ផ្លូវល្បឿនលឿន

ផ្លូវល្បឿនលឿន មានចរាចរណ៍ឆ្លងកាត់ជាង៩ម៉ឺនដង ក្នុងមួយសប្តាហ៍ចុងក្រោយ
ចរាចរណ៍ចំនួន ៩៣ ៤៩៩ ដង បានឆ្លងកាត់លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

ក្នុងរយៈពេលមួយសប្តាហ៍នេះ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះលេខ១៣៩៩ ចំនួន ១៧៧ ខ្សែ ដោយក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦២ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១១៣ករណី។

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៩២ ៥៣០ ដងក្នុងមួយសប្តាហ៍ ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៧២ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី ស្វែងរកជំនួយចំនួន ៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៥ករណី)។

បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានស្ថានីយទូទាត់ប្រាក់ចំនួន ៤ គឺស្ថានីយទូទាត់ប្រាក់ភ្នំពេញ ស្ថានីយទូទាត់ប្រាក់ក្រុងព្រះសីហនុ ស្ថានីយទូទាត់ប្រាក់កំពង់ស្ពឺខាងកើត និងស្ថានីយទូទាត់ប្រាក់ស្ទឹងហាវ៕

The post ផ្លូវល្បឿនលឿន មានចរាចរណ៍ឆ្លងកាត់ជាង៩ម៉ឺនដង ក្នុងមួយសប្តាហ៍ចុងក្រោយ appeared first on .

បណ្ដាញផ្លូវល្បឿនលឿនចំនួន៥ខ្សែ កាត់ខេត្តស្ទើរតែទាំងអស់ នឹងលេចរូបរាងនាពេលអនាគត
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជានាពេលអនាគត បានរំលេចបណ្តាញគម្រោងផ្លូវល្បឿនលឿនចំនួន៥ ខ្សែ ដែលនឹងគ្រោងអភិវឌ្ឍន៍នាពេលអនាគត ដើម្បីសម្រួលឱ្យការដឹកជញ្ជូនទំនិញក៏ដូចជាការធ្វើដំណើរកាន់តែមានភាពងាយស្រួល។

ប្រភពដដែលបានឱ្យដឹងថា បណ្ដាញផ្លូវល្បឿនលឿនសំខាន់ ដែលនឹងគ្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស ដែលត្រូវអភិវឌ្ឍន៍នាពេលអនាគត យ៉ាងយូរត្រឹមឆ្នាំ២០៥០នោះ រួមមាន៖

១.ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។

២. ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។

៣. ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។

៤. ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។

និង៥. ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។

សូមរម្លឹកដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងទៀតថា ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ៕ អត្ថបទ៖ រង្សី

The post បណ្ដាញផ្លូវល្បឿនលឿនចំនួន៥ខ្សែ កាត់ខេត្តស្ទើរតែទាំងអស់ នឹងលេចរូបរាងនាពេលអនាគត appeared first on .

ពីរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យក្រុមហ៊ុន CRBC ពន្លឿនសិក្សាគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន
អំឡុងស្នាក់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក វ៉ាង តុងជូ  បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តីអំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត។

ទន្ទឹងនឹងនេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

The post ពីរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យក្រុមហ៊ុន CRBC ពន្លឿនសិក្សាគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន appeared first on .

នៅរដ្ឋធានីហ្សាការតា កម្ពុជា រង់ចាំលទ្ធផលគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគីពីឥណ្ឌាមកកម្ពុជា
ប្រមុខការទូតកម្ពុជា បានទន្ទឹងរងចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលារបស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា, អាស៊ានបានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា និងបានកោតសរសើរពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (ឆ្នាំ២០២១-២០២៥)។

ក្នុងកិច្ចប្រជុំនៅរដ្ឋធានីហ្សាការតា រដ្ឋមន្ត្រីការបរទេស បានអនុម័តឧបសម្ព័ន្ធ បន្ថែមលើផែនការសកម្មភាព ដែលជាការតាមដានការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌាកាលពីឆ្នាំមុន។

សូមជម្រាបជូនថា អំឡុងបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២២ ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបញ្ជាក់ប្រាប់កម្ពុជាពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មា ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា។

គួររំលឹកថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី ក៏បានប្រកាសថា ឥណ្ឌានឹងផ្ដល់ឥណទានចំនួន១ពាន់លានដុល្លារអាមេរិកមកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា ថៃ) ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។

នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទត្រា ម៉ូឌី បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវមកកាន់កម្ពុជានេះ ជាការសមស្របជាមួយនឹងផែនការមេរបស់អាស៊ាន ទៅលើផែនការនៃការតភ្ជាប់។  នេះបើតាមជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ តាមរយៈប្រព័ន្ធទូរស័ព្ទ។

ជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសស្វាគមន៍ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម៕

The post នៅរដ្ឋធានីហ្សាការតា កម្ពុជា រង់ចាំលទ្ធផលគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន (Highway) ត្រីភាគីពីឥណ្ឌាមកកម្ពុជា appeared first on .

