ផ្សារហ៊ុនអាមេរិក

គម្លាតតម្លៃផ្សារហ៊ុនចិន និងអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ៣៨ទ្រីលានដុល្លារ
តម្លៃផ្សារហ៊ុនចិន និងអាមេរិក មានគម្លាតឆ្ងាយគ្នាខ្លាំងមិនធ្លាប់មាន ពោលមានរហូតដល់ ៣៨ទ្រីលានដុល្លារឯណោះ បន្ទាប់ពីវិនិយោគិនជាច្រើន បានសម្រុកដកខ្លួនចេញពីផ្សារហ៊ុនចិន ដោយសារភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច ក៏ដូចជាវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃនៅទីនោះ។

យោងតាមការចុះផ្សាយពីសារគេហទំព័រ Bloomberg បានបង្ហាញថា តម្លៃផ្សារហ៊ុនអាមេរិក​នាពេលបច្ចុប្បន្ន មានច្រើនជាងការបូកបញ្ចូលគ្នារវាងតម្លៃផ្សារហ៊ុនចិន និងទីក្រុងហុងកុង រហូតដល់ ៣៨ទ្រីលានដុល្លារ ដែលជាចំណុចខ្ពស់បំផុត។

រំលឹកបន្តិចថា ផ្សារហ៊ុនចិនបានខាតបង់ទឹកប្រាក់ប្រហែល ៦,៣ទ្រីលានដុល្លារ គិតតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែជាមួយគ្នាផ្សារហ៊ុនអាមេរិក មានកំណើនរហូតដល់ ៥,៣ទ្រីលានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ក្រុមវិនិយោគិនបរទេស បានសម្រុកដកខ្លួនចេញពីប្រទេសចិន ក្រោមហេតុផលមិនទុកចិត្ត​ជាមួយនឹងផែនការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល វិបត្តិអចលនទ្រព្យនៅចិន ហើយជាពិសេសនោះគឺ សង្គ្រាមពាណិជ្ជកម្មរយៈពេលវែងរវាងចិន និងអាមេរិក។

សូមជម្រាបដែរថា បច្ចុប្បន្នផ្សារហ៊ុនអាមេរិកមានតម្លៃសរុប ៥០,៨៦ទ្រីលានដុល្លារ ខណៈផ្សារហ៊ុនចិនមានតម្លៃ ៨,៤៤ទ្រីលានដុល្លារ និងផ្សារហ៊ុនហុងកុងមាន ៤,២៩ទ្រីលានដុល្លារ៕

The post គម្លាតតម្លៃផ្សារហ៊ុនចិន និងអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ៣៨ទ្រីលានដុល្លារ appeared first on .

តម្លៃហ៊ុន Apple និង Tesla ធ្លាក់ចុះខ្លាំង ក្រោយស្ទះសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសចិន
កាលពី​ពេលថ្មីៗនេះ តម្លៃហ៊ុន​របស់​ក្រុមហ៊ុន Apple និង​ Tesla បានដាំក្បាលចុះជាខ្លាំង ដោយសារ​សង្វាក់ផលិតកម្មមាន​ការ​កកស្ទះ មិនអាចផ្គត់ផ្គង់​ទៅកាន់​ទីផ្សារធំនៅប្រទេសចិន ទាន់ពេលវេលា។

យោងតាម​ការចុះផ្សាយពី BBC បាន​បង្ហាញ​ថា តម្លៃហ៊ុន​របស់ Apple បាន​ធ្លាក់​មកនៅត្រឹម ១៣០ ដុល្លារ/ហ៊ុន ជា​ចំណុច​ទាបបំផុត​តាំងពីខែមិថុនា ២០២១ ខណៈ​តម្លៃហ៊ុន Tesla ថយចុះ ៧៣% គិតតាំងពី​ចំណុចខ្ពស់​បំផុត​កាលពីខែវិច្ឆិកា ២០២១។

ក្រុមហ៊ុន​យក្ស​ទាំង ២ ខាងលើ កំពុង​ជួប​វិបត្តិ​កកស្ទះ​ផលិតកម្ម​ជាខ្លាំងនៅ​ប្រទេសចិន ដោយសារ​រដ្ឋាភិបាល​កំពុង​រឹតបន្តឹង​វិធានការ​កូវីដ​ក្នុង​ស្រុក ក៏ដូចជា​ការ​ធ្វើ​ចត្តាឡីស័ក​រាប់​សប្ដាហ៍ ឬពេលខ្លះ​ដល់​រាប់ខែ​ក៏​មាន។

បើទោះជារដ្ឋាភិបាលចិន ប្រកាសបើកច្រកព្រំដែន​វិញ​នា​ថ្ងៃទី ០៨ មករា ២០២៣ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ក៏​ពិតមែន ប៉ុន្តែ​ក្រុមវិនិយោគិន​កំពុង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ស្ថានការណ៍​សេដ្ឋកិច្ចសកល ការ​តម្លើង​ការប្រាក់​នៅ​លោកខាងលិច និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន៕

The post តម្លៃហ៊ុន Apple និង Tesla ធ្លាក់ចុះខ្លាំង ក្រោយស្ទះសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសចិន appeared first on .

