ប្រេង

តម្លៃប្រេងពិភពលោក បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ
តម្លៃប្រេងឆៅពិភពលោក ទាំងប្រភេទ Brent និង WTI របស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុងវគ្គជួញដូរចុងក្រោយថ្ងៃទី១០ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ៦,៣% ដល់ ១០៧,៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង ៦,៧% ដល់១០២ ដុល្លារក្នុងមួយបារ៉ែល។ គិតរហូតមកដល់ថ្ងៃទី១១ ខែកញ្ញា តម្លៃប្រេងទាំងពីរប្រភេទនេះបានបន្តកើនឡើង ១ដុល្លារបន្ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។

គួរឲ្យដឹងថាទីផ្សារប្រេងសកលមានការកើនឡើង ខណៈពេលដែលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងនៅសប្តាហ៍នេះ។ ចាប់តាំងពីដើមខែមក តម្លៃបានកើនឡើងជាង ១៨% រួចមកហើយ ដោយសារអ្នកវិនិយោគរៀបចំខ្លួនសម្រាប់លទ្ធភាពនៃជម្លោះដែលបន្តអូសបន្លាយនៅមជ្ឈិមបូព៌ា៕​

The post តម្លៃប្រេងពិភពលោក បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ខែចុងក្រោយ appeared first on .

ក្រុមហ៊ុន Chevron គ្រោងចាយលុយ ៧ពាន់លានដុល្លារ បង្កើនការផលិតប្រេងទ្វេដង នៅវេណេស៊ុយអេឡា
ក្រុមហ៊ុនប្រេងឈានមុខគេរបស់សហរដ្ឋអាមេរិក Chevron បានប្រកាសថានឹងបង្កើនការផលិតប្រេងរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលប្រាំឆ្នាំខាងមុខជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្រុមហ៊ុន Chevron ទទួលបានសិទ្ធិផលិតប្រេងបន្ថែមចំនួនពីរនៅក្នុងតំបន់ Orinoco Belt ដែលជាតំបន់មានប្រេងឆៅបម្រុងដ៏ច្រើនបំផុតមួយរបស់ប្រទេសវេណេស៊ុយអេឡា។ ក្រុមហ៊ុន Chevron មានគម្រោងបង្កើនការផលិតនៅក្នុងប្រទេសនេះដល់ ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០៣១។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកខ្នាតយក្សនេះផលិតបានប្រហែល ២៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela SA (PDVSA) ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិកដ៏សំខាន់តែមួយគត់ដែលដំណើរជាប្រចាំការនៅក្នុងប្រទេសវេណេស៊ុយអេឡា។

លោក Mike Wirth នាយកប្រតិបត្តិក្រុមហ៊ុន Chevron បានប្រាប់ CNBC ថា ប្រទេសវេណេស៊ុយអេឡាកាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នបានអនុម័តច្បាប់ប្រេង និងឧស្ម័នថ្មី រួមទាំងការផ្លាស់ប្តូរបទប្បញ្ញត្តិស្តីពីពន្ធ និងកម្រៃជើងសាររុករកប្រេងមក។

យោងតាមលោក Wirth ផែនការថ្មីទាំងនេះបានផ្លាស់ប្តូរប្រទេសវេណេស៊ុយអេឡាទៅជាទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅនឹងទីតាំងផ្សេងទៀតនៅទូទាំងពិភពលោក។ ដូច្នេះ ក្រុមហ៊ុន Chevron បានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគបន្ថែមយ៉ាងច្រើន និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា៕​

The post ក្រុមហ៊ុន Chevron គ្រោងចាយលុយ ៧ពាន់លានដុល្លារ បង្កើនការផលិតប្រេងទ្វេដង នៅវេណេស៊ុយអេឡា appeared first on .

តម្លៃប្រេងឆៅ បន្តហក់ឡើងដល់ក្បែរកម្រិត ១០០ដុល្លារ/បារ៉ែលជាថ្មី ក្រោយសង្គ្រាមពាណិជ្ជកម្មអ៊ីរ៉ង់-អាមេរិក
តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងនៅក្នុងការជួញដូរដំបូងនៅថ្ងៃទី២ កញ្ញា ចំពេលមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់កាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើការវាយប្រហារគ្នាពេញមួយយប់ ដែលធ្វើឱ្យក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ាថយចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨% ដល់ ៩៥,៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង ៤៤សេន ឬ ០,៥% ដល់ ៩០,៦៦ដុល្លារ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ពេញមួយយប់ ដែលជំរុញឱ្យមានការឆ្លើយតបពីទីក្រុងតេអេរ៉ង់ និងជាការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

ទន្ទឹមនឹងនេះ​កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងរឹតត្បិតចរាចរណ៍បន្ថែមទៀតតាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃប្រេងសរុបរបស់ពិភពលោក មុនពេលមានជម្លោះ៕​

The post តម្លៃប្រេងឆៅ បន្តហក់ឡើងដល់ក្បែរកម្រិត ១០០ដុល្លារ/បារ៉ែលជាថ្មី ក្រោយសង្គ្រាមពាណិជ្ជកម្មអ៊ីរ៉ង់-អាមេរិក appeared first on .

