ផលិតផលកសិកម្ម

ផលិតផលកសិកម្មវៀតណាម ប្រឈមមុខខាតបង់ដល់ ៨ពាន់លានដុល្លារ ដោយជម្លោះនៅមជ្ឈិមបូព៌ា
ការនាំចេញកសិកម្មរបស់វៀតណាមអាចរងការខាតបង់ពីចន្លោះពី ៧ទៅ៨ពាន់លានដុល្លារ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយដល់មួយខែ ទៅមួយឆ្នាំ ដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងកសិកម្ម និងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែមីនា លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានថ្លែងថា ក្រសួងកំពុងបង្កើតសេណារីយ៉ូដើម្បីវាយតម្លៃផលប៉ះពាល់លើវិស័យកសិកម្មទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។

លោក Long បានវាយតម្លៃថា ជម្លោះនៅមជ្ឈិមបូព៌ានេះបង្កើនហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសលើផ្លូវដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប និងប៉ះពាល់ដល់ថ្លៃថាមពល និងការដឹកជញ្ជូនអន្តរជាតិ ដែលទាំងនេះសុទ្ធសឹងតែបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញកសិកម្មរបស់វៀតណាម។

យោងតាមលោក Longបានបន្ថែមឲ្យដឹងទៀតថា ប្រសិនបើជម្លោះមជ្ឈិមបូព៌ាមានរយៈពេលមួយឆ្នាំ ការនាំចេញទៅកាន់តំបន់នេះនឹងត្រូវរំខានទាំងស្រុង ខណៈពេលដែលការនាំចេញទៅកាន់អឺរ៉ុប និងអាហ្វ្រិកខាងជើង នឹងថយចុះយ៉ាងហោចណាស់ ៥០-៦០%។ នេះអាចបណ្តាលឲ្យចំណូលនាំចេញកសិកម្មសរុបរបស់វៀតណាម ធ្លាក់ចុះប្រហែល ៧-៨ពាន់លានដុល្លារ។

ជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងជម្លោះ និងការទូទាត់សងសម្រាប់ប្រាក់ចំណូលពីការនាំចេញដែលបាត់បង់ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប្រកាសថា ខ្លួននឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រពៃណីដូចជា ប្រទេសចិន ជប៉ុន អាស៊ាន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបន្ថែមទៀត៕​

The post ផលិតផលកសិកម្មវៀតណាម ប្រឈមមុខខាតបង់ដល់ ៨ពាន់លានដុល្លារ ដោយជម្លោះនៅមជ្ឈិមបូព៌ា appeared first on .

ត្រឹមខែដំបូងឆ្នាំថ្មី​ ចិនចាយលុយជិត ១,៥ពាន់លានដុល្លារ ទិញផលិតផលកសិកម្មពីវៀតណាម
នៅក្នុងខែមករា ឆ្នាំ២០២៦ ការនាំចេញផលិតផលកសិកម្ម ឈើ និងផលិតផលជលផលទៅកាន់ប្រទេសចិន មានចំនួនជាង ២២% នៃតម្លៃនាំចេញសរុប ឬស្មើទៅនឹងទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងសន្និសីទសារព័ត៌មានមួយ​របស់ក្រសួងកសិកម្ម និងបរិស្ថាន នៅថ្ងៃទី៥ ខែកុម្ភៈ លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ឲ្យដឹងថា ចំណូលនាំចេញផលិតផលកសិកម្ម ឈើ និងផលិតផលជលផលក្នុងខែដំបូងនៃឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនដល់ជាង ៦,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើង ២៩,៥% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងទៅនឹងទីផ្សារ ប្រទេសចិន នៅតែជាដៃគូដ៏ធំជាងគេបំផុត ដែលមានចំនួនជិត ២៣% នៃចំណូលនាំចេញសរុប ឬស្មើទៅនឹងជិត ១,៥ពាន់លានដុល្លារ។ ផ្លែទុរេន ចេក ស្រកានាគ និងផ្លែខ្នុរ នៅតែជាទំនិញកសិកម្មដែលត្រូវបាននាំចេញច្រើនជាងគេ ទៅកាន់ប្រទេសចិន ក្នុងខែមករា ដោយឈានដល់ប្រហែល ៤៥០លានដុល្លារ។

មិនតែប៉ុណ្ណោះទំនិញជាច្រើនទៀតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សាររបស់ចិនផងដែរ។ ឧទាហរណ៍ ប្រទេសចិនមានចំនួន ៩២,៦% នៃការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម ដែលនាំមកនូវប្រាក់ចំណូល ១៣៦លានដុល្លារ។ ការនាំចេញកៅស៊ូបានឈានដល់ជាង ៣០០លានដុល្លារ ដែលស្មើនឹងជិតបីភាគបួននៃតម្លៃនាំចេញសរុបនៃទំនិញនេះ។ នៅក្នុងវិស័យទំនិញកែច្នៃ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិនបានកើនឡើងជិត ៥០%។

