ផលិតកម្មថោន

ខេម ចាត់​ទុក​ខ្លួន​ឯង​ជា​ឆ្កែ ឆ្លើយ​បក​ទៅ​ថៅកែ​ថោន អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​តាម
ម្សិល​មិញ​នេះ
ផលិតកម្ម​ថោន​
បាន​ចេញ​សេចក្ដី​ជូនដំណឹង​ដល់​ខេម​
តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ពិត​
ប៉ុន​ សុណារិន​ ឲ្យ​មក​ដោះ​ស្រាយ​
និង​បកស្រាយ​ករណី​កិច្ចសន្យាជាមួយ​នឹង​ផលិតកម្ម
ក្រោយ​ឃើញតារា​ប្រុស​រូប​នេះ​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង។

សេចក្ដី​ជូន​ដំណឹង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​
ផលិតកម្ម​ទីក្រុង​ភាពយន្ត
(ថោន) កាល​ពី​​ថ្ងៃទី២៤
ខែសីហា​ ឆ្នាំ​ ២០២០នេះ​
ក្រោយ​ពី​លោក​ ខេម​
បាន​ចេញ​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង
ស្រប​ពេល​ខ្លួន​នៅ​ជាប់​កិច្ច​សន្យា​ជាមួយ​នឹង​ផលិតកម្ម​
ថោន​នៅឡើយ រហូត​ដល់​ខែធ្នូ​
ឆ្នាំ ២០២០​ទើប​ចប់​កុងត្រា។

មិន​បាន​ប៉ុន្មាន​ម៉ោង​ផង
លោក ប៉ុន​ សុណារិន​ ហៅ​ខេម
បាន​បញ្ចេញ​សារ​​​យ៉ាង​អន្លង់អន្លោច
ឆ្លើយ​មក​ទៅ​អតីត​ថៅកែ​របស់​ខ្លួន
ធ្វើ​ឲ្យ​អ្នក​គាំទ្រ
តារា​ចម្រៀង​រូប​នេះ
សម្ដែង​ការ​អាណិតអាសូរ​លោក​ជា​ខ្លាំង។
ខាង​ក្រោម​នោះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង
របស់​ខេម ដែល​បាន​​សរសេរ​​ផេក​ផ្លូវ​ការ​របស់​​

(យប់ជ្រៅហើយ

អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ  ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ  តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល  (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា  ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។  មេអើយមេ  មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង  មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់  មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់   ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់  ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ    ។

មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ ។

លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់   ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ  ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី  ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ

មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ  តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក )៕

ខាង​ក្រោម​នេះ ជា​ការ​​បញ្ចេមតិ របស់ តារា​ចម្រៀង​ក៏​ដូច​ជា អ្នក​ផលិតកម្មវិធី របស់​ថោន បន្ទាប់​ពី​មាន​ការផុសខ្លឹមសារ ខាង​លើ​របស់ខេម

The post ខេម ចាត់​ទុក​ខ្លួន​ឯង​ជា​ឆ្កែ ឆ្លើយ​បក​ទៅ​ថៅកែ​ថោន អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​តាម appeared first on .

មាស សុខសោភា ប្រកាស​ដើរចេញពីផលិតកម្ម ថោន ទាំងអារម្មណ៍តានតឹង
អ្នកគាំទ្រ និងមហាជនទូទៅ បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពី​តារាចម្រៀង មាស សុខ​សោភា បាន​ប្រកាសនៅ​លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាល​ពី​ម្សិល​មិញ​នេះ ថា នាងបានសម្រេចចិត្ត​ទាំង​តាន​តឹងក្នុងអារម្មណ៍ ដើរចេញពីផលិតកម្ម ថោន ដែល​ជា​ទ្រនំ​ធ្លាប់​ជ្រក​សាង​ភា​ព​ល្បីល្បាញ ក្នុង​វិស័យ​សិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ។

មាស សុខសោភា  បាន​បញ្ចេញ​សារ​ប្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ដោយ​នាង​បាន​បញ្ជាក់​ថា នេះ​ជា​វេលា​ដ៏​តានតឹង​បំផុត​របស់​នាង។ ” ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​តានតឹង​មួយ​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ផលិតកម្ម Town។ អរគុណ​ដល់​បងប្រុស បង​ស្រី​ដែល​បាន​មើល​ថែ​ប្អូន​រយៈ​ពេល ៩​ឆ្នាំ​នេះ អនុស្សាវរីយ៍ និង​អំពើ​ល្អ​របស់​បង​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្អូន​ជានិច្ច”។