ក្រុមហ៊ុនអាមេរិក នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួននៅវេណេស៊ុយឡា ជំនួសក្រុមហ៊ុនចិន និងរុស្ស៊ី
មន្ត្រីអាមេរិកជាន់ខ្ពស់ពីររូបបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ សីហាថា ក្រុមហ៊ុនប្រេងអាមេរិក North American Blue Energy Partners (NABEP) នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួន ដែលពីមុនធ្លាប់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនរុស្ស៊ី។

ក្រុមមន្ត្រីដដែលនោះ បាននិយាយទៀតថា ការចូលទៅកាន់កាប់នេះ នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងផលិតកម្មប្រេងដ៏ទូលំទូលាយ ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសជាមួយប្រទេសវេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ។

គម្រោងទាំងនេះ គឺជាគម្រោងមួយក្នុងចំណោមកិច្ចសន្យាចំនួន ១៤ ដែលទើបផ្តល់ថ្មីដល់ក្រុមហ៊ុន North American Blue Energy Partners ដែលគាំទ្រដោយសហរដ្ឋអាមេរិកផ្ទាល់។ NABEP ពីមុនជាកម្មសិទ្ធិរបស់មហាសេដ្ឋីប្រេងអាមេរិក Harry Sargeant ហើយឥឡូវនេះត្រូវបានគ្រប់គ្រងដោយពាណិជ្ជករវេជនជាតិណេស៊ុយអេឡា លោក Alejandro Betancourt ជំនួសវិញ។

គួរឲ្យដឹងថា NABEP ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងគម្រោងសរុបចំនួន ១៧ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយក្នុងនោះពួកគេនឹងមានសិទ្ធក្នុងការក្នុងការអភិវឌ្ឍ និងប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ប្រេងដល់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការរៀបចំនេះផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវកន្លែងឈរជើងនៅក្នុងទីតាំងបូមប្រេងសំខាន់ៗមួយចំនួនរបស់ប្រទេសវេណេស៊ុយអេឡានេះ ត្រូវបានធ្វើឡើង ដើម្បីជំនួសក្រុមហ៊ុនចិន និងរុស្ស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ជាយូរមកហើយ នៅក្នុងវិស័យថាមពលរបស់ប្រទេសនេះ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវតួនាទីដោយផ្ទាល់ក្នុងការកំណត់ថាអ្នកណាផលិត និងលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ ខណៈពេលដែលរដ្ឋបាលលោក ត្រាំ កំពុងស្វែងរកការផ្លាស់ប្តូរឧស្សាហកម្មប្រេងរបស់ប្រទេសនេះ ដើម្បីប្រើជាផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក៕​

The post ក្រុមហ៊ុនអាមេរិក នឹងចូលទៅគ្រប់គ្រងទីតាំងបូមប្រេងមួយចំនួននៅវេណេស៊ុយឡា ជំនួសក្រុមហ៊ុនចិន និងរុស្ស៊ី appeared first on .

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ក្រោយអាមេរិក បើកការវាយប្រហារលើអ៉ីរ៉ង់ជាថ្មី
ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅជិតច្រកសមុទ្រ Hormuz បានជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent បានកើនឡើងជិត ៣% គិតនៅត្រឹមព្រឹកថ្ងៃទី៣១ សីហា ដោយឡើងដល់ ៩០,៦០ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមួយ។ ចំណែកឯប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកវិញ ក៏បានកើនឡើង ២,៦% ផងដែរ ដល់លើសពី ៨៥,៥ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា ទីផ្សារប្រេងឆៅបានជួបប្រទះនឹងការប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានវាយប្រហារប្រព័ន្ធបាញ់រ៉ុក្កែតអ៊ីរ៉ង់ចំនួនពីរនៅលើកោះ Larak ជិតច្រកសមុទ្រ Hormuz។ វរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្តាល (CENTCOM) បាននិយាយកាលពីព្រឹកថ្ងៃទី៣០ សីហាថា ប្រព័ន្ធបាញ់រ៉ុក្កែតទាំងពីរត្រូវបានវាយប្រហារ បន្ទាប់ពីសហរដ្ឋអាមេរិកបានរកឃើញទាហានអ៊ីរ៉ង់កំពុងរៀបចំបាញ់រ៉ុក្កែតដែលផ្ទុកមីនក្រោមទឹក ចូលទៅក្នុងច្រកសមុទ្រ Hormuz។

