ផ្លូវដែក

ក្រសួងជំនាញ បើកកិច្ចប្រជុំពិភាក្សាធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីប្រជុំពិភាក្សា និងពិនិត្យលើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា កិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និង លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សានេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញដែលពាក់ព័ន្ធ លើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថាកិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ។

បន្ថែមពីលើនេះ សហប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ សំដៅលើកកម្ពស់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

The post ក្រសួងជំនាញ បើកកិច្ចប្រជុំពិភាក្សាធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា appeared first on .

កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក៨គម្រោង គ្រោងចំណាយថវិកាជាង១០ពាន់លានដុល្លារ
កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

របាយការណ៍ខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ ក្នុងនោះ កម្ពុជាមានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។

បើតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។ ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្ត សៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្លូវដែកសំខាន់ចំនួនពីរខ្សែ និងមានប្រវែងសរុប ៦៥២គ.ម. ដោយខ្សែទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ប្រវែង ៣៨៦គ.ម. និងខ្សែទីពីរ តភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ប្រវែង ២៦៦គ.ម.។ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវដែកក្នុង ឆ្នាំ២០២៤ មានចំនួន ១ ១៥២ ៦៤៤តោន បានកើនឡើងប្រមាណជា ៦,៧៩% បើធៀបនឹងឆ្នាំ ២០២៣  ស្របពេលដែលចំនួនអ្នកដំណើរក្នុងឆ្នាំ២០២៤ មានចំនួន ១០៨ ៧៣៩នាក់ មានការធ្លាក់ចុះប្រមាណជា ១៣.២៩% បើធៀបទៅនឹងឆ្នាំ ២០២៣។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្មនៅគ្រប់ច្រកល្ហកដូចជា ការសាងសង់ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការលើកកម្រិតសមត្ថភាពផ្លូវដែកទាំងពីរខ្សែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកទន្លេ, និងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអន្តរជាតិទាំងពីរ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងទៅកាន់ពិភពលោក។ ទោះបីជាយ៉ាងនេះក្តី ក៏បញ្ហាប្រឈមនៅតែកើតមានក្នុងវិស័យភស្តុភារកម្មនៅឡើយ ដោយសារកត្តាមួយចំនួនដូចជា ភាពតានតឹងនៅក្នុងតំបន់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនូវតំបន់មជ្ឈិមបូព៌ាក៏នៅបន្តអូសបន្លាយនាំឱ្យការធ្វើពាណិជ្ជកម្ម អន្តរជាតិនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាដើម៕

The post កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក៨គម្រោង គ្រោងចំណាយថវិកាជាង១០ពាន់លានដុល្លារ appeared first on .

វៀតណាម​ នឹង​វិនិយោគទឹកប្រាក់ ៨ពាន់​លាន​ដុល្លារ នៅ​ក្នុង​គម្រោង​តភ្ជាប់​ផ្លូវដែក​ទៅប្រទេស​ចិន
រដ្ឋសភារបស់ប្រទេសវៀតណាម បានឈានដល់ការអនុម័តទៅលើគម្រោងផ្លូវដែកថ្មីមួយ ដែលនឹងត្រូវតភ្ជាប់ពីទីក្រុងកំពង់ផែ Lao Cai និងទីក្រុងហូជីមិញ ទៅកាន់ខេត្ត Hai Phong ព្រំប្រទល់ជាប់ជាមួយប្រទេសចិន ខណ:គម្រោងនេះ មានតម្លៃសរុបប្រមាណជាង ៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមសំណើដែលត្រូវបានអនុម័តកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភ:កន្លងទៅ គម្រោងផ្លូវដែកមួយខ្សែនេះមានប្រហែលសរុប ៣៩១ គីឡូម៉ែត្រ ដែលនឹងត្រូវតភ្ជាប់ពីប្រទេសវៀតណាម ទៅកាន់ខេត្តយូណានរបស់ចិន។

ប្រភពខាងលើបានបញ្ជាក់ទៀតផងដែរថា ផែនការសាងសង់ផ្លូវដែកដែលមានតម្លៃដ៏ច្រើនមហាសានេះ នឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងឆ្នាំ២០៣០ ស្របពេលថវិកាសម្រាប់គម្រោង នឹងបានមកពីថវិការដ្ឋ និងប្រភពស្របច្បាប់មួយចំនួនផ្សេងទៀត។

ទន្ទឹមនឹងនេះ បើតាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាននិយាយថា គម្រោងនេះមានគោលបំណងបំពេញតម្រូវការដឹកជញ្ជូន កាត់បន្ថយថ្លៃដឹកជញ្ជូន និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

The post វៀតណាម​ នឹង​វិនិយោគទឹកប្រាក់ ៨ពាន់​លាន​ដុល្លារ នៅ​ក្នុង​គម្រោង​តភ្ជាប់​ផ្លូវដែក​ទៅប្រទេស​ចិន appeared first on .