តើមន្រ្តីរូបណាខ្លះ ស្ថិតក្នុងសមាសភាពដែលរដ្ឋាភិបាលចាត់តាំងជំរុញអនុវត្ដគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣
រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនទី៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។

សេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីចំនួន ៣ទំព័រ កាលពីថ្ងៃទី១១​ខែកក្កដាឆ្នាំ២០២៣នេះបានបង្កើតគណៈកម្មការអន្ដរក្រសួងមានសមាសភាពចំនួន ២៦រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន និងមានអនុប្រធានចំនួន ៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ណុជា, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្តីសម្រេចដដែលនោះ រាជរដ្ឋាភិបាលក៏បានតែងតាំងអភិបាលរាជធានីខេត្តចំនួន ៥រូបផងដែរជាសមាជិក រួមមាន៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក ងួន រតន:  អភិបាលខេត្តកំពង់ធំ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

គណៈកម្មការអន្ដរក្រសួង បង្កើតឡើងដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាបឲ្យបានសម្រេចជាស្ថានពរ។

ទាក់ទងនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បើយោងតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះរាជរដ្ឋាភិបាលមានបំណងសម្រាប់ជំរុញវិស័យទេសចរណ៍ និងការចរាចរមនុស្សចេញពីក្រុងភ្នំពេញទៅក្រុងសៀមរាបហើយនៅក្នុងនោះយើងដឹងថាជាឆ្លើយតបទៅនិងការកសាងនៅព្រលានយន្តអន្តរជាតិភ្នំពេញថ្មីនិងព្រលាយន្តហោះអន្តរជាតិសៀមរាបដែលជាព្រលានយន្តហោះធំ ហើយក៏ជាការត្រៀមខ្លួនហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា»។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា «ជុំវិញគម្រោងសិក្សាផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាបដែលក្រសួងនិងក្រុមហ៊ុនដៃគូកំពុងចុះធ្វើការសិក្សានេះ បើទទួលបានជោគជ័យដូចទៅនិងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវានិងជះឥទ្ធិពលវិជ្ជមានសំខាន់ៗមួយចំនួនជាច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជា វាធ្វើឱ្យការដឹកជញ្ជូនទំនិញបានកាន់តែលឿនទាន់ពេលវេលាទំនិញមានគុណភាពនៅល្អទាក់ទងចំណីអាហារវាមិនមានការប្រែប្រួលរសជាតិ ហើយការធ្វើដំណើររបស់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានច្រើនកន្លែងក្នុងពេលតែមួយ មានន័យថាទេសចរយើងអាចដាក់ខ្សែទស្សនៈកិច្ចនៅតំបន់ជុំវិញខេត្តសៀមរាបនេះបានច្រើនទីតំាង ធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចនៅមូលដ្ឋាននៅតាមគោលដៅទេសចរ»៕

The post តើមន្រ្តីរូបណាខ្លះ ស្ថិតក្នុងសមាសភាពដែលរដ្ឋាភិបាលចាត់តាំងជំរុញអនុវត្ដគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ appeared first on .

ប្រធានក្រុមហ៊ុន CRBC ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត ឲ្យបានលឿន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក ទូ ហ្វី(DU Fei) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ លោកទូហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជាមួយនឹងវត្តមានរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ។

ទន្ទឹមនឹងនោះសម្ដេចតេជោ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

សូមជម្រាបជូនថា គម្រោងសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ ទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ខណ:គម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) រួចរាល់ហើយដែរនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣៕

The post ប្រធានក្រុមហ៊ុន CRBC ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត ឲ្យបានលឿន appeared first on .

៤ខែ មានរថយន្តចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រមាណជាង ១លានដង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា  រយៈពេល៤ខែ​ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានយានយន្តធ្វេីចរាចរណ៍​លេីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន ចំនួន ១,៤១៣,៩០៦ដង ខណៈត្រឹមខែកុម្ភៈ មានរថយន្តចរាចរណ៍ចំនួន​ ៣៥០,៧៨៥ដង។

គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនដំបូងនេះ អាចរកចំណូលបានសរុបជិត ១១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿននេះ កាលថ្ងៃទី២៨ ខែកុម្ភៈកន្លង។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ កាលពីថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២កន្លងទៅ ក្រោយមកក្រុមហ៊ុនក៏យកសេវាបង់ប្រាក់ក្នុងការធ្វើដំណើរទៅតាមច្រកចេញ-ចូលចំនួន ៨ទីតាំង និងប្រភេទរថយន្ត។

ផ្លូវល្បឿនលឿនលើកដំបូងបង្អស់នៅកម្ពុជានេះ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវ High Way នេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

យ៉ាងណា ក្រសួងសាធារណការ បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ មីនានេះ ក៏សូមអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រេីប្រាស់ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់​ កុំបេីកបរបញ្ច្រាសទិសចរាចរណ៍៕

The post ៤ខែ មានរថយន្តចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រមាណជាង ១លានដង appeared first on .