ជម្រាបជូនថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតកំពូល ហើយជាការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។ យ៉ាងណាមិញ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលបាលីស្ទិកទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស កន្លែងថែទាំ និងទីតាំងយន្តហោះចម្បាំង នៅមូលដ្ឋានទ័ពអាមេរិកពីរកន្លែងក្នុងប្រទេសហ្ស៊កដានី គឺ King Hussein និង Muwaffaq Salti៕​

The post តម្លៃប្រេងឆៅហក់ឡើងខ្លាំង ក្រោយអាមេរិក បើកការវាយប្រហារលើអ៉ីរ៉ង់ជាថ្មី appeared first on .

OPEC+ កាន់តែបាត់បង់អំណាចរបស់ខ្លួន នៅក្នុងទីផ្សារប្រេងរបស់ពិភពលោក ក្រោយសង្គ្រាមអ៊ីរ៉ង់
រយៈពេល ៦ខែបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទូះឡើង អង្គការផលិត និងនាំចេញប្រេងដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក OPEC ហាក់លែងមានសមត្ថភាពជះឥទ្ធិពលលើទីផ្សារដែលខ្លួនធ្លាប់បានដឹកនាំទៀតហើយ។

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនាំចេញប្រេងរបស់តំបន់នេះ ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃបណ្តាប្រទេសមួយចំនួនដែលជាសមាជិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ផងដែរ។ សង្គ្រាមនេះបានកាត់បន្ថយទីផ្សាររបស់ក្រុមនេះ និងធ្វើឱ្យសមត្ថភាពរបស់ពួកគេក្នុងការជះឥទ្ធិពលលើតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង។ នាពេលនេះ ការប្រកាស និងការសម្រេចចិត្តគោលនយោបាយរបស់ OPEC និងសម័្ពន្ធមិត្ត (OPEC+) ស្ទើរតែមិនអាចធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលទៀតនោះឡើយ។

ផ្ទុយទៅវិញ ការកាត់បន្ថយការនាំចូលប្រេងឆៅរបស់ប្រទេសចិន បានក្លាយជាកត្តាមួយក្នុងចំណោមកត្តាដ៏សំខាន់បំផុតដើម្បីកំណត់ទីផ្សារប្រេងឆៅពិភពលោក នៅក្នុងឆ្នាំ២០២៦ នេះ។ សកម្មភាពនេះបានរួមចំណែកដល់ការរក្សាតុល្យភាពទីផ្សារប្រេង ក្នុងអំឡុងពេលមានការរំខានដល់ការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។

យ៉ាងណាមិញ យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា OPEC+ បានរួមចំណែក ៤០% ប៉ុណ្ណោះនៃផលិតកម្មប្រេងសរុបសកល ក្នុងខែកក្កដា។ តួលេខនេះបានថយចុះពីជាង ៤៨% មុនពេលសង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។ តែទោះជាយ៉ាងណាក៏ដោយ ប្រហែល ៤% ទៅ ៥% នៃកម្រិតធ្លាក់ចុះនេះ គឺដោយសារតែការដកខ្លួនរបស់ប្រទេសអារ៉ាប់រួម (UAE) ចេញពីអង្គការ OPEC កាលពីខែឧសភា។

គួរឲ្យដឹងថា ប្រទេសស្នូលចំនួន ៧ នៅក្នុង OPEC+ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានរួមចំណែកត្រឹមតែ ២៥% នៃផលិតកម្មប្រេងពិភពលោក ក្នុងខែកក្កដា។ សង្គ្រាមបានកាត់បន្ថយសមត្ថភាពក្នុងការដំឡើង ឬកាត់បន្ថយការផ្គត់ផ្គង់យ៉ាងឆាប់រហ័សរបស់ OPEC+ នៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទ។ ច្រកនេះគឺជាផ្លូវនាំចេញដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតធំបំផុតរបស់ OPEC ក៏ដូចជាសមាជិកផ្សេងទៀតដូចជា អ៊ីរ៉ាក់ និងកុវ៉ែតជាដើម។

