ផ្លូវជាតិលេខ២

ក្រសួងសាធារណការ រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង២២ មិនមានគុណភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង២២ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសនោះទេ។ ក្រសួងបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថា៖ ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ។

ក្រោយធ្វើតេស្តរកឃើញភាពមិនប្រក្រតី លោកទេសរដ្ឋមន្ត្រី បានពន្យារពេលពេលវេលាឱ្យក្រុមហ៊ុនសាងសង់រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថាផ្លូវនេះគ្មានគុណភាពតាមអ្វីដែលក្រសួងចង់បាន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយ ពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%។

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩។

ក្រោយបញ្ចប់គម្រោងជាស្ថាពរ ក្រសួងសាធារណការរំពឹងថា ផ្លូវនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕

The post ក្រសួងសាធារណការ រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង២២ មិនមានគុណភាព appeared first on .

ផ្លូវជាតិលេខ២ គ្រោងបើក​ការដ្ឋា​ន ​សាង​សង់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី១១​ខែកុម្ភៈ
ភ្នំពេញ​៖ ​ក្រសួង​សាធារណការ
និង​ដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិ​លេខ​២ ពីភ្នំពេញទៅខេត្តតាកែវ នឹង​បើក​ការដ្ឋាន​សាងសង់ឡើងវិញ
នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០ ​ក្រោម​អធិបតីភាព​របស់ប្រមុខ​រដ្ឋាភិបាល​សម្ដេច
ហ៊ុន សែន

តាមពិតទៅ ផ្លូវជាតិលេខ២នេះ បាន​ដំណើរការ​សាងសង់ជា​បណ្ដើរៗ​ហើយ
ប៉ុន្តែ​មិនទាន់​បើក​ការដ្ឋាន​ជា​ផ្លូវការ​។
ការសាងសង់​ក្នុង​គម្រោង​នេះ
គឺ​កម្ពុជា​ទទួល​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង
ដែល​គ្រោង​នឹង​ចំណាយ ៤៥,៧​លាន​ដុល្លារ
ដោយ​មិនទាន់​គិត​ប្រាក់​បម្រុង ៨​លាន​ដុល្លារ​។ ការធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវ​ទាំងនេះ គ្រោង​ប្រើ​រយៈពេល​៣០​ខែ​ដើម្បី​បញ្ចប់​។

​គម្រោង​នេះ​ត្រូវ​បែង​ចែកជា​៣​កំណាត់ ហើយ​ផ្លូវត្រូវ​ក្រាល​បេតុង​កៅស៊ូ​(AC)​។ ទី​១ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ដោយ​ពង្រីក​ទៅជា​៤​គន្លង ទទឹង​១៥​ម៉ែត្រ​សម្រាប់​តំបន់​ន​ប្រជុំជន និង​២០,៥​ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន​។ ទី​២ ចាប់ពី​រង្វង់​មូល​ស្ដ្រី​បី​កួរស្រូវ ដល់រ​ង្វ​ង​មូល​អូរ​ចំបក់​ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង ៥៣,៨​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ​មាន​២​គន្លង និង​ទទឹង​១៣​ម៉ែត្រ​។ ទី​៣ ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​។ សរុប​ប្រវែង​ផ្លូវ​នៃ​គម្រោង​នេះ​គឺ​សរុប ៧២​គីឡូម៉ែត្រ​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ៕

The post ផ្លូវជាតិលេខ២ គ្រោងបើក​ការដ្ឋា​ន ​សាង​សង់​ជាផ្លូវ​ការ នៅ​ថ្ងៃ​ទី១១​ខែកុម្ភៈ appeared first on .