លោក ស៊ុន ចាន់ថុល៖ មានក្រុមហ៊ុនធំមួយស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែត
រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ពេលនេះមានក្រុមហ៊ុនធំមួយទៀតហើយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនខ្សែទី៤ ភ្នំពេញ- ប៉ោយប៉ែត ក្រោយមានគម្រោងបើកឱ្យដំណើរការសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ រួមទាំងមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួចមក។

ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះធ្វើការសិក្សា លើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែត នេះផងដែរ។

បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណការ កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្តាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តង ដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល។

លោកបានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ទើបមានក្រុមហ៊ុនជាច្រើន តែងតែចង់មកបណ្តាក់ទុននៅកម្ពុជានេះ ហើយកម្ពុជាបើគ្មានសុខសន្តិភាព គឺគ្មានប្រទេសណាហ៊ានមកដាក់ទុកជាច្រើនរយលានដុល្លារ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ តែដោយសារកម្ពុជា មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានសេដ្ឋកិច្ចរីកចំរើន ទើបមានប្រទេសជាច្រើនតែងតែចង់មកបណ្តាក់ទុនដូចនេះ៕

The post លោក ស៊ុន ចាន់ថុល៖ មានក្រុមហ៊ុនធំមួយស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែត appeared first on .

បារាំងស្វែងការវិនិយោគនៅកម្ពុជាលើរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល
លោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេសបានអះអាងប្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា និងសម្រេចចិត្តមកធ្វើការជាមួយកម្ពុជានិងស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងកិច្ចជំនួបពិភាក្សាការងាររវាង គណៈប្រតិភូវិនិយោគបារាំងជាមួយសម្តេចតេជោ ហ៊ុនសែនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ នៅថ្ងៃទី២៥ខែមករានេះ លោក អូលីវេ្យ បិចមានប្រសាសន៍ថា គណៈប្រតិភូវិនិយោគរបស់បារាំងមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើកំណើនសេដ្ឋកិច្ចប្រមាណ ៧% រយៈពេល ២០ឆ្នាំ ជាពិសេសកម្ពុជាបានបន្តធ្វើកំណែទម្រង់ជាច្រើន ដែលបានបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ លើសពីនេះកម្ពុជា កំពុងមានប្រជាពលរដ្ឋដែលមានចំណូលកម្រិតមធ្យមច្រើន ផងដែរ។

លោក អូលីវេ្យ បិចបានគូសបញ្ជាក់ថា«មូលហេតុទាំងនេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តមកធ្វើការជាមួយកម្ពុជា និងស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត»។

នៅក្នុងជំនួបនាឱកាសនោះ សម្តេចតេជោ ហ៊ុនសែន បានស្វាគមន៍ និងជម្រាបជូនប្រតិភូវិនិយោគរបស់បារាំងថា កម្ពុជាអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងហូជីមិញ ហើយផ្លូវដែកពីរខ្សែទៀតគឺត្រូវពង្រីក ដោយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនតាមទម្រង់ BOT។

សម្តេចតេជោមានប្រសាសន៍ថា «កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២% ហើយកំពុងទាក់ទាញកាវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។ សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាកំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនេះជាឱកាសមួយសម្រាប់ការវិនិយោគនៅកម្ពុជា»។

លើសពីនេះសម្តេចតេជោ ក៏បានជម្រាបប្រតិភូលើវិស័យវិនិយោគ អំពីវិស័យអាទិភាពមួយចំនួនទៀតរបស់កម្ពុជា ដែលរួមមាន ការជំរុញវិស័យឧស្សាហកម្ម ជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់កែច្នៃ មិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនាំទៅកាន់ទីផ្សារប្រទេសដទៃទៀត ដែលជាដៃគូរបស់កម្ពុជា។

បើតាមក្រសួងពាណិជ្ជកម្មគូសបញ្ជាក់រថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់ លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក, លើសពីនេះ អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់សហភាពអឺរ៉ុប៕

The post បារាំងស្វែងការវិនិយោគនៅកម្ពុជាលើរថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល appeared first on .

ក្រសួងនឹងដាក់ឱ្យប្រើបច្ចេកវិទ្យា DIP ដើម្បីកាត់បន្ថយការកកស្ទះរង់ចាំទិញសំបុត្រផ្លូវល្បឿនលឿន
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន ផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ គ្រោងនឹងបញ្ចប់ ការរៀបចំដេីម្បីដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវប្រព័ន្ធបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រេីប្រាស់ផ្លូវល្បឿនលឿន នាថ្ងៃទី៩ វិច្ឆិកា ២០២២ ខាងមុខនេះ។

ក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងការបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ដែលធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រេីប្រាស់ផ្លូវ និងធានាការធ្វេីអាជីវកម្មក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសេីរឡេីង ។

ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។

ទិន្នន័យពីក្រសួងសាធារណការ បានឲ្យដឹងថា ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរាប់ថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

សូមជម្រាបថា ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បាននឹងកំពុងចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកានេះតទៅ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

The post ក្រសួងនឹងដាក់ឱ្យប្រើបច្ចេកវិទ្យា DIP ដើម្បីកាត់បន្ថយការកកស្ទះរង់ចាំទិញសំបុត្រផ្លូវល្បឿនលឿន appeared first on .