ជម្រាបជូនថា ចាប់តាំងពីខែមីនាមក OPEC+ បានប្រកាសពីការបង្កើនផលិតកម្មប្រេងរបស់ខ្លួនដល់ទៅ ៦ លើក។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែការបិទច្រកសមុទ្រ Hormuz ការបង្កើននៃចំនួននេះ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ។ ការសម្រេចចិត្តទាំងនោះស្ទើរតែមិនមានផលប៉ះពាល់ដល់តម្លៃប្រេងទៀតនោះឡើយ លើកលែងតែការសម្រេចចិត្តក្នុងខែកក្កដា នៅពេលដែលអាមេរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់៕​

The post OPEC+ កាន់តែបាត់បង់អំណាចរបស់ខ្លួន នៅក្នុងទីផ្សារប្រេងរបស់ពិភពលោក ក្រោយសង្គ្រាមអ៊ីរ៉ង់ appeared first on .

ក្រុមហ៊ុននាំចេញធំបំផុតលើលោក Aramco ចុះកុងត្រាតម្លៃជិត ៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង
ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ពិភពលោក Saudi Aramco កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ប្រទេសបារាំងមួយចំនួន ដែលអាចមានតម្លៃសរុបរហូតដល់ជាង ៣,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំទាំងនេះ គ្របដណ្តប់លើកិច្ចសន្យាបញ្ជាទិញឧបករណ៍ខួង និងបំពង់ប្រេងកាត (OCTG) ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនដែលផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀតផងដែរ។

យោងតាមរបាយការណ៍ ក្រុមហ៊ុន Aramco មិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនបារាំងដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងទាំងនេះនោះឡើយ។

គួរឲ្យដឹងថាកិច្ចសន្យាបញ្ជាទិញទាំងនេះត្រូវបានរំពឹងថានឹងគាំទ្រដល់សកម្មភាពរុករក និងផលិត (Upstream) របស់ក្រុមហ៊ុន ខណៈពេលដែលកិច្ចព្រមព្រៀងផ្នែក AI បង្ហាញពីការផ្តោតអារម្មណ៍កាន់តែទូលំទូលាយលើការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន នៅទូទាំងប្រតិបត្តិការឧស្សាហកម្ម។

ជម្រាបជូនថា កិច្ចព្រមព្រៀងចុងក្រោយនេះ បានពង្រីកបន្ថែមទៀតនូវដៃគូផ្គត់ផ្គង់ និងបច្ចេកវិទ្យាអន្តរជាតិរបស់ Aramco ក្នុងពេលដែលក្រុមហ៊ុនបាននិងកំពុងបន្តវិនិយោគលើការខួង គ្រឿងបរិក្ខារ និងសមត្ថភាពឌីជីថល ពាក់ព័ន្ធនឹងវិស័យប្រេងរបស់ខ្លួន៕​

The post ក្រុមហ៊ុននាំចេញធំបំផុតលើលោក Aramco ចុះកុងត្រាតម្លៃជិត ៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង appeared first on .

តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈវិនិយោគិនលែងសូវខ្វល់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក លើអ៊ីរ៉ង់
តម្លៃប្រេងឆៅអន្តរជាតិ បានបន្តធ្លាក់ចុះបន្ថែមទៀត គិតនៅត្រឹមថ្ងៃទី២៥ ខែសីហា ពោលគឺមួយថ្ងៃបន្ទាប់ពីបានធ្លាក់ចុះជាង ២% កាលពីការជួញដូរនៅវគ្គមុន ដោយសារអ្នកវិនិយោគមិនសូវចាប់អារម្មណ៍លើផលប៉ះពាល់នៃទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៩០សេន ឬ ១,០% មកត្រឹម ៩១,២៧ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៧៦សេន ឬ ០,៩% មកត្រឹម ៨៤,២៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ យោងតាមអ្នកជំនាណប្រចាំនៅធនាគារ ING បានបង្ហាញការយល់ឃើញថា ទីផ្សារប្រេងឆៅបច្ចុប្បន្ន ហាក់ដូចជាមិនសូវមានការព្រួយបារម្ភចំពោះការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន លើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នោះទេ ដោយពាណិជ្ជករចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបង្វែរដៃគូនានាឱ្យចាកចេញពីពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ថាជាផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ហើយមិនអាចធ្វើឱ្យទីផ្សារប្រែប្រួលខ្លាំងនោះឡើយ។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ បានប្រកាសពីការបង្រីកទណ្ឌកម្មទ្រង់ទ្រាយធំមួយ ដើម្បីកាត់ផ្តាច់ប្រភពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យបញ្ចប់សង្គ្រាម ដោយបានប្រាប់បណ្តាប្រទេសនានាថា ពួកគេត្រូវតែកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយអ៊ីរ៉ង់ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់ដុល្លារជាមិនខាន៕​

The post តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈវិនិយោគិនលែងសូវខ្វល់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក លើអ៊ីរ៉ង់ appeared first on .