គម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងថៃ ទៅកាន់ប្រទេសចិន រំពឹងបើកដំណើរការនៅឆ្នាំ២០៣០
យោងតាមរដ្ឋាភិបាលថៃ បានឲ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែមករាថា គម្រោងផ្លូវដែកល្បឿនលឿនដែលមានចម្ងាយ ៦០៩ គីឡូម៉ែត្រ ដែលនឹងត្រូវតភ្ជាប់រវាងប្រទេសថៃ ទៅកាន់ចិន ដោយឆ្លងកាត់តាមរយ:ប្រទេសឡាវ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់រួចរាល់ នៅឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ការសាងសង់នៅដំណាក់កាលទីមួយដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា ដែលមានចម្ងាយប្រហែល ២២០ គីឡូម៉ែត្រ បច្ចុប្បន្នបានបញ្ចប់ការសាងសង់ប្រហែល ៣៦% ហើយ។ លោកបន្ថែមទៀតថា សម្រាប់ដំណាក់កាលបន្ទាប់ ដែលជាការសាងសង់បញ្ចប់គម្រោងទាំងស្រុង ឆ្ពោះទៅកាន់ខេត្ត Nong Khai ដែលនៅព្រំដែនជាមួយប្រទេសឡាវ នឹងរួចរាល់នៅឆ្នាំ២០៣០។

ទន្ទឹមនឹងនេះ លោក Jirayu បាននិយាយថានេះគឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២របស់ពិភពលោក។ លោកបន្ថែមទៀតថា វានឹងជួយជំរុញឲ្យប្រទេសថៃកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។

ជម្រាបជូនផងដែរថា ខ្សែរថភ្លើងល្បឿនលឿនដែលមានតម្លៃ ៦ពាន់លានដុល្លារ និងមានប្រវែង ១០០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទៅកាន់ទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមបើកឲ្យដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ២០២១។ ផែនការនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕

The post គម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងថៃ ទៅកាន់ប្រទេសចិន រំពឹងបើកដំណើរការនៅឆ្នាំ២០៣០ appeared first on .

ឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនជាង១លានតោន និងអ្នកដំណើរជាង១០ម៉ឺននាក់
ភ្នំពេញ៖ របាយការណ៍សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ- ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១,១៦លានតោន កើនឡើង ៨,២៩% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១,០៧លានតោន និងមានអ្នកដំណើរសរុប ចំនួន ១០,៤១ម៉ឺននាក់ ថយចុះ ១៦,៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ចំនួន ១២,៥៤ម៉ឺននាក់។

ជាមួយគ្នានេះ ក្រសួងបាននិងកំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការ និងថែទាំ (O&M) លើខ្សែផ្លូវដែក ទាំងពីរទិសដែលមានស្រាប់ ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ ដើម្បីកែលម្អប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកខណៈដែលកំពុងចរចារៀបចំកិច្ចព្រមព្រៀងសម្បទានថ្មី។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានទិញរថភ្លើងសម្រាប់ដឹកជញ្ជូន អ្នកដំណើរចំនួន១១គ្រឿង ប្រភេទ DMU ពីប្រទេសជប៉ុន និងបាន ទិញទូរថភ្លើងថ្មីសម្រាប់ដឹកជញ្ជូនទំនិ ញ្ជូនទំនិញចំនួន ២២១គ្រឿង ដែលក្នុង ដំណាក់កាលទី១ បានទទួលរួចវ៉ាល់ចំនួន ៦០គ្រឿង៕

The post ឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែកមានចំនួនជាង១លានតោន និងអ្នកដំណើរជាង១០ម៉ឺននាក់ appeared first on .