មហាសេដ្ឋី​ជា​ច្រើន​ខាត​បង់​ទ្រព្យ​ដោយសារ​ផ្សារហ៊ុន ប៉ុន្តែ Bill Gates ខុស​ប្លែក​ពី​គេ
បច្ចុប្បន្ន ស្ថានភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សភាព​រញ៉េរញ៉ៃ ដែល​បង្ក​មក​ពី​ការ​ធ្វើសង្គ្រាម និង​ការ​រាតត្បាត​ជំងឺ​ជាដើម ហើយ​វា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ផ្សារហ៊ុន​ធំៗ​មាន​សភាព​មិន​ប្រក្រតី។

ជា​លទ្ធផល ក្រុម​មហាសេដ្ឋី​ជាច្រើន​បាន​របូត​ទ្រព្យសម្បត្តិ​អស់​រាប់​ពាន់​លាន​ដុល្លារ តួយ៉ាង​ដូចជា វិនិយោគិន​លើ​វិស័យ​ Cryptocurrency ជាដើម ដែល​បាន​ខូចខាត​យ៉ាង​ដំណំ ពោល​ស្ថាបនិក Binance បាន​របូត​លុយ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឯណោះ។

ថ្វី​បើ​ក្រុម​មហាសេដ្ឋី​ភាគច្រើន​ទទួល​រង​ការ​ខូចខាត​ពី​ឥទ្ធិពល​ផ្សារហ៊ុន និង​វិបត្តិ​សេដ្ឋកិច្ច​ក៏​ពិតមែន ប៉ុន្តែ​ស្ថាបនិក Microsoft លោក​ Bill Gates ខុសពី​អ្នកឯទៀត​បន្តិច ពោល​ទ្រព្យសម្បត្តិ​របស់​លោក​ក៏​របូត​អស់​ច្រើន​ដូច​គ្នា ប៉ុន្តែ​មួយ​ចំណែក​ធំ​គឺ​ កើតឡើង​ដោយសារ​ការ​ធ្វើ​សប្បុរសធម៌។

យោង​តាម​ការ​ចុះផ្សាយ​ពី​ Bloomberg Billionaires Index បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់ Bill Gates បាន​ថយ​ចុះ​ប្រហែល ២៦ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​គិត​ត្រឹម​ពាក់កណ្ដាល​ខែកក្កដា មហាសេដ្ឋី​រូបនេះ បរិច្ចាគ​ទឹកប្រាក់​ចំនួន ២០ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន មហាសេដ្ឋី​លំដាប់​ពិភពលោក​រូបនេះ​ទម្លាយ​ថា លោក​មាន​បំណង​ចង់​បរិច្ចាគ​ទឹកប្រាក់​ទាំងអស់​របស់​លោក និង​ចុះចេញ​ពី​តំណែង​មហាសេដ្ឋី​ពិភពលោក។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​ស្ថាបនិក Microsoft៕

The post មហាសេដ្ឋី​ជា​ច្រើន​ខាត​បង់​ទ្រព្យ​ដោយសារ​ផ្សារហ៊ុន ប៉ុន្តែ Bill Gates ខុស​ប្លែក​ពី​គេ appeared first on .

ឆមាសតំបូង ២០២២ ជាពេលវេលាអាក្រក់បំផុត របស់​ផ្សារហ៊ុន​អាមេរិក
ផ្សារភាគហ៊ុន​របស់សហរដ្ឋអាមេរិក នៅឆមាសទីមួយនៃឆ្នាំ ២០២២ នេះ ហាក់កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៧០ មក ដោយសារតែមានការព្រួយបារម្ភបានកើនឡើង ចំពេលមានការទប់ស្កាត់ទៅនឹងអតិផរណា ដែលអាចនឹងប៉ះពាល់យ៉ាងខ្លាំង ដល់កំណើនសេដ្ឋកិច្ច ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា ក្នុងរយ:ពេលប្រាំមួយខែចុងក្រោយនេះ សន្ទស្សន៍គោល S&P 500 បានធ្លាក់ចុះដល់ ២០,៦% ចំពេលសន្ទស្សន៍សំខាន់ៗផ្សេងទៀត នៅក្នុងទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។