បន្ថែម​ពី​លើ​នេះ សោភា បាន​ថ្លែង​អរគុណ​ដល់​បណ្តា​ផលិតកម្ម​ទាំង​អស់ ដែល​បាន​ផ្តល់​ឱកាស​ដល់​នាង​នា​ពេល​កន្លងមក ហើយ​បន្ទាប់​ពី​ប្រកាស​ដើរ​ចេញ​ពី​ថោន​នេះ នាង​ក៏​បាន​ប្រកាស​បើក​ចំហ​សម្រាប់​ការ​សហការ​ផលិត​បទ​ចម្រៀង ពី​បណ្តា​ផលិតកម្ម​ទាំង​អស់​ដូច​គ្នា ជាមួយ​នឹង​ការ​តាំង​ចិត្ត​ថា នឹង​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​នូវ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច។ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​នាង ខណៈ​ដំណឹង​ចង់​ចាក​ចេញ​ពី​ថោន​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ខណៈ​នាង​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ផលិតកម្ម​មួយ​ផ្សេង​ទៀត។

បែប​នេះ​ក្ដី តាម​ប្រភព​មួយ​ពី​ក្នុង​ផលិតកម្ម​ថោន បាន​បង្ហើប​ថា អ្វី​ៗ​មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ ហើយ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​តារា​ចម្រៀង​ស្រី បាន​ប្រកាស​ដូច្នេះ ពោល​គឺ​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​ការ​សម្រុះសម្រួល​គ្នា​រវាង​ភាគី​តារា​ចម្រៀង និង​ផលិតផល​ឈាន​ដល់​ព្រមព្រៀង​គ្នា នាង​​បន្ត​នៅ​ដដែល។

ដោយ​ឡែកលោក មាស សុខរតនៈ ជាបងប្រុសបង្កើត​វិញ​ បានថ្លែងប្រាប់ ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា   រូប​លោកបានសម្រេចចិត្តចាកចេញពីផលិតកម្ម ថោន ជាមួយនឹងប្អូនស្រី ដោយ​សារតែ​ដល់​ថ្ងៃ​កំណត់ បញ្ចប់​កិច្ចសន្យា​ជា​មួយនឹងផលិតកម្ម។ ម្យ៉ាងវិញទៀត លោក និង​ប្អូនស្រី​ក៏ត្រូវមើល​ការខុស​ត្រូវ មុខជំនួញរកស៊ីរបស់ខ្លួនផងដែរ ទើបសម្រេចចិត្តចាកចេញ ដោយមិន​បន្តកិច្ចសន្យា​ទៀត​ឡើយ។

តារាចម្រៀង មាស សុខសោភា មួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាមិន​មាន​សកម្មភាព​សិល្បៈខ្លាំង ចេញបទច្រៀងច្រើនក្នុងផលិតកម្ម ដូចពីពេលមុននោះទេ ព្រោះ​តែនាង​មាន​ភារកិច្ច ​រវល់ជាប់មើលថែរក្សាប្ដីរបស់នាង ដែលមានជំងឺ ស្របពេលជំងឺកូវីដ១៩វាយ​លុក​នៅ​ក្នុង​ប្រទេសកម្ពុជា និងសកលលោក។ យ៉ាងណាមិញ ខណៈដែលនាង ជាតារាចម្រៀងប្រចាំ​ក្នុង​ផលិតកម្ម ថោន មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយទៀតដែរ គឺផលិតកម្ម «Camtrax» ដែល​មាន​ស្វាមីរបស់នាង គឺលោក អ៊ឹត រ៉ាដា ​ជា​អ្នក​គ្រប់គ្រង។

តាមប្រភពព័ត៌មានឮល្ហិចល្ហៀងពីអ្នកសិល្បៈ​ដូចគ្នា បានបង្ហើបថា តារាចម្រៀង មាស សុខសោភា បន្ទាប់​ពី​ដើរចេញពីផលិតកម្ម ថោន នាងអាចនឹងដឹកដៃបងប្រុសរបស់ខ្លូន ចូលក្នុងផលិតកម្ម រស្មី​ហង្សមាស​ ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងការពិចារណា និងចរចាគ្នាសិន។

ប្រសិន​បើ​ជា​ការ​ពិត​មែន​នោះ វា​ជា​ការ​ចាក់​ចេញ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មហា​ហាល​មួយ​របស់​ផលិតកម្ម​ថោន។ សម្រាប់​ផលិតកម្ម​ថោន ថ្មីៗ​នេះ  លោក ខេម ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ក៏​បាន​ចាក់​ចេញ​ពី​ទ្រនំ​នេះ​ដូច​គ្នា ដោយ​លោក​បាន​ចូល​​នៅ​ផលិតកម្ម Galaxy Navatra របស់​​លោក​ឧកញ៉ា វ័យ​ក្មេង ឡេង ណាវ៉ាត្រា​ផង​ដែរ៕

The post មាស សុខសោភា ប្រកាស​ដើរចេញពីផលិតកម្ម ថោន ទាំងអារម្មណ៍តានតឹង appeared first on .