​ថៃ​ គ្រោងនឹង​ចំណាយ​ថវិកា​ជិត​ ៩​ពាន់​លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​របស់ខ្លួន
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដើម្បីពន្លឿនការងារលើដំណាក់កាលទីពីរនៃការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែករបស់ប្រទេសខ្លួន ដែលគ្រោងនឹងចំណាយថវិកាសរុបអស់ប្រមាណ ៣០០ពាន់លានបាត (៨,៨ពាន់លានដុល្លារ) នៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ជុំវិញការផែនការវិនិយោគដ៏ធំនេះ នឹងគ្រប់ដណ្តប់លើគម្រោងផ្លូវដែកចំនួន៦ ខ្សែ ដោយក្នុងនោះរួមមាន ផ្លូវដែក Pak Nam Pho-Den Chai (ចម្ងាយ ២៨១គីឡូម៉ែត្រ), Chira Junction-Ubon Ratchathani (ចម្ងាយ ៣០៨គីឡូម៉ែត្រ), Hat Yai-Padang Besar (ចម្ងាយ ៤៥គីឡូម៉ែត្រ), Chumphon-Surat Thani (ចម្ងាយ ១៦៨គីឡូម៉ែត្រ), Surat Thani-Hat Yai-Songkhla (ចម្ងាយ ៣២១គីឡូម៉ែត្រ) ) និង Den Chai-Chiang Mai (ចម្ងាយ ១៨៩គីឡូម៉ែត្រ)។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន គម្រោងទាំងនេះបានទទួលការយល់ព្រមពីការិយាល័យថវិកាជាតិរួចរាល់ហើយ និងកំពុងរង់ចាំការត្រួតពិនិត្យបន្ថែមពីក្រសួងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។

មិនតែប៉ុណ្ណោះ លោក Suriya បានបញ្ជាក់បន្ថែមទៀតថា មតិកែលម្អពីទីភ្នាក់ងារទាំងពីរនេះ រំពឹងទុកថានឹងទទួលបាននៅចុងខែធ្នូនេះ ស្របពេលការយល់ព្រមពីគណៈរដ្ឋមន្ត្រី រំពឹងថានឹងត្រូវធ្វើឡើង នៅខែមករា ឆ្នាំក្រោយ ដើម្បីឈានដល់ការអនុម័តគម្រោងជាផ្លូវការ៕

The post ​ថៃ​ គ្រោងនឹង​ចំណាយ​ថវិកា​ជិត​ ៩​ពាន់​លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​របស់ខ្លួន appeared first on .

ក្រុមហ៊ុនធំមួយរបស់បារាំង បង្ហាញបំណងចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល
ក្រុមហ៊ុនធំមួយរបស់បារាំង Alstom Group បានបង្ហាញបំណងចូលរួមពិនិត្យលទ្ធភាពជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថាន។

ការបង្ហាញបំណងចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ក្រុមហ៊ុនបារាំងនេះ ធ្វើឡើងស្របពេលដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Philippe Delleur អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Alstom Group កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

នាឱកាសជួបពិភាក្សាការងារនេះ ក្រុមហ៊ុន Alstom Group បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ព្រមទាំងបង្ហាញសុទិដ្ឋិនិយមក្នុងការពិនិត្យលទ្ធភាពចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជម្រាបជូនអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តលើការធ្វើឱ្យប្រសើរឡើង និងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា មានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប-ក្រុងសៀមរាម, និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពប្រភេទរថភ្លើងក្រោមដី, AGT, Monorail និង Metro ជាដើម៕

The post ក្រុមហ៊ុនធំមួយរបស់បារាំង បង្ហាញបំណងចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល appeared first on .

ឡាវ គ្រោងបង្កើនការនាំចេញកសិផលកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ
ប្រទេសឡាវ កំពុងស្វែងរកការលើកកម្ពស់ផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀត និងលើកទឹកចិត្តដល់កសិករ និងអ្នកផលិតដើម្បីបង្កើនការនាំចេញកសិផលឲ្យកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) និងក្រុមធុរកិច្ចចិន កាលពីពេលថ្មីៗនេះ បានជួបប្រជុំគ្នា ដើម្បីស្វែងយល់ពីសក្តានុពលនៃវិស័យកសិកម្មរបស់ប្រទេសឡាវ ជាពិសេសលើដំណាំផ្លែទុរេន សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធាន LNCCI លោក Bounleuth Luangpraseuth បានសង្កត់ធ្ងន់លើការរីកចម្រើនយ៉ាងឆាប់រហ័សនៃការដាំដុះទុរេន នៅក្នុងដីកសិកម្មដែលមានជីជាតិរបស់ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីផ្លូវដែកចិន-ឡាវ ជាការតភ្ជាប់ផ្លូវដឹកជញ្ជូនដ៏សំខាន់។

គួរឲ្យដឹងថា ឡាវរកចំណូលបានជាង ១,៤ពាន់លានដុល្លារអាមេរិក ពីការនាំចេញកសិផលរបស់ខ្លួន ក្នុងឆ្នាំ២០២៣។ ក្នុងចំណោមនោះ តម្លៃនៃផលិតកម្មក្នុងវិស័យកសិកម្ម និងព្រៃឈើ មានចំនួនជាង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ឡាវ ក្នុងឆ្នាំ២០២៣។

ជម្រាបជូនថា រដ្ឋាភិបាលឡាវ កំពុងលើកទឹកចិត្តកសិករ និងអ្នកផលិតផ្គត់ផ្គង់ទំនិញកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុក និងផលិតកាន់តែច្រើនសម្រាប់ការនាំចេញ ដើម្បីនាំមកនូវរូបិយប័ណ្ណបរទេសដែលតម្រូវការច្រើន និងជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់៕

The post ឡាវ គ្រោងបង្កើនការនាំចេញកសិផលកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ appeared first on .

