ផលិតផលវាយនភណ្ឌ

កម្ពុជា រំលេចខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ តាមរយៈវេទិកាប្រចាំឆ្នាំ នៅទីក្រុងប៉ារីស
វេទិកា ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដែលធ្វើឡើងកាលពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កម្ពុជា បានរំលេចពីភាពលេចធ្លោរបស់កម្ពុជា ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវ។

វេទិកានេះ មានគោលបំណងពិភាក្សាអំពីការពង្រឹងការបញ្ជាទិញ និងការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ និងការការពារបរិស្ថានប្រកបដោយចីរភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស, គោលការណ៍ណែនាំរបស់អង្គការ OECD ស្តីពីការពិនិត្យអនុលោមភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ព្រមទាំងច្បាប់ស្តីពីការពិនិត្យអនុលោមភាពនៃអាជីវកម្មប្រកបដោយនិរន្តភាពនៃសហភាពអឺរ៉ុប។

លោក សោម ចំណាន ​ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO BFC) ដែលត្រូវបានយកធ្វើជាគំរូនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត, ការគោរពនិងលើកកម្ពស់សិទ្ធិរបស់អង្គការវិជ្ជាជីវៈកម្មករនិយោជិត និងនិយោជក, ការពង្រឹង និងពង្រីកការគាំពារសង្គមដល់កម្មករនិយោជិត និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម,​ ការបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់, ការការពារសុខភាព សុវត្ថិភាពការងារ, ការប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”, ការដាក់ឱ្យអនុវត្តយន្តការធ្វើបណ្តឹងអនាមិក និងជាពិសេសការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលមានគោលបំណងដូចគ្នានឹងច្បាប់ CSDDD របស់សហភាពអឺរុប ជាដើម។

សូមបញ្ជាក់ផងដែរថា បណ្តាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗមួយចំនួន ដូចជា PVH,​ H&M, ASOS, Primark, Tchibo បានបង្ហាញការពេញចិត្តក្នុងការដាក់ការបញ្ជាទិញនៅកម្ពុជា និងសន្យាថានឹងបង្កើនការបញ្ជាទិញបន្ថែមទៀតតាមរយៈការចុះកិច្ចព្រមព្រៀងមួយដែលធានាពីការបង្កើនការបញ្ជាទិញពីកម្ពុជា ដោយសារកម្ពុជាមានការគោរពលក្ខខណ្ឌការងារ៕

The post កម្ពុជា រំលេចខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ តាមរយៈវេទិកាប្រចាំឆ្នាំ នៅទីក្រុងប៉ារីស appeared first on .

ក្រសួងការងារ-មជ្ឈមណ្ឌល ACILS ប្តេជ្ញាជំរុញការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ បានលើកើងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត ជំរុញការនាំចេញផលិតផលវាយនភណ្ឌកម្ពុជាបន្ថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) កាលព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងជំនួបនោះភាគីទាំងពីរ បានលើកឡើងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ
ផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។

ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ នាឱកាសនោះ លោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

លោម អ៉ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

លោកមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ។

ក្រៅពីការលើកឡើងនេះ ក្រសួងការងារ ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ។

គួរជម្រាបដែរថាថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ៕

The post ក្រសួងការងារ-មជ្ឈមណ្ឌល ACILS ប្តេជ្ញាជំរុញការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា appeared first on .