ផ្អាក់នាំត្រីសាច់ ចេញទៅក្រៅប្រទេស

សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​ផ្អាក​​​ការ​​នាំត្រី​ចេញ​ពីកម្ពុជា ទៅ​លក់​​នៅ​ក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជា​ទៅលក់នៅ​ក្រៅ​ប្រទេស ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស ខណៈ​ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

សម្តេចតេជោ បានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារ មិនឱ្យមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាព​ដូច​សព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិត​មីក្នុង​ប្រ​ទេស ដើម្បីជួយផលិតមីជូនរាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដែល​ខ្វះខាតស្បៀងអាហារ និងបានត្រៀមរៀបចំឱ្យរោង​ចក្រផលិតទឹក​បរិសុទ្ធក្នុង​ប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់​ជួយផ្គត់ផ្គង់ដោះ​ស្រាយជូនប្រជា​ពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីយើង​មិនទំនើបដូចប្រទេស​គេ តែយើងមានវិធានការជាក់ស្តែង ច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឱ្យធ្លាក់​ទៅក្នុងការ​ភ័យខ្លាច បាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ។

សម្តេច បានឲ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការទៀតថា កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេ​ជោ ក៏បានបញ្ជាឲ្យផ្អាកមិនឱ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត​ឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ដើម្បីត្រៀមស្បៀងផ្គត់ផ្គង់ប្រជាពលរដ្ឋ ខណៈ​កម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕

The post សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​ផ្អាក​​​ការ​​នាំត្រី​ចេញ​ពីកម្ពុជា ទៅ​លក់​​នៅ​ក្រៅប្រទេស appeared first on .