ម៉ាឡេស៊ី ពិចារណាពង្រីកគម្រោងផ្លូវដែកតម្លៃជាង ១០ពាន់លានដុល្លារ ទៅជិតព្រំដែនថៃ
រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិចារណាក្នុងការពង្រីកគម្រោងផ្លូវដែករបស់ខ្លួន ដែលមានតម្លៃប្រមាណ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) ទៅជិតច្រកព្រំដែនរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានបង្ហាញឲ្យដឹងទៀតថា​ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបើក​ចំហ​ក្នុងការតភ្ជាប់ផ្លូវដែក East Coast Railway Link (ECRL) ទៅកាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេសថៃដែលមានស្រាប់ ឬគ្រោងនឹងសាងសង់។

លើសពីនេះ លោក Loke បាននិយាយប្រាប់ទៅកាន់សភាម៉ាឡេស៊ីជុំវិញគម្រោងនេះថា ៖”ទំនាក់ទំនងរវាងម៉ាឡេស៊ី និងថៃ មិនមែនជាការប្រកួតប្រជែងគ្នានោះឡើយ។ ប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហានយោបាយ និងសេដ្ឋកិច្ច ដែលអាចដោះស្រាយជាមួយគ្នាបាន ហើយផ្នែកសំខាន់បំផុតមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការតភ្ជាប់ព្រំដែន”។

គួរឲ្យដឹងផងដែរថាគម្រោងផ្លូវដែក ECRL ដែលនឹងត្រូវតភ្ជាប់រវាងឆ្នេរសមុទ្រភាគខាងលិច និងខាងកើតរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៧ ខណ:ចំណតចុងក្រោយរបស់ផ្លូវដែក ECRL បច្ចុប្បន្ននេះ គឺនៅត្រឹមក្រុង Kota Bharu ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីច្រកព្រំដែនថៃក្នុងខេត្ត Narathiwat៕

The post ម៉ាឡេស៊ី ពិចារណាពង្រីកគម្រោងផ្លូវដែកតម្លៃជាង ១០ពាន់លានដុល្លារ ទៅជិតព្រំដែនថៃ appeared first on .

ក្រុមហ៊ុនផ្លូវដែករដ្ឋវៀតណាម ប្រកាសកើបប្រាក់ចំណេញលើកដំបូង ក្រោយខាតអស់ ៣ឆ្នាំ
ក្រុមហ៊ុន Vietnam Railways ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណម បានរាយការណ៍ពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួន ដល់ចំនួន ៩៤,៨ពាន់លានដុង (៣,៨៩លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីរងការខាតបង់អស់រយៈពេល ៣ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រាក់ចំណូលសរុប​របស់ក្រុមហ៊ុន ​ Vietnam Railways បាន​ឡើង​ដល់ ៨,៥ទី្រ​លាន​ដុង ជាមួយនឹងការដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ៦,១ លាននាក់កាលពីឆ្នាំមុន ពោលគឺកើនឡើង ៣៥% បើធៀបទៅនឹងកាលពីឆ្នាំ២០២២ ។

ជុំវិញការកើនឡើងប្រាក់ចំណូលនេះ ត្រូវបានគេ​សន្មត​ថា បានមកពីផែនការបញ្ចុះតម្លៃចំពោះការធ្វើដំណើរ ក៏ដូចជាការផ្តល់ជូនផ្សេងៗទៀត រួមទាំងការកែលម្អគុណភាពនៃសេវាកម្ម និងទេសចរណ៍តាមផ្លូវរថភ្លើង ផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ចំពោះការដឹកជញ្ជូនទំនិញវិញ បានធ្លាក់ចុះ ១៩% មកនៅត្រឹមចំនួន ៤,៦ លានតោនប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៣ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកវៀតណាមមួយនេះ ចាត់ទុកថាឆ្នាំ២០២៤ នេះ អាចជាឆ្នាំដ៏លំបាកមួយ ដោយសារតែមានការប្រកួតប្រជែងខ្ពស់ពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវ​ថ្នល់​៕

The post ក្រុមហ៊ុនផ្លូវដែករដ្ឋវៀតណាម ប្រកាសកើបប្រាក់ចំណេញលើកដំបូង ក្រោយខាតអស់ ៣ឆ្នាំ appeared first on .