ផ្លៃស្វាយ

មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររយៈពេល២ឆ្នាំពីរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារទៅលើកសិផលចំនួន៥មុខ មានមៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នាំ ចាប់ពីឆ្នំា២០២៤ ដល់២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩នេះ ពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ ៖ទី១)-ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនិងផុតកំណត់នៅដំណាច់នៅឆ្នំា២០២៣។ទី២)- ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និងទី៣)-ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរារដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖(១)-បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រកចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ ។ ការបន្តលើកទឹកចិត្ត និងត្រូវពិនិត្យជាក់ស្តែងអំពីភាពចំាបាច់នៃការបន្តឬមិនបន្តនៅក្នុងរយៈពេល២ឆ្នំាម្តង។(២)- បន្ថែមកសិផលកសិកម្មចំនួន៥មុខថែមទៀតដែលកំពុងមានសក្តានុពលគឺមាន មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នានិងប្រកាស២៥២ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យមានការផ្តល់នៅបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬ សេវាកម្មឱ្យច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់ និង(៣)- លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដំាដុះ ផលិត ឬផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទីនិងជ័រកៅស៊ូ ដោយបន្ថែមនៅ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុដើមផលិតចំណីសត្វក្នុងស្រុកគឺមានរយៈពេល២ឆ្នំាគឺពីឆ្នំា២០២៤ដល់២០២៥៕ អត្ថបទ៖សារេត

The post មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររយៈពេល២ឆ្នាំពីរដ្ឋ appeared first on .

ចិនបានពិនិត្យឃើញនូវចំណុចខ្វះចន្លោះ ដែលតម្រូវឱ្យកែលម្អមុននាំផ្លែស្វាយស្រស់ចូលប្រទេស
ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ តាមអនឡាញជាមួយភាគីគយនៃខេត្តក្វាងស៊ី តំណាង អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើទីតាំងដែលបានគ្រោងទុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ បើយោងតាមទំព័រហ្វេសបុកលោករដ្ឋមន្ត្រីកសិកម្ម វែង សាខុន ចេញផ្សាយនៅព្រឹកនេះ។

ទីតាំងដែលគ្រោងទុកនោះរួមមាន៖
១-ចម្ការស្វាយ UCDL Development  Co.,Ltd
២- ចម្ការស្វាយ Angkor Harvest  Co.,Ltd
៣-ចម្ការស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd
៤-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ Long Wo Agriculture (Cambodia) Co.,Ltd
៥-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ AL JAZEELAND FOOD PTE. LTD
៦-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd
៧-រោងចក្រប្រព្រឹត្តកម្មពងរុយចោះផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltd

តាមរយៈការវាយតម្លៃរយៈពេលពេញមួយថ្ងៃ ភាគីចិនបានសន្និដ្ឋានដូចខាងក្រោម៖
១. ពិនិត្យឃើញថាទាំងចម្ការស្វាយនិងរោងចក្រប្រព្រឹត្តកម្មពងរុយក្នុងផ្លែស្វាយ មានចំណុចល្អ ប្រសើរច្រើន បើទោះបីជានៅមានចំណុចមួយចំនួនត្រូវកែលម្អបន្ថែមក៏ដោយ
២. ភាគីចិននឹងពន្លឿនការរៀបចំរបាយការណ៍វាយតម្លៃនេះឱ្យបានលឿនបំផុតប្រកបដោយ លទ្ធផលល្អប្រសើរ។

ភាគីចិនបានពិនិត្យឃើញនូវចំណុចខ្វះចន្លោះមួយចំនួនដែលតម្រូវឱ្យកែលម្អបន្ថែម ដូចខាងក្រោម៖
១. កែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជា ការធ្វើខ័ណ្ឌចែកបន្ទប់វេចខ្ចប់  និងឃ្លាំងត្រជាក់ ហើយនិងត្រូវបន្ថែមឧបករណ៍មួយចំនួនទៀតនៅរោងចក្រប្រព្រឹត្តកម្ម ដើម្បីបង្កើន ការគ្រប់គ្រងអនាម័យ និងហានិភ័យបង្ករដោយសមាសភាពចង្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
២. ត្រូវពង្រឹងវិធានការនានានៅក្នុងចម្ការ និងរោងចក្រដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរ
៣. ពង្រឹងការយល់ដឹងបន្ថែមទៀតជូនទៅដល់អ្នកដាំស្វាយ និងម្ចាស់រោងចក្រប្រព្រឹត្តកម្មអំពីវិធានការ  អនាម័យ និងភូតគាមអនាម័យឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន។

ភាគីចិនសន្យានឹងផ្តល់លទ្ធផលតាមរយៈរបាយការណ៍វាយតម្លៃក្នុង រយៈពេល១សប្ដាហ៍បន្ទាប់ពីកិច្ចប្រជុំនេះ។ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម នឹងខិតខំជំរុញ ឲ្យក្រុមហ៊ុន ធ្វើការកែលម្អនូវចំណុចខ្វះខាត ឱ្យបានលឿនបំផុត ដើម្បីឈានទៅសម្រេចឲ្យខានតែបានក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា មូលហេតុចម្បងនៃការអូសបន្លាយពេលវេលា នៃការធ្វើសេចក្តីសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យកម្ពុជានាំផ្លែស្វាយស្រស់ចេញពីកម្ពុជានោះ គឺ
១. ការយល់ដឹងរបស់កម្ពុជាទាក់ទងទៅនឹងការគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យ (ទាំងការនាំចូលនិងនាំចេញផលិតផលកសិកម្ម និងទាំងការដាំដុះដំណាំ) នៅមានកម្រិត ដោយព្រះរាជាណាចក្រកម្ពុជាយើងពុំទាន់មានច្បាប់ស្តីពី អនាម័យនិងភូតគាមអនាម័យ នៅឡើយដែរ ។
២. ផ្លែស្វាយជាប្រភេទផ្លែឈើមួយដែលមានសក្តានុពល ផ្ទុកពងរុយ ដែលនឹងអាចចាប់ផ្តើមញស់ជាដង្កូវ ហើយក្លាយជាសត្វរុយ អាចទៅបំផ្លាញដំណាំនានានៅក្នុងប្រទេសនាំចូល ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ មានស្ថានភាពនៃអាកាសធាតុ និងបរិស្ថាន ប្រហាក់ប្រហែលគ្នា៕

The post ចិនបានពិនិត្យឃើញនូវចំណុចខ្វះចន្លោះ ដែលតម្រូវឱ្យកែលម្អមុននាំផ្លែស្វាយស្រស់ចូលប្រទេស appeared first on .