធ្លាប់បាន​ឃោសនាថា បើសិនជាពួកគេកាន់អំណាច ប្រាក់ឈ្នួលអប្បបរមា នឹងទទួលបាន ៤០០បាតក្នុងមួយថ្ងៃ។

The post នាយករដ្ឋមន្ត្រីថៃ៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមា មិនមែនជាឧបសគ្គសម្រាប់ការធ្វើជំនួញទេ appeared first on .