ជម្រាបជូនថា ក្រៅពីផលិតផលកសិកម្ម ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនក៏បានកើនឡើងជាង ៣០% ផងដែរ ដែលដាក់ទីផ្សារនេះក្នុងចំណោមគោលដៅធំបំផុតទាំងបីសម្រាប់អាហារសមុទ្ររបស់វៀតណាម រួមជាមួយសហរដ្ឋអាមេរិក (២០,៤%) និងជប៉ុន (៧%)៕​

The post ត្រឹមខែដំបូងឆ្នាំថ្មី​ ចិនចាយលុយជិត ១,៥ពាន់លានដុល្លារ ទិញផលិតផលកសិកម្មពីវៀតណាម appeared first on .

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ជំរុញផលិតផលកសិកម្មរបស់កសិករក្នុងស្រុក
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ពីកសិករក្នុងស្រុក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចសហការ ពោតក្រហមចំនួន ៣៦៦ ៣៨៦តោន ដំឡូងមីចំនួន ១៣២ ៣៩៧តោន និងកន្ទក់ចំនួន ១១០ ៨៣៦តោន បានត្រូវប្រមូលទិញពីកសិករ។

ចំណែកការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ រវាងក្រុមហ៊ុនបន្លែ រួមមាន៖ CamAgri, Lala CSDS, ផ្សារកូនកាំបិត, ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ ជាលទ្ធផលក្រុមហ៊ុនទទួលទិញមាន់ចំនួន ៥ ២៨១គីឡូក្រាមស្មើនឹងទឹកប្រាក់ ៣០ ៤៧១ដុល្លារអាម៉េរិក និងផលិតផលបន្លែចំនួន ១៩៦ ៣១១គីឡូក្រាម ស្មើនឹងទឹកប្រាក់ ៩៨ ១០០ដុល្លារអាម៉េរិក៕

The post ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ជំរុញផលិតផលកសិកម្មរបស់កសិករក្នុងស្រុក appeared first on .

សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជិត៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុករាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា អាចរកចំណូលបានជិត៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ សម្តេចធិបតី បានចាត់ទុក វិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

សម្តេចធិបតី បានបន្ថែមទៀតថា ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។

ជាលទ្ធផល សម្តេចអះអាងថា៖« ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង»៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជិត៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម appeared first on .

ប្រមុខរដ្ឋាភិបាល ប្តេជ្ញាបន្តដាក់ចេញគោលនយោបាយដើម្បីធានាតម្លៃផលិតផលកសិកម្មឱ្យកាន់តែខ្ពស់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ សំដៅធានាតម្លៃផលិតផលកសិកម្មជូនកសិករឱ្យកាន់តែប្រសើរ ដើម្បីឈានទៅលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី «ទិវាមច្ឆាជាតិ» នៅភូមិបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដូចជា៖ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត កន្លែងស្តុកទឹក ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែងាយស្រួល ការលើកលែងពន្ធលើផ្ទៃដីដាំដុះកសិផល ការជំរុញការវិនិយោគលើវិស័យកសិកម្ម ការជំរុញឱ្យមានការចង់ក្រងជាសហគមន៍ទំនើប ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងការពង្រាយមន្រ្តីកសិកម្មនៅទូទាំប្រទេសជាដើម។ គោលនយោបាយ និងផែនការទាំងនេះ គឺក្នុងគោលដៅដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងធានាតម្លៃផលិតផលកសិកម្មឱ្យកាន់តែខ្ពស់ជូនកសិករ និងអ្នកផលិត។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ស្ថាប័នជំនាញ ឱ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ផលិតផលកសិកម្មឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ៕ អត្ថបទ៖ រង្សី

The post ប្រមុខរដ្ឋាភិបាល ប្តេជ្ញាបន្តដាក់ចេញគោលនយោបាយដើម្បីធានាតម្លៃផលិតផលកសិកម្មឱ្យកាន់តែខ្ពស់ appeared first on .

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើដល់ប្រទេសឆេក ដើម្បីពិនិត្យលទ្ធភាព នៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើដល់ភាគីឆេក ក្នុងការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសឆេក។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆេក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបនោះ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសាកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូដល់និរន្តរភាពបរិស្ថាន។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានស្នើដល់ភាគីឆេក ឱ្យធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆេក។

ជាមួយគ្នានោះ លោក ក៏បានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ផងដែរ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសឆេក គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម៕

អត្ថបទ៖ ស៊ីណាត

The post រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើដល់ប្រទេសឆេក ដើម្បីពិនិត្យលទ្ធភាព នៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា appeared first on .