ក្រៅពីនេះ ភាគហ៊ុននៅក្នុងចក្រភាពអង់គ្លេស អឺរ៉ុប និងតំបន់អាស៊ី ក៏បានទទួលរងនូវការខាតបង់យ៉ាងខ្លាំងផងដែរ ជាពិសេសវាបានកើតឡើង នៅពេលដែលធនាគារកណ្តាល នៅជុំវិញពិភពលោក កំពុងព្យាយាមធ្វើការគ្រប់គ្រង ទៅលើការកើនឡើងចំពោះថ្លៃដើមនៃការរស់នៅ ជាមួយនឹងតម្លៃទំនិញសំខាន់ៗ ដូចជាអាហារ និងប្រេងឥន្ធន: ដែលចេះតែបន្តកើនឡើង ។

មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចមួយចំនួន ជឿជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដូចទៅនឹងដើមឆ្នាំនេះ ដោយសារតែអត្រាការប្រាក់ចេះតែបន្តកើនឡើងឥតឈប់ឈរ ។

” ប្រសិនបើ​ធនាគារ​កណ្តាល​អាមេរិក​បន្ត​ដំឡើង​អត្រា​ការប្រាក់ នោះទីផ្សារ​ភាគហ៊ុន​ នឹង​មាន​ផលអវិជ្ជមាន​ខ្លាំង​ណាស់​ ” ។ នេះបើតាមសម្តីរបស់លោក Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng Bank China បានប្រាប់ទៅកាន់ BBC ។

លើសពីនេះ លោក Shane Oliver ដែលមកពីស្ថាប័ន AMP Capital បាននិយាយផងដែរថា ៖ “ភាគហ៊ុនទំនងជានឹងបន្តមានការប្រែប្រួលរយៈពេលខ្លីខាងមុខ ដោយសារធនាគារកណ្តាល បន្តរឹតបន្តឹង ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ រួមជាមួយសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត ហើយការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច នៅតែមានកម្រិតខ្ពស់” ។

បញ្ជាក់បន្ថែមផងដែរថា សន្ទស្សន៍ភាគហ៊ុនអាមេរិកដ៏សំខាន់មួយទៀត គឺ Dow Jones Industrial Average បានធ្លាក់ចុះជាង ១៥% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៦២ មក។

ក្នុងពេលជាមួយគ្នានោះ Nasdaq Composite ដែលផ្តោតលើបច្ចេកវិទ្យា បានបាត់បង់ស្ទើរតែ ៣០% ដែលជាការធ្លាក់ចុះភាគរយដ៏ធំបំផុតរបស់ខ្លួន សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២២ នេះ ៕

The post ឆមាសតំបូង ២០២២ ជាពេលវេលាអាក្រក់បំផុត របស់​ផ្សារហ៊ុន​អាមេរិក appeared first on .

ផ្សារហ៊ុន​អាមេរិក​ដុនដាប មហាសេដ្ឋី​វេទនា​គ្រប់គ្នា
បើកទំព័រ​ឆ្នាំ ២០២២ ភ្លាម ពិភពលោក​ហាក់​ជួប​បញ្ហា​ផ្ទួនៗ ជាពិសេស​លើ​ផ្នែក​ហិរញ្ញវត្ថុ​តែ​ម្ដង ដោយ​ផ្សារហ៊ុន​អាមេរិក​នៅ​តែ​បន្ត​ផ្ដល់​សញ្ញា​គួរ​ឲ្យ​បារម្ភ​ក្នុង​រយៈពេល​មួយ​ឆមាស​តំបូង​នៃ​ឆ្នាំ ២០២២។

ព័ត៌មាន​អាក្រក់​នោះ​ មិនមែន​មានតែ​ផ្សារហ៊ុន​ទេ​ដែល​កំពុង​តែ​ដុនដាប សូម្បី​តែ​ទីផ្សារ​គ្រីបតូ​ក៏​ដូចគ្នា​ផង​ដែរ ខណៈ​តម្លៃ​នៃ​ផ្ទះ​ថ្មី ឡាន​ថ្មី​នៅ​អាមេរិក​គឺ​ឡើង​ដល់​កៀក​នឹង​ចំណុច​ខ្ពស់​បំផុត ស្របពេល​តម្លៃ​សាំង​វិញ គឺ​ឡើង​ថ្លៃ​ខ្លាំងមែនទែន។

ថា​ប្រជាជន​ធម្មតា​កំពុង​វេទនា ប៉ុន្តែ​ក្រុម​មហាសេដ្ឋី​ឯណោះ​វិញ​ក៏​សំងំ​ស្រក់​ទឹកភ្នែក​មិន​ចាញ់​គ្នា​ដែរ ពោល​យោង​តាម​សារព័ត៌មាន Bloomberg បាន​បង្ហាញ​ថា មហាសេដ្ឋី ៥០០ នាក់​មាន​បំផុត​លើ​លោក របូត​លុយ​សរុប​ប្រមាណ ១,៤ ទ្រី​លាន​ដុល្លារ​ក្នុង​ឆមាស​តំបូង​នៃ​ឆ្នាំ ២០២២ នេះ។

