ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើក​ការដ្ឋានសាងសង់​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ
រដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន បានប្រកាសថា គម្រោងផ្លូវល្បឿន លឿនភ្នំពេញ បាវិត នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល ឱ្យដឹងថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មាន ប្រវែងសរុបប្រមាណជា ១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែង ប្រមាណ ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់ គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយ ថវិកាសាងសង់សរុបប្រមាណ ១៦៣៨លានដុល្លារអាមេរិក។ ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា នឹងទៅវៀតណាមថែមទៀត៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើក​ការដ្ឋានសាងសង់​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ appeared first on .