ពាណិជ្ជកម្មកម្ពុជា-អាម៉េរិក

១ខែមករា ឆ្នាំ២០២៤៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបាន ៦២៦លានដុល្លារ កើនឡើង៧.៧៤%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺមានកំណើនចំនួន ៧.៧៤% ក្នុងទំហំទឹកប្រាក់ ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ មក ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។

ទិន្នន័យនេះត្រូវបានបង្ហាញឡើងដោយ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។

លោក បួន សារៈមុនី

នាឱកាសនោះ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចែករំលែកដល់គណៈប្រតិភូអាម៉េរិក-អាស៊ាន ទាំងអស់ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ពីរង្វង់ ៥៨១លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួន៧.៧៤%។

បន្ថែមទៀតនោះ លោក បួន សារៈមុនី ក៏បានបង្ហាញពីអំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗរបស់ក្រសួង។

បើតាមក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបនោះដែរ កម្ពុជា និងប្រតិភូអាម៉េរិក-អាស៊ាន ក៏បានពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរផងដែរ។

សូមជម្រាបជូនដែរថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាយ៉ាងជិតស្និត មានក្រុមហ៊ុនចំនួន១៧ បានមកបោះទុនវិនិយោគជាមួយកម្ពុជា ដូចជា ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Philip Morris International, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Roche, ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa៕

The post ១ខែមករា ឆ្នាំ២០២៤៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបាន ៦២៦លានដុល្លារ កើនឡើង៧.៧៤% appeared first on .