ប្រេងឆៅបន្តឡើងថ្លៃ ក្រោយក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក-អ៉ីរ៉ង់ថយចុះ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងបន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ខណៈពេលដែលការរំពឹងទុកបានថយចុះសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងប្រកាន់យកជំហរវាយលុកបន្ថែមទៀត ហើយសហរដ្ឋអាមេរិកបានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរទៅជាជំហរយោធា “វាយលុកទាំងស្រុង” ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍បានជាប់គាំង ហើយចំណែកឯទីក្រុងវ៉ាស៊ីនតោនវិញ​ក៏បានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរបស់ពួកគេផងដែរ។

ជុំវិញស្ថានភាពដ៏ក្តៅគគុកនេះ បានធ្វើឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើង ៦២សេន ឬ ០,៧% បន្ថែមទៀត ដល់ ៩១,៤៩ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនេះ​តម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ៧៥សេន ដល់ ៨៥,២៥ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ​ យោងតាមលោកSuvro Sarek ប្រធានផ្នែកស្រាវជ្រាវថាមពលរបស់ធនាគារ DBS បាននិយាយថា ខណៈពេលដែលនៅតែមានភាពមិនប្រាកដប្រជាទាក់ទងនឹងកិច្ចព្រមព្រៀងនៅតែបន្ត លោករំពឹងថាតម្លៃប្រេង នឹងស្ថិតនៅចន្លោះ ៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយបារ៉ែល នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕​

The post ប្រេងឆៅបន្តឡើងថ្លៃ ក្រោយក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក-អ៉ីរ៉ង់ថយចុះ បង្កើនហានិភ័យដល់ការផ្គត់ផ្គង់ appeared first on .

តំបន់មួយចំនួននៃប្រទេសរុស្ស៊ី កំពុងខ្វះខាតប្រេងសាំងធ្ងន់ធ្ងរ ក្រោយអ៊ុយក្រែនវាយប្រហារខ្លាំង
រដ្ឋាភិបាលរុស្ស៊ីនិយាយថា តំបន់មួយចំនួនកំពុងជួបប្រទះនឹងកង្វះខាតប្រេងឥន្ធនៈ ចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ កាលពីពេលថ្មីៗថា ស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនៅក្នុងតំបន់មួយចំនួននៃប្រទេស កំពុងមានភាពតានតឹងខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ​ ក្រុមហ៊ុនប្រេង និងឧស្ម័នកំពុងចាត់វិធានការចាំបាច់ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ រដ្ឋាភិបាលរុស្ស៊ី បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកង្វះខាត ហើយរដ្ឋមន្ត្រីថាមពល លោក Alexander Novak បានដឹកនាំការត្រួតពិនិត្យយ៉ាងដិតដល់នៃតម្លៃប្រេងឥន្ធនៈដែលកំពុងដាក់លក់លើទីផ្សារ។

យ៉ាណាមិញតំបន់ Krasnodar ដែលស្ថិតនៅក្បែសមុទ្រខ្មៅ និងត្រូវបានគេស្គាល់ថាតំបន់ឆ្នេរទេសចរណ៍ដ៏ពេញនិយមរបស់ខ្លួន កំពុស្ថិតនៅក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

អភិបាល Venyamin Kondratyev បាននិយាយថា ស្ថានភាពនៅតាមស្ថានីយប្រេងឥន្ធនៈបានក្លាយជារឿងស្មុគស្មាញ។ លោកបានបន្ថែមថា ក្រុមហ៊ុនប្រេងបានចាប់ផ្តើមដាក់ចេញនូវការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈឡើងវិញ និងកាត់បន្ថយម៉ោងបើកស្ថានីយប្រេងឥន្ធនៈថែមទៀតផង។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅលើរោងចក្រចម្រាញ់ប្រេង ក្នុងការប៉ុនប៉ងធ្វើឱ្យខូចសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្គ្រាម៕​

The post តំបន់មួយចំនួននៃប្រទេសរុស្ស៊ី កំពុងខ្វះខាតប្រេងសាំងធ្ងន់ធ្ងរ ក្រោយអ៊ុយក្រែនវាយប្រហារខ្លាំង appeared first on .