ពន្ធលើដីកសិកម្ម

រដ្ឋាភិបាល បន្តលើកលែងពន្ធលើដីកសិកម្ម ដីស្រែ និងកសិផលកសិកម្ម រហូតដល់ចុងឆ្នាំ២០២៨
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ នឹងបន្តអនុវត្តគោលការណ៍លើកលែងពន្ធលើដីកសិកម្ម កសិផលកសិកម្ម និងមុខទំនិញដែលជា​អាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨។

ថ្លែងក្នុងក្នុង “ទិវាមច្ឆជាតិ ១កក្កដា ២០២៤​ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម” កាលថ្ងៃទី១ កក្កដា ២០២៤ សម្តេចធិបតី បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាបន្តរក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ដល់ការបន្ធូរបន្ថយផលប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស ធានាសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរ​ណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាព ដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ក្តី​។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល អាណតិ្តទី ៧ នៅបន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល និងមុខទំនិញដែលជា​អាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ ព្រមទំាងការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ ឆ្នាំ បន្ថែមទៀតចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និង ជ័រកៅស៊ូ ។

បន្ថែមលើនេះ សម្តេចធិបតី ឱ្យដឹងទៀតថា កសិផលចំនួន ៥ មុខ ដែលកំពុងមានសក្តានុពល រួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នាផងដែរ។

បើតាមសម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២ លានតោន ទៅកាន់គោលដៅចំនួន ៧៨ ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិដ៏សំខាន់៕ អត្ថបទ៖ រង្សី

The post រដ្ឋាភិបាល បន្តលើកលែងពន្ធលើដីកសិកម្ម ដីស្រែ និងកសិផលកសិកម្ម រហូតដល់ចុងឆ្នាំ២០២៨ appeared first on .