សម្រាប់​ការ​ខាតបង់​ដ៏​សំបើម​របស់​ក្រុម​បុគ្គល​មាន​ឥទ្ធិពល​ទាំងនេះ ភាគច្រើន​គឺ​ទាក់ទង​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន ដ្បិត​ស្ថាបនិក និង CEO ជាច្រើន​នាក់​តែងតែ​មាន​ភាគហ៊ុន​ជាច្រើន​នៅ​ក្នុង​ដៃ ដូច្នេះ​បើ​តម្លៃ​ហ៊ុន​ធ្លាក់ចុះ ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ក៏​ធ្លាក់​ទៅ​តាម​ហ្នឹង​ដូចគ្នា។

ជា​ឧទាហរណ៍​ស្ដែងៗ​ ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​ Facebook លោក Mark Zuckerberg គឺ​របូត​ច្រើនជាង​ពាក់កណ្ដាល ខណៈ​មូលហេតុ​ចំបង​ដោយសារ​តម្លៃ​ហ៊ុន​របស់ Meta ដាំក្បាល​ចុះ​ជាខ្លាំង​នៅ​ឆ្នាំ ២០២២។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg។

ក្រៅពី Mark នៅ​មាន​មហាសេដ្ឋី​ជាច្រើន​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​អស់ច្រើន​សន្ធឹក ដូចជា​ Elon Musk និង Jeff Bezos ជាដើម សុទ្ធតែ​បាន​របូត​លុយ​ផ្ទាល់ខ្លួន​ច្រើនជាង ៦០ ពាន់​លាន​ដុល្លារ​ក្នុង​ម្នាក់៕

The post ផ្សារហ៊ុន​អាមេរិក​ដុនដាប មហាសេដ្ឋី​វេទនា​គ្រប់គ្នា appeared first on .

ច្រើនជាង ៨០​ ក្រុមហ៊ុន​ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញចេញ​ពី​ផ្សារហ៊ុន​អាមេរិក
យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ Reuters កាលពី​ពេលថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​មូលបត្រ​អាមេរិក​បាន​ដាក់​បញ្ចូល​ក្រុមហ៊ុន​ប្រមាណ​ច្រើនជាង ៨០ ក្រុមហ៊ុន រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ចិន JD.com, Pinduoduo Inc, និង NetEase Inc ជាដើម។

មូលហេតុ​ដែល​ធ្វើ​ឲ្យ SEC ដាក់ឈ្មោះ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​បញ្ជី​ដែល​អាច​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​ផ្សារ​ហ៊ុន​អាមេរិក គឺ​ដោយសារ​ធ្វើ​តាម​ច្បាប់​ចែង​ដោយ​​អតីត​ប្រធានាធិបតី Donald Trump ក្នុង​គោលបំណង​ជម្រុះ​ចេញ​ឲ្យ​អស់​នូវ​ក្រុមហ៊ុន​បរទេស​ដែល​មាន​វត្តមាន​លើ​ផ្សារហ៊ុន​អាមេរិក ប្រសិន​បើ​ពួកគេ​មិន​អាច​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​មួយនេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់គ្នា។

ក្រៅពី​ក្រុមហ៊ុន​ចិន​ល្បីៗ​ឈ្មោះ​ខាងលើ​ ក៏​នៅ​មាន​ក្រុមហ៊ុន​យក្ស​ធំៗ​ផ្សេងទៀត​ដូចជា JinkoSolar Holding Co Ltd, NIO Inc និង China Petroleum & Chemical Corp ជាដើម សុទ្ធតែ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សិទ្ធ​ជួញដូរ​លើ​ផ្សារហ៊ុន​អាមេរិក។

បន្ថែម​ពីនោះ ប្រភព​ជាច្រើន​បាន​បង្ហើប​ទៅ​កាន់ RT កាលពី​ខែមុន​ថា រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​ឈរជើង​នៅ​ចិន រាប់​បញ្ចូល​ទាំង Alibaba, Baidu និង JD.com ផង ក្នុង​គោលបំណង​រៀបចំ​ឡើង​វិញ​នៅ​សវនកម្ម​ថែមទៀត៕

ប្រភព: Kelo

The post ច្រើនជាង ៨០​ ក្រុមហ៊ុន​ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញចេញ​ពី​ផ្សារហ៊ុន​អាមេរិក appeared first on .